រដ្ឋបាលខេត្តកំពង់ចាម
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម
تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 071 مشتركاً، محتلاً المرتبة 4 988 في فئة السياسة والمرتبة 569 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 071 مشتركاً.
بحسب آخر البيانات بتاريخ 02 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -115، وفي آخر 24 ساعة بمقدار -2، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.10%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.49% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 615 مشاهدة. وخلال اليوم الأول يجمع عادةً 553 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 6.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 03 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.
10 071
المشتركون
-224 ساعات
-357 أيام
-11530 أيام
أرشيف المشاركات
10 071
អភិបាលខេត្តកំពង់ចាម អញ្ជើញជូនដំណើរប្រជាពលរដ្ឋ ៦៣គ្រួសារ ដែលទទួលបានដី និងផ្ទះ តាមរយៈកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ ដែលទទួលបានដីធ្លី និងផ្ទះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ)។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទាំង ៦៣គ្រួសារ ជាការជូនដំណើរ បងប្អូនប្រជាពលរដ្ឋទាំង ៦៣ គ្រួសារ ដែលត្រូវអញ្ជើញទៅកាន់តាំងទីលំនៅដ្ឋានថ្មី ស្ថិតក្នុងភូមិសាស្ត្រអូរសាវ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ហើយនៅថ្ងៃទី២៧ តុលា នេះ ឯកឧត្តម អភិបាលខេត្ត ក៏បានចាត់ អភិបាលរងខេត្ត ចំនួន ២នាក់ និងក្រុមការងារផ្សេងទៀត ធ្វើការដឹកនាំបងប្អូនទាំង ៦៣ គ្រួសារ ទៅដល់ទីតាំងតែម្តង។
គួររំលឹកថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ក្រោមការអនុវត្តកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ) ជាគម្រោងទី១។
គួរបញ្ជាក់ថា ការអនុវត្តកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ) នេះ មានគោលបំណងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គោលបំណងសំខាន់នៃកម្មវិធីនេះ គឺការផ្សារភ្ជាប់ការការពារព្រៃឈើជាមួយនឹងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការរៀបចំ និងការផ្តល់ដីស្របតាមគោលនយោបាយ និងច្បាប់ជាធរមាន ដើម្បីរួមចំណែកសម្រេចឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ប្រកបដោយចីរភាព៕
10 071
ខេត្តកំពង់ចាម ប្រារព្ធពិធីបិទការប្រណាំងទូក បណ្តែតប្រទីប តាំងពិព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ក្នុងឱកាសថ្ងៃចេញព្រះវស្សា
(កំពង់ចាម)៖ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីបិទការប្រណាំងទូក «ង» ទូកអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រណ៍សមិទ្ធផលនានា ការប្រគំតន្ត្រី និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៥ថ្ងៃ នៃការរៀបចំពិធីបុណ្យចេញព្រះវស្សា ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៦៧៦.៦៣៦នាក់ មកលេងកម្សាន្តក្នុងព្រឹត្តិការណ៍ប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលនានា។
ដោយឡែក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃចេញព្រះវស្សា មានភ្ញៀវទេសចរមកចូលរួមទស្សនា និងកម្សាន្តក្នុងពិធីប្រណាំងទូកសរុបចំនួន ៣៦១.១១៥នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៣១៥.៣៣០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ១៣៧នាក់។
ព្រឹត្តិការណ៍នេះបានរួមចំណែកបង្កើតបរិយាកាសសប្បាយរីករាយ ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងលើកកម្ពស់សក្តានុពលទេសចរណ៍របស់ខេត្តកំពង់ចាម។
10 071
រដ្ឋបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន និង លោកជំទាវ ព្រមទាំងក្រុមការងារ ដែលបានឧបត្ថម្ភគាំទ្រកម្មពិធីប្រណាំងទូក ដែលបានឧបត្ថម្ភថវិកាចំនួន 5000 $ (ប្រាំពាន់ដុល្លាអាមេរិក) ជូនដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមចំណែករៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផល ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅក្រុងកំពង់ចាម ឱ្យប្រព្រឹត្តទៅដោយរលូន អធិកអធម និងបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
10 071
អាជីវករលក់ផលិតផលខ្មែរអំពាវនាវពលរដ្ឋគាំទ្រផលិតផលស្នាដៃកូនខ្មែរ ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក
10 071
អភិបាលខេត្តកំពង់ចាម អញ្ជើញបើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្តជាច្រើនទៀត នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញប្រកាសបើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានឃើញបងប្អូន ប្រជាពលរដ្ឋ កីឡាករចំណុះទូក ដែលបានមកចូលរួមដោយទឹកមុខសប្បាយរីករាយ ក្នុងមហាគ្រួសារខ្មែរ ក្រោមដំបូលសុខសន្តិភាព។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមនឹងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ដែលបានសហការរៀបចំកម្មវិធីប្រណាំងទូក ការតាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច ដើម្បីបង្លក្ខណ:សប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងបណ្តាខេត្តនានាដែលនៅជិតខាង ជាមួយនឹងការផ្សារភ្ជាប់មនោសញ្ចេតនារឭកដឹងគុណទៅដល់ថ្នាក់ដឹកនាំ និងវីរយុទ្ធជនជួរមុខ ដែលបញ្ជាក់ពីអត្ថន័យដ៏
ច្បាស់លាស់មួយគឺ ពួកយើងមានសេចក្តីសុខ ពួកយើងអាចរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយបាន ក្នុងន័យថែរក្សាវប្បធម៌ ប្រពៃណី ដែលជាអត្តសញ្ញាណជាតិ មិនអាចប្រទេសណាមួយមកក្លែងបន្លំបានឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា យើងអាចរៀបចំព្រឹត្តិការណ៍សប្បាយរីករាយនេះបាន គឺដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងមុតស្រួចរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មានវីរភាពរបស់យុទ្ធជនជួរមុខ ដែលបានឈរជើងយ៉ាងរឹងមាំ មានកម្លាំងមហាសាមគ្គីរបស់មហាជន
ខ្មែរ ដែលបានវេញធ្លុងគ្នាតែមួយ បង្កើតបានជាខែលការពារអធិបតេយ្យ និងបូរណភាពទឹកដី ការពារនូវកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជាតិ និងប្រជាជន។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានយកឱកាសនេះ សូមថ្លែងអំណរគុណ និងដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ប៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ប៊ុន ម៉ាណែត ព្រមទាំងវីរយុទ្ធជនជួរមុខ
ទាំងអស់ សម្រាប់ការលះបង់ដ៏ធំធេង និងតែងតែនៅជាមួយ ការពារជាតិនិងប្រជាជនគ្រប់កាលៈទេសៈ ។
10 071
នៅព្រឹកថ្ងៃទី២៦ តុលា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយចំណុះទូក ចំនួនពីរ ដែលស្ថិតក្នុងនៅ ឃុំកោះទន្ទឹម និងឃុំកោះប្រាក់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម គឺទូកឈ្មោះ មហិទ្ធិរិទ្ធតេជោធិបតីបារមីយាយម៉ៅ និងទូកឈ្មោះបារមីតេជះគង់វង្ស ដែលជាទូកទទួលបានការឧបត្ថម្ភផ្ទាល់ពីឯកឧត្តមលន់ លឹមថៃ និងលោកជំទាវ។
ក្នុងជំនួបនោះផងដែរ ឯកឧត្តម បានថ្លែងនូវការអរគុណដល់ចៅអធិការវត្ត ក៏ដូចជាគណៈកម្មការ ដឹកនាំទូកមកប្រណាំងក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តកំពង់ចាម។ ជាពិសេសអរគុណដល់ចំណុះទូកទាំងអស់ដែលបានខិតខំសាមគ្គីគ្នាយ៉ាងរឹងមាំ និងគោរពវិន័យបានល្អនិងនាំមកនូវភាពសប្បាយរីករាយក៏ដូចជាមោទនភាពសម្រាប់ភូមិ-ឃុំ។
លើសពីនេះឯកឧត្តមបានបន្តថា កម្មវិធីបុណ្យអុំទូកនេះគឺបានបង្ហាញអំពីសាមគ្គីភាព និងភាពសប្បាយរីករាយ ដោយមានប្រជាជនចូលរួមយ៉ាងច្រើនកុះករ នេះដោយសារប្រទេសយើងមានសុខសន្តិភាពក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំដ៏ល្អរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើអោយប្រទេសយើងទទួលបាននូវសុខសន្តិភាព និងការអភិវឌ្យកាន់តែជឿនលឿន។ ដូចនេះឯកឧត្តម លន់ លឹមថៃ ក៏បានសំណូមពរដល់បងប្អូនចំណុះទូក ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រគណបក្សប្រជាជន គាំទ្ររដ្ឋាភិបាលដើម្បីពង្រឹងសន្តិភាពនិងបន្តការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
ជាចុងក្រោយឯកឧត្តម លន់ លឹមថៃ និងលោកជំទាវ បានឧបត្ថមនូវសម្ភារ និងថវិកា ដល់ទូកចំនួនពីរក្នុង ឃុំកោះទន្ទឹម និងឃុំកោះប្រាក់ ស្រុកកំពង់សៀម គឺទូកឈ្មោះមហិទ្ធិរិទ្ធ តេជោធិបតីបារមីយាយម៉ៅ និងទូកឈ្មោះ បារមីតេជះគង់វង្ស រួមមាន៖ អង្ករ ២៧៥គីឡូក្រាម , ទឹកសុទ្ធ១៦កេះ, ភេសជ្ជៈ១៥កេះ, ទឹកដោះគោស្រស់ ១៣កេះ, មី១៥កេះ, អាវយឺត ១៣៥កំប្លេ និងថវិកា ១.៨០០.០០០រៀល ផងដែរ។
10 071
ទស្សនាទិដ្ឋភាពថ្ងៃទី៤ នៃពិធិតាំងពព័រណ៍ ការប្រគំតន្ត្រី ក្នុងឱកាសបុណ្យចេញព្រះវស្សាក្រុងកំពង់ចាម (Photo inside)
https://fna.asia/f3e85d5
Join Channel & Reel CoolApp
