uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 046 підписників, посідаючи 4 990 місце в категорії Політика та 574 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 046 підписників.

За останніми даними від 07 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -125, а за останні 24 години на -9, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.55%. Протягом перших 24 годин після публікації контент зазвичай збирає 5.64% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 658 переглядів. Протягом першої доби публікація в середньому набирає 567 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 6.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 08 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 046
Підписники
-924 години
-437 днів
-12530 днів
Архів дописів
ឃុំបុសខ្នុរ ស្រុកចំការលើ🍃🏡 #ការរៀបចំភូមិឋាន #នគរូបនីយកម្ម #ការលូតលាស់ #ដង្ហើមសេដ្ឋកិច្ចកម្ពុជា #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ “រ
+7
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” (រាជធានីភ្នំពេញ): នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ អញ្ជើញថ្លែងបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបាតុភូតថ្មី ក្រោយកូវីដ-១៩ ហើយឧក្រិដ្ឋកម្មនេះ បានផ្ទុយទាំងស្រុងពីវប្បធម៌នៃការរស់នៅ និងបរិយាកាសនៃការកសាង និងអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។ បើតាមសម្ដេចធិបតី កម្ពុជាមិនអាចឱ្យបញ្ហានេះវាយប្រហារមកលើសមិទ្ធផល និងកិត្តិយសប្រទេសជាតិបានឡើយ ជាក់ស្ដែង រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដឹកនាំដោយ សម្ដេចផ្ទាល់ ដើម្បីដាក់ទម្ងន់ឱ្យកាន់តែខ្លាំងក្លាក្នុងប្រតិបត្តិការបោសសម្អាតស្កេម និងឈានទៅបង្កើតច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយជាលទ្ធផល ប្រតិបត្តិការកណ្ដាប់ដែក បានបំបែក និងបោសសម្អាតទីតាំងធំៗ ប៉ុន្តែទទួលស្គាល់ថា មាននៅសេសសល់តូចៗ ដែលត្រូវបន្តតាមកម្ទេចឱ្យដល់ឬសគល់។ បន្ថែមលើនេះ សម្ដេចមហាបវរធិបតី បានមានប្រសាសន៍ទៀតថា កម្ពុជាកំពុងកសាងឯកសារច្បាប់ ធ្វើទំនើបកម្មយន្តការ ពង្រឹងគុណភាពធនធានមនុស្ស ជាដើម ដើម្បីធានាបានប្រសិទ្ធភាពជាយូរអង្វែងលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសឆ្លើយតបឱ្យទាន់សភាពការណ៍នៃការប្រែប្រួលដ៏ឆាប់រហ័ស និងភាពស្មុគស្មាញនៃបច្ចេកវិទ្យាឌីជីថល ដែលជាមធ្យោបាយដ៏សំខាន់របស់ពួកឧក្រិដ្ឋជន។ សម្ដេចបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចទិសដៅបន្ត កិច្ចសហប្រតិបត្តិការជាសកល គឺជាគន្លឹះសំខាន់តែមួយគត់ក្នុងការឈានទៅកាត់ផ្ដាច់បទល្មើសមានខ្សែបណ្ដាញជាសកលមួយនេះ និងថា កិច្ចសហប្រតិបត្តិការដ៏ស្មោះត្រង់ និងបើកចំហ លើការផ្លាស់ប្ដូរព័ត៌មាន មេរៀនបទពិសោធ គឺជាចំណុចស្នូលដែលត្រូវជំរុញ និងលើកទឹកចិត្ត។ ផ្ទុយទៅវិញ ការប្រើសលេសបង្ក្រាបបទល្មើសមួយនេះ ដោយបំពានសមត្ថកិច្ចអធិបតេយ្យ និងឈ្លានពានកាន់កាប់ទឹកដី គឺការអនុវត្តផ្ទុយពីច្បាប់អន្តរជាតិ និងសច្ចធម៌នៃកិច្ចសហប្រតិបត្តិការ។ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន ទី១. ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការវិវត្តនៃប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញរបស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី២.ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការសម្របសម្រួល និងភាពជាដៃគូពហុភាគី ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទី៣. លើកកម្ពស់ការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍ និងបង្កើតការអំពាវនាវឱ្យមានសកម្មភាពរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សន្និសីទនេះ នឹងអនុម័តលើឯកសារលទ្ធផលមួយ ដែលនឹងផ្តល់នូវក្របខ័ណ្ឌសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន ការកសាងសមត្ថភាព ការបង្ការ ការអនុវត្តច្បាប់ ការការពារជនរងគ្រោះ និងការសម្របសម្រួលគ្នាក្នុងការឆ្លើយតបចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា៕

Repost from កណ្ដៀរ
ទំនប់៥កុម្ភៈ ស្រុកចំការលើ🍃🏡 📍ភូមិ​ថ្នល់​បែក ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម https://maps.app.goo.gl/esr31eZ33RwB
+6
ទំនប់៥កុម្ភៈ ស្រុកចំការលើ🍃🏡 📍ភូមិ​ថ្នល់​បែក ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម https://maps.app.goo.gl/esr31eZ33RwBbUYNA #ការរៀបចំដែនដី #ភូមិឋានក្សេមក្សាន្ត #ភូមិឃុំសង្កាត់មានសុវត្ថិភាព #ជីវិតពិតរបស់ប្រជាជនកម្ពុជា 📷 : កណ្តៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ https://www.facebook.com/share/p/19RQ6Z5KbD/

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាម សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត
+8
នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (តាមរយៈប្រព័ន្ធកម្មវិធីZoom) នៅសាលប្រជុំសាលាខេត្ត។ ក្នុងកិច្ចប្រជុំមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត និងនាយកទីចាត់ការ ប្រធានអង្គភាព ព្រមទាំងមន្ត្រីពាក់ព័ន្ធ ។ជាមួយគ្នានេះ ក៏មានការចូលរួមពីអភិបាលក្រុង ស្រុក និងការិយាល័យពាក់ព័ន្ធផងដែរ (តាមរយៈប្រព័ន្ធកម្មវិធីZoom) នៅសាលាក្រុង ស្រុក។

អភិបាលរងខេត្តកំពង់ចាម បើកកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់ពីការបាក់ស្រុតច្រាំងទន្លេ និងស្វែងរកវិធានការទប់ស្កាត់ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ដើម្បី​​​ពិនិត្យ និងវាយតម្លៃអំពីមូលហេតុដែលបណ្តាលឱ្យមានការបាក់ស្រុតច្រាំងទន្លេ ស្ទឹង និងព្រែក ព្រមទាំងវាយតម្លៃពីផលប៉ះពាល់ និងស្វែងរកវិធានការ ដំណោះស្រាយសមស្រប ដើម្បីទប់ស្កាត់ និងកាត់បន្ថយការបាក់ស្រុតច្រាំងដែលអាចកើតមានបន្តទៀត។ ឯកឧត្តម ចាន់ រ៉ាន់ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ស្តីពី «ក្រុមការងារដើម្បីចុះពិនិត្យ និងវាយតម្លៃអំពីមូលហេតុនៃការបាក់ច្រាំង និងផលប៉ះពាល់នៅតាមដងទន្លេ ស្ទឹង និងព្រែក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម» ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អភិបាលរងស្រុក និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ចាន់ រ៉ាន់ បានណែនាំដល់មន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ត្រូវបន្តសហការជាមួយអភិបាលរងស្រុក និងអាជ្ញាធរមូលដ្ឋាន ដែលមានតំបន់រងផលប៉ះពាល់ពីការបាក់ស្រុតច្រាំង ចុះពិនិត្យស្ថានភាពជាក់ស្តែង និងរៀបចំរបាយការណ៍ជាបន្ទាន់ ដោយត្រូវប្រមូលទិន្នន័យឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ទិន្នន័យដែលប្រមូលបានពីការចុះពិនិត្យ និងវាយតម្លៃនេះ នឹងត្រូវយកមករៀបចំជារបាយការណ៍ដាក់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ពិនិត្យ ដាក់ស្នើកិច្ចអន្តរាគមន៍ពីក្រសួង ស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធ ក្នុងការសិក្សា និងចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយការបាក់ស្រុតច្រាំងនាពេលខាងមុខ។ បើតាមមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា គិតមកទល់ពេលនេះ ប្រវែងច្រាំងដែលបានបាក់ស្រុតសរុបនៅក្នុងខេត្តកំពង់ចាម មានប្រមាណ ១២,៩៦៣ម៉ែត្រ។ ក្នុងនោះ ស្រុកស្ទឹងត្រង់មានប្រវែង ២៥៩ម៉ែត្រ, ស្រុកកំពង់សៀម ៤,៦០០ម៉ែត្រ, ក្រុងកំពង់ចាម ១០៤ម៉ែត្រ, ស្រុកកងមាស ៨៨ម៉ែត្រ, ស្រុកកោះសូទិន ៣៥០ម៉ែត្រ និងស្រុកស្រីសន្ធរ ៧,៥៦២ម៉ែត្រ។

លោកស្រី អេង កញ្ញា ប្រធានមណ្ឌល​សុខភាពកោះសូទិន ស្រុកកោះសូទិន ប្តេជ្ញា ពង្រឹង​គុណភាព សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្
+9
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការងារអភិវឌ្ឍន៍ និងការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម (គ.ជ.ថ.ប) សម្រាប់រដ្ឋបាលស្រុកបាធាយ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមប្រឹក្សាស្រុកបាធាយ លោកស្រីអភិបាលរងស្រុកបាធាយ,អាជ្ញាធរមូលដ្ឋានឃុំ , មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត , មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ , មន្ទីរពេទ្យបង្អែកស្រុក , មណ្ឌលសុខភាព , មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក , អធិការនគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីកសិកម្មឃុំ ព្រមទាំងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បានត្រៀមខ្លួនរួចជាស្រេច​ដើម្បីការពារដល់សុខាមាលភាពប្រជាពលរដ្ឋ​ក្នុងកំឡុងពេល​ និងក្រោយពេលទឹកជំនន់ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖

នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្តកំពង់ចាម តំណាងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារពង្រឹងការឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត បានដឹកនាំក្រុមការងារចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» តាមប្រព័ន្ធវីដេអូ (Zoom) ពីសាលប្រជុំសាលាខេត្តកំពង់ចាម។ ពិធីនេះរៀបចំឡើងនៅសណ្ឋាគារ សាន់ អ៊ែន មូន រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីប្រធាន គ.ក.ស.ក. ខេត្ត ស្នងការដ្ឋាននគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរកិច្ចការនារីខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។ ជាមួយគ្នានេះ អធិការរងនគរបាល មេបញ្ជាការងមូលដ្ឋានកងរាជអាវុធហត្ថ និងក្រុមការងារថ្នាក់ក្រុង-ស្រុក នៃខេត្តកំពង់ចាម ក៏បានចូលរួមតាមប្រព័ន្ធអនឡាញពីសាលាក្រុង-ស្រុក។ ការដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិលើកទី៤នេះ មានគោលបំណងពង្រឹងប្រសិទ្ធភាពនៃការទប់ស្កាត់ និងការឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាលើស្ត្រី ព្រមទាំងលើកកម្ពស់ការការពារ សុវត្ថិភាព សមភាព និងសិទ្ធិរបស់ស្ត្រី និងក្មេងស្រីនៅកម្ពុជា។

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ វឌ្ឍនភាព នៃការអនុវត្តសកម្មភាពការងារ និងថវិកា ឆ្នាំ២០២៦ ដើម្បីជំរុញប្រសិទ្ធភាពការអនុវត្តផែនការសកម្មភាព និងថវិកា (ផ.ស.ថ.) ឆ្នាំ២០២៦ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត , ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់, នាយករង និងនាយិការងរដ្ឋបាលសាលាខេត្ត, តំណាងមន្ទីរផែនការខេត្ត, មន្ទីរកិច្ចការនារីខេត្ត, អភិបាលរងក្រុង ស្រុក ទទួលបន្ទុក, នាយក នាយករងទីចាត់ការ និងប្រធានអង្គភាព ចំណុះសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ។