en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 042 subscribers, ranking 4 999 in the Politics category and 575 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 042 subscribers.

According to the latest data from 09 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -123 over the last 30 days and by -3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.60%. Within the first 24 hours after publication, content typically collects 5.68% reactions from the total number of subscribers.
  • Post reach: On average, each post receives 663 views. Within the first day, a publication typically gains 570 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 10 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 042
Subscribers
-324 hours
-367 days
-12330 days
Posts Archive
អភិបាលរងខេត្តកំពង់ចាម អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «យេនឌ័រ និងសុខភាពភ្នែក» (កំពង់ចាម)៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «យេនឌ័រ និងសុខភាពភ្នែក» ជូនដល់មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ក្រុងកំពង់ចាម និងស្រុកកំពង់សៀម ដែលពិធីនេះបានធ្វើឡើងនៅមន្ទីរកិច្ចការនារីខេត្តកំពង់ចាម។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹង និងជំនាញដល់មន្ត្រីការិយាល័យស្រុក-សង្កាត់ លើវិស័យ «យេនឌ័រ និងសុខភាពភ្នែក» ដើម្បីធានាថាប្រជាជនគ្រប់រូប ជាពិសេសស្ត្រី និងកុមារ នៅតាមសហគមន៍ អាចទទួលបានសេវាថែទាំសុខភាពភ្នែកដែលមានគុណភាព គ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាប័ន្ន ព្រមទាំងផ្តល់លទ្ធភាពទទួលបានសេវានេះស្មើៗគ្នាសម្រាប់ជនមានពិការភាព។ ពិធីនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកស្រី ប្រធាននាយកដ្ឋានស្ត្រី និងសុខភាព នៃក្រសួងកិច្ចការនារី ,វេជ្ជបណ្ឌិត អនុប្រធានកម្មវិធីជាតិសុខភាពភ្នែក , ប្រធានអង្គការមូលនិធិហ្វ្រេដហូឡូ (Fred Hollows Foundation) និងសហការី ព្រមទាំងមន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរកិច្ចការនារី មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ/ស្រុកកំពង់សៀម និងសង្កាត់/ក្រុងកំពង់ចាមជាច្រើននាក់៕

អបអរសាទរ ពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ ជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម (កំពង់ចាម)៖ ដើម្បីជាការលើកទឹកចិត្ត
+9
អបអរសាទរ ពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ ជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម (កំពង់ចាម)៖ ដើម្បីជាការលើកទឹកចិត្ត ការតបស្នង និងការដឹងគុណរបស់រាជរដ្ឋាភិបាល ជូនចំពោះបុគ្គលិកអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស តាមរយៈ វិស័យអប់រំ សិក្សាធិការ ដែលនាំឱ្យប្រទេសកម្ពុជា នាពេល បច្ចុប្បន្នសម្បូរទៅដោយធនធានមនុស្ស និងមូលធនមនុស្ស។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធី សំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ ជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅសាលាខេត្តកំពង់ចាម ដែលមានសមាជិកចូលរួម ប្រមាណជិត៧០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរចំពោះបុគ្គលិកអប់រំទាំងអស់ក្នុងខេត្ត ដែលបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ការទទួលបានគ្រឿងឥស្សរិយយសនាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការទទួលស្គាល់នូវគុណបំណាច់ ស្នាដៃ និងការលះបង់យ៉ាងធំធេងរបស់លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តកំពង់ចាមឱ្យមានការរីកចម្រើនជាលំដាប់។ នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុកវិស័យអប់រំជាអាទិភាពចម្បងក្នុងការអភិវឌ្ឍប្រទេសជាតិ។ គ្រឿងឥស្សរិយយសដែលបានបំពាក់ជូននៅថ្ងៃនេះ មិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្ត និងជាការរំលឹកឱ្យយើងទាំងអស់គ្នាបន្តបេសកកម្មអប់រំកូនចៅជំនាន់ក្រោយ ប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឱ្យបុគ្គលិកអប់រំទាំងអស់បន្តពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈបន្ថែមទៀត ដើម្បីឱ្យស្របទៅតាមការវិវត្តនៃសម័យកាល និងកំណែទម្រង់វិស័យអប់រំ ផងដែរ៕

លោកជំទាវ លាង វួចឆេង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងឯកឧត្តម អ៊ុន ចាន់ដា អញ្ចើញប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសំណុំរឿង ៣ករណី នៅស្រុកស្រីសន្ធរ

លោកស្រីអភិបាលរងខេត្តបានផ្តល់អនុសាសន៍ចំនួន៣ចំណុចដល់ក្រុមការងារយកទៅអនុវត្តបន្ត

លោកជំទាវ លាង វួចឆេង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងឯកឧត្តម អ៊ុន ចាន់ដា អញ្ចើញប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ខេត្តកំពង់ចាម

កូនត្រីចម្រុះទម្ងន់ជាង ២០០គីឡូក្រាម ត្រូវបានជំនាញជលផលចាក់លែង ទៅក្នុងបឹងធម្មជាតិវិញ

បទយកការណ៍: យុវសិស្ស ខន ម៉ូនីកា ទន្ទឹងរង់ចាំលទ្ធផលប្រឡង យ៉ាងអន្ទះសារ និងដោយក្តីរំភើប បង្ហាញពីបទពិសោធន៍របស់ខ្លួន ក្នុងការសិក្សារៀនសូត្រ រហូតទទួលបានលទ្ធផលពេលនេះ

នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ៃ សំបូរ​ អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន​​វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញជាគណៈអធិបតីភាពក្នុងវេទិកាសន្ទនាក្រោមប្រធានបទស្ដីពី​ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ​​ឌីជីថល»។ ដែលពិធីនេះបានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម។ ដោយមានការអញ្ជើញចូលរួមរួមទាំង​អង្គការ​​សង្គមស៊ីវិល និងមន្ទីរជំនាញមកពី​ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្ពស
+7
ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី លទ្ធផលកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូ​សង្គម និងសិទ្ធិជា​មូលដ្ឋាន ក្នុងខេត្តកំពង់ចាម។ កិច្ចប្រជុំធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទាខេត្ត និងមន្រ្តីជំនាញ លោក លោកស្រីអភិបាលរងក្រុង ស្រុកទទួលបន្ទុក ប្រធាន​ការិយាល័យ​សង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក និងមន្រ្តីទទួលបន្ទុកកម្មវិធីការកំណត់អត្ត​សញ្ញាណកម្ម​ពិការភាពឃុំ សង្កាត់ទាំងអស់ សរុបចំនួន១៣៧នាក់។

ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្ពស
+9
ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី លទ្ធផលកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូ​សង្គម និងសិទ្ធិជា​មូលដ្ឋាន ក្នុងខេត្តកំពង់ចាម។ កិច្ចប្រជុំធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទាខេត្ត និងមន្រ្តីជំនាញ លោក លោកស្រីអភិបាលរងក្រុង ស្រុកទទួលបន្ទុក ប្រធាន​ការិយាល័យ​សង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក និងមន្រ្តីទទួលបន្ទុកកម្មវិធីការកំណត់អត្ត​សញ្ញាណកម្ម​ពិការភាពឃុំ សង្កាត់ទាំងអស់ សរុបចំនួន១៣៧នាក់។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស (កំពង់ចាម) ឯកឧត្តម ខ្លូត ផន
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស (កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ និងបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ។ ពិធីដ៏អធិកអធមនេះ ធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកជំទាវអ្នកតំណាងរាស្ត្រ និងតំណាងក្រសួងធម្មការ និងសាសនា ផងដែរ។ បើតាមព្រះធម្មសីលវង្សា ជិន សាវឿន ព្រះចៅអធិការវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស បានមាន សង្ឃដីកាថា សមិទ្ធផលសាលាបុណ្យថ្មីនេះ មិនត្រឹមតែជាកេរដំណែលប្រវត្តិសាស្ត្រនៅក្នុងអារាមវត្តភ្នំប្រុសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើផលប្រយោជន៍យ៉ាងសំខាន់ ក្នុងការសម្រួលដល់ការទទួលស្វាគមន៍ពុទ្ធបរិស័ទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិតឆ្ងាយ ដែលអញ្ជើញមកធ្វើបុណ្យទាន សាងកុសល និងប្រារព្ធពិធីបុណ្យផ្សេងៗទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងសមរម្យជាងមុន។ ព្រះធម្មសីលវង្សា ជិន សាវឿន ព្រះចៅអធិការវត្តសុវណ្ណគិរីរតនៈ (ភ្នំប្រុស) បានមានថេរដីកាសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអរព្រះគុណ អរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ព្រមទាំងគ្រួសារ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការសាងសង់សាលាបុណ្យថ្មីនេះឡើង៕

ពលរដ្ឋឃុំផ្អាវសប្បាយរីករាយ ខណៈឆ្នាំនេះក្នុងភូមិមានផ្លូវបេតុងល្អស្អាតជាគម្រោងមូលនិធិឃុំឆ្នាំ២០២៦