en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 190 subscribers, ranking 4 923 in the Politics category and 541 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 190 subscribers.

According to the latest data from 04 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -112 over the last 30 days and by -3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 7.05%. Within the first 24 hours after publication, content typically collects 5.45% reactions from the total number of subscribers.
  • Post reach: On average, each post receives 718 views. Within the first day, a publication typically gains 555 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 05 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 190
Subscribers
-324 hours
-167 days
-11230 days
Posts Archive
នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម
+9
នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្ដមណ្ឌលគិរី អាណត្តិទី៦ និងកម្មវិធីរាត្រីសមោរសកៀរគរមូលនិធិសប្បុរសធម៌ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៍ខ្ពងខ្ពស់ សម្ដេចកិត្តិព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អង្គសន្និបាតនេះប្រព្រឹត្តទៅនៅសាលាខេត្ដមណ្ឌលគិរី ។

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តបានចូលរួមឯកឧត្ត
+7
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តបានចូលរួមឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវ: បានអញ្ជើញជាអធិបតី ក្នុងពិធីចែកសម្ភារ:សិក្សា សម្លៀកបំពាក់ និងមធ្យោបាយធ្វើដំណើរជូនដល់កុមារ ក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល ក្នុងខេត្តកំពង់ចាម នៅក្នុងស្រុកចំនួន០២ រួមមាន៖    ១-ស្រុកចំការលើ រៀបចំកម្មវិធីនៅបរិវេណក្រុមហ៊ុន អាន ម៉ាឌី គ្រុបចំការកៅស៊ូ ចំការអណ្តូង ឃុំចំការអណ្តូង ដែលមានកុមារចំនួន៣៩នាក់ ស្រី១៤នាក់ ជាកូនកម្មករ កសិឧស្សាហ៍កម្ម(ចំការកៅស៊ូ) ។    ២-ស្រុកបាធាយ រៀបចំនៅវត្តទួលចាន់ ស្ថិតនៅឃុំច្បារអំពៅ ដែលមានកុមារចំនួន២១នាក់ ស្រី០៦នាក់ ជាកូនរបស់កម្មករសិប្បកម្មផលិតឥដ្ឋ ។ ដោយមានអ្នកចូលរួមសរុបចំនួន១៩១នាក់ ស្រី៧៧នាក់ ចំណែកកុមារដែលទទួលបានអំណោយមានចំនួន ៦០នាក់ ស្រី២១នាក់ ដោយក្នុងម្នាក់ៗទទួល សម្ភារ:សិក្សា(សៀវភៅ ប៊ិច ខ្មៅដៃ កាតាប ជ័រលុប ទឹកលុប) សម្លៀកបំពាក់០១កម្លេ ស្បែកជើង១គួរ កង០១គ្រឿង គ្រាប់ពូជបន្លា០១កញ្វប់ និងថវិកាមួយចំនួន ។

ជំនាញជលផលកំពង់ចាម អំពាវនាវឱ្យអ្នកពាក់ព័ន្ធរួមគ្នាទប់ស្កាត់បទល្មើសនេសាទនៅតាមមូលដ្ឋាន

នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ
+9
នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសិលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្ត្រីភូមិ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់អង្គការ UNICEF អនុប្រធាននាយកដ្ឋាន តំណាងក្រសួងមហាផ្ទៃ លោកនាយក នាយករងទីចាត់ការ លោក លោកស្រីមេឃ៉ំ/ចៅសង្កាត់ មេភូមិ អនុភូមិ និងសមាជិកភូមិក្នុងសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ឃុំទាំង១៥ ស្រុកកំពង់សៀម និងសមាជិក សមាជិកា នៃខេត្តកំពង់ធំ ។

ខេត្តកំពង់ចាម បើកយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី នៅស្រុកស្ទឹងត្រង់ កំពង់ចាម៖ លោកជំទាវ ប៉ាង ដានី
+9
ខេត្តកំពង់ចាម បើកយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី នៅស្រុកស្ទឹងត្រង់ កំពង់ចាម៖ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ អមដំណើរដោយ លោកស្រី ស៊ាង វណ្ណលក្ខិណា ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម បានបើកយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ រួមគ្នាបញ្ឈប់អំពើហិង្សា តាមបច្ចេកខណ្ឌ ឌីជីថល លើក្មេងស្រី ដែលពិធីបើកយុទ្ធនាការនេះ រៀបចំធ្វើឡើងនៅវត្តសុវណ្ណគិរីមាឃ ហៅវត្តមាឃ ស្ថិតនៅ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម​ លើកយកគោលការណ៍ ៩ចំណុច ដើម្បីត្រៀមខ្លួនសម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន
+9
អភិបាលខេត្តកំពង់ចាម​ លើកយកគោលការណ៍ ៩ចំណុច ដើម្បីត្រៀមខ្លួនសម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅ ឆ្នាំ២០២៩ (កំពង់ចាម): នៅក្នុងកិច្ចប្រជុំ ផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨របស់រដ្ឋបាលខេត្ត​ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់​ ត្រូវយកចិត្តទុកដាក់ជាចម្បង លើផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាព គន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកយកគោលការណ៍ ៩ចំណុច ណែនាំដល់ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ត្រៀមខ្លួនសម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅ ឆ្នាំ២០២៩ ការត្រៀមខ្លួនសម្រាប់ការចាកចេញ របស់ប្រទេសកម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេស អភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩​ ដូចខាងក្រោម៖ ទី១- ត្រូវរួមគ្នារក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។ ទី២- ត្រូវពង្រឹង និងពង្រីកផលិតភាពកសិកម្មទាំងបរិមាណ និងគុណភាព ដោយយកចិត្តទុកដាក់លើការងារ ការកសាង ការជួសជុល ការថែទាំ និងការ គ្រប់គ្រង ប្រព័ន្ធធារាសាស្ត្រត់គ្រប់ប្រភេទ។ ទី៣- លើកកម្ពស់អភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ សោភណភាពទីក្រុង និងជនបទ ទី៤- គម្រោងទាំងអស់ នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) ជាផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២៦ សូមលោក-លោកស្រី ប្រធានមន្ទីរ អង្គភាពជំរុញការអនុវត្តគម្រោងនីមួយៗឱ្យចប់តាមការកំណត់ សហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និទ្ធ។ ទី៥- យើងត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈ ក្រសួង ឬ ធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើ យ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង និងចូលរួមដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា។ ទី៦- លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតត្រូវរួមគ្នា ក្នុងការពិនិត្យ និងជួសជុលបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព បានលើកគម្រោង បន្ទាប់ពីរដូវវស្សាត្រូវបញ្ចប់ ដើម្បីបង្កបរិយាកាសងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលកំពុងប្រមូលផលកសិកម្ម។ ទី៧- លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវខិតខំ និងយកចិត្តទុកដាក់ក្នុងការដឹកនាំអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានកាន់តែល្អប្រសើរនៅតាមមូលដ្ឋាន។ ទី៨- ក្រុមការងារកសាងផែនការ ត្រូវយកឯកសារនេះទៅកែតម្រូវពាក្យពេចន៍ បន្ថែមទៅតាមគោលបំណងរបស់កិច្ចប្រជុំថ្ងៃនេះ ហើយដាក់ជូនក្រុមប្រឹក្សា ខេត្ត ពិនិត្យ និងអនុម័ត ទៅតាមប្រតិទិនការងារដែលបានកំណត់។ ជាកិច្ច ការបន្តក្រុមការងារត្រូវបោះពុម្ភ ជាឯកសារផ្លូវការសម្រាប់រដ្ឋបាលខេត្ត និង ចែកជូនគ្រប់អ្នកពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តឱ្យបានជោគជ័យ ក្នុងឆ្នាំ២០២៦ខាងមុខ។ ទី៩- បន្ទាប់ពីកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តត្រូវបានអនុម័ត គ្រប់ស្ថាប័នឃើញថា មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធត្រូវ៖ តាមដានការអនុវត្តរាល់គម្រោង/សកម្មភាព ទាំងអស់ដែល មន្ទីរ-អង្គភាពជំនាញ អង្គការនានាជារៀងរាល់ថ្ងៃ/ខែ ដើម្បី ធានាថាគម្រោងទាំងអស់ ត្រូវបានអនុវត្ត ឬការផ្តល់សេវា ប្រព្រឹត្តទៅតាម ស្ដង់ដារ និងពេលវេលាកំណត់ និងធ្វើការវាយតម្លៃ រាល់គម្រោងទាំងនោះឱ្យ តើការវិនិយោគកន្លងមកបានផ្តល់តម្លៃសមស្របតាមតម្រូវការ របស់ប្រជាពលរដ្ឋដែរឬទេ? ហើយត្រូវធ្វើការកែសម្រួល ឬដាក់បញ្ចូល គម្រោងអាទិភាពថ្មីអ្វីខ្លះ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តសម្រាប់ ឆ្នាំបន្ទាប់។ ការប្រើប្រាស់សូចនាករត្រឹមត្រូវ គឺជាគន្លឹះដើម្បី ធ្វើឱ្យការតាមដាន និងវាយតម្លៃកម្មវិធីវិនិយោគបីឆ្នាំរំកិលមានប្រសិទ្ធភាព៕

គណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីប្រគល់ទទួលបញ្ចប់ ១០០% ផ្លូវថែទាំលក្ខណប្រចាំកៅស៊ូ​២ជាន់ និងល្បាយក្រួស ក្នុងផែនការឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម អនុវត្តន៌ដោយមន្ទីរអភិវឌ្ឍន៌ជនបទខេត្តកំពងចាម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, អាជ្ញាធរដែនដី, មន្ទីរ, អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់នូវការគាំទ្រ និងផ្តល់កិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅក្នុងការដោះស្រាយបញ្ហា ក៏ដូចជាដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ នាពេលកន្លងមក។ សូមបញ្ជាក់ថា ឯកឧត្ដម កោ វណ្ឌី ផ្ទេរមុខតំណែងពីប្រធានសាលាដំបូងខេត្តព្រះសីហនុ មកជាប្រធានសាលាដំបូងខេត្តកំពង់ចាម និងឯកឧត្ដម កែវ សុជាតិ ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម (កំពង់ចាម): នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្ថិតនៅសាលាដំបូងខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំដែងនូវការកោតសរសើរចំពោះឯកឧត្តម សួស ឡា និង ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ដែល ត្រូវប្តូរទៅកាន់តំណែងថ្មី ដោយកន្លងមក លោកបានខិតខំបំពេញការងារយ៉ាងល្អនៅក្នុងមុខតំណែង ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានទទួលស្វាគមន៍ចំពោះ ឯកឧត្ដម កោ វណ្ឌី ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានសាលាដំបូង និង ឯកឧត្ដម កែវ សុជាតិ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយសង្ឃឹមថា ថ្នាក់ដឹកនាំ សាលាដំបូង ថ្មីលោកនឹងចូលរួមសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ អនុវត្តកិច្ចការរបស់ខ្លួនប្រកបដោយភាពជោគជ័យ គ្រប់បុព្វហេតុផ្តល់នូវសេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក្នុងទឹកដីខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា គ្រឿងញៀនមានពណ៌ប្លែកៗ ច្រើនណាស់ បញ្ហានេះឯកឧត្តម បានជំរុញឱ្យសមត្ថកិច្ច អាជ្ញាធរស្រុក ក្រុងចុះធ្វើកិច្ចសន្យា នៅតាមកន្លែងលក់ចំណីអាហារទាំងនៅក្នុង និងក្រៅសាលារៀន បារីអេឡិត្រូនិចនៅកន្លែងធ្វើអាជីវកម្មសប្បាយដ្ឋាននានា គឺរយៈពេលមួយឆ្នាំត្រូវធ្វើម្តង ដើម្បីកុំឱ្យក្មេងៗជាយុវជនមានឱកាសមកសម្ងំគេចសាលា ធ្វើសកម្មភាពអ្វីដែលសង្គមហាមឃាត់។ ជាបញ្ហាសំខាន់ហាមការលក់ដូរបារីអេឡិចត្រូនិច ឬវែប ជាពិសេសកុំពាក់ព័ន្ធបញ្ហាគ្រឿងញៀន។ ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា បញ្ហាគ្រឿងញៀនដដែល ឯកឧត្តមសូមស្នើដល់ស្ថាបនអយ្យការ ក៏ដូចជាសាលាដំបូង មេត្តាជួយសិក្សាលើអ្នកទោស ឬទណ្ឌិតដែលញៀនថ្នាំ អនុវត្តទោសចប់ហើយ គួរចាំបាច់ត្រូវយកគាត់ទៅពិនិត្យមើល សារធាតុញៀនក្នុងខ្លួនឱ្យបានប្រាកដអស់សារធាតុនេះ មុនពេលឱ្យគាត់ធ្វើសមាហរណកម្មទៅរស់នៅក្នុងសហគមន៍វិញ។ ផ្ទុយមកវិញប្រសិនបើយើងមិនបានពិនិត្យគាត់(អ្នកទោស ឬទណ្ឌិត) គឺគាត់នឹងអាចមានផ្ទុកសារធាតុញៀនដដែលនោះ គឺនឹងវិលទៅប្រើប្រាស់ឡើងវិញ ហើយនឹងឈានប្រព្រឹត្តបទល្មើសសារធាថ្មី ដើម្បីយកលុយមកបម្រើឱ្យការប្រើប្រាស់បន្តទៀត។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសរំលេចអំពីក្របខណ្ឌគោលនយោបាយ ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមមានការកែទម្រង់ប្រព័ន្ធតុលាការ និងការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំ និងផ្តាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីតុលាការទាំងអស់នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនៅទូទាំងប្រទេស ដូចតទៅ៖ ១- ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”។ ២- ត្រូវពង្រឹងឱ្យបាននូវគុណភាពនៃការចាត់ការសំណុំរឿងដែលខ្លួនកំពុងទទួលបន្ទុក ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធី ជាពិសេស ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានឆាប់រហ័ស, ត្រឹមត្រូវតាមក្បួនខ្នាត, ងាយយល់ និងមានសំអាងហេតុ និងសំអាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់។ ៣-ប្រធានសាលាដំបូង និងចៅក្រម ដែលត្រូវផ្លាស់ទៅបំពេញការងារនៅសាលាដំបូងផ្សេង ត្រូវយកចិត្តទុកដាក់រៀបចំសាលក្រម/សាលដីកាដែលនៅសេសសល់ឱ្យបានរួចរាល់មុនចាកចេញ ចំពោះសំណុំរឿងដែលខ្លួនបានប្រកាសរួច។ ៤- ត្រូវបន្តចូលរួមឱ្យបានកាន់តែសកម្ម និងស្វាហាប់ ក៏ដូចជាផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀត ក្នុងការអនុវត្តយុទ្ធនាការទាំង ២ គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ៥- ត្រូវគោរពវិន័យការងារ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តការងាររបស់ខ្លួន ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ ៦- ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌។

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចូលរួ
+7
នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើក-បិទសិក្ខាសាលាស្តីពីកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅទីស្តីការក្រសួងធម្មការ និងសាសនាដោយមានការ យាង និមន្ត និងអញ្ជើញចូលរួម សម្តេចសង្ឃ ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន អង្គការ សមាគម ក្នុងគោលបំណង ដើម្បីបង្ហាញពីភាពសុខដុមនីយកម្មសាសនានៅកម្ពុជា ក្រោមប្រធានបទ"សាសនិករួមគ្នារក្សា និងពង្រឹងសាមគ្គីភាពជាតិ" ។

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូ
+9
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅបរិវេណវត្តសុគន្ធារាមពង្រ ឃុំពង្រ ស្រុកកោះសូទិន ក្រោមអធិបតិភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ក្នុងអង្គវេទិកានេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត , មន្ត្រីសាលាខេត្ត , អាជ្ញាធរស្រុក មន្ទីរ-អង្គភាព និងបងប្អូនប្រជាពលរដ្ឋ ៦០០នាក់។ ក្នុងអង្គវេទកាតាមរបៀបវារៈ បន្ទាប់ពីបញ្ចប់វេទិកាផ្សព្វផ្សាយ អង្គពិធីទាំងមូល ឈានដល់កម្មវិធីវេទិកាពិគ្រោះយោបល់ ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមានប្រជាពលរដ្ឋចូលរួមលើកសំណើសំណូមពរ សរុបចំនួន ១៣ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនក្នុងអង្គវេទិកាផ្ទាល់បានមួយចំនួន និងមួយចំនួនទៀត ទទួលយកទៅពិភាក្សាដោះស្រាយបន្តតាមនីតិវិធីរបស់រដ្ឋបាល។

ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាពិភាក្សា និងពិគ្រោះយោបល់លើកទី ២ អាណត្តិទី ៤ នៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងបរិ
+9
ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាពិភាក្សា និងពិគ្រោះយោបល់លើកទី ២ អាណត្តិទី ៤ នៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងបរិវេណវត្តសុគន្ធារាមពង្រ ស្ថិតក្នុងភូមិពង្រកើត ឃុំពង្រ ស្រុកកោះសូទិន ក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម ។ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ក្នុងឱកាសនោះថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី ២ អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណ:អភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។

មន្រ្តីជំនាញខេត្តកំពង់ចាមបញ្ជាក់ពីកំណើនទិន្នផលត្រីឆ្នាំនេះ ដោយសារការទប់ស្កាត់ការនេសាទខុសច្បាប់

នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធ និងដាក់ឱ្យដំណើរការជាផ្លូវការ “មជ្ឈ
+9
នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធ និងដាក់ឱ្យដំណើរការជាផ្លូវការ “មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត តាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom) នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីលោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត , លោកស្រីនាយិការងរដ្ឋបាលសាលាខេត្ត ,ប្រធាន អនុប្រធាន មន្ទីរ/អង្គភាព , សមាជិកាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ,សមាជិកាកាយរិទ្ធនារីខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។