en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 036 subscribers, ranking 4 996 in the Politics category and 574 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 036 subscribers.

According to the latest data from 10 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -124 over the last 30 days and by -3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.64%. Within the first 24 hours after publication, content typically collects 5.77% reactions from the total number of subscribers.
  • Post reach: On average, each post receives 667 views. Within the first day, a publication typically gains 579 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 11 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 036
Subscribers
-324 hours
-327 days
-12430 days
Posts Archive
ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលដល់ដួងវិញ្
+9
ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធឧបាសក សាយ អឿន នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានប្រចាំការបក្សខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុង កម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព ឧបាសក សាយ អឿន ត្រូវជាឪពុកក្មេករបស់ឯកឧត្តមបណ្ឌិត មុត ខៀវ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាល ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:២៥នាទី ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។ ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសាររបស់ឯកឧត្តមបណ្ឌិត មុត ខៀវ ចំពោះការបាត់បង់ ឧបាសក សាយ អឿន ដែលត្រូវជា ឪពុកក្មេក ឪពុក និងជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយគុណធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ល្អប្រពៃរបស់កូនៗ ចៅៗ ចៅទួត ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិក មួយរូប ដែលតែង តែមានសទ្ធាជ្រះថ្លាក្រៃលែងក្នុងការលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា។ ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក សាយ អឿន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធឧប
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធឧបាសក សាយ អឿន នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុង កម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព ឧបាសក សាយ អឿន ត្រូវជាឪពុកក្មេករបស់ឯកឧត្តមបណ្ឌិត មុត ខៀវ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:២៥នាទី ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ។ ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសាររបស់ឯកឧត្តមបណ្ឌិត មុត ខៀវ ចំពោះការបាត់បង់ ឧបាសក សាយ អឿន ដែលត្រូវជា ឪពុកក្មេក ឪពុក និងជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយគុណធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ល្អប្រពៃរបស់កូនៗ ចៅៗ ចៅទួត ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិក មួយរូប ដែលតែង តែមានសទ្ធាជ្រះថ្លាក្រៃលែងក្នុងការលើកស្ទួយព្រះពុទ្ធសាសនានៅកម្ពុជា។ ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក សាយ អឿន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលដល់ដួងវិញ្
+6

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ច
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅ វិមានសន្តិភាព និងតាមរយៈប្រព័ន្ធវីដេអូZoom។ កិច្ចប្រជុំដើម្បីពិភាក្សា និងអនុម័តលើរបៀបវីរៈសំខាន់ៗចំនួន រួមមាន៖ ១-សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥។ ២-របាយការណ៍វឌ្ឍនភាពនៃការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងតភ្ជាប់ទៅទីផ្សារអន្តរជាតិ។ ៣-របាយការណ៍វឌ្ឍនភាពនៃវិស័យភស្តុភារកម្ម។

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៖

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៖

ការប្រើប្រាស់ដីអ្នកស្រុកចំការលើ 📍ស្រុកចំការលើ ខេត្តកំពង់ចាម #កសិកម្ម #អភិវឌ្ឍន៍សហគមន៍ #សេដ្ឋកិច្ចមូលដ្ឋាន #ក្រសួងដែនដីនគរូបនីយនិងសំណង់ #MLMUPC 📷 : កណ្តៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ https://www.facebook.com/share/r/1DidR5teVx/

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទ
+9
រាជរដ្ឋាភិបាលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរ (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន​​ ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរ។

សូមស្ដាប់កំណាព្យមានចំណងជើងថា ៖ « ២៤ កញ្ញា ព្រឹត្តិការណ៍ធ្វើឃាត! » សូត្រដោយ ៖ តេគុណ មុខខ្មៅ

សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោក នាយករង រដ្ឋបាលសាលាខេត្ត ប
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោក នាយករង រដ្ឋបាលសាលាខេត្ត បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ហុងដា គីមហេង (កំពង់ចាម) នូវថវិកាចំនួន 200$ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) និងចុះសួរសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ។ សូមជូនពរ សប្បុរសជន សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប
+1
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ភោជនីយដ្ឋាន V H (វី អេច) រួមមាន៖ អង្ករ ១តោន ទឹកសុទ្ធ ៥០កេស និងថវិកា ១.០០០.០០០រៀល (មួយលានរៀល) ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី តស៊ូការពារបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) និងចុះសួរសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ។ សូមជូនពរ សប្បុរសជន សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#សមរភូមិក្រោយមិនភ្លេចសមរភូមិមុខ #ខ្មែរស្រលាញ់ខ្មែរ_ខ្មែរឈាមជ័រតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល
+9
#សមរភូមិក្រោយមិនភ្លេចសមរភូមិមុខ #ខ្មែរស្រលាញ់ខ្មែរ_ខ្មែរឈាមជ័រតែមួយ #ខ្មែររួបរួមសាមគ្គីខ្មែរខ្លាំង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជំនួយពីព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ ព្រះនទីសត្ថាចារ្យ ព្រះមេគណខេត្តកំពង់ចាម គណៈធម្មយុត្តនិកាយ និងជាព្រះចៅអធិការវត្តស្វាយតាហែន ស្រុកកងមាស រួមមាន បច្ច័យ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យភាព បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទព្រះវិហារ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវទឹកចិត្តរីករាយចំពោះទឹកព្រះទ័យដ៏ជ្រះថ្លារបស់ព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ ព្រះនទីសត្ថាចារ្យ ព្រះមេគណខេត្តកំពង់ចាម គណៈធម្មយុត្តនិកាយ និងជាព្រះចៅអធិការវត្តស្វាយតាហែន ព្រមទាំងព្រះមន្ត្រីសង្ឃ និងសប្បុរសជន និងបានប្រគេនពរ និងជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឆ្នាំ២០២៦ ក្រ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» (រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា៕

លោក វេជ្ជបណ្ឌិត ឌី ថារិន ប្រធានមណ្ឌលសុខភាពព្រែករំដេង ស្រុកស្រីសន្ឋរ ប្តេជ្ញា ពង្រឹង​គុណភាព សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

នៅព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ខេង ម៉េងឈុន អភិបាលនៃគណៈ
+4
នៅព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ និងលោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំលោក លោកស្រីអភិបាលរងស្រុក និងសមជិកក្រុមប្រឹក្សាស្រុក ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី យែម លឹង យុទ្ធជនក្រុមទី២ វរសេនាតូចលេខ៣៩២ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងបាននាំយកសាលិខិតរំលែកទុក្ខ និងថវិកាចំនួន ៥០០,០០០រៀល ជូនដល់ភរិយានៃសពដើម្បីចាត់ចែងក្នុងពិធីបុណ្យផងដែរ។

អភិបាលស្រុកចំការលើ ដឹកនាំប្រតិភូរដ្ឋបាលស្រុក អញ្ជើញដាក់កម្រង គោរពវិញ្ញាណក្ខន្ធ លោកវរៈសេនីយ៍ត្រី យ៉ែម លឹង (ស្រុកចំការលើ)៖ នាព្
+9
អភិបាលស្រុកចំការលើ ដឹកនាំប្រតិភូរដ្ឋបាលស្រុក អញ្ជើញដាក់កម្រង គោរពវិញ្ញាណក្ខន្ធ លោកវរៈសេនីយ៍ត្រី យ៉ែម លឹង (ស្រុកចំការលើ)៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានដឹកនាំប្រតិភូរដ្ឋបាលស្រុក អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ លោកវរៈសេនីយ៍ត្រី យ៉ែម លឹង យុទ្ធជនក្រុមទី២ វរសេនាតូចលេខ៣៩២ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានទទួលមរណភាពនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០០:១០ នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយសារត្រូវផ្សែងពុលនៅសមរភូមិមុំបី។ កម្មវិធីបុណ្យសពបានប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកបណ្ឌិតអភិបាល និងគណៈប្រតិភូ បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងសោកសៅ និងគោរពចំពោះវីរភាព និងការលះបង់របស់យុទ្ធជនដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី។ លោកបណ្ឌិតអភិបាលស្រុក សូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់លោកវរៈសេនីយ៍ត្រី យ៉ែម លឹង បានទៅកាន់សុគតិភព។