en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 509 subscribers, ranking 4 875 in the Politics category and 542 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 509 subscribers.

According to the latest data from 11 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -121 over the last 30 days and by -4 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 7.20%. Within the first 24 hours after publication, content typically collects 6.03% reactions from the total number of subscribers.
  • Post reach: On average, each post receives 757 views. Within the first day, a publication typically gains 634 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 12 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 509
Subscribers
-424 hours
-357 days
-12130 days
Posts Archive
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម្ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ញើញចុះពិនិត្យសំណង់ខុសច
+6
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម្ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ញើញចុះពិនិត្យសំណង់ខុសច្បាប់នៅភូមិកៀជ្រៃក្រៅ ឃុំកៀជ្រៃ ស្រុកកំពង់សៀម។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសូរិយោដីស្រុក ពង្រឹងការងារសាងសង់សំណង់នានា នៅក្នុងមូលដ្ឋានឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីឲ្យសំណង់មានរបៀបរៀបរយ សោភ័ណភាព និងប្រើប្រាស់បានគង់វង្សយូរអង្វែង និងដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពជំន
+9
នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យលទ្ធភាពបង្កេីនបរិមាណផ្គត់ផ្គង់ទឹកស្អាត​ ជូនប្រជាពលរដ្ឋប្រេីប្រាស់ក្នុងរដូវប្រាំង​ ស្ថិតក្នុងឃុំសូភាស​ និងឃុំមេសរជ្រៃ​ ស្រុកស្ទឹងត្រង់។

អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ពលរដ្ឋ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបង្កើតបញ្ញា ស្មារតីភ្លឺស្វាង និងសមត្ថភាពគិតគូរបានល
+9
អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ពលរដ្ឋ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបង្កើតបញ្ញា ស្មារតីភ្លឺស្វាង និងសមត្ថភាពគិតគូរបានល្អប្រសើរ កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ ប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបង្កើតបញ្ញាស្មារតីភ្លឺស្វាង និងសមត្ថភាពគិតគូរ បានល្អប្រសើរ ក្នុងការរស់នៅប្រកបដោយសុភមង្គល ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលសុខភាពព្រែកកក់ ស្ថិតក្នុងភូមិត្នោតតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៦ ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា សុខភាពល្អគឺជាគ្រឹះដ៏សំខាន់ បំផុតសម្រាប់បង្កើតបញ្ញាស្មារតីភ្លឺស្វាង និងសមត្ថភាពគិតគូរបានល្អប្រសើរ ខណៈរាងកាយដែល រឹងមាំនាំឱ្យមានអារម្មណ៍ស្រស់ស្រាយ គំនិតប្រកបដោយបញ្ញា និងសមត្ថភាពដោះស្រាយបញ្ហា ផ្សេងៗ​ បានប្រសើរជាងមុន ដូចនេះចូរថែទាំសុខភាពបឋម ដែលជាអាទិភាពអាយុជីវិតយូរអង្វែង ដើម្បីបន្តដំណើរទៅកាន់គោលដៅនៃជីវិតដ៏ភ្លឺស្វាង ឱ្យបានគ្រប់ៗគ្នា​ ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម​ ត្រូវបន្តពង្រឹង និងអភិវឌ្ឍ ប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងការលើកកម្ពស់ ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ពោលគឺត្រូវខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយការយកចិត្តទុកដាក់ខ្ពស់ ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានក្រើនរំលឹកដល់យុវសិស្ស ទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីអំពើអបាយមុខ ដែលមានដូចជា បញ្ហាក្មេងទំនើង គ្រឿងញៀន ខុសច្បាប់ និងបញ្ហាគ្រោះថ្នាក់ចរាចរជាដើម​ ហើយត្រូវខិតខំសិក្សារៀនសូត្រផងដែរ ។

នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដ
+9
នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំដោះស្រាយ ករណីប្រជាពលរដ្ឋស្នើសុំជួយដោះស្រាយទំនាស់ដីធ្លី ស្ថិតនៅក្នុងភូមិសន្ទិចកើត ឃុំដងក្តារ ស្រុកស្ទឹងត្រង់ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់ (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់ (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៦ បានអញ្ជើញ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់ ។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា មណ្ឌលសុខភាពព្រែកកក់ ទទួលខុសត្រូវលើសុខភាពប្រជាពលរដ្ឋ ទាំង១៣ភូមិ នៃឃុំព្រែកកក់ ដែលមានប្រជាជនសរុប ១៥,៨៣១នាក់។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមកិច្ចសហការរវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ជាមួយសប្បុរសជន ជាពិសេស លោកស្រីសាស្ត្រាចារ្យ ពឹង សយ (នាមដើម លី ឆេងគី) និងក្រុមគ្រួសារ បានឧបត្ថម្ភការសាងសង់អគារថ្មី ១ខ្នង (ទទឹង ៩ ម៉ែត្រ បណ្តោយ ១៧ ម៉ែត្រ) តម្លៃប្រមាណ ៣៨,០០០ ដុល្លារ បែងចែកជា ៧ បន្ទប់ និងបង្គន់អនាម័យ ៣បន្ទប់ (រួមទាំងបង្គន់សម្រាប់ជនពិការ ១) ដោយអគារនេះ ចាប់ផ្តើមសាងសង់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៥ និងបញ្ចប់គម្រោងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៦ តាមផែនការ ហើយបានចាប់ផ្តើមផ្តល់សេវាបណ្តើរៗតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៦ មកម្ល៉េះ។ ឯកឧត្តម អភិបាលខេត្ត បានយកឱកាសនោះផ្ដាំផ្ញើដល់គ្រូពេទ្យ សូមឱ្យយកអាគារមណ្ឌលសុខភាព ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ ប្រើប្រាស់ឲ្យអស់លទ្ធភាព ក្នុងគោលបំណងផ្ដល់នូវសេវាល្អ សេវាគំរូជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើង និងសូមបង្កើនចំណេះជំនាញ ឯកទេសឲ្យបានគ្រប់ៗគ្នា ពីព្រោះជំងឺក៏មានការរាតត្បាតកាចសាហាវដែរ។ ជាមួយគ្នានេះ ក៏សូមឲ្យធ្វើការកៀងគរដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ដើម្បីបន្តចូលរួមគាំទ្រដើម្បីឲ្យអង្គភាពរបស់យើងមានការរីកចម្រើនតទៅមុខទៀត៕

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តសិស្សមានពិការភាព និងកុមារកំព្រា ឱ្យខិតខំជួយខ្លួនឯង ដោយពង្រឹងសមត្ថភាព និងការសិក្សារៀនសូត្រ

(វីដេអូ) កម្ពុជាបានធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដើម្បីធានានូវសន្តិសុខព័ត៌មានជូនដល់សាធារណជន ជាពិសេសសុវត្ថិភាពព័ត៌មាន។ យុទ្ធនាការនេះបានផ្លាស់ប្តូរឥរិយាបថសាធារណជនលើការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានដែលបានចរាចរណ៍នៅលើបណ្តាញសង្គម ដោយពិនិត្យប្រភព ផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងជឿ មុននឹងចែករំលែកបន្ត និងតាមដាន និងទទួលព័ត៌មានតែតាមប្រភពផ្លូវការ។ សូមថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តរាជធានី មន្ទីរព័ត៌មានរាជធានីខេត្ត និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះ និងបានចូលរួមទប់ស្កាត់ និងបង្ការព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ័ន្ត ព័ត៌មានក្លែងបន្លំយ៉ាងច្រើននាពេលកន្លងមក និងបានកសាងជំនឿទុកចិត្តមកលើប្រព័ន្ធផ្សព្វផ្សាយ និងទទួលយកនូវប្រភពព័ត៌មានផ្លូវការ។ ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម #NationalSecurity #សន្តិសុខជាតិ #MediaEthics #ក្រមសីលធម៌ #ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន #និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #នេត្រភក្ត្រា #nethpheaktra #SayNoToFakeNews #AntiFakeNews #Cambodia #ក្រសួងព័ត៌មាន #កម្ពុជា #ministryofinformation #MoInfo

អាជ្ញាធរខេត្តកំពង់ចាមនាំយកអំណោយផ្តល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តស្រ្ដីបន្តតួនាទីសំខាន់ចូលរួមកសាងជាតិ និងថែរក្សាសន្តិភាព

អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ស្ថានីយប្រេងឥន្ធនៈក្នុងខេត្តកំពង់ចាមមាន ចំនួន ៣៨៥ទីតាំង ក្នុងនោះ ស្ថានីយចំនួន ២២០ទីតាំង ផ្អាកការលក់ជាបណ្ដោះអាសន្ន ដោយសារប្រជាពលរដ្ឋសម្រុកទិញ ធ្វើឲ្យការបញ្ជារទិញចូលមិនទាន់ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងរៀបចំអាហារសាមគ្គី ជូនកុមារកំព្រា និងកុមារពិកាភ្នែក គថ្លង់ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

អភិបាលខេត្តកំពង់ចាម ថ្លែថា វិស័យអប់រំកាយ និងកីឡា បានរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

សេចក្តីជូនដំណឹងស្តីពី ៖ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ JOIN មន្
សេចក្តីជូនដំណឹងស្តីពី ៖ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram