en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 191 subscribers, ranking 4 916 in the Politics category and 541 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 191 subscribers.

According to the latest data from 03 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -102 over the last 30 days and by -2 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.88%. Within the first 24 hours after publication, content typically collects 5.55% reactions from the total number of subscribers.
  • Post reach: On average, each post receives 701 views. Within the first day, a publication typically gains 566 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 04 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 191
Subscribers
-224 hours
-167 days
-10230 days
Posts Archive
ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យមន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋាន ដែលជាអ្នករស់នៅយ៉ាងជិតស្និទ្ធជាមួយប្រជាជន សូមខិតខំយកចិត្តទុកដាក់កសាងអ
+9
ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យមន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋាន ដែលជាអ្នករស់នៅយ៉ាងជិតស្និទ្ធជាមួយប្រជាជន សូមខិតខំយកចិត្តទុកដាក់កសាងអំពើល្អជូនប្រជាជន (កំពង់ចាម): សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យមន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋាន ឃុំ-សង្កាត់ ដែលជាអ្នករស់នៅយ៉ាងជិតស្និទ្ធបំផុតជាមួយប្រជាជន សូមបន្តយកចិត្តទុកដាក់កសាងអំពើល្អជូនប្រជាជន ត្រូវតែខិតខំរួមសុខរួមទុក្ខរួមគ្នាជួយដោះស្រាយ នៅពេលជួបការលំបាក ជាពិសេស ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ ការថ្លែងបែបនេះ នៅក្នុងពិធីបិទវគ្គអប់រំ បំពាក់បំប៉ននយោបាយ ជូនមន្ត្រីគណបក្សមូលដ្ឋាន ក្នុងស្រុកស្ទឹងត្រង់ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក ដោយមានការចូលរួមពី សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត, គណៈអចិន្ត្រៃយ៍គណបក្សមូលដ្ឋានស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តម ប្រធានគណៈកម្មាធិការបក្សខេត្ត បានបន្តថា ចំណេះដឹងពីវគ្គអប់រំ បំពាក់បំប៉ននាថ្ងៃនេះ គឺជាប្រទីបបំភ្លឺផ្លូវនាំយើងឲ្យអនុវត្តបានត្រឹមត្រូវតាមលក្ខន្តិកៈ កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស និងច្បាប់របស់រដ្ឋប្រកបដោយជោគជ័យ។ លើមូលដ្ឋាននេះ យើងនឹងពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់យើងម្នាក់ៗ ដែលជាសំណូមពរចាំបាច់នៃការងារកសាង និងពង្រឹងគណបក្ស។ ការបើកវគ្គអប់រំ បំពាក់បំប៉ននាពេលនេះ គឺជាកត្តាចាំបាច់បំផុត សម្រាប់មន្ត្រីគណបក្សមូលដ្ឋានគ្រប់រូប គ្រប់ថ្នាក់យកទៅបន្តអនុវត្ត និងកសាងខ្លួន បន្តធ្វើនូវអំពើល្អ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗតាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមបិទវគ្គអប់រំ បំពាក់បំប៉ននយោបាយ ជូនមន្ត្រីគណបក្សមូលដ្ឋាន ក្នុងស្រុកកំពង់សៀម (កំពង់ចាម): នៅរសៀល
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមបិទវគ្គអប់រំ បំពាក់បំប៉ននយោបាយ ជូនមន្ត្រីគណបក្សមូលដ្ឋាន ក្នុងស្រុកកំពង់សៀម (កំពង់ចាម): នៅរសៀលថ្ងៃសៅរ៍ ទី៦ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំ បំពាក់បំប៉ននយោបាយ ជូនមន្ត្រីគណបក្សមូលដ្ឋាន ក្នុងស្រុកកំពង់សៀម ស្ថិតនៅទីស្នាក់ការគណបក្សស្រុក ដោយមានការចូលរួមពី សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត, គណៈអចិន្ត្រៃយ៍គណបក្សមូលដ្ឋានស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តម គណៈកម្មាធិការបក្សខេត្តកំពង់ចាម បានថ្លែងថា ចំណេះដឹងពីវគ្គអប់រំ បំពាក់បំប៉ននាថ្ងៃនេះ គឺជាប្រទីបបំភ្លឺផ្លូវនាំយើងឲ្យអនុវត្តបានត្រឹមត្រូវតាមលក្ខន្តិកៈ កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស និងច្បាប់របស់រដ្ឋប្រកបដោយជោគជ័យ។ លើមូលដ្ឋាននេះ យើងនឹងពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់យើងម្នាក់ៗ ដែលជាសំណូមពរចាំបាច់នៃការងារកសាង និងពង្រឹងគណបក្ស។ ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា៖ ការបើកវគ្គអប់រំ បំពាក់បំប៉ននាពេលនេះ គឺជាកត្តាចាំបាច់បំផុត សម្រាប់មន្ត្រីគណបក្សមូលដ្ឋានគ្រប់រូប គ្រប់ថ្នាក់យកទៅបន្តអនុវត្ត និងកសាងខ្លួន បន្តធ្វើនូវអំពើល្អ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗតាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ចាម

អាជ្ញាធរខេត្តកំពង់ចាមផ្តល់អំណោយមនុស្សធម៌ជូន៥០០គ្រួសារដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំខាងមុខនេះ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ចាម នៅថ
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក)។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម ព្រមទាំងបានតែងតាំងអនុប្រធាននិងសមាជិក-សមាជិកា មួយចំនួនទៀតផងដែរ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានប្រកាសប្តេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសអនុវត្តធ្វើជាសេនាធិការជូនគណៈកម្មាធិការសមាគមថ្នាក់កណ្តាល និងគណៈកម្មាធិការសមាគមថ្នាក់ខេត្ត ដោយរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានមានប្រសាសន៍ថា ទាំងនេះគឺជាការគិតគូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដល់ថ្នាក់ដឹកនាំមូលដ្ឋាន អតីតយុទ្ធជន ដែលគាត់បានខិតខំចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមកទោះបីជាគាត់ចូលនិវត្តន៍ក៏ពិតមែនក៏ប៉ុន្តែ ថ្នាក់ដឹកនាំនៅតែបន្តយកចិត្តទុកដាក់គាំពារគាត់ជាបន្តទៀតនោះផងដែរដោយមិនទុកនរណាម្នាក់ចោលនោះទេ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍បន្ថែមថា ការរៀបចំនេះ គឺដើម្បីពង្រឹងយន្តការ និងផ្តល់លទ្ធភាពកាន់តែប្រសើរ ក្នុងការអនុវត្តគោលការណ៍ និងការយកចិត្តទុកដាក់ជូនអតីតយុទ្ធជន និងនិវត្តជនដែលបានមកជ្រកក្រោមឆ័ត្រសមាគម។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានគូសបញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តជនទាំងអស់សុទ្ធសឹងតែជាអ្នកមានគុណបំណាច់ដ៏ធំធេងក្នុងការ តស៊ូ ពលី និងលះបង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ការពារសន្តិភាព និងចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ជាតិ។ ហេតុដូច្នេះសមាគម តែងតែបន្តអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជន តាមរយៈការចុះជួបផ្ទាល់ ការឈ្វេងយល់ពីសុខទុក្ខ និងការរិះរកគ្រប់មធ្យោបាយដើម្បីជួយលើកស្ទួយជីវភាពឱ្យកាន់តែល្អប្រសើរ៕

លោក ឡុង វណ្ណា មេឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានក្រើនរំលឹកដល់អ្នកនិយមលែងបណ្តាញសង្គមត្រូវត្រួតពិនិត្យប្រភពឲ្យបានច្បាស់លាស់ដោយប្រុងប្រយ័ត្ន ចំពោះព័ត៌មានក្លែងក្លាយ មុននិងជឿរលើព័ត៌មានណាមួយនោះ!

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចែកអំណោយសប្បុរសធម៌ ជូនពលរដ្ឋ ៥០០គ្រួសារ ក្នុងពិធីព្រឹត្តិការណ៍ មហោស្រព “កំពង់ចាមជាទីស្រឡាញ់” កំពង់ច
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចែកអំណោយសប្បុរសធម៌ ជូនពលរដ្ឋ ៥០០គ្រួសារ ក្នុងពិធីព្រឹត្តិការណ៍ មហោស្រព “កំពង់ចាមជាទីស្រឡាញ់” កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចែក អំណោយ សប្បុរសធម៌ ជូនប្រជាពលរដ្ឋ ចំនួន ៥០០គ្រួសារ ក្នុងពិធីព្រឹត្តិការណ៍ មហោស្រព “កំពង់ចាមជាទីស្រឡាញ់” នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណកីឡាដ្ឋានបាល់ទាត់ ខេត្តកំពង់ចាម ក្រោមវត្តមាន សៀ សុភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិការទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការ គន្លឹះទាំង៥ សំដៅឆ្ពោះទៅលើការលើកកម្ពស់គុណភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យ កាន់តែមានភាពប្រសើរឡើង។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីធានាភាពសុខសាន្ត និងធានាឱ្យបាននូវបរិយាកាសសន្តិសុខល្អ ប្រសើរ ជូនប្រជាពលរដ្ឋ ជាពិសេសបានដាក់ចេញកម្មវិធីនយោបាយអាទិភាព ដើម្បីឆ្លើយតប បន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាព របស់ប្រជាពលរដ្ឋផងដែរ ។ ជាមួយគ្នានោះឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានអនាម័យ ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បី ថែទាំសុខភាព កុំឱ្យមានជម្ងឺដង្កាត់ផ្សេងៗ កើតឡើង ដែលនាំឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចគ្រួសារ ប៉ុន្តែបើមានករណីមិនស្រួលពាក់ព័ន្ធនឹងបញ្ហា សុខភាព សូមប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីទទួលការព្យាបាល ឱ្យបាន ទាន់ពេលវេលា។ គួរបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៥០០គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន ៖ មីជាតិចំនួន ១កេស ស្កសរ ១គីឡូក្រាម អំបិល ២គីឡូ ឆៃប៉ូវ ១គីឡូ សៀង ៨០០ក្រាម អង្ករ (សុខភាព) ១កេស និងអង្ករចំនួន ២៥គីឡូក្រាម ផងដែរ៕

អភិបាលខេត្តកំពង់ចាម ថ្លែងថា សុខដុមនីយកម្មសាសនានៅកម្ពុជា ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាបាននូវសុខសន្តិភាព និងស្
+9
អភិបាលខេត្តកំពង់ចាម ថ្លែងថា សុខដុមនីយកម្មសាសនានៅកម្ពុជា ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម និងការអភិវឌ្ឍ (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមអបអរសាទរ ពិធីបេីកមហោស្រព​ "​ កំពង់ចាម​ជាទីស្រឡាញ់​ "​ ដេីម្បីអបអរសាទរពិធីបុណ្យ​ ណូអែល​ និងបុណ្យឆ្លងឆ្នាំ​. Merry Christmas and Happy New Year. ស្ថិតនៅទីលានបាល់ទាត់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នាឱកាសដ៏ឱឡារិកនេះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ការប្រារព្ធពិធីមហោស្រព ជួបជុំគ្នា ដើម្បីចែករំលែកនូវក្តីស្រឡាញ់ នាថ្ងៃនេះ គឺដោយសារប្រទេសមានសុខសន្តិភាព ។ ឯកឧត្តម អភិបាលខេត្តបន្តថា សុខដុមនីយកម្មសាសនា នៅប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ដោយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ខណៈដែលសាសនាផ្សេងៗទៀតក៏ត្រូវបានអនុញ្ញាតឱ្យគោរពប្រតិបត្តិដោយសេរីផងដែរ។ ទន្ទឹមនេះ ការធ្វើការរួមគ្នាលើគោលដៅសង្គមរួម ដូចជាការលើកកម្ពស់សន្តិភាព សីលធម៌ និងការអភិវឌ្ឍ សំដៅធ្វើយ៉ាងឲ្យប្រជាពលរដ្ឋគ្រប់និន្នាការសាសនា ចេះស្រលាញ់ សាមគ្គីគ្នាជាធ្លុងមួយ ស្ថិតក្រោមដំបូលសុខសន្តិភាព។ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា សន្តិភាពដែលយើងទទួលបាន មកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារការចូលរួមពីគ្រប់ថ្នាក់ដឹកនាំរបស់យើងគ្រប់ថ្នាក់ ជាពិសេស គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក មគ្គទេសឯក ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូនដល់ប្រជាពលរដ្ឋ និងបន្តមកដល់បច្ចុប្បន្ននេះ គឺមានសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តដឹកនាំនាវាកម្ពុជា រក្សាបាននូវនិរន្តរភាព សន្តិភាព និងការអភិវឌ្ឍលើវិស័យ៕

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ៤ ករណីក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកកោះសូទិន កំពង់ចាម : សមត្ថកិច្ចខណ្ឌរដ្ឋបា
+5
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសជលផល ៤ ករណីក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកកោះសូទិន កំពង់ចាម : សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទចំនួន ៤ ករណី នៅក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកកោះសូទិន ខេត្តកំពង់ចាម។ បើតាមមន្ត្រីជលផល បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកបាធាយ អាជ្ញាធរស្រុកកោះសូទិន ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម អាជ្ញាធរឃុំព្រែកតានង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ និងព្រែកតានង់ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ធ្វើការបង្ក្រាបបានចំនួន ០៤ករណី រួមមាន៖ ករណីទី១-រុះរើរបាំងផ្ចិតព្រែកចំនួន ០២កន្លែង ប្រវែង ១២ម៉ែត្រ-បង្គោលចម្រឹងចំនួន ៣០ដើម នៅចំណុចព្រែកអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ ករណីទី០២ -រុះរើរបាំងផ្ចិតព្រែកចំនួន ០១កន្លែង ប្រវែង ១០ម៉ែត្រ -បង្គោលចម្រឹងចំនួន ២៥ដើម នៅចំណុចព្រែកខ្លាក្រហឹម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ ករណីទី០៣ -ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់-របាំងស្បៃមុងប្រវែង ១៦០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៩៦ដើម-ចាក់លែងត្រីចម្រុះ ០២គីឡូក្រាម នៅចំណុចស្ពានព្រែកខ្សេរ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ករណីទី០៤-ឧបករណ៍លូស្បៃមុងចំនួន ១៥មាត់-របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ-បង្គោលចម្រឹងចំនួន ២២៥ដើម-ចាក់លែងត្រីចម្រុះ ០៤គីឡូក្រាម នៅចំណុចចុងព្រែកដើមជ្រៃ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ មន្ត្រីដដែលបានបន្តថា សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាមនិងធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទ ឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរ
+7
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវ: បានអញ្ជើញជាអធិបតី ក្នុងពិធីចែកសម្ភារ:សិក្សា សម្លៀកបំពាក់ និងមធ្យោបាយធ្វើដំណើរជូនដល់កុមារ ក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល ក្នុងខេត្តកំពង់ចាម នៅក្នុងស្រុកចំនួន០២ រួមមាន៖ ១-ស្រុកចំការលើ រៀបចំកម្មវិធីនៅបរិវេណក្រុមហ៊ុន អាន ម៉ាឌី គ្រុបចំការកៅស៊ូ ចំការអណ្តូង ឃុំចំការអណ្តូង ដែលមានកុមារចំនួន៣៩នាក់ ស្រី១៤នាក់ ជាកូនកម្មករ កសិឧស្សាហ៍កម្ម(ចំការកៅស៊ូ) ។ ២-ស្រុកបាធាយ រៀបចំនៅវត្តទួលចាន់ ស្ថិតនៅឃុំច្បារអំពៅ ដែលមានកុមារចំនួន២១នាក់ ស្រី០៦នាក់ ជាកូនរបស់កម្មករសិប្បកម្មផលិតឥដ្ឋ ។ ដោយមានអ្នកចូលរួមសរុបចំនួន១៩១នាក់ ស្រី៧៧នាក់ ចំណែកកុមារដែលទទួលបានអំណោយមានចំនួន ៦០នាក់ ស្រី២១នាក់ ដោយក្នុងម្នាក់ៗទទួល សម្ភារ:សិក្សា(សៀវភៅ ប៊ិច ខ្មៅដៃ កាតាប ជ័រលុប ទឹកលុប) សម្លៀកបំពាក់០១កម្លេ ស្បែកជើង១គួរ កង ១គ្រឿង គ្រាប់ពូជបន្លែ០១កញ្ចប់ និងថវិកាមួយចំនួន ។

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរ
+7
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវ: បានអញ្ជើញជាអធិបតី ក្នុងពិធីចែកសម្ភារ:សិក្សា សម្លៀកបំពាក់ និងមធ្យោបាយធ្វើដំណើរជូនដល់កុមារ ក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល ក្នុងខេត្តកំពង់ចាម នៅក្នុងស្រុកចំនួន០២ រួមមាន៖ ១-ស្រុកចំការលើ រៀបចំកម្មវិធីនៅបរិវេណក្រុមហ៊ុន អាន ម៉ាឌី គ្រុបចំការកៅស៊ូ ចំការអណ្តូង ឃុំចំការអណ្តូង ដែលមានកុមារចំនួន៣៩នាក់ ស្រី១៤នាក់ ជាកូនកម្មករ កសិឧស្សាហ៍កម្ម(ចំការកៅស៊ូ) ។ ២-ស្រុកបាធាយ រៀបចំនៅវត្តទួលចាន់ ស្ថិតនៅឃុំច្បារអំពៅ ដែលមានកុមារចំនួន២១នាក់ ស្រី០៦នាក់ ជាកូនរបស់កម្មករសិប្បកម្មផលិតឥដ្ឋ ។ ដោយមានអ្នកចូលរួមសរុបចំនួន១៩១នាក់ ស្រី៧៧នាក់ ចំណែកកុមារដែលទទួលបានអំណោយមានចំនួន ៦០នាក់ ស្រី២១នាក់ ដោយក្នុងម្នាក់ៗទទួល សម្ភារ:សិក្សា(សៀវភៅ ប៊ិច ខ្មៅដៃ កាតាប ជ័រលុប ទឹកលុប) សម្លៀកបំពាក់០១កម្លេ ស្បែកជើង១គួរ កង ១គ្រឿង គ្រាប់ពូជបន្លែ០១កញ្ចប់ និងថវិកាមួយចំនួន ។

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តបានចូលរួមឯកឧត្ត
+7
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តបានចូលរួមឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវ: បានអញ្ជើញជាអធិបតី ក្នុងពិធីចែកសម្ភារ:សិក្សា សម្លៀកបំពាក់ និងមធ្យោបាយធ្វើដំណើរជូនដល់កុមារ ក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល ក្នុងខេត្តកំពង់ចាម នៅក្នុងស្រុកចំនួន០២ រួមមាន៖    ១-ស្រុកចំការលើ រៀបចំកម្មវិធីនៅបរិវេណក្រុមហ៊ុន អាន ម៉ាឌី គ្រុបចំការកៅស៊ូ ចំការអណ្តូង ឃុំចំការអណ្តូង ដែលមានកុមារចំនួន៣៩នាក់ ស្រី១៤នាក់ ជាកូនកម្មករ កសិឧស្សាហ៍កម្ម(ចំការកៅស៊ូ) ។    ២-ស្រុកបាធាយ រៀបចំនៅវត្តទួលចាន់ ស្ថិតនៅឃុំច្បារអំពៅ ដែលមានកុមារចំនួន២១នាក់ ស្រី០៦នាក់ ជាកូនរបស់កម្មករសិប្បកម្មផលិតឥដ្ឋ ។ ដោយមានអ្នកចូលរួមសរុបចំនួន១៩១នាក់ ស្រី៧៧នាក់ ចំណែកកុមារដែលទទួលបានអំណោយមានចំនួន ៦០នាក់ ស្រី២១នាក់ ដោយក្នុងម្នាក់ៗទទួល សម្ភារ:សិក្សា(សៀវភៅ ប៊ិច ខ្មៅដៃ កាតាប ជ័រលុប ទឹកលុប) សម្លៀកបំពាក់០១កម្លេ ស្បែកជើង១គួរ កង០១គ្រឿង គ្រាប់ពូជបន្លែ០១កញ្ចប់ និងថវិកាមួយចំនួន ។

នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម
+9
នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្ដមណ្ឌលគិរី អាណត្តិទី៦ និងកម្មវិធីរាត្រីសមោរសកៀរគរមូលនិធិសប្បុរសធម៌ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៍ខ្ពងខ្ពស់ សម្ដេចកិត្តិព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អង្គសន្និបាតនេះប្រព្រឹត្តទៅនៅសាលាខេត្ដមណ្ឌលគិរី ។

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តបានចូលរួមឯកឧត្ត
+7
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តបានចូលរួមឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវ: បានអញ្ជើញជាអធិបតី ក្នុងពិធីចែកសម្ភារ:សិក្សា សម្លៀកបំពាក់ និងមធ្យោបាយធ្វើដំណើរជូនដល់កុមារ ក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល ក្នុងខេត្តកំពង់ចាម នៅក្នុងស្រុកចំនួន០២ រួមមាន៖    ១-ស្រុកចំការលើ រៀបចំកម្មវិធីនៅបរិវេណក្រុមហ៊ុន អាន ម៉ាឌី គ្រុបចំការកៅស៊ូ ចំការអណ្តូង ឃុំចំការអណ្តូង ដែលមានកុមារចំនួន៣៩នាក់ ស្រី១៤នាក់ ជាកូនកម្មករ កសិឧស្សាហ៍កម្ម(ចំការកៅស៊ូ) ។    ២-ស្រុកបាធាយ រៀបចំនៅវត្តទួលចាន់ ស្ថិតនៅឃុំច្បារអំពៅ ដែលមានកុមារចំនួន២១នាក់ ស្រី០៦នាក់ ជាកូនរបស់កម្មករសិប្បកម្មផលិតឥដ្ឋ ។ ដោយមានអ្នកចូលរួមសរុបចំនួន១៩១នាក់ ស្រី៧៧នាក់ ចំណែកកុមារដែលទទួលបានអំណោយមានចំនួន ៦០នាក់ ស្រី២១នាក់ ដោយក្នុងម្នាក់ៗទទួល សម្ភារ:សិក្សា(សៀវភៅ ប៊ិច ខ្មៅដៃ កាតាប ជ័រលុប ទឹកលុប) សម្លៀកបំពាក់០១កម្លេ ស្បែកជើង១គួរ កង០១គ្រឿង គ្រាប់ពូជបន្លា០១កញ្វប់ និងថវិកាមួយចំនួន ។

ជំនាញជលផលកំពង់ចាម អំពាវនាវឱ្យអ្នកពាក់ព័ន្ធរួមគ្នាទប់ស្កាត់បទល្មើសនេសាទនៅតាមមូលដ្ឋាន