en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 147 subscribers, ranking 4 992 in the Politics category and 565 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 147 subscribers.

According to the latest data from 14 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -105 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.70%. Within the first 24 hours after publication, content typically collects 5.35% reactions from the total number of subscribers.
  • Post reach: On average, each post receives 680 views. Within the first day, a publication typically gains 543 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 15 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 147
Subscribers
No data24 hours
-217 days
-10530 days
Posts Archive
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៣.៥១០នាក់ មកពី ឃុំទាំង១៤ និងវិទ្យាល័យទាំង៦ ក្នុងស្រុកស្រីសន្ធរ

គ្រឿងញៀនចំនួន ៤៣៣គីឡូក្រាម ឆ្លងកាត់ខេត្តកំពង់ចាម ត្រូវបាបង្ក្រាប និងប្រារព្ធពិធីដុតកំទេចចោល (កំពង់ចាម): ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោម ប្រធានបទ «រួមគ្នា បង្កា ទប់ស្កាត់ និងកាត់ផ្តាចឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ក្នុងស្រុកចំការលេី​ នាព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតកំទេចចោលគ្រឿងញៀនចំនួន ៤៣៣គីឡូក្រាម ដែលជាគ្រឿងញៀនធ្វើការបង្ក្រាបបាន នៅពេលចរាចរឆ្លងកាត់ខេត្តកំពង់ចាម នាពេលកន្លងមក និងមួយចំនួនតូច បង្ក្រាបបាននៅក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់បង្ក្រាបឱ្យបានជាដាច់ខាតរាល់ការផលិត និងការនាំចូលនូវសារធាតុ គ្រឿងញៀនខុសច្បាប់ ពិសេសត្រូវធ្វើការផ្សព្វផ្សាយអប់រំ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន ដោយត្រូវនិយាយថាទេដាច់ខាតចំពោះគ្រឿងញៀន។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួម ចំណែកអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងមានសុវត្ថិភាព នោះគឺ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការ ជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើងផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គ លេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ច និង លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែល បានអនុវត្តតាមផែនការប្រៀបសមរភូមិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ ក្នុងស្រុក-ក្រុងទាំង១០ ស្មើនឹង១០៩ ឃុំ-សង្កាត់ ក្នុងនោះឃុំពណ៌ ស មាន ចំនួន ១០៥, ឃុំពណ៌ប្រផេះ មានចំនួន ៣ ដោយពុំមានឃុំពណ៌ ខ្មៅ នោះឡើយ ៕

គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ប្រារព្វខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥)

ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងថែមទៀតនៅថ្ងៃនេះ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងជាបន្តបន្ទាប់ក្នុងរ
+2
ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងថែមទៀតនៅថ្ងៃនេះ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥នេះទឹកទន្លេបានបន្តហក់ឡើងដល់កម្ពស់៧,៧០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,១២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៤,៧៦ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា
+9
នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងនាំយកសាលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ដែលមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឈន សារ៉េត ត្រូវជាម្ដាយបង្កើតជាទីគោរពស្រឡាញ់ បំផុតរបស់ឯកឧត្តម បានទទួលអនិច្ចកម្មកាលពី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃអាទិត្យ ៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ វេលាម៉ោង០០ និង ១២នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំបំផុត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមសោកសង្រែង អាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់ដ៏ធំធេងនេះ និងសូមឧទ្ទិសបួងសួង សូមឲ្យដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឈន សារ៉េត បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ គួរជម្រាបថា ពិធីបុណ្យសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឈន សារ៉ត តម្កល់នៅក្នុង បុរីអង្គរភ្នំពេញII គេហដ្ឋានលេខ៥២ ផ្លូវលេខ១១ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បី ប្រារព្ធពិធីបុណ្យតាមប្រពៃណីជាតិ៕

ពិធីប្រកាសក្រុមការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សស្រុកស្ទឹងត្រង់ និង ឃុំទាំង ១២ នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ង
+9
ពិធីប្រកាសក្រុមការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សស្រុកស្ទឹងត្រង់ និង ឃុំទាំង ១២ នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី២៩​ ខែមិថុនា​ ឆ្នាំ២០២៥​ នេះ​ ឯកឧត្តម​ ស្រី​ សុភ័ក្ត្រ​ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ចាម​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាស​ក្រុមសម្របសម្រួលព័ត៌មាន​ចំណុះយុវជនគណបក្សស្រុក​ និងឃុំទាំង១២ នៃស្រុកស្ទឹងត្រង់ របស់គណៈកម្មាធិការគណបក្សស្រុកនិងមូលដ្ឋានឃុំទាំងអស់ (ហៅកាត់ថា​ ក.ស.ព) ពិធីនេះធ្វើឡើងនៅស្នាក់ការគណបក្សស្រុកស្ទឹងត្រង់ ។

ឯកឧត្តម លន់ លឹមថៃ អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានដែលកំពុងរង់ចាំវស្សានៅវត្តគងជ័យ ស្រុកជើងព្រៃ កំពង់ចាម៖ នាព្រឹកថ្ងៃទី២៩ ខ
+5
ឯកឧត្តម លន់ លឹមថៃ អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានដែលកំពុងរង់ចាំវស្សានៅវត្តគងជ័យ ស្រុកជើងព្រៃ កំពង់ចាម៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះស្រុកជើងព្រៃ ទទួលបន្ទុកឃុំសំពងជ័យ បានអញ្ជើញដឹកនាំក្រុមការងារ និងពុទ្ធបរិស័ទ្ធ ដែលជាអ្នកទ្រទ្រង់សាសនាព្រះពុទ្ធ ប្រកបដោយទឹកចិត្តជ្រះថ្លា បានប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តគងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ឯកឧត្តម លន់ លឹមថៃ អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានដែលកំពុងរង់ចាំវស្សានៅវត្តគងជ័យ ស្រុកជើងព្រៃ កំពង់ចាម៖ នាព្រឹកថ្ងៃទី២៩ ខ
+5
ឯកឧត្តម លន់ លឹមថៃ អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានដែលកំពុងរង់ចាំវស្សានៅវត្តគងជ័យ ស្រុកជើងព្រៃ កំពង់ចាម៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះស្រុកជើងព្រៃ ទទួលបន្ទុកឃុំសំពងជ័យ បានអញ្ជើញដឹកនាំក្រុមការងារ និងពុទ្ធបរិស័ទ្ធ ដែលជាអ្នកទ្រទ្រង់សាសនាព្រះពុទ្ធ ប្រកបដោយទឹកចិត្តជ្រះថ្លា បានប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តគងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគ
+9
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះស្រុកជើងព្រៃ ទទួលបន្ទុកឃុំសំពងជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ ដល់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន ១៦៨ នាក់ ដែលស្មគ្រចិត្តចុះចូលមកពីគណបក្សផ្សេងៗ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ អញ្ជើញសិក្សាផលប៉ះពាល់ដំណាំស្រូវរបស់ ប្រជាពលរដ្ឋ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅស្រុកស្រីសន្ធរ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសិក្សាជាក់ស្តែង និងកិច្ចអន្តរាគមន៍ដោះស្រាយផលប៉ះពាល់​ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅស្រុកស្រីសន្ធរ ចំនួន ៦៥៦គ្រួសារ​ លេីផ្ទៃដី​ ២១៩ហិកតា​ ស្ថិតក្នុងឃុំចំនួន៣ នៃស្រុកស្រីសន្ធរ។ ក្នុងឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លូ គឹមឈុន ប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ចំពោះឃុំទាំង៣ ដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង រួមមាន៖ ១. ឃុំជីបាល មានផ្ទៃដីប៉ះពាល់ខូចខាតចំនួន ១៥០ហត ស្មើ ៤៧៨គ្រួសារ។ ២.ឃុំទងត្រឡាច មានផ្ទៃដីប៉ះពាល់ខូចខាតចំនួន ៥០ហត ស្មើ ៩៥គ្រួសារ។ ៣.ឃុំស្វាយពោធិ៍ មានផ្ទៃដីប៉ះពាល់ខូចខាតចំនួន ១៩ហត ស្មើ ៨៣គ្រួសារ។ នាឳកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏សូមចូលរួមសោកស្តាយជាមួយអាជ្ញាធរ ជាពិសេសម្ចាស់ស្រែ និងសូមឲ្យបងប្អូនប្រជាកសិករខិតខំដាំដុះឡើងវិញនៅពេលទឹកស្រកចុះ ដោយឯកឧត្តម និង ធ្វើដំណើរទៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំស្រូវពូជ ជូនបងប្អូនបានយកមកដាំដុះឲ្យបានទាន់ពេលវេលា៕ ​

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគ
+8
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះស្រុកជើងព្រៃ ទទួលបន្ទុកឃុំសំពងជ័យ បាណអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ ដល់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន ១៦៨ នាក់ ដែលស្មគ្រចិត្តចុះចូលមកពីគណបក្សផ្សេងៗ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៣.៥១០នាក់ មកពី ឃុំទាំង១៤ និងវិទ្យាល័យទាំង៦ ក្នុងស្រុកស្រីសន្ធរ (កំពង់ចាម): ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត កំពង់ចាម បានប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៣.៥១០រូប មកពីឃុំ ទាំង១៤ និងវិទ្យាល័យទាំង៦ ក្នុងស្រុកស្រីសន្ធរ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ប្រធានគណបក្សឃុំទាំង១៤ ក៏ដូចជា ក្រុមការងារស្នូល ក្នុងស្រុកស្រុកស្រីសន្ធរ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិក បក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមាន សំណូមពរ ឬក៏ជួបបញ្ហាផ្សេងៗ ពិសេសគឺត្រូវផ្សារភ្ជាប់ ទៅនឹងការផ្តល់ និងទទួលសេវា សាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្រៅពីនោះត្រូវបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អផងដែរ ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់ នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការ ប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺសមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក ។ ក្នុងឱកាសនោះដែរ តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិ ឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និង លក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្សប្រជាជន ជាពិសេសគឺគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុង ការការពារ បូរណភាពទឹកដី អធិបតីភាពជាតិ ផងដែរ ៕