en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 257 subscribers, ranking 4 905 in the Politics category and 546 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 257 subscribers.

According to the latest data from 15 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -118 over the last 30 days and by -3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.51%. Within the first 24 hours after publication, content typically collects 5.28% reactions from the total number of subscribers.
  • Post reach: On average, each post receives 668 views. Within the first day, a publication typically gains 542 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 16 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 257
Subscribers
-324 hours
-337 days
-11830 days
Posts Archive
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រ
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសទិវាខួបចម្រើនជន្មាយុ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ

កញ្ញា ភ័ណ្ឌ សុវណ្ណដេត បង្ហាញនូវអារម្មណ៍ពេញចិត្តចំពោះការមកទទួលសេវា និងឥរិយាបថរបស់មន្ត្រី នៅការិយាល័យច្រកចេញចូលតែមួយស្រុកកំពង់សៀម

ប្រជាពលរដ្ឋ រស់នៅស្រុកកំពង់សៀមបានបង្ហាញការពេញចិត្ត និងអរគុណដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ដែលបានផ្តល់ភាពងាយស្រួលក្នុងការមកទទួលយកសេវាសាធារណៈនៅច្រកចេញចូលតែមួយ

លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម អំពាវនាវដល់ពុទ្ធបរិស័ទចំណុះជើងវត្ត នាំយកចង្ហាន់ គ្រឿង ឧបភោគបរិភោគ និងទៀនវស្សា ដើម្បីជួយផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាតាមវត្ត អារាម។ ផលិតដោយ លោក ភ័ណ្ឌ ប៉ាង JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ព្រះចៅអធិការវត្តខេមវ័ន ក្រុងកំពង់ចាម មានសង្ឃដីកាថា ការប្រកាន់ភ្ជាប់ព្រះពុទ្ធ សាសនាពីប្រជាពលរដ្ឋបាននាំមកនូវសន្តិភាពផ្លូវចិត្ត និងចូលរួមថែរក្សាព្រះពុទ្ធសាសនា។ ថលិតដោយ លោក ភ័ណ្ឌ ប៉ាង JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទៀនវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ៤វត្ត ក្នុងក្រុងកំពង់ចាម។ ========== https://www.facebook.com/share/v/18vyH8xDYC/

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ លើកទី២៦ អាណត្តិទី៤ ឆ្នាំទី២ ------------•••------------- នាព្រឹកថ្ងៃសុក្រ ២រ
+9
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ លើកទី២៦ អាណត្តិទី៤ ឆ្នាំទី២ ------------•••------------- នាព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុកស្រីសន្ធរ និងលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ អាណត្តិទី៤ លើកទី២៦ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រីសន្ធរ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក នាយកស្តីទី និងនាយករងរដ្ឋបាលស្រុក តំណាងកងកម្លាំងទាំង២ លោកមេឃុំទាំង១៤ ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកទាំង១៣ ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។ កិច្ចប្រជុំបានផ្តោតលើការពិនិត្យ ពិភាក្សា និងវាយតម្លៃលទ្ធផលការងារកន្លងមក ព្រមទាំងលើកទិសដៅការងារបន្ត សំដៅពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ការអនុម័តប្រាក់រង្វាន់ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងបញ្ហាផ្សេងៗ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំទាវបណ្ឌិត អ៊ុក ម៉ាលី នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេន
+9
ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំទាវបណ្ឌិត អ៊ុក ម៉ាលី នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តចំនួន ០៥ វត្ត ក្នុងស្រុកជើងព្រៃ (ស្រុកជើងព្រៃ )នៅព្រឹកថ្ងៃសុក្រ ២ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម អនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ (កំពង់ចាម-ត្បូងឃ្មុំ) និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ បាននាំយកទៀនចំណាំព្រះវស្សាចំនួន ១០គូ និងទេយ្យទានជាច្រើនទៀត ព្រមទាំងបច្ចយ័មួយចំនួនធំ ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត ផ្ទាល់ សម្រាប់ប្រគេនចំពោះព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្ត ចំនួន ០៥ វត្ត ក្នុងស្រុកជើងព្រៃ រួមមាន៖ វត្តឈូក ស្ថិតក្នុងឃុំគោករវៀង , វត្តខ្នុរដំបងកើត ស្ថិតក្នុងឃុំខ្នុរដំបង , វត្តផ្ដោជុំ ស្ថិតក្នុងឃុំផ្ដៅជុំ , វត្តង៉ូង ស្ថិតក្នុងឃុំសូទិប និងវត្តព្រៃចារក្នុង ស្ថិតក្នុងឃុំព្រៃចារ ដែលពិធីនេះធ្វើនៅបរិវេណវត្តផ្ដៅជុំ ស្ថិតក្នុងភូមិផ្ដៅកើត ឃុំផ្ដៅជុំ ស្រុកជើងព្រៃ។ ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីលោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ, លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក, លោក ខាត់ សុខន ជំនួយការសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវក្រុមការងារចុះជួយតាមបណ្ដាឃុំ និងអាជ្ញាធរស្រុក ភូមិ ឃុំ ជាច្រើនរូបទៀត ក្នុងឱកាសអញ្ជើញដល់ទីអារាមខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត បានបូជាទៀនធូប ចំពោះព្រះពុទ្ធបដិមាស្នងអង្គព្រះសម្មាសម្ពុទ្ធ ជាកិច្ចរំលឹកនឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនា ដ៏រុងរឿងនៃយើង និងធ្វើបទមនសិការព្រះរតនត្រៃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមនុញ្ញផលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិការគ្រប់ៗសណ្តានផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស (ពាក់កណ្តាលខែ) ដើម្បីតាមដាន និងវាយតម្លៃលើវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Zoom) ស្ថិតនៅសាលប្រជុំបន្ទប់ (Video Conference) សាលាខេត្តកំពង់ចាម។

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បា
+9
នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបានដឹកនាំចុះពិនិត្យតាមដានសាលារៀនគោលដៅកម្មវិធីស្បៀងអាហារដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាថ្លុកជ្រៅ ឃុំខ្ចៅ និងសាលាបឋមសិក្សាអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ដោយមានការចូលរួម លោក នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត , នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត , អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត , អភិបាលរងស្រុក , មេឃុំ មន្ត្រីកសិកម្មឃុំ , នាយកសាលាបឋមសិក្សា ថ្លុកជ្រៅ និងអង្គរបាន លោកគ្រូ-អ្នកគ្រូ និងមន្ត្រីពាក់ព័ន្ធចូលរួមផងដែរ។

សូមជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាបថា ផ្លូវទ្វារទឹក "ទំនប់កែប្រែ" ស្ថិតនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម បានរង
+8
សូមជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាបថា ផ្លូវទ្វារទឹក "ទំនប់កែប្រែ" ស្ថិតនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម បានរងការស្រុតបាក់មុខឈ្នាងទ្វារទឹក និងជើងទេរទំនប់មួយចំហៀង។ ដើម្បីរក្សានូវសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីជំនាញសូមធ្វើការផ្អាកចរាចរបណ្តោះអាសន្ន ចំពោះរថយន្តធុនធំ និងសូមវាងទៅតាមផ្លូវ ឃុំហាន់ជ័យវិញ។ ចំពោះរថយន្តធន់តូច និងម៉ូតូអាចចរាចរបានធម្មតា។

ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារខែសីហា កំពង់ចាម ៖ លោក ឧត្
+6
ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារខែសីហា កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាម។ ឆ្លៀតក្នុងឱកាសនេះដែរលោកប្រធានពន្ធនាគារបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាមក្នុងការគ្រប់គ្រងដឹកនាំពន្ធនាគារបានល្អប្រសើរ និងបានណែនាំដល់ការិយាល័យជំនាញ និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងកិច្ចការពារធានាឲ្យបានសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យឆែកឆេរ និងរកវត្ថុសម្ភារហាមឃាត់ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុង និងបានជំរុញឲ្យបន្តខិតខំកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុង។ ព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម។ រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម

ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា
+9
ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន បានបន្តអញ្ជើញនាំយកទៀនចំណាំព្រះវស្សា រួមនឹងទេយ្យវត្ថុ ព្រមទាំងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ៧វត្ត បន្ថែមទៀត ស្ថិតក្នុង ឃុំកោះមិត្ត និងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញនាំយកទៀនចំណាំព្រះវស្សា រួមនឹងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៤វត្ត ក្នុងក្រុង
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញនាំយកទៀនចំណាំព្រះវស្សា រួមនឹងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៤វត្ត ក្នុងក្រុងកំពង់ចាម (កំពង់ចាម)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា រួមនឹងទេយ្យវត្ថុ ព្រមទាំងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន៤វត្ត ស្ថិតក្នុងក្រុងកំពង់ចាម រួមមាន៖ ១ -វត្តខេមវ័នបឹងស្នាយ ២-វត្តជោតនារាមបឹងកុក ៣-វត្តបុទុមរតនៈដីដុះ ៤ -វត្តសុទស្សរាមជ្រោយថ្ម ដែលពិធីនេះ បានរៀបចំឡើងនៅ វត្តខេមវ័នបឹងស្នាយ (ហៅវត្តថ្មី) ស្ថិតក្នុងសង្កាត់សំបួរមាស។ តាមទំនៀមជាប្រពៃណី នៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាឍតទៅ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ ១រោចខែអាសាឍដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឱ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជា ការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាឍដល់ ១៥កើតខែអស្សុជ) ។ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូន ដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕

អនុមោទនាពិធីបុណ្យ ចូលព្រះវស្សា🙏🙏🙏
អនុមោទនាពិធីបុណ្យ ចូលព្រះវស្សា🙏🙏🙏