en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 165 subscribers, ranking 4 942 in the Politics category and 550 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 165 subscribers.

According to the latest data from 09 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -110 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.77%. Within the first 24 hours after publication, content typically collects 5.45% reactions from the total number of subscribers.
  • Post reach: On average, each post receives 689 views. Within the first day, a publication typically gains 554 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 10 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 165
Subscribers
No data24 hours
-237 days
-11030 days
Posts Archive
អភិបាលខេត្តកំពង់ចាមប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣

នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អនុប្រធានការឹទ្ធិកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន
+9
នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អនុប្រធានការឹទ្ធិកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកាយរឹទ្ធិកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនដល់នវកាយរឹទ្ធិជំទង់ នៃកងឯកភាពវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នៅវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្ថិតនៅឃុំខ្ចៅ ស្រុកកងមាស។

នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អនុប្រធានការឹទ្ធិកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន
+9
នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អនុប្រធានការឹទ្ធិកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកាយរឹទ្ធិកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនដល់នវកាយរឹទ្ធិជំទង់ នៃកងឯកភាពវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នៅវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្ថិតនៅឃុំខ្ចៅ ស្រុកកងមាស។

នៅទី២១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម
+9
នៅទី២១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម សូ សុខប៊ុនថេត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាគណៈអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តមុខងារនៃវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់មន្ត្រីទទួលបន្ទុកជាបុគ្គលិកសង្គមកិច្ច " អ្នកអាជីពសង្គមកិច្ចរង" ក្រុង-ស្រុក នាសាលប្រជុំ មន្ទីរ ស.អ.យ ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣

នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត
+9
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរព្រះមន្ត្រីសង្ឃរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងត្រង់ និងស្រុកចំការលើ បាននិមន្ត និងអញ្ជើញចូលរួមពិធី បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ឯក សៀង សាត និង លោកពលបាលឯក ភាព សោភ័ណ ដែលជាវីរ:កងទ័ពបានពលីជីវិតនៅសមរភូមិមុខ ។ គួរបញ្ជាក់ថា៖ ពិធី បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ឯក សៀង សាត និង លោកពលបាលឯក ភាព សោភ័ណ ដែលជាវីរ:កងទ័ពបានពលីជីវិតនៅសមរភូមិមុខ ប្រារព្ធធ្វើនៅគេហដ្ឋាន ស្ថិតនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត និងព្រះមន្ត្រីសង្ឃរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងថវិកាក្នុង១គ្រួសារ ទទួលបាន ៣.០០០.០០០រៀល ។

អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អះអាងថា​ រដ្ឋបាលខេត្តកំពង់ចាម បានបន្តការអភិវឌ្ឍន៍ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣ (កំពង់ចាម): ស្រប​ពេល​ដែល​សមរភូមិ​ជួរ​មុខ​កំពុង​តែ​ឈរជើង​ទុបទល់​និង​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​សៀម នៅ​ចំណុច​ព្រំដែន​ខេត្តព្រះវិហារ​ និង​ឧត្តរមានជ័យ​ បាន​ជួប​កង្វះខាត​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​។ ដោយ​ឃើញ​បែប​នេះ​ រដ្ឋបាល​ខេត្តកំពង់ចាម ពិសេស​ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម​កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ផ្ដល់​ជូន​ម៉ូតូ​ច្រើន​ប្រភេទ​រហូត​ដល់​ចំនួន​ ១០០​គ្រឿង​ សម្រាប់​កងកម្លាំង​ជួរ​មុខ​យក​ទៅ​បំពេញការងារ​បម្រើ​ក្នុង​អង្គភាព​ងាយស្រួល​ឈរជើង​ការពារ​តាម​បន្ទាត់​ព្រំដែន។ លោក​ឧត្តមសេនីយ៍ទោ​ឈឺ​ន វ​ណ្ណី​មេបញ្ជាការ​រង​កងពលធំ​លេខ​៣ ប្រចាំ​ទិស​ខេត្តព្រះវិហារ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​: ក្នុង​នាម​ឯកឧត្តម​ស្រី ឌឹ​ក មេបញ្ជាការ​កងពល ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ឯកឧត្តម​ អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​សាលាដំបូង​ខេត្ត បាន​ជួយ​ឧបត្ថម្ភ​ម៉ូតូ​ជា​ច្រើន​ប្រភេទ​រហូត​ទៅ​ដល់​ចំនួន ១០០​គ្រឿង​ ដល់​កងកម្លាំង​ជួរ​មុខ ដោយ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២១​ខែសីហា ឆ្នាំ​២០២៥ នៅ​ក្នុង​បរិវេណ​សាលាខេត្ត​កំពង់ចាម​។ លោក​មេបញ្ជាការ​រង​កងពលធំ​លេខ​៣ មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជា​ការ​ពិត​ណាស់​សមរភូមិ​មុខ​តែងតែ​ផ្សារ​ភ្ជាប់​ជាមួយនឹង​សមរភូមិ​ក្រោយ​ដោយ​មិន​អាច​ខ្វះ​បាន​នោះ​ទេ​។ ពេល​ទទួល​ម៉ូតូ​លោក​មេបញ្ជាការ​រង​បាន​សង្កត់ធ្ងន់​ថា​ រូប​លោក​ហ្នឹង​ដឹក​យក​ម៉ូតូ​ទាំងអស់​ទៅ​ចែក​ជូន​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ដែល​ប្រចាំការ​ជួរ​មុខ​ងាយស្រួល​ដឹក​សំភារៈ​ផ្សេង​ៗ​ឡើង​លើ​ភ្នំ​មិន​ពិបាក​ដូច​ពេល​មុន​ទៀត​នោះ​ទេ​។​ ក្នុង​នាម​មេបញ្ជាការ​សូម​ផ្ដេ​ជ្ញា​ចិត្ត​ការពារ​មរណភាព​ទឹកដី​ទប់ទល់​មិន​ឱ្យ​ទ៏​ព​សៀម​ទន្ទ្រាន​យក​ដី​កម្ពុជា សូ​ម្បី​តែ​មួយ​មី​លី​ម៉ែត្រ​ជា​ដាច់ខាត​។ សូម​បញ្ជាក់​ថា​ ​មានការ​ប្រយុទ្ធ​គ្នា​ដល់​ក្តៅ​គគុក​​រវាង​សៀម​មក​លើ​កម្ពុជា​ កងកម្លាំងប្រដាប់អាវុធ​ជួរ​មុខ​មាន​ទាំង​នគរបាល​ទាហាន​បានប្រយុទ្ធ​គ្នា​រហូត​ដល់​ទៅ​៥​ថ្ងៃ (២៤​ដល់​២៨​កក្កដា​ឆ្នាំ​២០២៥ )​នា​ពេល​កន្លង​ទៅ។​ ជាមួយ​នោះ​តប​តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​តេ​ជោ​សែន និងសម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវ​បាន​ឯកឧត្តម​ អ៊ុ​ន​ ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ បាន​ចលនា​សប្បុរសជន ដោយ​បាន​យក​អំណោយ​ទៅ​ចាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំង​នៅ​ខេត្តព្រះវិហារ​ និង​ឧត្ត​មាន​ជ័យ​ ជាមួយ​នោះ​ក៏​បាន​ចែក​ចំ​ណោ​យ​ដល់​កងកម្លាំង​ជួរ​មុខ​ទៀត​ផង​។ ​ក្រៅពី​នេះ​ក៏​សង្កេត​ឃើញ​មាន​សប្បុរសជន​គ្រប់​ទិស​ទី​បាន​បង្កើត​កម្លាំង​មហា​សាមគ្គី​បរិ​ច្ចាក​ធនធាន​ផ្ទាល់ខ្លួន​យក​ទៅ​ចែក​ជូន​ដល់​អ្នក​ភៀស​សឹក​ព្រមទាំង​កម្លាំងប្រដាប់អាវុធ​ជួរ​មុខ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​កម្លាំងចិត្ត​ពុះពារ​តស៊ូ​ក្រាញននៀល​ទប់ទល់​មិន​ឱ្យ​មានការ​ឈ្លានពាន​ពី​សំណាក់​ទ័ព​សៀម​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា​៕

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាមអំពាវនាវពលករមកពីថៃនិងយុវជនគ្រួសារក្រីក្ររៀនជំនាញបច្ចេកទេស

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អះអាងថា​ រដ្ឋបាលខេត្តកំពង់ចាម បានបន្តការអភិវឌ្ឍន៍ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ រដ្ឋបាលខេត្ត បានបន្តការអភិវឌ្ឍន៍ ទាំងផ្នែករូបវន្ត អរូបវន្ត និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ​ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ។​ ការថ្លែងបែបនេះ​ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍លទ្ធផល នៃអង្កេតនវានុវត្តន៍ខេត្តកំពង់ចាម ឆ្នាំ២០២៣​ ដែលបានធ្វេីឡេីងនៅមន្ទីរ​ផែនការខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២១​ ខែសីហា​ ឆ្នាំ​២០២៥​  ។ ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ផ្អែកលើកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ប្រាំឆ្នាំ២០២៥-២០២៩, កម្មវិធីវិនិយោគ២០២៥-២០២៧ រួចរាល់ស្របតាមច្បាប់ស្តីពីការ គ្រប់គ្រង រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងបានបោះពុម្ព​ ហើយធ្វើការផ្សព្វផ្សាយ​ ជូនដល់អ្នកពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តទៅតាមផែនការដែលយើងគ្រោងទុក។ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានបញ្ជាក់ថា​ ការអង្កេតនវានុវត្តន៍ បានឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងផ្នែកនវានុវត្តន៍ទាំងបួនរបស់ខេត្ត រួមមាន៖ ទី១-នវានុវត្តន៍ផលិតផល, ទី២-នវានុវត្តន៍ដំណើរការ ទី៣-នវានុវត្តន៍ ទីផ្សារ និងទី៤- នវានុវត្តន៍គ្រប់គ្រង​ ដែលត្រូវបានអនុវត្តដោយស្ថាប័នចម្បងៗទាំង៤ រួមមាន៖ ស្ថាប័នអាជីវកម្ម និងស្រាវជ្រាវរដ្ឋ, គ្រឹះស្ថានសិក្សាជាន់ខ្ពស់, សហគ្រាសអាជីវកម្ម និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងអនុវត្តការងារនៅក្នុងខេត្តកំពង់ចាម។ ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បានសង្កត់ធ្ងន់ថា​ តាមរយៈការអង្កេតនវានុវត្តន៍នេះដែរ ខេត្តកំពង់ចាម បានប្រមូលទិន្នន័យលើស្ថាប័នអាជីវកម្ម និងស្រាវជ្រាវរដ្ឋ គ្រឹះស្ថានសិក្សាជាន់ខ្ពស់ សហគ្រាស​ អាជីវកម្ម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ២.១៧៧គោលដៅ មានចំនួនគ្រឹះស្ថានសំណាកគំរូ ចំនួន ៣៦០​ ផងដែរ​ ៕

៦ខែ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់សេវាច្រកចេញចូលតែមួយ ជូនពលរដ្ឋជាង ២សែនសេវា! ……………….. ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មន្ត្រី
៦ខែ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់សេវាច្រកចេញចូលតែមួយ ជូនពលរដ្ឋជាង ២សែនសេវា! ……………….. ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មន្ត្រីច្រកចេញចូលតែមួយខេត្តកំពង់ចាមបានផ្ដល់សេវាជាង២សែនជូនប្រជាជនពលរដ្ឋ។ នេះបើយោងតាមលោក ស្រី សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងក្នុងបទសម្ភាស ជាមួយទូរទស្សន៍មហាផ្ទៃ ស្តីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត កាលពីដើមសប្ដាហ៍កន្លងទៅ។ បើតាមលោកអភិបាលរងខេត្ត ក្នុងចំណោមសេវាជាង២សែននោះ អង្គភាពច្រកចេញចូលតែមួយខេត្ត ផ្ដល់បានជាង៤ម៉ឺនសេវា ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ផ្ដល់បានជាង១សែនសេវា និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ផ្ដល់បាន៧ម៉ឺនសេវា។ លោក ស្រី សុភ័ក្ត្រ បានបន្ថែមថា រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ជំរុញ និងធ្វើទំនើបកម្មសេវាសាធារណៈ ដោយប្រជាពលរដ្ឋអាចស្នើសុំសេវាតាមប្រព័ន្ធអនឡាញ ងាយស្រួលតាមដានការស្នើសុំសេវា ពោលគឺត្រូវទទួលបាននៅថ្ងៃណា និងពេលណា ខណៈការបង់សេវា ពលរដ្ឋមានជម្រើសបង់ ដោយអាចបង់ថ្លៃសេវាតាមប្រព័ន្ធដែលស្នើសុំ និងអាចមកបង់ផ្ទាល់នៅកន្លែងតែម្ដក៏បាន។ លោកអភិបាលរងខេត្តបញ្ជាក់ថា«តាមរយៈការស្នើសេវាតាមប្រព័ន្ធអនឡាញនេះ ក៏អាចកត់ត្រានូវប្រវត្តិអ្នកស្នើសុំសេវាប្រសិនបើពលរដ្ឋធ្លាប់ស្នើសុំសេវានោះ ណាមួយម្ដងរួចហើយ លើកក្រោយពលរដ្ឋមកស្នើសុំសេវាដដែលម្ដងទៀតនៅអង្គភាពច្រកទៀត នោះពលរដ្ឋពុំចាំចាច់យកច្បាប់ដើមមកជាមួយទេ ពីព្រោះមន្ត្រីធ្លាប់មានកំណត់ត្រា ឬទិន្នន័យម្ដងរួចហើយ ដែលទាំងនេះជាការសម្រួល និងផ្ដល់ភាពងាយស្រួល ក្នុងការស្នើសេវាជូនប្រជាពលរដ្ឋបានយ៉ាងលឿន និងឆាប់រហ័ស»។ លោក ស្រី សុភ័ក្ត្រ បានអះអាងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម  រដ្ឋបាលខេត្ត ក៏បានរៀបចំការប្រឡងប្រណាំងការផ្ដល់សេវាសាធារណៈបន្ថែម លើការប្រឡងប្រណាំងថ្នាក់ជាតិ ដើម្បីជំរុញការផ្ដល់សេវានៅតាមច្រកចេញចូលនីមួយៗកាន់តែល្អប្រសើរឡើង និងធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់ចំពោះមន្ត្រី ជាពិសេសការបម្រើសេវាបានយ៉ាងល្អនេះក៏បានជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឡើងៗផងដែរ។ ទន្ទឹមនឹងការផ្ដល់សេវា ខេត្តកំពង់ចាមក៏បានកសាងសមិទ្ធផលជាច្រើនរួមមាន ទី១ ជាខេត្តដែលត្រូវបានប្រកាសថា ជាខេត្តដែលគ្មានមីន ទី២ជាខេត្តទី៨ដែលបានប្រកាសថា បញ្ចប់ការបន្ទោបង់ពាសវាលពាលកាល ទី៣ជាខេត្តទី១ដែលបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងឆ្នាំ២០២៤ ទី៤សម្រាប់ការិយាល័យប្រជាពលរដ្ឋត្រូវបានវាយតម្លៃជាប់ចំណាត់ថ្នាក់លេខ១ និងទី៥មន្ទីរពេទ្យខេត្តត្រូវបានវាយតម្លៃ ជាប់លេខ១ក្នុងចំណោមមន្ទីរកម្រិត៣ទូទាំងប្រទេសកម្ពុជា៕ ដោយ កញ្ញា សេង សុខហ៊ុន 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior 🌐Sar Sokha 🌐Join Telegram 🌐YouTube 🌐TikTok #សសុខា #SarSokha #កម្ពុជា #Cambodia

អភិបាលខេត្តកំពង់ចាម អញ្ជើញអធិបតីទិវាជាតិអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៥ ភ្នំពេញ ៖ រសៀលនេះថ្ងៃទី២០ ខែសីហា ឆ្នាំ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញអធិបតីទិវាជាតិអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៥ ភ្នំពេញ ៖ រសៀលនេះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងទិវាជាតិអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងលោកជំទាវ កែ សួនសុភី ស សុខា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។