fa
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 222 مشترک است و جایگاه 4 923 را در دسته سیاست و رتبه 542 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 222 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 23 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -115 و در ۲۴ ساعت گذشته برابر -6 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.30% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.28% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 644 بازدید دریافت می‌کند. در اولین روز معمولاً 540 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 5 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 24 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 222
مشترکین
-624 ساعت
-347 روز
-11530 روز
آرشیو پست ها
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រគល់ថវិកា ចំនួន ៥០.៤៤៦.៣៥ ដុល្លាអាមេរិក ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី សម្រា
+5
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រគល់ថវិកា ចំនួន ៥០.៤៤៦.៣៥ ដុល្លាអាមេរិក ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី សម្រាប់សាងសង់អណ្តូងទឹកស្អាតបំពាក់សូឡាចំនួន ៩ ជូនប្រជាពលរដ្ឋ ស្រុកកោះញែក នឹងស្រុកកែវសីមា ។ ពិធីប្រគល់នេះធ្វើនៅសាលាខេត្តកំពង់ចាម ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។

អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋឃុំតាំងក្រាំង សប្បាយរីករាយខណៈក្នុងមូលដ្ឋានមានការអភិវឌ្ឍ

អាជ្ញាធរខេត្តកំពង់ចាម ប្តេជ្ញាបង្ក្រាបក្រុមក្មេងទំនើងឱ្យអស់

នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ន
+9
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម និងឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានកិត្តិយសគណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកជើងព្រៃ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុក និងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាឃុំទាំង១០ នៃស្រុកជើងព្រៃ ដោយមានការអញ្ជើញចូលរួមពីអគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក , ប្រធានក្រុមប្រឹក្សាស្រុក , អភិបាល អភិបាលរង នៃគណ:អភិបាលស្រុក , នាយក នាយករងរដ្ឋបាលស្រុក , កងកម្លាំងទាំងបីអង្គភាព , សមាជិក/សមាជិកា គណ:កម្មាធិការអនកស្រុក ,មេឃុំ ទាំង១០ និងសមាជិក/សមាជិកានៃគណ:កម្មាធិការអនកឃុំទាំង១០ សរុបចំនួន ១៩៨ នាក់ ។

ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែឥស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន នៀកម៉ះ ===
+6
ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែឥស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន នៀកម៉ះ ======= នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ និងជាអនុប្រធាន សសយក ខេត្តកំពង់ចាម បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរឥស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន នៀកម៉ះ នៅភូមិរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានមានប្រសាសន៍រំឮកដល់លោកគ្រូ អ្នកគ្រូទាំងអស់គ្នាថា យើងមានថ្ងៃនេះក៏ដោយសារប្រទេសយើងមានសន្តិភាព ក្នុងនាមយើងជាប្រជាជនខ្មែរគ្រប់រូប អ្វីដែរយើងត្រូវធ្វើនៅពេលនេះ គឺជឿជាក់លើប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តចបវរធិបតីនាយករដ្ឋមន្ត្រី ស្ថិតក្រោមម្លប់សន្តិភាព ។ នាឱកាសនោះផងដែរ ឯកឧត្តមបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់លោកគ្រូ អ្នកគ្រូសរុបចំនន២២នាក់ ដោយម្នាក់ៗទទួលបានប្រាក់ឧបត្ថម១០ម៉ឺនរៀល និងគ្រូបណ្តែតចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន១៥ម៉ឺនរៀល សរុបទាំងអស់ចំនួន ២.៨០០.០០០រៀល។

ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលស្រុកព្រៃឈរ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបត
+5
ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលស្រុកព្រៃឈរ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាពលោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុកព្រៃឈរ និងលោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ។

នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងព
+9
នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី ប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងលើកទិសដៅសកម្មភាពការងារខែឧសភា ឆ្នាំ២០២៦។

នាព្រឹកថ្ងៃចន្ទ, ទី១១ ឧសភា ២០២៦ លោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំគណ
+9
នាព្រឹកថ្ងៃចន្ទ, ទី១១ ឧសភា ២០២៦ លោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំគណៈស្នងការ និងត្រួតពិនិត្យការងារជំនាញ ព្រមទាំងដាក់ចេញនូវការតម្រង់ទិស សម្រាប់យកទៅអនុវត្តក្នុងទិសដៅបន្ដ។

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ
+9
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំធំសាលាខេត្ត។ កិច្ចប្រជុំបានអនុម័តលើរបៀបវារៈ ដូចខាងក្រោម: ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ មេសា និងលើកទិសដៅប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំបែងចែកប្រាក់រង្វាន់ប្រចាំខែ ដល់មន្ត្រីសាលាខេត្តកំពង់ចាម ដែលទទួលបានពីការផ្តល់សេវារដ្ឋបាលសម្រាប់ខ មេសា។ ៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការកែសម្រួលប្រការ១ ថ្មី នៃសេចក្តីសម្រេចលេខ ០៧៦/២៥ ស.ស.រ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីការ សម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ ០៤៥/២៤ ស.ស.រ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការបង្កើតគណៈកម្មាធិការលទ្ធកម្ម(គ.ល) របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤។ ៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី ការរៀបចំផែនការតម្រូវការមន្ត្រីផ្អែកលើ កិច្ចព្រមព្រៀងការងារ និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២៧ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម។ ៦-បញ្ហាផ្សេងៗ។ ព្រឹកថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦

ពលរដ្ឋ២ឃុំក្នុងខេត្តកំពង់ចាម សាទរនូវសមិទ្ធផលថ្មី គឺទទួលបានស្ពានបេតុងឆ្លងកាត់

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបែងចែកប្រាក់រង្វាន់ជូនមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ខែមេសា ឆ្នាំ២០២៦
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបែងចែកប្រាក់រង្វាន់ជូនមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ខែមេសា ឆ្នាំ២០២៦

ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកថ្មី នៃក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា សង្កាត់កំពង់ចាម និងសង្កាត់បឹងកុក 553នាក់​ រក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្ស

នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក ទុន ណេត ប្រធានគណៈកម្មាធិការបក្សស្រុកកំពង់សៀម បានអញ្ជបានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសបញ
+8
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក ទុន ណេត ប្រធានគណៈកម្មាធិការបក្សស្រុកកំពង់សៀម បានអញ្ជបានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម” ចំនួន ១ ៥៩៧នាក់ (ស្រី ៨១៧នាក់) មកពីឃុំចំនួន ៥ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្តិភាព ក្រោមអធិបតី ភាពក្នុងពិធី “ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម” ចំនួន ១ ៥៩៧នាក់ (ស្រី ៨១៧នាក់) មកពីឃុំចំនួន ៥ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ។

នៅថៃ្ងអាទិត្យ ៩រោច ខែពិសាខ មមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក ភោគ សាវុធ ប្រធានគណបក្សស្រុកកងមាស បានដឹក
+4
នៅថៃ្ងអាទិត្យ ៩រោច ខែពិសាខ មមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក ភោគ សាវុធ ប្រធានគណបក្សស្រុកកងមាស បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណកប្សប្រចាំខែឧសភា និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២៦ កម្មាធិការគណបក្សស្រុកកងមាស ដែលប្រព្រឹត្តទៅនៅស្នាក់ការបក្សស្រុកកងមាស សូមអរគុណ🙏

ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ១គ្រួសារ នៅ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត សាខា កក្រក ខេត្តក
+6
ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ១គ្រួសារ នៅ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត          សាខា កក្រក ខេត្តកំពង់ចាម: នៅ ថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦  នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចាត់ ឯកឧត្តម ទូច ឆៃ នាយកសាខា រួមជាមួយលោក បាន ស្រេង ប្រធានអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនពលរដ្ឋ ១គ្រួសារ មានបន្ទុក ៤នាក់ រស់នៅភូមិឈើទើរ ឃុំខ្ពបតាងូន ស្រុកស្ទឹងត្រង់ ឈ្មោះ គាង គែ ភេទប្រុស អាយុ ៤៨ឆ្នាំ ជាម្ចាស់ផ្ទះ ដែលរងគ្រោះដោយអគ្គីភ័យ  មូលហេតុ ឆ្លងចរន្តអគ្គិសនី ធ្វើអោយ ផ្ទះឈើប្រក់សង្កសី ១ខ្នង ទំហំ៥ម ×៨ ម ត្រូវភ្លើងឆេះអស់ទាំងទាំងស្រុង ។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង ១០ :២៥នាទីយប់ ថ្ងៃទី៨ ខែ ឆ្នាំ ២០២៦។        អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន រួមមាន ៖ អង្ករ ៥០គក្រ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២ យួរ មី ២ កេស ,តង់ធំ២ ,ឃីត២( មុង ភួយ សារុង ក្រម៉ា ) សម្ភារៈដំណេក សម្ភារ ផ្ទះបាយ   និង ថវិកាចំនួន ១.០០០.០០០រៀល។ ដោយឡែក អនុសាខាស្រុក ក៏បានឧបត្ថម្ភបន្ថែម នូវ អង្ករ ៤០គក្រ មី ២កេស ទឹកសុទ្ធ ២កេស សម្ភារ: ផ្ទះបាយ សម្ភារ:ដំណេក ១ឈុត និងថវិកា ១០០.០០០រៀល ផងដែរ ។