en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 239 subscribers, ranking 4 899 in the Politics category and 543 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 239 subscribers.

According to the latest data from 19 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -112 over the last 30 days and by -8 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.27%. Within the first 24 hours after publication, content typically collects 5.34% reactions from the total number of subscribers.
  • Post reach: On average, each post receives 642 views. Within the first day, a publication typically gains 547 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 20 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 239
Subscribers
-824 hours
-317 days
-11230 days
Posts Archive
មន្ទីរកសិកម្មខេត្តកំពង់ចាម ដុតកម្ទេចចោលសាច់បង្កក និងប្រហិតខូចគុណភាព ២៥០គីឡូក្រាម ដើម្បីធានាសុខភាពសាធារណៈ (កំពង់ចាម) ផលិតផលសាច
+3
មន្ទីរកសិកម្មខេត្តកំពង់ចាម ដុតកម្ទេចចោលសាច់បង្កក និងប្រហិតខូចគុណភាព ២៥០គីឡូក្រាម ដើម្បីធានាសុខភាពសាធារណៈ (កំពង់ចាម) ផលិតផលសាច់បង្កក និងប្រហិតខូចគុណភាព សរុបចំនួន ២៥០គីឡូក្រាម ដែលដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេសបសុព្យាបាល ត្រូវបានអាជ្ញាធរជំនាញនាំយកទៅដុតកម្ទេចចោល ដើម្បីធានាសុខភាពសាធារណៈ និងសុវត្ថិភាពហូបចុកជូនប្រជាពលរដ្ឋ។ ការដុតកម្ទេចចោលនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងដឹកនាំផ្ទាល់ដោយ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ព្រមទាំង មន្ត្រីតំណាងអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តផងដែរ។ មន្ត្រីជំនាញបសុព្យាបាលបានឱ្យដឹងថា ផលិតផលសាច់ និងប្រហិតទាំងនេះ ត្រូវបានរកឃើញថាមានការដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេសបសុព្យាបាល (ខ្វះប្រព័ន្ធត្រជាក់រក្សាគុណភាពសាច់) ដែលបណ្តាលឱ្យសាច់ប្រែពណ៌ ធុំក្លិន និងខូចគុណភាពទាំងស្រុង។ ប្រសិនបើទំនិញទាំងនេះត្រូវបានចរាចរណ៍លក់នៅលើទីផ្សារ វានឹងបង្កហានិភ័យខ្ពស់ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងមានការ សម្របសម្រួលពីឯកឧត្ត
+9
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងមានការ សម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះល្បាតត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជល ផល បានចំនួន៣ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន: -ឧបករណ៍ឆក់ត្រី ជនល្មើសរត់គេចខ្លួនដោយយក ឧបករណ៍ឆក់ត្រី ទៅជាមួយនិងបន្សល់ទុកនូវទូកឈើចំនួន១គ្រឿង (ពុំបានដកហូត)។ -កន្រ្តងដួសត្រី ចំនួន១គូ -ត្រីចម្រុះទម្ងន់ ២គីឡូក្រាម នៅចំណុចដងទន្លេមេគង្គ ភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម។ -ចុះរុះរើសម្រាស់ ៥ម៉ែត្រ×៨ម៉ែត្រ ចំនួន១កន្លែង នៅចំណុចដងទន្លេមេគង្គ ឃុំកោះរកា ស្រុកកំពង់សៀម។ -ឧបករណ៍លូស្បៃមុងចំនួន២មាត់ -របាំងស្បៃមុងប្រវែង ៧០ម៉ែត្រ -បង្គោលចំនួន ៣oដើម -ចាក់លែងកូនត្រីចម្រុះទម្ងន់ ០.៥គីឡូក្រាម នៅចំណុចដងទន្លេមេគង្គ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម៕

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខ
+9
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តបានអញ្ជើញចូលរួម កម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចេណ៍ផ្លូវគោក ក្រោមអធិបតីភាពលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ តំណាងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅវិទ្យាល័យ ហ៊ុន សែន (ស្គន់) ស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម។ ========= https://www.facebook.com/share/v/18qRtZUtb7/

លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដាក់ចេញនូវផែនការសកម្មភាព ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត (Scam Online)

អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលសាលាខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់ពុក ម៉ែ បង ប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ឱ្
អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលសាលាខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់ពុក ម៉ែ បង ប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ឱ្យបានជ្រាបថា៖ រាល់ប័ណ្ណបើកបរប្រភេទ ក និងខ ដែលជិតអស់សុពលភាព អាចមកដាក់ពាក្យស្នើសុំធ្វើការផ្លាស់ប្ដូរនៅអង្គភាពច្រកចេញចូលតែមួយ ដោយសេវានេះប្រសិនបើអ្នកស្នើសុំមានឯកសារគ្រប់គ្រាន់(រូបថតផ្ទៃពណ៌ស ៤គុណ៦ ៣សន្លឹក, អត្តសញ្ញាណប័ណ្ណ, លិខិតបញ្ជាក់សុខភាព និងប័ណ្ណបើកបរដែលជិតហួសសុពលភាព) #ការស្នើសុំគឺដាក់ភ្លាមបានភ្លាមតែម្ដង។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមន្ត្រីនៃអង្គភាពច្រកចេញចូលតែមួយតាមរយៈលេខទូរស័ព្ទ៖ +855 77 905 167។ រួមគ្នាផ្ដល់ និងទទួលសេវាប្រកបដោយគុណភាព និងប្រសិទ្ធិភាពទាំងអស់គ្នា។

គណៈកម្មការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ គ.ជ.ព បានដឹកនាំ និងចុះអនុវត្តការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខ
+9
គណៈកម្មការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ គ.ជ.ព បានដឹកនាំ និងចុះអនុវត្តការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម និង ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំក្រុមការងារចុះអនុវត្តការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធាន គ.ជ.ព និងជាប្រធានក្រុមការងារទី២ ទទួលបន្ទុកដឹកនាំ និងអនុវត្តយុទ្ធនាការ គ.ជ.ព នៅតំបន់ដែនសមត្ថកិច្ចសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងសាលាឧទ្ធរណ៍ព្រះសីហនុ សមាសភាពក្រុមការងាររួមមានលោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី លោក ស្អាង យ៉ារ៉ា មន្ត្រីក្រសួងយុត្តិធម៌ និងជំនួយការ។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូង និងឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ព្រមទាំងលោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ប្រធាន អនុប្រធានលេខាធិការដ្ឋាន ប្រធានការិយាល័យ​ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ ក្នុងជំនួបនេះផងដែរ, ឯកឧត្តមប្រធានបានទទួលរបាយការណ៍ស្តីពីវឌ្ឍនភាពការងារ យុទ្ធសាស្ត្រក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការផ្ទៃក្នុង ចំណាត់ការសំណុំរឿង និងបញ្ហាប្រឈមដែលមានជាអាទិ៍ រឿងក្តីអនុវត្តដោយបង្ខំ ការលក់ឡាយឡុងដោយគ្មានអ្នកដេញថ្លៃ ដីកាបញ្ជូនរួចមិនមានការបង្វិលត្រឡប់ និងការខ្វះកិច្ចសហការពីស្ថាប័នពាក់ព័ន្ធមួយចំនួន ជាដើម។ ទាំងនេះជាកត្តាធ្វើឱ្យសំណុំរឿងក្តីមានភាពយឺតយ៉ាវ និងរាំងស្ទះ។ ចុងបញ្ចប់ ឯកឧត្តម ក៏បានផ្តល់ជូននូវអនុសាសន៍គន្លឹះមួយចំនួនដេីម្បីសាលាដំបូងខេត្តកំពង់ចាមយកធ្វើជាដំណោះស្រាយសម្រាប់បញ្ហាប្រឈមខាងលើ ក៏ដូចជាការអនុវត្តក្នុងការចាត់ការសំណុំរឿងដែលនៅសល់ឱ្យបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធិភាព៕

គ្រឿងញៀនប្រមាណជិត ១២គីឡូក្រាម ត្រូវបានដុតបំផ្លាញចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តកំពង់ចាម

នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្ត អនុប្រធានលេខាធិការដ្ឋាន តំណាងលោកជំទាវ ប៉ាង ដានី
+5
នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្ត អនុប្រធានលេខាធិការដ្ឋាន តំណាងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំសមាជិក-សមាជិកា ចូលរួម កិច្ចប្រជុំជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE) ស្ដីពីការអនុវត្តគម្រោងកម្មវិធីសង្គមស៊ីវិលប្រកបដោយបរិយាបន្នឆ្ពោះទៅរកការអភិវឌ្ឍ (IMPACT) នៅសាលប្រជុំសាលាខេត្ត។ គោលបំណងនៃកិច្ចប្រជុំ៖ ដើម្បីបង្ហាញពីការអនុវត្តគម្រោងកម្មវិធីសង្គមស៊ីវិលប្រកបដោយបរិយាបន្នឆ្ពោះទៅរកការអភិវឌ្ឍ (IMPACT) ដោយផ្ដោតលើសហគមន៍មានសុវត្ថិភាពពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារ និងស្វែងយល់អំពីស្ថានភាពនៃការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញនៅក្នុងខេត្ត តម្រូវការរបស់អ្នកពាក់ព័ន្ធ និងវិធីសាស្ត្រអនុវត្តគម្រោងកម្មវិធីឱ្យទទួលបានលទ្ធផលតាមការរំពឹងទុក។

មេឃុំបឹងណាយ បន្តប្តេជ្ញាបំរើសេវាសាធារណៈ និងប្រើប្រាស់ថវិកាជាតិឱ្យតម្លាភាព

គ្រឿងញៀនជាង១០គីឡូ ត្រូវអាជ្ញាធរខេត្តកំពង់ចាមដុតកម្ទេចចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្ត អនុប្រធានលេខាធិការដ្ឋាន តំណាងលោកជំទាវ ប៉ាង ដានី
+5
នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្ត អនុប្រធានលេខាធិការដ្ឋាន តំណាងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំសមាជិក-សមាជិកា ចូលរួម កិច្ចប្រជុំជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE) ស្ដីពីការអនុវត្តគម្រោងកម្មវិធីសង្គមស៊ីវិលប្រកបដោយបរិយាបន្នឆ្ពោះទៅរកការអភិវឌ្ឍ (IMPACT) នៅសាលប្រជុំសាលាខេត្ត។

អាជ្ញាធរខេត្តកំពង់ចាម​ ដុតកម្ទេចចោលគ្រឿងញៀនជិត​ ១២គីឡូក្រាម (កំពង់ចាម) ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆ
អាជ្ញាធរខេត្តកំពង់ចាម​ ដុតកម្ទេចចោលគ្រឿងញៀនជិត​ ១២គីឡូក្រាម (កំពង់ចាម) ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​២៦មិថុនា ក្រោមប្រធានបទ "រួមគ្នាឆ្លើយតបក្នុងបរិបទថ្មី ប្រកបដោយភាពឆ្នៃប្រឌិត"​ នៅស្រុកកំពង់សៀម​ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តកំពង់ចាម បានដុតបំផ្លាញចោលគ្រឿងញៀនជិត​ ១២គីឡូក្រាម ដែលបង្ក្រាបបាននាពេលកន្លងមក​ ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ មានប្រសាសន៍ថា​ បំណងប្រាថ្នា និងទស្សនវិស័យដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកសាងសង្គមជាតិមួយឱ្យ រួចផុតពីគ្រឿងញៀន ដោយទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់រាល់ការប្រើប្រាស់ ការចរាចរ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយនិរន្តរភាព​ ។ ឯកឧត្តមអភិបាលខេត្ត​ បានបញ្ជាក់ថា​ ដើម្បីឈានទៅសម្រេចគោលដៅដ៏មានសារៈសំខាន់ខាងលេីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការ​«សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីផ្ទៃបឹង» ជាយុទ្ធនាការបោសសម្អាត និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឬបុគ្គលិកស្ថាប័នរដ្ឋណា​ ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាពការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចំណែកអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងមានសុវត្ថិភាព នោះគឺ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ​ ពោលគឺមានសណ្តាប់ធ្នាប់សាធារណៈល្អ ដោយពុំមានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើងផងដែរ ៕

អង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹង ដល់ពុក ម៉ែ បង ប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាមឱ្យបានជ្រាបថា ក្នុងរ
អង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹង ដល់ពុក ម៉ែ បង ប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាមឱ្យបានជ្រាបថា ក្នុងរយៈពេល០២ថ្ងៃនេះ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម ក្រោមការចង្អុលបង្ហាញពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមក្នុងការជម្រុញការផ្ដល់សេវាលើវិស័យដីធ្លីឱ្យបានឆាប់រហ័ស តម្លាភាព ឆ្លើយតបសំណើសំណូមពរជាក់ស្ដែង បានទទួលប័ណ្ណកម្មសិទ្ធិសម្រេចជិត៣០០ប័ណ្ណ។ ហេតុនេះសូមពុក ម៉ែ បង ប្អូន ធ្វើការទំនាក់ទំនងបន្ថែមមកកាន់មន្ត្រីទទួល-ប្រគល់ឯកសារតាមរយៈលេខទូរស័ព្ទ៖ +855 96 444 4187 ឬអាចសាកសួរព័ត៌មានបន្ថែមតាមរយៈហ្វេសប៊ុកផេកនេះ ដើម្បីសួរនាំឯកសារក្រែងលេខទូរស័ព្ទពុក ម៉ែ បង ប្អូន មន្ត្រីយើងមិនអាចធ្វើការទំនាក់ទំនងបាន។ សូមអរគុណ! រួមគ្នាផ្ដល់ និងទទួលសេវាប្រកបដោយគុណភាពខ្ពស់។