ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 045 подписчиков, занимая 4 994 место в категории Политика и 575 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 045 подписчиков.

Согласно последним данным от 08 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -122, а за последние 24 часа — -2, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.60%. В первые 24 часа после публикации контент обычно набирает 5.56% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 663 просмотров. В течение первых суток публикация набирает 559 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 6.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 09 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 045
Подписчики
-224 часа
-357 дней
-12230 дней
Архив постов
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រ
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) (រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖ ១- ការពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប. លើកទី២៥។ ២- បទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ គ.ជ.អ.ប. ដោយឯកឧត្តម ចាន់ សុធា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។ ៣- បទបង្ហាញអំពីសេចក្ដីព្រាងសៀវភៅណែនាំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ដោយឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ ៤- បទបង្ហាញអំពីសេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដោយឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី។ ៥- បទបង្ហាញអំពីសេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីនិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ-សង្កាត់ ដោយឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។ ៦- បញ្ហាផ្សេងៗ។

អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន ២៦នាក់ ក្នុងក្រុងកំពង់ចាម  

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល ៩ខែ ឆ្នាំ២០២៦

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលពាក់ព័ន្ធករណីវិវាទដីធ្លីនៅស្រុកបាធាយ 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter 🔗 Instagram 🔗 Website

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦៖ 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter 🔗 Instagram 🔗 Website

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦៖ 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter 🔗 Instagram 🔗 Website

វីដេអូ ៖ ឯកឧត្តម លន់ លឹមថៃ បន្តប្រកាសទទួលស្គាល់សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន៦៨នាក់ថែមទៀតក្នុងឃុំសំពងជ័យ ខេត្តកំពង់ចាម លោក ហ៊ាង ថាច កំពង់ចាម រាយការណ៍ពីខេត្តកំពង់ចាម

អាជ្ញាធរខេត្តកំពង់ចាមត្រៀមទប់ច្រាំងទន្លេនៅស្រុកស្រីសន្ធរ ខណៈផ្ទះ៧ខ្នងត្រូវរើចេញ

អាជ្ញាធរ និងពលរដ្ឋឃុំព្រែកបាក់ សប្បាយរីករាយខណៈឆ្នាំនេះទទួលបានផ្លូវបេតុង

អភិបាលខេត្តកំពង់ចាម ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរាំរ៉ៃ នៅឃុំតាំងក្រាំង​ ស្រុកបាធាយ កំពង់ចាម៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯ
+9
អភិបាលខេត្តកំពង់ចាម ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរាំរ៉ៃ នៅឃុំតាំងក្រាំង​ ស្រុកបាធាយ កំពង់ចាម៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលឯកសារ ព្រមទាំងធាតុចូលពាក់ព័ន្ធនឹងករណីវិវាទ ទិញ-លក់ដី នៅតំបន់មេទឹកប្រាំងតាសុខ ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ រហូតឈានដល់បញ្ចប់ទំនាស់ដីធ្លីដ៏រាំរ៉ៃ មួយនេះ ក្រោមគោលការណ៍ឈ្នះ ឈ្នះ និងសាមគ្គីភាព។ នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំនេះផ្តោតសំខាន់លើការពិនិត្យឡើងវិញនូវឯកសារ ប្រវត្តិ និងព័ត៌មានពាក់ព័ន្ធនឹងករណីខាងលើ ព្រមទាំងប្រមូលធាតុចូលពីមន្ទីរ-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារ ឱ្យចូលរួមមតិយោបល់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធឱ្យបានលម្អិត ព្រមទាំងប្រមូលព័ត៌មាន និងធាតុចូលពីប្រភពពាក់ព័ន្ធ ដោយផ្អែកលើអង្គហេតុជាក់ស្តែង ប្រកបដោយភាពច្បាស់លាស់ ត្រឹមត្រូវ និងស្របតាមនីតិវិធីច្បាប់ជាធរមានដើម្បីដោះស្រាយវិវាទ ផងដែរ៕

ឯកឧត្តម លន់ លឹមថៃ បន្តប្រកាសទទួលស្គាល់សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន៦៨នាក់ថែមទៀតក្នុងឃុំសំពងជ័យ ខេត្តកំពង់ចាម

បទយកការណ៍ស្តីពី ៖មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ជាទីជម្រកដ៏កក់ក្តៅ បណ្តុះក្តីសង្ឃឹម និងអនាគត របស់កុមារ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានីយបូមទឹក និងប្រព័ន្ធធារាស្ត្រព្រែកពោធិ៍ ដើម្បីបង្ការ និងបញ្ចៀសការខ្វះខាតទឹកស្រោចស្រព នៅស្រុកស្រីសន្ធរ 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter 🔗 Instagram 🔗 Website

អាជ្ញាធរខេត្តកំពង់ចាម ត្រៀមទប់ច្រាំងទន្លេនៅស្រុកស្រីសន្ធរ ខណៈផ្ទះ ៧ខ្នងត្រូវរើចេញ និង ១២ខ្នងទៀតកំពុងប្រឈមបាក់ស្រុត 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter 🔗 Instagram 🔗 Website

ស្រូវប្រមាណជិត ៥០០ហិកតា នៅស្រុកស្រីសន្ធរ ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម អន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter 🔗 Instagram 🔗 Website

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងគ្រោងរៀបចំទីលានចាក់សំរាម នៅឃុំព្រែកដំបូក សម្រាប់បម្រើឲ្យស្រុកចំនួន ៣ 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter 🔗 Instagram 🔗 Website

នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត ជតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:ខេត្តកំពង់ចាម បានអញ្ជើញចូលរួមវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ក្នុងគោលបំណងដោះស្រាយសំណើរបស់ប្រជាពលរដ្ឋ ក្នុងភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានស្នើសុំចុះបញ្ជីដីធ្លីនៅក្នុងតំបន់អាងទំនប់ដៃស្វា ។ វេទិកានេះប្រារព្ធឡើងក្នុងបរិវេណវត្តព្រះកែវឧទ្យានល្ពាក ដោយមានចូលរួមពីអាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។