en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 217 subscribers, ranking 4 928 in the Politics category and 541 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 217 subscribers.

According to the latest data from 24 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -117 over the last 30 days and by -3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.38%. Within the first 24 hours after publication, content typically collects 5.29% reactions from the total number of subscribers.
  • Post reach: On average, each post receives 652 views. Within the first day, a publication typically gains 541 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 25 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 217
Subscribers
-324 hours
-357 days
-11730 days
Posts Archive
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានចូលរួមដឹកនាំកិច្ចប្រជុំជាមួយម
+9
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានចូលរួមដឹកនាំកិច្ចប្រជុំជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីណែនាំ អំពី ការបំពេញទម្រង់របាយការណ៍ ជូនប្រតិភូ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី  (ក.ជ.ក.ស) ដែលនឹងត្រូវចុះមកបំពេញបេសកកម្មតាមដានការអនុវត្តច្បាប់ជាតិពាក់ព័ន្ធ គោលនយោបាយ អនុសាសន៍របស់រាជរដ្ឋាភិបាល និងអនុសញ្ញា ស៊ី-ដ ដើម្បីចងក្រងរបាយការណ៍របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី២៩ និង ៣០ ខែមេសា ឆ្នាំ២០២៦ ខាងមុខ នៅខេត្តកំពង់ចាម ធ្វើនៅនៅសាលប្រជុំតូច នៃរដ្ឋបាលខេត្ត។    ❖ មានសមាសភាពចូលរួមពី ៖ លោកស្រីនាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ សរុប ២៨នាក់/ស្រី ២០នាក់។

រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំត្រួតពិនិត្យព្រំប្រទល់រដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុក និងខេត្តជាប់ព្រំប្រទល់ (កំពង់ចាម) ន
+9
រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំត្រួតពិនិត្យព្រំប្រទល់រដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុក និងខេត្តជាប់ព្រំប្រទល់ (កំពង់ចាម) នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៣៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម វុទ្ធី វណ្ណារ៉ា អគ្គនាយកសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យព្រំប្រទល់រដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុក និងខេត្តជាប់ព្រំប្រទល់ ក្នុងផែនទី ដែលអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្រ្តបានផលិត ដើម្បីត្រៀមចុះហត្ថលេខាជាផ្លូវការក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តីអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ, តំណាងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, មន្ទីររៀបចំដែនដីនគរមនីយកម្ម និងសំណង់, អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម៕ ​

នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្ត តំណាងលោក ជា សីលា នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំមន
+3
នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្ត តំណាងលោក ជា សីលា នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំមន្ត្រី នាំយកគ្រឿងឧបភោគបរិភោគ និងបរិភោគ និងបច្ច័យមួយចំនួន របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ដល់ជូនក្រុមគ្រួសារ និងចូលបច្ច័យបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ថ្ងៃ ឧបាសក នាង ងន់ អតីតមន្ត្រីកិច្ចសន្យាសាលាខេត្ត ស្ថិតនៅគេហដ្ឋានសព ភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិ
+9
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ សរុបប្រមាណ ៩០០នាក់។ ពិធីដ៏មានសារៈសំខាន់នេះ គឺជាវេលាដ៏មានសារៈសំខាន់មួយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹក និងជំរុញដល់ អាជ្ញាធរពាក់ព័ន្ធ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងការដោះស្រាយបញ្ហាទាំងឡាយ ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា៕

អភិបាលខេត្តកំពង់ចាម ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នូវសមិទ្ធផលធំៗ ចំនួន៤ ដែលខេត្តសម្រេចបាន ខណៈឆ្នាំ២០២៥ ការជំរុញកំណើនសេដ្ឋកិច្ច
+5
អភិបាលខេត្តកំពង់ចាម ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នូវសមិទ្ធផលធំៗ ចំនួន៤ ដែលខេត្តសម្រេចបាន ខណៈឆ្នាំ២០២៥ ការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ទទួលបានជោគជ័យ កើន ៨.៣% (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញជួបសំណេះសំណាលជាមួយជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម បានជម្រាបជូនសម្តេចតេជោ និងអង្គពិធី នូវសមិទ្ធផលធំៗ ៤ របស់ខេត្ត ដែលសម្រេចបាន។ #សមិទ្ធផលធំទី១ គឺការចូលរួមថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍជាតិ និងជាមរតកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ដែលបាន បន្សល់ទុកសម្រាប់អ្នកដឹកនាំបន្តវេន។ #សមិទ្ធផលធំទី២ គឺការផ្តល់សេវាសាធារណៈល្អ ប្រកបដោយគុណភាព និងតម្លាភាព ជូន ប្រជាពលរដ្ឋ។ ក្នុងឆ្នាំ២០២៥នេះ អង្គភាពផ្តល់សេវាចំនួន ៣ នៃខេត្តកំពង់ចាម ទទួលបានជ័យលាភី លេខ១ ជាអង្គភាពផ្តល់សេវាឆ្នើម សម្រាប់ការប្រឡងប្រណាំងថ្នាក់ជាតិ រួមមាន មន្ទីរពេទ្យខេត្ត កំពង់ចាម កម្រិត CPA3 ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស, ការិយាល័យប្រជាពលរដ្ឋខេត្ត ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស, និង អង្គភាពច្រកចេញចូលតែមួយខេត្ត ទទួលបាន ជ័យលាភីលេខ១ ទូទាំងប្រទេស។ ម្យ៉ាងវិញទៀត ខេត្តកំពង់ចាមបានបញ្ចប់ការវាស់វែងការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឆ្នាំ២០២៤ ដែលជាខេត្តទី១ បានបញ្ចប់ការអនុវត្តគោលនយោបាយ ចាស់សកម្មភាពថ្មីលើវិស័យដីធ្លី។ #សមិទ្ធផលធំទី៣ គឺការអភិវឌ្ឍមូលដ្ឋានបន្ថែម រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្តាញ អគ្គិសនី បណ្តាញទឹកស្អាត មន្ទីរពេទ្យ សាលារៀន សំណង់ផ្សេងៗ ដែលមានការកើនឡើងទាំង បរិមាណ និងគុណភាព។ នៅឆ្នាំ២០២៥ ការងារអភិវឌ្ឍន៍ គឺមានចំនួន ២៥៨ គម្រោងទាំងថ្នាក់ ខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ ដែលមានតម្លៃគម្រោងសរុបប្រមាណ ៣២លានដុល្លារ។ ក្រៅពីនេះ ក៏មានគម្រោងរបស់ថ្នាក់ជាតិជាច្រើនទៀត ដែលត្រង់ចំណុចនេះ ខ្ញុំបាទតំណាងឲ្យប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម ក៏សូមគោរពដឹងគុណចំពោះ សម្តេចតេជោ ដែលបានផ្តល់ជូននូវសមិទ្ធផលអភិវឌ្ឍជាច្រើនរាប់មិនអស់នៅលើទឹកដីខេត្តកំពង់ចាម នាពេលកន្លងមក។ ចុងអាណត្តិទី៦ នេះ សម្តេចតេជោ បានផ្តល់ជូននូវការអភិវឌ្ឍលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ (ទីប្រជុំជន ស្គន់-ក្រុងកំពង់ចាម) ដែល សម្តេចតេជោ បានសម្ពោធបើកការដ្ឋានដំណើការសាងសង់កាលពី ថ្ងៃទី ៩/មករា/២០២៣ ។ មកដល់ពេលនេះ កំណាត់ផ្លូវនេះ ត្រូវបានសាងសង់ស្ទើរតែរួចរាល់ជាស្ថាពរ ហើយ និងត្រៀមលក្ខណៈអញ្ជើញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មកសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការនៅពេលដ៏ខ្លីខាងមុខ។ #ចំពោះសមិទ្ធផលធំទី៤ គឺជោគជ័យក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ដែលក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់ខេត្ត ទំហំ ៣,០៧៣ លានដុល្លារ (កើន ៨.៣%)។ សេដ្ឋកិច្ចរបស់ខេត្ត បានមកពីវិស័យ ៣ គឺ៖ វិស័យកសិកម្ម មានចំណែកប្រមាណ ៣៩% វិស័យឧស្សាហ៍កម្ម មានចំណែកប្រមាណ ៣៣.៤% និង វិស័យសេវាកម្ម មានចំណែកប្រមាណ ២៧.៦%។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្ស ម្នាក់ៗ បានកើនដល់ចំនួន ២,៨៣០ ដុល្លារ ធៀបនឹងឆ្នាំ២០២៤ កើន ២១០ដុល្លារ ក្នុងម្នាក់។ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ជាទិសដៅភារកិច្ចចំពោះមុខ រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ អនុវត្តឲ្យបានសម្រេចនូវទិសដៅភារកិច្ច សំដៅពង្រឹង សន្តិសុខជាតិ ឯកភាពជាតិឱ្យបានរឹងមាំ ចូលរួមកសាងសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនឲ្យបានល្អប្រសើរ ពង្រឹងជំនឿជឿជាក់របស់ប្រជាជន លើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល លើកកម្ពស់ឧត្តមភាព និងកិត្យានុភាពរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យបានជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជន និងយុវជន៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម

វីដេអូ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខ
+9
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ចាម (កំពង់ចាម) នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្រ្តីរាជការ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលាខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប ចំនួន ១.១៩៣នាក់។ ពិធីសំណេះសំណាលនេះ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា៕

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំផែនការការពារសន្តិសុខ សណ
+9
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម។

នារសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត បានអញ្ជើញចូលរួមកិច្
+9
នារសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ប្រធានគ.ក.ស.ក ខេត្ត និងសមាជិកសសាខាសមាគមនារីខេត្ត នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ។

នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត
+9
នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាល ស្ដីពី៖ «ការបង្កើនភាពអង់អាចសម្រាប់ស្ត្រី នៅក្នុងការផ្ដល់សេវារដ្ឋបាល » នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពី លោកស្រី នាយិការងរដ្ឋបាលខេត្ត , លោក លោកស្រី គ្រូឧទ្ទេស និងសិក្ខាកាមមកពីស្រុកបាធាយ , ស្រុកព្រៃឈរ , ស្រុកចំការលើ , ស្រុកកំពង់សៀម និងស្រុកកោះសូទិន។ វគ្គបណ្តុះបណ្តាលមានគោលបំណង៖ ដើម្បីជួយបង្កើនចំណេះដឹង សមត្ថភាព ទំនុកចិត្តរបស់ស្ត្រី ក្នុងការអនុវត្តតួនាទីរបស់ខ្លួនក្នុងវិស័យរដ្ឋបាល និងលើកកម្ពស់ស្មារតីការយល់ដឹងអំពីសមភាពយេនឌ័រ និងគាំទ្រផ្លូវចិត្តស្មារតីដល់ស្ត្រីផងដែរ ។

នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត
+9
នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាល ស្ដីពី៖ «ការបង្កើនភាពអង់អាចសម្រាប់ស្ត្រី នៅក្នុងការផ្ដល់សេវារដ្ឋបាល » នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពី លោកស្រី នាយិការងរដ្ឋបាលខេត្ត , លោក លោកស្រី គ្រូឧទ្ទេស និងសិក្ខាកាមមកពីស្រុកបាធាយ , ស្រុកព្រៃឈរ , ស្រុកចំការលើ , ស្រុកកំពង់សៀម និងស្រុកកោះសូទិន។ វគ្គបណ្តុះបណ្តាលមានគោលបំណង៖ ដើម្បីជួយបង្កើនចំណេះដឹង សមត្ថភាព ទំនុកចិត្តរបស់ស្ត្រី ក្នុងការអនុវត្តតួនាទីរបស់ខ្លួនក្នុងវិស័យរដ្ឋបាល និងលើកកម្ពស់ស្មារតីការយល់ដឹងអំពីសមភាពយេនឌ័រ និងគាំទ្រផ្លូវចិត្តស្មារតីដល់ស្ត្រីផងដែរ ។

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារឆ្លើយតបជាពហុវិស័យអំពើហិង្សាទាក់ទងនឹងយ
+9
នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារឆ្លើយតបជាពហុវិស័យអំពើហិង្សាទាក់ទងនឹងយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមបើក វគ្គបណ្តុះបណ្តាលសាកល្បងស្ដីពី៖ «នីតិវិធី ប្រតិបត្តិការស្តង់ដាការគ្រប់គ្រងករណី អំពើហិង្សាទាក់ទងនឹងយេនឌ័រសម្រាប់អ្នកផ្ដល់សេវាជាពហុវិស័យ » ធ្វើនៅសាលប្រជុំសណ្ឋាគារ LBN ក្រុងកំពង់ចាម ។ វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងគោលបំណង៖ ពង្រឹងការយល់ដឹងរួមអំពីការគ្រប់គ្រងករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដោយការបកស្រាយបញ្ជាក់ ពីគោលការណ៍ស្នូល តួនាទី និងការទទួលខុសត្រូវរបស់អ្នកអនុវត្តនៅកម្រិតស្រុក និងខេត្ត អំពីនីតិវិធីប្រតិបត្តិស្តង់ដា (SOP) និងគោលគំនិតនៃការគ្រប់គ្រងករណីសម្រាប់ កិច្ចការពារកុមារ និង GBV ។