uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 255 підписників, посідаючи 4 908 місце в категорії Політика та 543 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 255 підписників.

За останніми даними від 17 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -105, а за останні 24 години на -2, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.47%. Протягом перших 24 годин після публікації контент зазвичай збирає 5.39% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 664 переглядів. Протягом першої доби публікація в середньому набирає 553 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 18 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 255
Підписники
-224 години
-277 днів
-10530 днів
Архів дописів
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញធ្វើ បាឋកថា ក្រោមប្រធាន «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា» (វិមាន៧មករា)
+9
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញធ្វើ បាឋកថា ក្រោមប្រធាន «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា» (វិមាន៧មករា) នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមស្តាប់ បាឋកថាក្រោមប្រធាន «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា» ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​។ ការធ្វើបាឋកថានេះ​ ក្នុងគោលបំណង ដើម្បីចែករំលែកអំពីបទពិសោធន៍ដែលសម្ដេចបានឆ្លងកាត់ដោយផ្ទាល់ក្នុងដំណើរតស៊ូ និងការលះបង់ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា រហូតឈានដល់មានសុខសន្តិភាពពេញលេញ។

ពិធីប្រកាសទទួលស្គាល់សមាជិកបក្សថ្មី ចំនួន2,018នាក់ នៅឃុំផ្អាវ ស្រុកបាធាយ

អបអរសាទរ ពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ឃុំផ្អាវ ស្រុកបាធាយ (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មា
+9
អបអរសាទរ ពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ឃុំផ្អាវ ស្រុកបាធាយ (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សឃុំផ្អាវ ស្រុកបាធាយ ចំនួន 2018នាក់ ស្ថិតនៅទៅស្នាក់ការគណបក្សស្រុកបាធាយ។ តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមគោលនយោបាយ និងលក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្ស ប្រកបដោយភាពស្មោះត្រង់ និងឥតងាករេ។ ស្ថិតក្នុងបរិយាកាសដ៏រីករាយ ស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា រហូតធ្វើពិធីប្រកាសទទួលស្កាល់នាពេលនេះ។ ទាំងនេះគឺដោយសារការមើលឃើញពីការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្ស ទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់ នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាង កម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺសមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក។ ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានគណបក្ស៕

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថាវិស័យកីឡាពិតជាដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់ សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យ មន្ទីរអប់រំយុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុក បង្កើនសកម្មភាពកីឡាឲ្យបានផុសផុល ដើម្បីសុខភាព

ខេត្តកំពង់ចាម ប្រារព្ធពិធីបើកការប្រកួតកីឡាមហាជន ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម (កំពង់ចាម) ដើម្បីលើកស្ទួយវ
+9
ខេត្តកំពង់ចាម ប្រារព្ធពិធីបើកការប្រកួតកីឡាមហាជន ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម (កំពង់ចាម) ដើម្បីលើកស្ទួយវិស័យកីឡាដែលជាវិស័យស្នូល និងមានតួយ៉ាងសំខាន់ក្នុងការពង្រឹងសុខភាពទាំងផ្លូវកាយ ផ្លូវចិត្តឲ្យរឹងមាំ ការលើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ក៏ដូចជាការលប់បំបាត់ការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងជាដើម នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាមហាជន ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្នាក់ខេត្ត ឆ្នាំ២០២៦ ស្ថិតនៅពហុកីឡដ្ឋានបាលទះ សាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា កីឡាពិតជាបានរួមចំណែកដ៏សំខាន់ដល់ការពង្រឹងរាងកាយឱ្យមានភាពរឹងមាំ និងលើកកម្ពស់ និងជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាព ពលកម្ម និងសុខភាពល្អដែលជាទ្រព្យសម្បត្តិដ៏ប្រពៃ ការកសាងមូលធនមនុស្សសម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយភាពធន់ និងចីរភាព។ ស្ថិតនៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើរដល់ក្រុមកីឡាករ កីឡារនី យុវជន យុវនារី និងសិស្សានុសិស្សទាំងអស់យកពេលវេលាពីការសិក្សា ចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា ជៀសវាងការប្រើប្រាស់គ្រឿងញៀន លប់បំបាត់ក្មេងទំនើង និងអំពើអបាយមុខទាំងឡាយ ដើម្បីរក្សាបាននូវភាព សុខដុមរមនា ដល់ប្រជាជាតិទាំងមូល៕

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ ភរិយាវីរយោធិនជួរមុខសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សាខា កក្រក
+4
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ ភរិយាវីរយោធិនជួរមុខសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សាខា កក្រក ខេត្តកំពង់ចាម : នៅរដៀល ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដាប្រធានគណៈកម្មាធិការសាខា បានចាត់ឯកឧត្តម ទូច ឆៃ នាយកសាខា អមដំណើរដោយលោកប្រធានមន្ទីរពេទ្យខេត្ត រួមជាមួយសហការី បាន អញ្ជើញចុះសួរសុខទុក្ខអ្នកស្រី ឈាង សុខនី អាយុ ២៦ ឆ្នាំ ជាភរិយាវីរៈកងទ័ពជួរមុខ ទិសជុបគគីរ ដែលឆ្លងទន្លេដោយសុវត្ថិភាពបានកូនប្រុស១នាក់ ជាកូនទី២ ទម្ងន់ ៣,៣ គក្រ នៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវាព្យាបាល និងសម្រាល ជាបន្ទុកមន្ទីរពេទ្យ ទាំងស្រុង។ ក្នុងឱកាសនោះដែរ ឯកឧត្តមនាយកសាខា បាននាំយកនូវបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតូនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំអោយក្រុមការងារ និងបណ្តាញការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង ។ ឯកឧត្តមនាយកសាខា ក៏បានក្រើនរំលឹកបងប្អូនស្រ្តីជាមាតាថា ក្រោយសម្រាលត្រូវយកកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺ 11 មុខតាមពេលកំណត់ ហើយបន្តតាមដានសុខភាពនិងការលូតលាស់ របស់កូន រហូតកូនអាយុបានពីរឆ្នាំ ។ សូមស្ត្រីជាមាតាទាំងឡាយ ត្រូវបំបៅកូននិងទឹកដោះម្ដាយតែមួយគត់ ចាប់តាំងពីការកើតភ្លាម រហូតដល់ទារកមានអាយុ 6 ខែដោយត្រូវផ្ដល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ(បបរខាប់ទ្រង់់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្ដាយរហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ ។ គួរជ្រើសរើសយកការពន្យារកំណើត ដើម្បីសុខភាព មាតានិងទារក ។ ឯកឧត្តមនាយកសាខា បានផ្តល់អំណោយរបស់សាខា ជូន អ្នកស្រី ឈាង សុខនី ភរិយាវីរយោធិនជួរមុខ រួមមាន ទឹកពិសា ២កេស ម្សៅទឹកដោះគោ ផ្លែឈើស្រស់ ១កន្ត្រក សម្ភារខោអាវទារក ឃីត ស្ត្រី ១ឈុត និង ថវិកាចំនួន ១,០០០,០០០រៀល ។

កិច្ចប្រជុំថ្នាក់ដឹកនាំទីចាត់ការរដ្ឋបាល និងការិយាល័យទាំង៥ ក្រោមវត្តមានលោក ជា សីលា នាយករដ្ឋបាលសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ
+9
កិច្ចប្រជុំថ្នាក់ដឹកនាំទីចាត់ការរដ្ឋបាល និងការិយាល័យទាំង៥ ក្រោមវត្តមានលោក ជា សីលា នាយករដ្ឋបាលសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោកនាយករដ្ឋបាល បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃទីចាត់ការរដ្ឋបាល ដែលបានខិតខំបំពេញការងារទៅតាមតួនាទីភារកិច្ចបានល្អគួរជាទីមោទនៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្កូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ ទន្ទឹមនឹងភាពជោគជ័យនេះ លោកនាយករដ្ឋបាល ក៏បានស្នើឱ្យមន្ត្រីទាំងអស់សួមបន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អទ្វេឡើង ដើម្បីនាំយកភាពជោគជ័យ ជូនរដ្ឋបាលខេត្តរបស់យើង។ #កំពង់ចាម ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៥ និងបើកវគ្គឆ្នាំ ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល (រាជធានីភ្នំពេញ)
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៥ និងបើកវគ្គឆ្នាំ ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល (រាជធានីភ្នំពេញ) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមន្ត្រីរាជការជា «ទុន ឬ ទ្រព្យសកម្ម» ដ៏សំខាន់ ដែលត្រូវតែទទួលបានការវិនិយោគ និងបណ្តុះបណ្តាលជាប្រចាំ ទាំងលើចំណេះដឹង ជំនាញ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ។ ក្នុងន័យនេះ ឯកឧត្តមបានជំរុញឱ្យសិស្សមន្ត្រីទាំងអស់ ដែលជាធនធានដ៏មានសក្តានុពលសម្រាប់កម្ពុជា នៅពេលត្រឡប់ទៅបំពេញការងារវិញ ត្រូវយកចំណេះដឹងទៅជួយលើកកម្ពស់សមត្ថភាពស្ថាប័ន និងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគឺការធ្វើឱ្យការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា អ្នកដែលបានឆ្លងកាត់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល គឺជាមូលធនមនុស្សដ៏មានសក្តានុពល ដែលនឹងក្លាយជាអ្នកដឹកនាំល្អ មានមនសិការវិជ្ជមាន និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត៕