en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 145 subscribers, ranking 4 992 in the Politics category and 565 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 145 subscribers.

According to the latest data from 14 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -105 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.70%. Within the first 24 hours after publication, content typically collects 5.35% reactions from the total number of subscribers.
  • Post reach: On average, each post receives 680 views. Within the first day, a publication typically gains 543 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 15 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 145
Subscribers
No data24 hours
-217 days
-10530 days
Posts Archive
នៅព្រឹកថ្ងៃអង្គារ ទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគ
+9
នៅព្រឹកថ្ងៃអង្គារ ទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី« ទិវាអធិដ្ឋានជាតិ១កក្កដា »របស់គ្រីស្ទបរិស័ទនៃខេត្តកំពង់ចាម នៅស្នាក់ការថ្វាយបង្គំរបស់ព្រះវិហារ ប្រជាជាតិដ៍រឹងមាំ SNC ស្ថិតនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ នៅស្រុកចំកាលើ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ នៅស្រុកចំការលើ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ នឹងរៀបចំប្រារព្ធធ្វើឡើងនៅក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ស្ថាប័នជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទៅលើកិច្ចការសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីការពារសុខសុវត្ថិភាពជូនព្រះមហាក្សត្រ នៃយើង ព្រមទាំងថ្នាក់ដឹកនាំ ក៏ដូចជា ប្រតិភូអមដំណើរ រួមជាមួយនឹងការពន្លឿនលើកិច្ចការ ដែលនៅសេសសល់មួយចំនួនទៀត ដោយធ្វើយ៉ាងណា ឲ្យកម្មវិធីរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក ។ សូមបញ្ជាក់ថា មកដល់ពេលនេះ ក្រុមការងារ របស់ស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន កំពុងខិតខំយកចិត្តទុកដាក់ ក្នុងការរៀបចំគោលដៅជាមុន ដើម្បីសម្រួលដល់ការប្រព្រឹត្តទៅ នៃកម្មវិធី ដែលនឹងឈានខិតជិតចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ ជាពិសេស រៀបចំវេទិកាសម្រាប់ប្រារព្ធពិធី និងទីកន្លែងដាក់រថយន្តរបស់ថ្នាក់ដឹកនាំ ក៏ដូចជា ទីកន្លែងសម្រាប់ចតយានយន្ត របស់គណៈប្រតិភូ និងប្រជាពលរដ្ឋ ដែលត្រៀមចូលរួម ផងដែរ ៕

មិនឡើង មិនចុះ សម្រាប់កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះ នៅថ្ងៃនេះកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមមិនឡើង មិនចុះ បើយោង
+2
មិនឡើង មិនចុះ សម្រាប់កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះ នៅថ្ងៃនេះកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមមិនឡើង មិនចុះ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេមានស្ថានភាពនឹង នៅត្រឹមកម្ពស់៧.៧០ម៉ែត្រដដែល ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៤,៨៤ម៉ែត្រ។ ជាមួយគ្នានេះស្ថានភាពភ្លៀងធ្លាក់កាលពីថ្ងៃម្សិលមិញមានភ្លៀងធ្លាក់តិច ឫច្រើននៅតាមបណ្តាឃុំ/សង្កាត់ជាច្រើនក្នុងខេត្តកំពង់ចាម។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ពិព័រណ៍ស្នាដៃសិស្សវិទ្យាល័យ ពាមជីកង គឺជួយបំផុសគំនិតសាមគ្គី និងគំនិតច្នៃប្រឌិត

សេចក្តីជូនដំណឹងស្តីអំពីការផ្លាស់ប្តូរ Channel Telegram របស់គណបក្ស នាយកដ្ឋានព័ត៍មានរបស់គណបក្សសូមជម្រាបជូន សមាជិក សមាជិការបស់គណបក្សទាំងអស់ឲ្យបានជ្រាបថា Telegram Channel របស់គណបក្សដែលមានឈ្មោះថា CPP News ត្រូវបានបិទជាស្ថាពរ ដូចនេះសូមសមាជិក សមាជិកាទាំងអស់ចូលរួម Subscribe ជាមួយនឹងតេលក្រាមថ្មីដែលមានឈ្មោះថា គណបក្សប្រជាជនកម្ពុជា-Cambodian People's Party។ សូមភ្ជាប់មកជាមួយ Link និង QR Code ដូចខាងក្រោម https://t.me/vimean7makara

នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត
+9
នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមសំណេះសំណាល ជាមួយនិវត្តជន របស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ។

អភិបាលខេត្តកំពង់ចាម​ ជំរុញឲ្យក្រុមហ៊ុនបង្កេីនការយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់ចំពោះការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និងឯកឧត្ដម​ វង្ស​ ពិសិដ្ឋ​ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និងជាប្រធានគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារសាងសង់គម្រោងប្រព័ន្ធលូ​រំដោះទឹកភ្លៀង និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម​ ដោយមានការចូលរួមពីអភិបាលរងខេត្ត, នាយករដ្ឋបាល, ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរក្រុងកំពង់ចាម, ចៅសង្កាត់ទាំង៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។ ជាលទ្ធផលបន្ទាប់ពីកិច្ចប្រជុំ និងការព្រមព្រៀងឯកភាពគ្នា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញជាគោលការណ៍ នៃការជម្រុញ​ និងដោះស្រាយការងារចាំបាច់ដូចខាងក្រោម: ១-​ជម្រុញការភ្ជាប់បណ្តាញទឹកកខ្វក់​ ពីផ្ទះប្រជាពលរដ្ឋចូលបណ្តាញមេអោយបានឆាប់ ​ ២-កំណត់អាទិភាពការដ្ឋានកាយដាក់លូរំដោះទឹក​ និងកំណត់ពេលវេលាជាក់លាក់ក្នុងការលុបដីវិញ​ ដេីម្បីសម្រួលដល់ការរស់នៅ​ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ​ ៣-ជម្រុញការជួសជុលផ្លូវក្នុងក្រុងកំពង់ចាមឲ្យបានស្អាត​ឡេីងវិញ​ អោយបានលឿនបំផុត ​ ៤-ជម្រុញគម្រោងសាងសង់ទាំងមូលត្រូវបញ្ចប់ការងារ​ទាំងស្រុងនៅចុងឆ្នាំ២០២៥នេះ ​ ៥-ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ សហការជាមួយអាជ្ញាធរក្រុង​ ដេីម្បីត្រួតពិនិត្យ​ វាយតម្លៃ​ និងជម្រុញការដ្ឋានទាំងនេះជាប់ជាប្រចាំ។ គួរបញ្ជាក់​ផងដែរថា​ គម្រោងសាងសង់ប្រព័ន្ធលូ​ រំដោះទឹកភ្លៀង និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម​ មកដល់បច្ចប្បន្ននេះ​បានសម្រេចការសាងសង់បានប្រមាណជាង៧៩%ហេីយ៕ ​

រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្
+2
រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមគ្រូពេទ្យអង្គការមូលនិធិរ៉ូតថាវីនៅកម្ពុជា ដោយមានការចូលរួមជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរអប់រំយុវជន និងកីឡា អភិបាលរង ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកកងមាស និងស្រុកជើងព្រៃ និងមន្ត្រីពាក់ព័ន្ធ តាមរយៈប្រព័ន្ធអនឡាញ (ហ្សូម) នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

នារព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាម បា
+9
នារព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជន ក្នុងស្រុកកងមាស ។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាលស្រុក កងកម្លាំងទាំងបី​ ស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយា័យសុខាភិបាលស្រុកប្រតិបត្តិ(កងមាស) មេឃុំ មណ្ឌល​សុខភាព និងលោក លោកស្រី ប្រធានការិយាល័យចំណុះសាលាស្រុកផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៣.៥១០នាក់ មកពី ឃុំទាំង១៤ និងវិទ្យាល័យទាំង៦ ក្នុងស្រុកស្រីសន្ធរ

គ្រឿងញៀនចំនួន ៤៣៣គីឡូក្រាម ឆ្លងកាត់ខេត្តកំពង់ចាម ត្រូវបាបង្ក្រាប និងប្រារព្ធពិធីដុតកំទេចចោល (កំពង់ចាម): ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោម ប្រធានបទ «រួមគ្នា បង្កា ទប់ស្កាត់ និងកាត់ផ្តាចឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ក្នុងស្រុកចំការលេី​ នាព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតកំទេចចោលគ្រឿងញៀនចំនួន ៤៣៣គីឡូក្រាម ដែលជាគ្រឿងញៀនធ្វើការបង្ក្រាបបាន នៅពេលចរាចរឆ្លងកាត់ខេត្តកំពង់ចាម នាពេលកន្លងមក និងមួយចំនួនតូច បង្ក្រាបបាននៅក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់បង្ក្រាបឱ្យបានជាដាច់ខាតរាល់ការផលិត និងការនាំចូលនូវសារធាតុ គ្រឿងញៀនខុសច្បាប់ ពិសេសត្រូវធ្វើការផ្សព្វផ្សាយអប់រំ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន ដោយត្រូវនិយាយថាទេដាច់ខាតចំពោះគ្រឿងញៀន។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួម ចំណែកអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងមានសុវត្ថិភាព នោះគឺ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការ ជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើងផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គ លេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ច និង លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែល បានអនុវត្តតាមផែនការប្រៀបសមរភូមិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ ក្នុងស្រុក-ក្រុងទាំង១០ ស្មើនឹង១០៩ ឃុំ-សង្កាត់ ក្នុងនោះឃុំពណ៌ ស មាន ចំនួន ១០៥, ឃុំពណ៌ប្រផេះ មានចំនួន ៣ ដោយពុំមានឃុំពណ៌ ខ្មៅ នោះឡើយ ៕