fa
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 216 مشترک است و جایگاه 4 928 را در دسته سیاست و رتبه 540 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 216 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 25 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -118 و در ۲۴ ساعت گذشته برابر -4 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.34% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.26% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 537 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 5 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 26 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 216
مشترکین
-424 ساعت
-337 روز
-11830 روز
آرشیو پست ها
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្
+6
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋបាលខេត្ត និងកម្មវិធីACCESS2។ ក្នុងកិច្ចប្រជុំមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាន សមាជិក និងក្រុមការងារលេខាធិការរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត លោក លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក , អង្គការដៃគូ និងជនមានពិការភាពផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ ១. បូកសរុបលទ្ធផលការងារសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងឆ្លុះបញ្ចាំងជាមួយផែនការសកម្មភាព ២. ពិភាក្សាលើបញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្ត ។

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្
+5
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋបាលខេត្ត និងកម្មវិធីACCESS2។ ក្នុងកិច្ចប្រជុំមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាន សមាជិក និងក្រុមការងារលេខាធិការរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត លោក លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក , អង្គការដៃគូ និងជនមានពិការភាពផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ ១. បូកសរុបលទ្ធផលការងារសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងឆ្លុះបញ្ចាំងជាមួយផែនការសកម្មភាព ២. ពិភាក្សាលើបញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្ត ។

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្
+9
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋបាលខេត្ត និងកម្មវិធីACCESS2។ ក្នុងកិច្ចប្រជុំមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាន សមាជិក និងក្រុមការងារលេខាធិការរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត លោក លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក , អង្គការដៃគូ និងជនមានពិការភាពផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ ១. បូកសរុបលទ្ធផលការងារសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងឆ្លុះបញ្ចាំងជាមួយផែនការសកម្មភាព ២. ពិភាក្សាលើបញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្ត ។

នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តក
+9
នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ ក្រោមអធិបតីភាពឯកឧត្តម សាយសំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ សុរិយោដីថ្នាក់ជាតិ នៅសាលប្រជុំ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

អភិបាលខេត្តកំពង់ចាម៖ កំពង់ចាម ជាខេត្តដំបូងគេ ដែលបានបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

រដ្ឋបាលខេត្ត សហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) បើកវគ្គបណ្តុះបណ្តាល «HoKa» លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញគេហ
+9
រដ្ឋបាលខេត្ត សហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) បើកវគ្គបណ្តុះបណ្តាល «HoKa» លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញគេហកិច្ច ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារ LBN ខេត្តកំពង់ចាម បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល «HoKa» លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញគេហកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម គន់ សុភា អភិបាលរងតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ។ ពិធីនេះក៏មានការចូលរួមពីប្រធានមន្ទីរទេសចរណ៍ខេត្ត លោក នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសិក្ខាកាមជាច្រើនរូប។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម គន់ សុភា អភិបាលរងតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរទេសចរណ៍ខេត្ត និងសមាគមទេសចរណ៍កម្ពុជា ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង។ ឯកឧត្តមបានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ «HoKa» គឺជាយន្តការដ៏ចាំបាច់ ដើម្បីពង្រឹងសមត្ថភាពដល់ធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យស្របទៅតាមស្តង់ដារជាតិ សំដៅធានាបាននូវសេវាកម្មដែលមានគុណភាព ប្រកបដោយភាពស្និទ្ធស្នាល និងវិជ្ជាជីវៈ។ គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់ប្រតិបត្តិករទេសចរណ៍ សហគមន៍ និងអ្នកពាក់ព័ន្ធ ឱ្យមានជំនាញច្បាស់លាស់ក្នុងការបំពេញការងារ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាម ឱ្យកាន់តែទាក់ទាញ និងប្រកបដោយភាពប្រកួតប្រជែង។ កម្មវិធីនេះក៏ស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២៥-២០២៨ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ ក្នុងឱកាសនោះដែរ តំណាងសមាគមទេសចរណ៍កម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ តាមរយៈការបណ្តុះបណ្តាលបន្តបន្ទាប់ទៀត ដើម្បីជំរុញឱ្យវិស័យទេសចរណ៍ក្នុងខេត្តក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល និងទទួលបានការគាំទ្រពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានចូលរួមដឹកនាំកិច្ចប្រជុំជាមួយម
+9
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានចូលរួមដឹកនាំកិច្ចប្រជុំជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីណែនាំ អំពី ការបំពេញទម្រង់របាយការណ៍ ជូនប្រតិភូ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី  (ក.ជ.ក.ស) ដែលនឹងត្រូវចុះមកបំពេញបេសកកម្មតាមដានការអនុវត្តច្បាប់ជាតិពាក់ព័ន្ធ គោលនយោបាយ អនុសាសន៍របស់រាជរដ្ឋាភិបាល និងអនុសញ្ញា ស៊ី-ដ ដើម្បីចងក្រងរបាយការណ៍របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី២៩ និង ៣០ ខែមេសា ឆ្នាំ២០២៦ ខាងមុខ នៅខេត្តកំពង់ចាម ធ្វើនៅនៅសាលប្រជុំតូច នៃរដ្ឋបាលខេត្ត។    ❖ មានសមាសភាពចូលរួមពី ៖ លោកស្រីនាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ សរុប ២៨នាក់/ស្រី ២០នាក់។

រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំត្រួតពិនិត្យព្រំប្រទល់រដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុក និងខេត្តជាប់ព្រំប្រទល់ (កំពង់ចាម) ន
+9
រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំត្រួតពិនិត្យព្រំប្រទល់រដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុក និងខេត្តជាប់ព្រំប្រទល់ (កំពង់ចាម) នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៣៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម វុទ្ធី វណ្ណារ៉ា អគ្គនាយកសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យព្រំប្រទល់រដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុក និងខេត្តជាប់ព្រំប្រទល់ ក្នុងផែនទី ដែលអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្រ្តបានផលិត ដើម្បីត្រៀមចុះហត្ថលេខាជាផ្លូវការក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តីអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ, តំណាងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, មន្ទីររៀបចំដែនដីនគរមនីយកម្ម និងសំណង់, អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម៕ ​

នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្ត តំណាងលោក ជា សីលា នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំមន
+3
នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្ត តំណាងលោក ជា សីលា នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំមន្ត្រី នាំយកគ្រឿងឧបភោគបរិភោគ និងបរិភោគ និងបច្ច័យមួយចំនួន របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ដល់ជូនក្រុមគ្រួសារ និងចូលបច្ច័យបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ថ្ងៃ ឧបាសក នាង ងន់ អតីតមន្ត្រីកិច្ចសន្យាសាលាខេត្ត ស្ថិតនៅគេហដ្ឋានសព ភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិ
+9
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ សរុបប្រមាណ ៩០០នាក់។ ពិធីដ៏មានសារៈសំខាន់នេះ គឺជាវេលាដ៏មានសារៈសំខាន់មួយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹក និងជំរុញដល់ អាជ្ញាធរពាក់ព័ន្ធ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងការដោះស្រាយបញ្ហាទាំងឡាយ ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា៕

អភិបាលខេត្តកំពង់ចាម ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នូវសមិទ្ធផលធំៗ ចំនួន៤ ដែលខេត្តសម្រេចបាន ខណៈឆ្នាំ២០២៥ ការជំរុញកំណើនសេដ្ឋកិច្ច
+5
អភិបាលខេត្តកំពង់ចាម ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នូវសមិទ្ធផលធំៗ ចំនួន៤ ដែលខេត្តសម្រេចបាន ខណៈឆ្នាំ២០២៥ ការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ទទួលបានជោគជ័យ កើន ៨.៣% (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញជួបសំណេះសំណាលជាមួយជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម បានជម្រាបជូនសម្តេចតេជោ និងអង្គពិធី នូវសមិទ្ធផលធំៗ ៤ របស់ខេត្ត ដែលសម្រេចបាន។ #សមិទ្ធផលធំទី១ គឺការចូលរួមថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍជាតិ និងជាមរតកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ដែលបាន បន្សល់ទុកសម្រាប់អ្នកដឹកនាំបន្តវេន។ #សមិទ្ធផលធំទី២ គឺការផ្តល់សេវាសាធារណៈល្អ ប្រកបដោយគុណភាព និងតម្លាភាព ជូន ប្រជាពលរដ្ឋ។ ក្នុងឆ្នាំ២០២៥នេះ អង្គភាពផ្តល់សេវាចំនួន ៣ នៃខេត្តកំពង់ចាម ទទួលបានជ័យលាភី លេខ១ ជាអង្គភាពផ្តល់សេវាឆ្នើម សម្រាប់ការប្រឡងប្រណាំងថ្នាក់ជាតិ រួមមាន មន្ទីរពេទ្យខេត្ត កំពង់ចាម កម្រិត CPA3 ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស, ការិយាល័យប្រជាពលរដ្ឋខេត្ត ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស, និង អង្គភាពច្រកចេញចូលតែមួយខេត្ត ទទួលបាន ជ័យលាភីលេខ១ ទូទាំងប្រទេស។ ម្យ៉ាងវិញទៀត ខេត្តកំពង់ចាមបានបញ្ចប់ការវាស់វែងការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឆ្នាំ២០២៤ ដែលជាខេត្តទី១ បានបញ្ចប់ការអនុវត្តគោលនយោបាយ ចាស់សកម្មភាពថ្មីលើវិស័យដីធ្លី។ #សមិទ្ធផលធំទី៣ គឺការអភិវឌ្ឍមូលដ្ឋានបន្ថែម រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្តាញ អគ្គិសនី បណ្តាញទឹកស្អាត មន្ទីរពេទ្យ សាលារៀន សំណង់ផ្សេងៗ ដែលមានការកើនឡើងទាំង បរិមាណ និងគុណភាព។ នៅឆ្នាំ២០២៥ ការងារអភិវឌ្ឍន៍ គឺមានចំនួន ២៥៨ គម្រោងទាំងថ្នាក់ ខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ ដែលមានតម្លៃគម្រោងសរុបប្រមាណ ៣២លានដុល្លារ។ ក្រៅពីនេះ ក៏មានគម្រោងរបស់ថ្នាក់ជាតិជាច្រើនទៀត ដែលត្រង់ចំណុចនេះ ខ្ញុំបាទតំណាងឲ្យប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម ក៏សូមគោរពដឹងគុណចំពោះ សម្តេចតេជោ ដែលបានផ្តល់ជូននូវសមិទ្ធផលអភិវឌ្ឍជាច្រើនរាប់មិនអស់នៅលើទឹកដីខេត្តកំពង់ចាម នាពេលកន្លងមក។ ចុងអាណត្តិទី៦ នេះ សម្តេចតេជោ បានផ្តល់ជូននូវការអភិវឌ្ឍលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ (ទីប្រជុំជន ស្គន់-ក្រុងកំពង់ចាម) ដែល សម្តេចតេជោ បានសម្ពោធបើកការដ្ឋានដំណើការសាងសង់កាលពី ថ្ងៃទី ៩/មករា/២០២៣ ។ មកដល់ពេលនេះ កំណាត់ផ្លូវនេះ ត្រូវបានសាងសង់ស្ទើរតែរួចរាល់ជាស្ថាពរ ហើយ និងត្រៀមលក្ខណៈអញ្ជើញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មកសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការនៅពេលដ៏ខ្លីខាងមុខ។ #ចំពោះសមិទ្ធផលធំទី៤ គឺជោគជ័យក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ដែលក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់ខេត្ត ទំហំ ៣,០៧៣ លានដុល្លារ (កើន ៨.៣%)។ សេដ្ឋកិច្ចរបស់ខេត្ត បានមកពីវិស័យ ៣ គឺ៖ វិស័យកសិកម្ម មានចំណែកប្រមាណ ៣៩% វិស័យឧស្សាហ៍កម្ម មានចំណែកប្រមាណ ៣៣.៤% និង វិស័យសេវាកម្ម មានចំណែកប្រមាណ ២៧.៦%។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្ស ម្នាក់ៗ បានកើនដល់ចំនួន ២,៨៣០ ដុល្លារ ធៀបនឹងឆ្នាំ២០២៤ កើន ២១០ដុល្លារ ក្នុងម្នាក់។ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ជាទិសដៅភារកិច្ចចំពោះមុខ រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ អនុវត្តឲ្យបានសម្រេចនូវទិសដៅភារកិច្ច សំដៅពង្រឹង សន្តិសុខជាតិ ឯកភាពជាតិឱ្យបានរឹងមាំ ចូលរួមកសាងសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនឲ្យបានល្អប្រសើរ ពង្រឹងជំនឿជឿជាក់របស់ប្រជាជន លើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល លើកកម្ពស់ឧត្តមភាព និងកិត្យានុភាពរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យបានជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជន និងយុវជន៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម

វីដេអូ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខ
+9
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ចាម (កំពង់ចាម) នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្រ្តីរាជការ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលាខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប ចំនួន ១.១៩៣នាក់។ ពិធីសំណេះសំណាលនេះ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា៕