en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 165 subscribers, ranking 4 942 in the Politics category and 550 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 165 subscribers.

According to the latest data from 09 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -110 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.77%. Within the first 24 hours after publication, content typically collects 5.45% reactions from the total number of subscribers.
  • Post reach: On average, each post receives 689 views. Within the first day, a publication typically gains 554 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 10 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 165
Subscribers
No data24 hours
-237 days
-11030 days
Posts Archive
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព យោធិនចូលនិវត្តន៍ នឿន សុផាន (កំពង់ចាម): នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នា
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព យោធិនចូលនិវត្តន៍ នឿន សុផាន (កំពង់ចាម): នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព យោធិនចូលនិវត្តន៍ ឈ្មោះ នឿន សុផាន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ក្នុងជន្មាយុ៥៦ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិអូរកំបោរ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តម អភិបាលខេត្ត សូមចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារនៃសព ដោយបានចូលរួមជាបច្ច័យ, គ្រឿងឧបភោគ-បរិភោគមួយចំនួន និងសូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ លោក នឿន សុផាន បានទៅកាន់សុខគតិភព កុំបីភ្លៀងឃ្លាតឡើយ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ ព្រិន្ទបាលឯក ម៉េត ដានី ដែលកំពុងសម្រាកព្យាបាលជំងឺ (កំពង់ចាម): នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ លោកព្រិន្ទបាលឯក ម៉េត ដានី ដែលទើបត្រលប់ពីមន្ទីរពេទ្យ និងបានមកសម្រាកព្យាបាលនៅផ្ទះឈ្មោះ ញ៉ាំង សារី ត្រូវជាអ៊ុំ ស្ថិតនៅភូមិក្បាលហុងថ្មី ឃុំល្វាលើ ស្រុកចំការលើ។ ក្នុងដំណើរចុះសួរសុខទុក្ខនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រុមការងារមួយចំនួនទៀត។ សូមបញ្ជាក់ថា លោកព្រិន្ទបាលឯក ម៉េត ដានី មានអាយុ៣៤ ឆ្នាំ ជាវីរកងទ័ព បម្រើការនៅអង្គភាពវរសេនាតូចលេខ៤៤៦ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឈរជើងនៅទិស អានសេះ ដោយបានទទួលរងរបួស នៅក្នុងបេសកកម្មការពារបូរណភាពទឹកដី ពីសំណាក់កងទ័ពឈ្លានពានថៃ មកលើអធិបតេយ្យភាពកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេច លោកតែងតែគិតគូរអំពីសុខទុក្ខ វីរកងទ័ពរបស់យើងដែលបានលះបង់យ៉ាងធំធេង ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងបូរណភាពទឹកដី។ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឲ្យលោកព្រិន្ទបាលឯក ម៉េត ដានី ខិតខំថែទាំសុខភាពមឲ្យបានល្អ អនុវត្តតាមវេជ្ជបញ្ជា ដើម្បីឲ្យឆាប់បានជាសះស្បើយ និងអាលឆាប់បានទៅបម្រើការងារជូនអង្គភាពវិញ។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភ ជាគ្រឿងឧបភោគ-បរិភោគមួយចំនួន និងថវិកាចំនួន ២លានរៀល៕

ពលរដ្ឋភៀសសឹក និងពលករ ៦៣២គ្រួសារ នៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ទទួលបាន អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញរួមដំណើរជាមួយ ឯកឧត្តម ហួត ហាក់ ររដ្ឋមន្ត្រីក្រសួងទេសចរណ៍, អនុប្រធានក្រុមការងារចុះ មូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក និងបងប្អូនពលករចំនួន ៦៣២គ្រួសារ នៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ប្រការដែល នាំឱ្យពុកម៉ែបងប្អូន ត្រូវភៀសខ្លួនរត់ចោលផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ នេះ គឺបង្កឡើង ដោយកងទ័ពឈ្លានពានសៀម ដែលតែងតែបង្កជម្លោះនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងនោះទាហាន សៀមបានបាញ់មកលើទាហ៊ានខ្មែរមុន ហើយបានប្រកាសបិទព្រំដែន ដោយឯកតោភាគី ប្រកាសគម្រាមបិទការផ្គត់ផ្គង់ចរន្តអគ្គិសនី និងផ្តាច់ប្រព័ន្ធអ៊ីនធើណែតជាដើម។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនជំនឿជឿទុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការស្វែងរកសន្តិភាព តាមរយៈការខិតខំប្រឹងប្រែងចរចា ដើម្បី បញ្ចៀសសង្គ្រាម បង្ហូរឈាម ដែលអាចឆ្លងផុតពីគ្រោះភ័យ ហើយបងប្អូនប្រជាពលរដ្ឋភៀសសឹកយើងនឹង អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញ ដោយសុវត្ថិភាព ក្នុងពេលឆាប់ៗនេះ។ គួរបញ្ជាក់ថា អំណោយរបស់សម្តេចមហាបវរធិបតី និងលោកជំទាវ ដែលត្រូវចែកជូនប្រជាពលរដ្ឋ ភៀសសឹក និង​បងប្អូនពលករ នៅក្នុងស្រុកស្ទឹងត្រង់ ចំនួន ៣៣២គ្រួសារ និងស្រុកចំការលើ ចំនួន ៣០០គ្រួសារ ដោយក្នុង១គ្រួសារទទួល បានរួមមាន៖ -អង្ករ ១០គីឡូក្រាម-មី ១កេស-ទឹកសុទ្ធ ១កេស -ភេសជ្ជៈ ១កេស-ទឹកត្រី ១យួរ-ទឹកស៊ីអ៊ីវ ១យួរ-សៀង ១យួរ និងថវិកាមួយចំនួនផងដែរ៕

ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម, ក្រុមការងារគណបក្សចុះជួយសង្កាត់វា
+8
ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម, ក្រុមការងារគណបក្សចុះជួយសង្កាត់វាលវង់ ទទួលចុះជួយភូមិទី៦ "ក" ដឹកនាំដោយលោក ជួន រតនាវង្ស អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ វាលវង់ និងក្រុមការងារ បាននាំយកគ្រឿងឧបភោគ-បរិភោគ រួមនិងថវិកាមួយចំនួន ផ្តល់ជូន: ១-ក្រុមគ្រួសារ វីរកងទ័ពជួរមុខ ១គ្រួសារ ២-សមាជិកបក្សម្នាក់ដែលមានជំងឺរាំរ៉ៃ ៣-ចូលរួមបុណ្យសពសមាជិកបក្សម្នាក់ ក្រុមគ្រួសារទាំងបីខាងលើ ស្ថិតនៅគេហដ្ឋានភូមិទី៦ "ក" សង្កាត់វាលវង់ ក្រុងកំពង់ចាម។

នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល
+6
នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមគោរពវិញ្ញាណខន្ធ ឧបាសកា ដួង រដ្ឋា ត្រូវជាភរិយាលោកឧត្តមសេនីយ៍ទោ ផាន់ សុផេង អតីតស្នងការនគរបាលខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦២ ឆ្នាំ ដោយរោគាពាធ ស្ថិតនៅគេហដ្ឋាន ភូមិលេខ៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្ត​កំពង់ធំ។​

ពិធីប្រកាសបំពេញបន្ថែម អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកកោះសូទិន និងរចនាសម្ព័ន្ធដឹកនាំយុវជនគណបក្ស ឯកឧត្តម អ៊ុនចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបំពេញបន្ថែម អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកកោះសូទិន និងរចនាសម្ព័ន្ធដឹកនាំយុវជនគណបក្សស្រុក រួមនឹងការផ្សព្វផ្សាយសភាពការណ៍ព្រំដែន ស្ថិតនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារចុះជួយស្រុកកោះសូទិន, ឯកឧត្តម ក្នុងជួរគណៈអចិន្ត្រៃយ៍បក្សខេត្ត, លោក ប្រធាន អនុប្រធានគណបក្សស្រុក, លោក លោកស្រី អចិន្ត្រៃយ៍បក្សស្រុក ប្រធានគណបក្សឃុំ យុវជន និង មន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។ លោក ហ៊ុល សារ៉ន ត្រូវបានប្រកាសបំពេញបន្ថែម ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកកោះសូទិន និង ជាប្រធានយុវជនគណបក្សស្រុកកោះសូទិន។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធានគណបក្សខេត្ត បានសង្កត់ធ្ងន់ថា កត្តាជោគជ័យទាំងឡាយ គឹផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែង, ការយកចិត្តទុកដាក់បំពេញការងារ, កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងនោះត្រូវអនុវត្តតាមគោលការណ៍របស់គណបក្សគឺ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតអបអរសាទរ សូមគោរពជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹ
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតអបអរសាទរ សូមគោរពជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសតាំងជា "ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ" សម្រាប់អាណត្តិទី៤ (ឆ្នាំ២០២៥-ឆ្នាំ២០៣០) នៃអង្គភាពប្រឆាំងអំពើពុករលួយ។

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត
+9
នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្រី នាយិការងរដ្ឋបាលសាលាខេត្ត បានអញ្ជើញចូលរួមប្រជុំប្រចាំឆ្នាំលើកទី២ នៃគណៈកម្មការប្រឹក្សាភិបាលកម្មវិធីACCESS2 (ASC) ក្រោមអធិបតីភាពឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅសណ្ឋាគារហៃយ៉ាត់វីជិនស៊ី​ (Haytt Regency) ភ្នំពេញ ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ មកពីក្រសួងពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មកពីខេត្តគោលដៅរួមមាន ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តរតនៈគិរី លោក លោកស្រីមកពីអង្គការដៃគូពាក់ព័ន្ធ និង សមាជិក សមាជិកា ផងដែរ។ គោលបំណងនៃកិច្ចប្រជុំ៖ ដើម្បីផ្ដល់ការតម្រងទិស នៅកម្រិតយុទ្ធសាស្ត្រដល់កម្មវិធី ACCESS2 ដូចជា៖ ១-រាយការណ៍អំពីវឌ្ឍនភាពដែលកម្មវិធីសម្រេចបាន ២-អនុម័តលើលក្ខខណ្ឌប្រតិបត្តិការងារ (TOR) របស់ ASC ៣-ពិនិត្យ និងអនុម័តលើផែនការប្រចាំឆ្នាំសម្រាប់ឆ្នាំទី២ នៃកម្មវិធី ACCESS2 ដើម្បីឆ្លើយតបចំពោះកិច្ចការផ្សេងៗដែលលេចឡើងថ្មីៗ និងធានាឱ្យមានការបន្តអនុវត្តកម្មវិធីនេះប្រកបដោយប្រសិទ្ធភាពនៅឆ្នាំទី២។

អភិបាលខេត្តកំពង់ចាមប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត
+9
នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម លី ឡាមី អគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពីផលិតភាព និងពាណិជ្ជកម្មតាមរយៈតំណភ្ជាប់ឆ្ពោះទៅកាន់ប្រភពផលិតកម្ម និងអ្នកប្រើប្រាស់ ។ សិក្ខាសាលានេះបានរៀបចំធ្វើនៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក លោក ស្រីប្រធានមន្ទីរ តំណាងមន្ទីរ អង្គភាព ក្រុមហ៊ុន សហគ្រាស ផលិតករ ជាជីវករ និងនិស្សិតសាកលវិទ្យាល័យផងដែរ។ គោលបំណង សិក្ខាសាលា៖ គឺដើម្បីបង្ហាញពីការសិក្សាស្រាវជ្រាវ និងកិច្ចសម្របសម្រួលនានា ដើម្បីធ្វើពិពិធកម្មទីផ្សារ និងផលិតផល ព្រមទាំងការបង្កើនប្រសិទ្ធភាព និងផលិតភាពកសិកម្មសម្រាប់ ការផ្គត់ផ្គង់ក្នុងស្រុកស្របតាម និន្នាការសង្គមបច្ចុប្បន្ន។