រដ្ឋបាលខេត្តកំពង់ចាម
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម
تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 165 مشتركاً، محتلاً المرتبة 4 942 في فئة السياسة والمرتبة 550 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 165 مشتركاً.
بحسب آخر البيانات بتاريخ 09 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -110، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.77%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.45% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 689 مشاهدة. وخلال اليوم الأول يجمع عادةً 554 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 10 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.
10 165
المشتركون
لا توجد بيانات24 ساعات
-237 أيام
-11030 أيام
أرشيف المشاركات
10 165
+9
នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អនុប្រធានការឹទ្ធិកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកាយរឹទ្ធិកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនដល់នវកាយរឹទ្ធិជំទង់ នៃកងឯកភាពវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នៅវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្ថិតនៅឃុំខ្ចៅ ស្រុកកងមាស។
10 165
+9
នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អនុប្រធានការឹទ្ធិកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកាយរឹទ្ធិកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនដល់នវកាយរឹទ្ធិជំទង់ នៃកងឯកភាពវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នៅវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្ថិតនៅឃុំខ្ចៅ ស្រុកកងមាស។
10 165
+9
នៅទី២១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម សូ សុខប៊ុនថេត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាគណៈអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តមុខងារនៃវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់មន្ត្រីទទួលបន្ទុកជាបុគ្គលិកសង្គមកិច្ច " អ្នកអាជីពសង្គមកិច្ចរង" ក្រុង-ស្រុក នាសាលប្រជុំ មន្ទីរ ស.អ.យ ខេត្តកំពង់ចាម។
10 165
Repost from ព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម
អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣
10 165
+9
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរព្រះមន្ត្រីសង្ឃរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងត្រង់ និងស្រុកចំការលើ បាននិមន្ត និងអញ្ជើញចូលរួមពិធី បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ឯក សៀង សាត និង លោកពលបាលឯក ភាព សោភ័ណ ដែលជាវីរ:កងទ័ពបានពលីជីវិតនៅសមរភូមិមុខ ។
គួរបញ្ជាក់ថា៖ ពិធី បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ឯក សៀង សាត និង លោកពលបាលឯក ភាព សោភ័ណ ដែលជាវីរ:កងទ័ពបានពលីជីវិតនៅសមរភូមិមុខ ប្រារព្ធធ្វើនៅគេហដ្ឋាន ស្ថិតនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត និងព្រះមន្ត្រីសង្ឃរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងថវិកាក្នុង១គ្រួសារ ទទួលបាន ៣.០០០.០០០រៀល ។
10 165
អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
10 165
ឯកឧត្តម អ៊ុន ចាន់ដា អះអាងថា រដ្ឋបាលខេត្តកំពង់ចាម បានបន្តការអភិវឌ្ឍន៍ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
10 165
អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣
(កំពង់ចាម): ស្របពេលដែលសមរភូមិជួរមុខកំពុងតែឈរជើងទុបទល់និងការឈ្លានពានពីសំណាក់កងទ័ពសៀម នៅចំណុចព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ បានជួបកង្វះខាតសម្ភារៈប្រើប្រាស់មួយចំនួន។ ដោយឃើញបែបនេះ រដ្ឋបាលខេត្តកំពង់ចាម ពិសេសក្រោមការសម្របសម្រួលពីឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ដល់ជូនម៉ូតូច្រើនប្រភេទរហូតដល់ចំនួន ១០០គ្រឿង សម្រាប់កងកម្លាំងជួរមុខយកទៅបំពេញការងារបម្រើក្នុងអង្គភាពងាយស្រួលឈរជើងការពារតាមបន្ទាត់ព្រំដែន។
លោកឧត្តមសេនីយ៍ទោឈឺន វណ្ណីមេបញ្ជាការរងកងពលធំលេខ៣ ប្រចាំទិសខេត្តព្រះវិហារ មានប្រសាសន៍ឲ្យដឹងថា: ក្នុងនាមឯកឧត្តមស្រី ឌឹក មេបញ្ជាការកងពល ពិតជាមានអារម្មណ៍សប្បាយរីករាយចំពោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត បានជួយឧបត្ថម្ភម៉ូតូជាច្រើនប្រភេទរហូតទៅដល់ចំនួន ១០០គ្រឿង ដល់កងកម្លាំងជួរមុខ ដោយធ្វើឡើងនាព្រឹកថ្ងៃទី២១ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម។
លោកមេបញ្ជាការរងកងពលធំលេខ៣ មានប្រសាសន៍បន្តឲ្យដឹងទៀតថា ជាការពិតណាស់សមរភូមិមុខតែងតែផ្សារភ្ជាប់ជាមួយនឹងសមរភូមិក្រោយដោយមិនអាចខ្វះបាននោះទេ។ ពេលទទួលម៉ូតូលោកមេបញ្ជាការរងបានសង្កត់ធ្ងន់ថា រូបលោកហ្នឹងដឹកយកម៉ូតូទាំងអស់ទៅចែកជូនដល់កងកម្លាំងក្រោមឱវាទដែលប្រចាំការជួរមុខងាយស្រួលដឹកសំភារៈផ្សេងៗឡើងលើភ្នំមិនពិបាកដូចពេលមុនទៀតនោះទេ។ ក្នុងនាមមេបញ្ជាការសូមផ្ដេជ្ញាចិត្តការពារមរណភាពទឹកដីទប់ទល់មិនឱ្យទ៏ពសៀមទន្ទ្រានយកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រជាដាច់ខាត។
សូមបញ្ជាក់ថា មានការប្រយុទ្ធគ្នាដល់ក្តៅគគុករវាងសៀមមកលើកម្ពុជា កងកម្លាំងប្រដាប់អាវុធជួរមុខមានទាំងនគរបាលទាហានបានប្រយុទ្ធគ្នារហូតដល់ទៅ៥ថ្ងៃ (២៤ដល់២៨កក្កដាឆ្នាំ២០២៥ )នាពេលកន្លងទៅ។
ជាមួយនោះតបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោសែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចលនាសប្បុរសជន ដោយបានយកអំណោយទៅចាយជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងនៅខេត្តព្រះវិហារ និងឧត្តមានជ័យ ជាមួយនោះក៏បានចែកចំណោយដល់កងកម្លាំងជួរមុខទៀតផង។
ក្រៅពីនេះក៏សង្កេតឃើញមានសប្បុរសជនគ្រប់ទិសទីបានបង្កើតកម្លាំងមហាសាមគ្គីបរិច្ចាកធនធានផ្ទាល់ខ្លួនយកទៅចែកជូនដល់អ្នកភៀសសឹកព្រមទាំងកម្លាំងប្រដាប់អាវុធជួរមុខធ្វើឲ្យពួកគាត់មានកម្លាំងចិត្តពុះពារតស៊ូក្រាញននៀលទប់ទល់មិនឱ្យមានការឈ្លានពានពីសំណាក់ទ័ពសៀមមកលើបូរណភាពទឹកដីកម្ពុជា៕
10 165
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាមអំពាវនាវពលករមកពីថៃនិងយុវជនគ្រួសារក្រីក្ររៀនជំនាញបច្ចេកទេស
10 165
ឯកឧត្តម អ៊ុន ចាន់ដា អះអាងថា រដ្ឋបាលខេត្តកំពង់ចាម បានបន្តការអភិវឌ្ឍន៍ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអះអាងថា រដ្ឋបាលខេត្ត បានបន្តការអភិវឌ្ឍន៍ ទាំងផ្នែករូបវន្ត អរូបវន្ត និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ។ ការថ្លែងបែបនេះក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍លទ្ធផល នៃអង្កេតនវានុវត្តន៍ខេត្តកំពង់ចាម ឆ្នាំ២០២៣ ដែលបានធ្វេីឡេីងនៅមន្ទីរផែនការខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ផ្អែកលើកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ប្រាំឆ្នាំ២០២៥-២០២៩, កម្មវិធីវិនិយោគ២០២៥-២០២៧ រួចរាល់ស្របតាមច្បាប់ស្តីពីការ គ្រប់គ្រង រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងបានបោះពុម្ព ហើយធ្វើការផ្សព្វផ្សាយ ជូនដល់អ្នកពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តទៅតាមផែនការដែលយើងគ្រោងទុក។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការអង្កេតនវានុវត្តន៍ បានឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងផ្នែកនវានុវត្តន៍ទាំងបួនរបស់ខេត្ត រួមមាន៖ ទី១-នវានុវត្តន៍ផលិតផល, ទី២-នវានុវត្តន៍ដំណើរការ ទី៣-នវានុវត្តន៍ ទីផ្សារ និងទី៤- នវានុវត្តន៍គ្រប់គ្រង ដែលត្រូវបានអនុវត្តដោយស្ថាប័នចម្បងៗទាំង៤ រួមមាន៖ ស្ថាប័នអាជីវកម្ម និងស្រាវជ្រាវរដ្ឋ, គ្រឹះស្ថានសិក្សាជាន់ខ្ពស់, សហគ្រាសអាជីវកម្ម និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងអនុវត្តការងារនៅក្នុងខេត្តកំពង់ចាម។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា តាមរយៈការអង្កេតនវានុវត្តន៍នេះដែរ ខេត្តកំពង់ចាម បានប្រមូលទិន្នន័យលើស្ថាប័នអាជីវកម្ម និងស្រាវជ្រាវរដ្ឋ គ្រឹះស្ថានសិក្សាជាន់ខ្ពស់ សហគ្រាស អាជីវកម្ម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ២.១៧៧គោលដៅ មានចំនួនគ្រឹះស្ថានសំណាកគំរូ ចំនួន ៣៦០ ផងដែរ ៕
10 165
៦ខែ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់សេវាច្រកចេញចូលតែមួយ ជូនពលរដ្ឋជាង ២សែនសេវា!
………………..
ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មន្ត្រីច្រកចេញចូលតែមួយខេត្តកំពង់ចាមបានផ្ដល់សេវាជាង២សែនជូនប្រជាជនពលរដ្ឋ។ នេះបើយោងតាមលោក ស្រី សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងក្នុងបទសម្ភាស ជាមួយទូរទស្សន៍មហាផ្ទៃ ស្តីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត កាលពីដើមសប្ដាហ៍កន្លងទៅ។
បើតាមលោកអភិបាលរងខេត្ត ក្នុងចំណោមសេវាជាង២សែននោះ អង្គភាពច្រកចេញចូលតែមួយខេត្ត ផ្ដល់បានជាង៤ម៉ឺនសេវា ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ផ្ដល់បានជាង១សែនសេវា និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ផ្ដល់បាន៧ម៉ឺនសេវា។
លោក ស្រី សុភ័ក្ត្រ បានបន្ថែមថា រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ជំរុញ និងធ្វើទំនើបកម្មសេវាសាធារណៈ ដោយប្រជាពលរដ្ឋអាចស្នើសុំសេវាតាមប្រព័ន្ធអនឡាញ ងាយស្រួលតាមដានការស្នើសុំសេវា ពោលគឺត្រូវទទួលបាននៅថ្ងៃណា និងពេលណា ខណៈការបង់សេវា ពលរដ្ឋមានជម្រើសបង់ ដោយអាចបង់ថ្លៃសេវាតាមប្រព័ន្ធដែលស្នើសុំ និងអាចមកបង់ផ្ទាល់នៅកន្លែងតែម្ដក៏បាន។
លោកអភិបាលរងខេត្តបញ្ជាក់ថា«តាមរយៈការស្នើសេវាតាមប្រព័ន្ធអនឡាញនេះ ក៏អាចកត់ត្រានូវប្រវត្តិអ្នកស្នើសុំសេវាប្រសិនបើពលរដ្ឋធ្លាប់ស្នើសុំសេវានោះ ណាមួយម្ដងរួចហើយ លើកក្រោយពលរដ្ឋមកស្នើសុំសេវាដដែលម្ដងទៀតនៅអង្គភាពច្រកទៀត នោះពលរដ្ឋពុំចាំចាច់យកច្បាប់ដើមមកជាមួយទេ ពីព្រោះមន្ត្រីធ្លាប់មានកំណត់ត្រា ឬទិន្នន័យម្ដងរួចហើយ ដែលទាំងនេះជាការសម្រួល និងផ្ដល់ភាពងាយស្រួល ក្នុងការស្នើសេវាជូនប្រជាពលរដ្ឋបានយ៉ាងលឿន និងឆាប់រហ័ស»។
លោក ស្រី សុភ័ក្ត្រ បានអះអាងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រដ្ឋបាលខេត្ត ក៏បានរៀបចំការប្រឡងប្រណាំងការផ្ដល់សេវាសាធារណៈបន្ថែម លើការប្រឡងប្រណាំងថ្នាក់ជាតិ ដើម្បីជំរុញការផ្ដល់សេវានៅតាមច្រកចេញចូលនីមួយៗកាន់តែល្អប្រសើរឡើង និងធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់ចំពោះមន្ត្រី ជាពិសេសការបម្រើសេវាបានយ៉ាងល្អនេះក៏បានជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឡើងៗផងដែរ។
ទន្ទឹមនឹងការផ្ដល់សេវា ខេត្តកំពង់ចាមក៏បានកសាងសមិទ្ធផលជាច្រើនរួមមាន ទី១ ជាខេត្តដែលត្រូវបានប្រកាសថា ជាខេត្តដែលគ្មានមីន ទី២ជាខេត្តទី៨ដែលបានប្រកាសថា បញ្ចប់ការបន្ទោបង់ពាសវាលពាលកាល ទី៣ជាខេត្តទី១ដែលបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងឆ្នាំ២០២៤ ទី៤សម្រាប់ការិយាល័យប្រជាពលរដ្ឋត្រូវបានវាយតម្លៃជាប់ចំណាត់ថ្នាក់លេខ១ និងទី៥មន្ទីរពេទ្យខេត្តត្រូវបានវាយតម្លៃ ជាប់លេខ១ក្នុងចំណោមមន្ទីរកម្រិត៣ទូទាំងប្រទេសកម្ពុជា៕
ដោយ កញ្ញា សេង សុខហ៊ុន
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Sar Sokha
🌐Join Telegram
🌐YouTube
🌐TikTok
#សសុខា #SarSokha #កម្ពុជា #Cambodia
10 165
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញអធិបតីទិវាជាតិអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៥
ភ្នំពេញ ៖ រសៀលនេះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងទិវាជាតិអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងលោកជំទាវ កែ សួនសុភី ស សុខា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។
