en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 525 subscribers, ranking 4 879 in the Politics category and 549 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 525 subscribers.

According to the latest data from 07 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -120 over the last 30 days and by -7 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 7.27%. Within the first 24 hours after publication, content typically collects 6.00% reactions from the total number of subscribers.
  • Post reach: On average, each post receives 765 views. Within the first day, a publication typically gains 632 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 08 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 525
Subscribers
-724 hours
-427 days
-12030 days
Posts Archive
សេចក្ដីអំពាវនាវ ស្ដីពីយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា
+1
សេចក្ដីអំពាវនាវ ស្ដីពីយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា

ពលរដ្ឋ ២គ្រួសារ នៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម សម្ដែងការពេញចិត្ត និង ទទួលយក ការសម្របសម្រួល ដោះស្រាយវិវាទដីធ្លី ពីរដ្ឋបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ
+9
ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមជួបសំណេះសំណាល និងនាំយកអំណោយចែកជូនគ្រួសារជួបការលំបាកចំនួន ៥០ គ្រួសារ ក្នុងឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុក, លោកអភិបាល នៃគណៈអភិបាលស្រុក អធិការនគរបាលស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុក មេឃុំស្តើងជ័យ និងប្រជាពលរដ្ឋក្នុងឃុំស្តើងជ័យ ផងដែរ។

ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ
+9
ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ប្រាក់ ច័ន្ទតារា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ ការបង្ការ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងវិស័យទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងផាសុកភាព ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរ-អង្គភាព និងអ្នកពាក់ព័ន្ធ ទាំងអស់ប្រមាណជា១០០នាក់ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធឧបាសក ពា ស៊ាងហេង ត្រូវជាឪពុកក្មេក ឯកឧត្តម ឃន ប្រុស នារសៀលថ្ងៃទ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធឧបាសក ពា ស៊ាងហេង ត្រូវជាឪពុកក្មេក ឯកឧត្តម ឃន ប្រុស នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧបាសក ពា ស៊ាងហេង ត្រូវជាឪពុកក្មេករបស់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃអង្គារ ៣កើត ខែជេស្ឋឆ្នាំមមីអដ្ឋស័ក ព.ព.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅវេលាម៉ោង ១៥:៣៣នាទី ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ ស្ថិតនៅភូមិខ្សោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមចូលរួមរំលែកទុក្ខ ដោយក្តីសោកសង្រេង និងអាឡោះអាល័យ ជាមួយ ឯកឧត្តម ឃន ប្រុស និងក្រុមគ្រួសារ ចំពោះការបាត់បង់លោកឪពុកក្មេក ជាទីគោរពស្រឡាញ់។ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ សូមឧទ្ទិសបួងសួងសដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ពា ស៊ាងហេង សូមបានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏🙏

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែឧលភា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិ
+9
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែឧលភា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្តចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំពិធីចុះហត្ថខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្រោមអធិបតីភាពសហប្រធានឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម សួន សុផា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅសាលប្រជុំខេត្តស្ទឹងត្រែង នៃក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម៖ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ មន្ត្រី តំណាងរដ្ឋបាលេខេត្ត និងមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម និងមន្ត្រីតំណាងក្រសួងពាក់ព័ន្ធផងដែរ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធឧបាសក ពា ស៊ាងហេង ត្រូវជាឪពុកក្មេក ឯកឧត្តម ឃន ប្រុស នារសៀលថ្ងៃទ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធឧបាសក ពា ស៊ាងហេង ត្រូវជាឪពុកក្មេក ឯកឧត្តម ឃន ប្រុស នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧបាសក ពា ស៊ាងហេង ត្រូវជាឪពុកក្មេករបស់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃអង្គារ ៣កើត ខែជេស្ឋឆ្នាំមមីអដ្ឋស័ក ព.ព.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅវេលាម៉ោង ១៥:៣៣នាទី ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ ស្ថិតនៅភូមិខ្សោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមចូលរួមរំលែកទុក្ខ ដោយក្តីសោកសង្រេង និងអាឡោះអាល័យ ជាមួយ ឯកឧត្តម ឃន ប្រុស និងក្រុមគ្រួសារ ចំពោះការបាត់បង់លោកឪពុកក្មេក ជាទីគោរពស្រឡាញ់។ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ សូមឧទ្ទិសបួងសួងសដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ពា ស៊ាងហេង សូមបានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏🙏

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានអញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធន៍ ដល់សិស្សនគរបាល ចំនួន១៦៥រូប នៅសាលានគរបាលជាតិភូមិភាគ២

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីក្លែងលិខិតសាធារណៈ ដោយបុគ្គលឈ្មោះ ហ៊ុន បូណា ម្ចាស់គណីហ្វេសប៊ុកឈ្មោះ Bon
+2
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីក្លែងលិខិតសាធារណៈ ដោយបុគ្គលឈ្មោះ ហ៊ុន បូណា ម្ចាស់គណីហ្វេសប៊ុកឈ្មោះ Bona Hun

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីក្លែងលិខិតសាធារណៈ ដោយបុគ្គលឈ្មោះ ហ៊ុន បូណា ម្ចាស់គណីហ្វេសប៊ុកឈ្មោះ Bon
+1
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីក្លែងលិខិតសាធារណៈ ដោយបុគ្គលឈ្មោះ ហ៊ុន បូណា ម្ចាស់គណីហ្វេសប៊ុកឈ្មោះ Bona Hun

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានអញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធន៍ ដល់សិស្សនគរបាល ចំនួន១៦៥រូប នៅសាលានគរបាលជាតិភូមិភាគ២ ដោយអនុវត
+9
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានអញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធន៍ ដល់សិស្សនគរបាល ចំនួន១៦៥រូប នៅសាលានគរបាលជាតិភូមិភាគ២ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធន៍ ដល់សិស្សនគរបាល ដែលកំពុងសិស្សាវណ្ដុះបណ្ដាលកម្រិតបឋម វិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ លើកទី១ ចំនួន១៦៥រូប នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានលើកយកបទពិសោធន៍ការងារ លើការដឹកនា និងគ្រប់គ្រង គោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាប គ្រឿងញៀនវិធានការរឹតបន្តឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ការបង្ការ សង្គ្រោះ និងពន្លត់អគ្គិភ័យ ព្រមទាំងការសង្គ្រោះបឋមដល់សិស្សនគរបាល ដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ សិក្ខាកាម និងការផ្សារភ្ជាប់ការសិក្សា និងទ្រីស្ដីជាមួយការអនុវត្តជាក់ស្ដែង ។ ស្ថិតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានប្រគល់នូវថវិកាមួយចំនួនដល់សាលានគរបាលជាតិភូមិភាគ២ ដើម្បីឧបត្ថម្ភគាំទ្រដល់ដំណើរការរបស់សាលា ។ ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ រត្ន័ ចំរើន សាលានគរបាលជាតិភូមិភាគ២ ក៏បានប្រគល់នូវលិខិតថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដែលបានផ្ដល់កិត្តិយស អញ្ជើញធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ នាពេលនេះ និងនាពេលកន្លងមក ៕

ខេត្តកំពង់ចាម ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខណៈបរិមាណតម្រូវការប្រើប្រាស់ទឹកស្អាតមានការកើនឡើងប្រចាំ (កំពង់ចាម) ខណៈបរិមាណតម្
+9
ខេត្តកំពង់ចាម ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខណៈបរិមាណតម្រូវការប្រើប្រាស់ទឹកស្អាតមានការកើនឡើងប្រចាំ (កំពង់ចាម) ខណៈបរិមាណតម្រូវការប្រើប្រាស់ទឹកស្អាត របស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម មានការកើនឡើងប្រចាំ ដែលជាហេតុធ្វើឱ្យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលមានស្រាប់ក្នុងបច្ចុប្បន្ននេះ ពិតជាមិនអាចធានាបានទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋយើងបានឡើយ។ ដូច្នេះ អាជ្ញាធរខេត្តត្រូវការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀត ដើម្បីបំពេញឲ្យបានទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។ ថ្លែងបែបនេះ ក្នុងពិធីសម្ពាធដាក់ឲ្យដំណើរការជាផ្លូវការ ស្ថានីយផ្គត់ផ្គង់ទឹកស្អាត ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោកស្រី យ៉ាសមីន ស៊ីដឌីហ្គី (Yasmin Siddiqi ) នាយិកា នៃធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា និងលោក ឡូរ៉ង់ ពិសប៉ូ (Laurent Raspaud) នាយករង នៃទីភ្នាក់ងារបារាំងសំរាប់ អភិវឌ្ឍន៍(AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន និងបងប្អូនប្រជាពលរដ្ខយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ថ្លែងបន្តថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេច មហាបវរធិបតីហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការជួយជ្រោមជ្រែងពីសំណាក់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំយកចិត្តទុកដាក់ក្នុង ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីៗ បន្ថែមទៀតដែលបានស្ថាបនារួចរាល់ជាស្ថាពរ និងដាក់ សម្ពោធឱ្យដំណើការជាផ្លូវការនៅថ្ងៃនេះផងដែរ។ ឯកឧត្តមអភិបាលខេត្ត ថ្លែងបញ្ជាក់ថា ស្ដែង គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលត្រូវបានចុះហត្ថលេខាកាលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។ គម្រោងនេះ ចំណាយថវិកាសរុបប្រមាណជាង ១៣ លានដុល្លារ ក្នុងនោះរួម មាន៖ ឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ឥណទានពីទីភ្នាក់ងារបារាំងសំរាប់ អភិវឌ្ឍន៍ន៍ (AFD) និងមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។ ក្នុងគម្រោងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យានៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២២ និងបានអនុម័តផ្តល់កិច្ចសន្យាសាងសង់ឱ្យ “ក្រុមហ៊ុនសំណង់អភិវឌ្ឍន៍ទីក្រុងប៉ ni in Beijing Urban Construction Group Co.,Ltd (BUCG)។ ឯកឧត្តម អភិបាលខេត្ត បន្តថា នៅក្នុងគម្រោងនេះ មានការសាងសង់៖ ទី១-ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាព បូម ១២.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ, ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតដែលមានសមត្ថភាពផលិត ១១.៦០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ, បំពង់បូមទឹកឆៅទៅរោងចក្រប្រវែង ៤គីឡូម៉ែត្រ, បណ្ដាញម នាំទឹកស្អាតប្រវែង ៥,២គីឡូម៉ែត្រ។ ក្រោយពីទទួលបានស្ថានីយថ្មីនេះ រដ្ឋាករទឹកកំពង់ចាម មានសមត្ថភាពផលិតទឹកស្អាតសរុប ២៨.១០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងផ្គត់ផ្គង់ទឹកស្អាត តាមបណ្តាញប្រវែងប្រមាណ ៤៤៣គីឡូម៉ែត្រ ដែលមានអតិថិជនទទួលបានសេវាទឹកស្អាតប្រើប្រាស់ ចំនួន១៩.៣៣៩គ្រួសារ មានមនុស្សចំនួន ៨៩.០៣០នាក់ ស្មើនឹង ៧៦% នៃតំបន់គ្របដណ្ដប់របស់រដ្ឋករទឹក។ ឯកឧត្តមអភិបាលខេត្ត ថ្លែងបញ្ជាក់ថា ខណៈបរិមាណផ្គត់ផ្គង់ទឹកស្អាតខាងលើមិនទាន់អាចឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងសកម្មភាពអាជីវកម្ម ឧស្សាហកម្ម ដែលមានភាពមមាញឹកក្នុងខេត្តកំពុងអភិវឌ្ឍន៍មួយនេះ ក្នុងនាមរដ្ឋបាលខេត្ត សូមគោរពស្នើ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងដៃគូអភិវឌ្ឍន៍មេត្តាពិនិត្យលទ្ធភាពពង្រីកវិសាលភាពផ្គត់ផ្គង់ ទឹកបន្ថែមទៀត៕