en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 064 subscribers, ranking 4 991 in the Politics category and 571 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 064 subscribers.

According to the latest data from 05 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -114 over the last 30 days and by -2 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.17%. Within the first 24 hours after publication, content typically collects 5.57% reactions from the total number of subscribers.
  • Post reach: On average, each post receives 621 views. Within the first day, a publication typically gains 561 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 06 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 064
Subscribers
-224 hours
-327 days
-11430 days
Posts Archive
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥០ គ្រួសារ នៅស្រុកកំពង់សៀម (កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្តម លោកជំទាវ ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥០ គ្រួសារ នៅស្រុកកំពង់សៀម ដែលពិធីនេះធ្វើឡើងនៅសាលាស្រុកកំពង់សៀម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក និងក្តីអាណិតអាសូរ ព្រមទាំងការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងជួបការលំបាក។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានជីវភាពខ្វះខាត តាមរយៈការផ្តល់ជំនួយមនុស្សធម៌ ដើម្បីជួយសម្រាលការលំបាក និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសចាស់ជរា ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅ និងការហូបចុក ព្រមទាំងត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឱ្យបានទៀងទាត់ ដើម្បីតាមដានស្ថានភាពសុខភាព និងទទួលបានការព្យាបាលទាន់ពេលវេលា នៅពេលមានបញ្ហាសុខភាពកើតឡើង។ បន្ថែមពីនេះ ឯកឧត្តមក៏បានជំរុញឱ្យប្រជាពលរដ្ឋដែលមានដីស្រែ ដីចម្ការ បន្តខិតខំប្រឹងប្រែងប្រកបរបរកសិកម្ម ដូចជាការដាំដុះដំណាំ និងការចិញ្ចឹមសត្វ តាមលទ្ធភាព និងធនធានដែលមាន ដើម្បីបង្កើនផលិតភាព បង្កើតប្រាក់ចំណូល និងជួយទ្រទ្រង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះប
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត
+3
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានដឹកនាំមន្ត្រីលេខាធិការដ្ឋាន ក្រុមការងារថ្នាក់ខេត្ត ចូលរួមកិច្ចប្រជ៉ំតម្រង់ទិសជាមួយលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន ក.រ.ម តាមរយៈប្រព័ន្ធអនឡាញ Zoom នៅសាលាខេត្ត និងមានការចូលរួមពីប្រធានលេខាធិការដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៃរដ្ឋបាលក្រុង ស្រុក តាមរយៈប្រព័ន្ធអនឡាញ Zoom នៅរដ្ឋបាលសាមីផងដែរ។

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត
+3
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានដឹកនាំមន្ត្រីលេខាធិការដ្ឋាន ក្រុមការងារថ្នាក់ខេត្ត ចូលរួមកិច្ចប្រជ៉ំតម្រង់ទិសជាមួយលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន ក.រ.ម តាមរយៈប្រព័ន្ធអនឡាញ Zoom នៅសាលាខេត្ត និងមានការចូលរួមពីប្រធានលេខាធិការដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៃរដ្ឋបាលក្រុង ស្រុក តាមរយៈប្រព័ន្ធអនឡាញ Zoom នៅរដ្ឋបាលសាមីផងដែរ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ ធនធានមនុស្ស គឺជាអាទិភាពទី១របស់ប្រទេសជាតិ គ្មានអ្វីមានតម្លៃជាងមនុស្សនោះទេ “ធនធានមនុស្ស គឺជាគន្លឹះក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព” សម្រាប់រាជរដ្ឋាភិបាលការអភិវឌ្ឍធនធានមនុស្ស មានគោលដៅ ៣ គឺ៖ ១- សុខភាព, ២- ចំណេះដឹងនិងបំណិននិង៣- ជីវភាព (មុខរបរ និងការងារ)។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោក ប៊ិន ឡាដា អភិបាល នៃគណៈស្រុកស្រីសន្ធរ និងព្រះវិសុទ្ធមុនី រស់ លឹមខូយ ព្រះមន្ត្រីសង្ឃស្រុក ចៅអធិការវត្តក្នុងឃុំកោះអណ្តែត ក្រុមការងារស្រុក និងអាជ្ញាធរឃុំកោះអណ្តែត បាននិមន្ត និងចូលរួម សំណេះសំណាល នាំយកអំណោយរបស់ ឯកឧត្តម លូ គឹមឈន់ ប្រគល់ជូនប្រជាពលរដ្ឋចំនួន ០៥គ្រួសារ ដែលរងគ្រោះដោយសារការបាក់ស្រុតច្រាំងទន្លេ ព្រមទាំងត្រូវរុះរើផ្ទះសម្បែង កាលមុនថ្ងៃបុណ្យភ្ជុំបិណ្ឌកន្លងទៅ ក្នុងឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ដើម្បីជួយសម្រាលការលំបាក និងចូលរួមដោះស្រាយតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ក្នុងឱកាសនោះលោក អភិបាលស្រុក បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម លូ គឹមឈន់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ០៥គ្រួសារ ដោយបានសម្តែងនូវការអាណិតអាសូរ និងការព្រួយបារម្ភចំពោះការលំបាកដែលបងប្អូនកំពុងជួបប្រទះ ព្រមទាំងផ្តាំផ្ញើឱ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនៃការបាក់ស្រុតច្រាំងទន្លេបន្ថែមទៀត។ ទន្ទឹមនឹងនោះលោក អភិបាលស្រុក បានណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យបន្តយកចិត្តទុកដាក់តាមដានស្ថានភាពជាក់ស្តែង ពិនិត្យហានិភ័យនៅតាមតំបន់ដែលងាយរងគ្រោះ និងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការចាំបាច់ ព្រមទាំងស្វែងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ សូមបញ្ជាក់ថាអំណោយរបស់ ឯកឧត្តម លូ គឹមឈន់ តាមរយៈរដ្ឋបាលស្រុក បានប្រគល់ជូនក្នុងមួយគ្រួសារ រួមមាន៖ អង្ករ ៥០ គីឡូក្រាម, មី ០១ កេស, ត្រីខកំប៉ុង ០១ យួរ, ទឹកត្រី ០១ យួរ ទឹកស៊ីអ៊ីវ ០១ យួរ, ទឹកសុទ្ធ ០១ យួរ, ទឹកក្រូច ០១ យួរ, ថវិកា ៤០០.០០០ រៀល និងសម្ភារផ្ទះបាយ ចំនួន ០១ សម្រាប់ផងដែរ។

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៖

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៖

អ្នកទេសចរជាង៦៧ម៉ឺននាក់មកកម្សាន្តសប្បាយនៅខេត្តកំពង់ចាមនាថ្ងៃចេញព្រះវស្សា

អាជ្ញាធរខេត្តកំពង់ចាមជូនដំណើរពលរដ្ឋទៅរស់លើដីដែលរដ្ឋផ្ដល់ឱ្យក្នុងខេត្តស្ទឹងត្រែង

អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ ដែលទទួលបានសិទ្ធរស់នៅលើដីសម្បទានសង្គមកិច្ច នៅស្រុកសេសាន ខេត្តស្ទឹងត្រែង