en
Feedback
LICADHO / លីកាដូ

LICADHO / លីកាដូ

Open in Telegram

លីកាដូ គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលស្ថិតនៅជួរមុខគេ ក្នុងកិច្ចការពារសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិសង្គម និងលើកកម្ពស់ការគោរពសិទ្ធិទាំងនេះពីសំណាក់រាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋនានា

Show more
891
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
🎥 អត្ថបទជាសំឡេង៖ អ្នកជាប់ឃុំដោយប្រើសិទិ្ធ មានការកើនឡើងខ្ពស់បំផុតដែលមិនធ្លាប់មាន ចេញផ្សាយ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០២៦ ចំនួនអ្នកជាប់ឃុំ ដោយសារភាពសកម្មនិយម ឬការបញ្ចេញមតិរបស់អ្នកទាំងនោះ មានការកើនឡើងយ៉ាងខ្លាំង ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយយោងតាមព័ត៌មានដែលត្រូវបានចងក្រងដោយអង្គការ លីកាដូ ។ នៅខណៈដែលអាជ្ញាធរកំពុងតែសកម្ម ក្នុងការចាប់ខ្លួនសកម្មជននយោបាយ អ្នកសារព័ត៌មាន សមាជិកសហជីព និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយមកនេះ ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេស ក្រោមបទចោទមួយចំនួន ដែលពាក់ព័ន្ធនឹងការប្រើប្រាស់សិទិ្ធរបស់ពួកគេ មានការកើនឡើងរហូតដល់ ១៣១ នាក់ គិតត្រឹមខែមេសា ហើយបន្តកើនឡើងរហូតដល់ខែសីហា ឆ្នាំនេះ ។ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

🎥 អត្ថបទខ្លីជាសំឡេង៖ សាលាឧទ្ធរណ៍បដិសេធសំណើនៅក្រៅឃុំរបស់អ្នកសារព័ត៌មានពលរដ្ឋជាស្ត្រីម្នាក់ ចេញផ្សាយ ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២៦ ​នៅរសៀលថ្ងៃនេះ សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់ កញ្ញា ហ៊ីម មុំ ដែលត្រូវបានគេស្គាល់ថា ឈ្មោះ ខែម ស្រីមុំ ដែលជាអ្នកសារព័ត៌មានពលរដ្ឋ និងជាអ្នកសកម្មក្នុងកិច្ចការងារសង្គម ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ២០២៦ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ តាមបញត្តិមាត្រា ៤៩៤ ៤៩៥ និង មាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ ។[...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

📣 សេចក្តីថ្លែងការណ៍រួម​ជាសំឡេង ៖​ សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិល អំពាវនាវដល់ធនាគារពិភពលោក ទទួលយករបាយការណ៍ស៊ើប​អង្កេតរបស់ស្ថាប័នទទួលពាក្យ​បណ្តឹងឯករាជ្យ ស៊ីអេអូ និងដោះស្រាយវិបត្តិមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ចេញផ្សាយថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ យើងខ្ញុំជាប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិច ក្រុមសង្គមស៊ីវិលដែលធ្វើការងារជាមួយសហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋផ្សេងទៀតដែលបានចូលរួមជាសាមគ្គីភាពជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ។ នាឱកាស​ទិវាអន្តរជាតិជនជាតិដើមភាគ​តិចពិភពលោកនៅថ្ងៃនេះ យើងខ្ញុំសូមអំពាវនាវដល់ ធនាគារពិភពលោក (The World Bank) សូម​កែប្រែសេចក្តីសម្រេចរបស់ខ្លួន ដែលបានជំរុញឱ្យមាននិទណ្ឌភាពសម្រាប់ស្ថាប័នខ្លួន ចំពោះផលប៉ះពាល់អវិជ្ជមាន​ដែល​បានបង្កឡើងដោយការផ្តល់កម្ចីបែបកេងប្រវ័ញ្ចជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយប្តូរមកវិញ ខ្លួនត្រូវតែផ្តល់ដំណោះស្រាយ និងបញ្ឈប់ការរីករាលដាលផលប៉ះពាល់អវិជ្ជមាន​នៃវិបត្តិមីក្រូហិរញ្ញវត្ថុទៅលើសហគមន៍ជនជាតិដើមភាគតិច ។ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦៖ 📌ថ្ងៃទី១០ ខែសីហា វេលាម៉ោង ៩:០០ព្រឹក ន
🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦៖ 📌ថ្ងៃទី១០ ខែសីហា វេលាម៉ោង ៩:០០ព្រឹក នៅ​សាលា​ដំបូង​​ខេត្តកំពង់ស្ពឺ មានសហគមន៍ដីធ្លី ឈន ធា , កាក់ សឿន ឃន ខន ឃន ធុច ឃន សារិទ្ធិ ឡោក សុខលី សយ សាត និងយី យឹម ជាដើមបណ្តឹងចូលរួមសវនាការ ពីដំណើររឿង “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”។ ⚖️  អង្គការលីកាដូ បានតាមដាន និងឃ្លាំមើលសវនាការ លើករណីមួយចំនួនដែលពាក់ព័ន្ធនឹងអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនសង្គម សកម្មជនសហជីព អ្នកសារព័ត៌មាន និងករណីពិសេសផ្សេងៗទៀត ។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់ដែលអង្គការលីកាដូឃ្លាំមើល និងការពារក្តី សុទ្ធតែត្រូវបានដាក់បង្ហាញនៅក្នុងកាលវិភាគនេះទេ ។

🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦៖ 📌ថ្ងៃទី ១០ ខែសីហា វេលាម៉ោង ៩:០០ព្រឹក
🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦៖ 📌ថ្ងៃទី ១០ ខែសីហា វេលាម៉ោង ៩:០០ព្រឹក នៅ​សាលា​ដំបូង​​ខេត្តកំពង់ស្ពឺ សហគមន៍ដីធ្លី​ ឈន ធា កាក់ សឿន ឃន ខន ឃន ធុច ឃន សារិទ្ធិ ឡោក សុខលី សយ សាត និងយី យឹម ជាដើមបណ្តឹងចូលរួមសវនាការ ពីដំណើររឿង “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”។ ⚖️  អង្គការលីកាដូ បានតាមដាន និងឃ្លាំមើលសវនាការ លើករណីមួយចំនួនដែលពាក់ព័ន្ធនឹងអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនសង្គម សកម្មជនសហជីព អ្នកសារព័ត៌មាន និងករណីពិសេសផ្សេងៗទៀត ។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់ដែលអង្គការលីកាដូឃ្លាំមើល និងការពារក្តីសុទ្ធតែត្រូវបានដាក់បង្ហាញនៅក្នុងកាលវិភាគនេះទេ ។

📣 សេចក្តីថ្លែងការណ៍រួម​ ៖​ សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិល អំពាវនាវដល់ធនាគារពិភពលោក ទទួលយករបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័
📣 សេចក្តីថ្លែងការណ៍រួម​ ៖​ សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិល អំពាវនាវដល់ធនាគារពិភពលោក ទទួលយករបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័នទទួលពាក្យបណ្តឹងឯករាជ្យ ស៊ីអេអូ និងដោះស្រាយវិបត្តិមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ចេញផ្សាយថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ យើងខ្ញុំជាប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិច ក្រុមសង្គមស៊ីវិលដែលធ្វើការងារជាមួយសហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋផ្សេងទៀតដែលបានចូលរួមជាសាមគ្គីភាពជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ។ នាឱកាសទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកនៅថ្ងៃនេះ យើងខ្ញុំសូមអំពាវនាវដល់ ធនាគារពិភពលោក (The World Bank) សូមកែប្រែសេចក្តីសម្រេចរបស់ខ្លួន ដែលបានជំរុញឱ្យមាននិទណ្ឌភាពសម្រាប់ស្ថាប័នខ្លួន ចំពោះផលប៉ះពាល់អវិជ្ជមាន​ដែលបានបង្កឡើងដោយការផ្តល់កម្ចីបែបកេងប្រវ័ញ្ចជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយប្តូរមកវិញ ខ្លួនត្រូវតែផ្តល់ដំណោះស្រាយ និងបញ្ឈប់ការរីករាលដាលផលប៉ះពាល់អវិជ្ជមាន​នៃវិបត្តិមីក្រូហិរញ្ញវត្ថុទៅលើសហគមន៍ជនជាតិដើមភាគតិច ។ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

🎥 អត្ថបទខ្លីជាសំឡេង៖ សាលាឧទ្ធរណ៍តម្កល់ការផ្តន្ទាទោសលើពលរដ្ឋបីរូបដាក់ពន្ធនាគារ ៦ឆ្នាំ និង១០ឆ្នាំ ជុំវិញការថតរូបភាពទាក់ទងបញ្ហាព្រំដែន ចេញផ្សាយ ថ្ងៃទី​៧ ខែសីហា ឆ្នាំ២០២៦ ​សាលាឧទ្ធរណ៍បាត់ដំបងកាលពីម្សិលមិញបានសម្រេចតម្កល់ការផ្តន្ទាទោសពន្ធនាគារពី ៦ឆ្នាំ ទៅ ១០ឆ្នាំ ទៅលើពលរដ្ឋបីរូបក្នុងសំណុំរឿងពីរផ្សេងគ្នា ក្រោយពួកគេបានថតរូបភាពដែលពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ។[...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

🎥 វីដេអូ៖ ក្រោយសុំការអន្តរាគមន៍ពីធនាគារជាតិ ពលរដ្ឋជនជាតិដើមភាគតិចទំពួនម្នាក់ នៅតែបន្តរងសម្ពាធបង្ខំឱ្យលក់ដី ចេញផ្សាយថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ វីដេអូនេះ គឺជាវីដេអូទី៣ របស់លោក នី រឿន ដែល​ជាពលរដ្ឋជនជាតិដើម​ភាគតិចម្នាក់ រស់នៅខេត្តរតនគិរី ។ អង្គការ លីកាដូ នៅតែបន្តបន្លឺសំឡេងរបស់លោក ​អំពីផលលំបាកនៃបំណុល និង បទពិសោធន៍ក្នុង​ការស្វែងរកដំណោះស្រាយ​នៅធនាគារជាតិ​នៃកម្ពុជា និងជាមួយគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដែលលោកបានខ្ចីប្រាក់​ និងដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​​ទទួលបានដើមទុនពីធនាគារពិភពលោក (World Bank) ។ 📌 ប្រសិនបើគ្មានដំណោះស្រាយសមរម្យ កូនបំណុលនៅ​តែបន្តរងគ្រោះ​ដោយសារការផ្ដល់​និងប្រមូលឥណទានបែបកែងប្រវ័ញ្ច ។ 🚨 ផ្ដល់ការអនុគ្រោះ និងអនុវត្តវិធានការដោះស្រាយឱ្យបានត្រឹមត្រូវ ។ 🚨 បញ្ឈប់ការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ! 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

🎥 អត្ថបទជាសំឡេង៖ រូបភាពថ្មីៗបង្ហាញថា ភាគីថៃបានឈូសបំផ្លាញផ្ទះពលរដ្ឋខ្មែររាប់រយខ្នងនៅតាមបណ្តោយព្រំដែន ចេញផ្សាយ ថ្ងៃទី​៥ ខែសីហា ឆ្នាំ២០២៦ រូបថតជាច្រើនសន្លឹកពីផ្កាយរណប ដែលត្រូវបានថតកាលពីខែមីនា ឆ្នាំ២០២៦ បានបង្ហាញថា កងកម្លាំងយោធារបស់ប្រទេសថៃ បានឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ យ៉ាងតិចណាស់ចំនួន ៦២៧ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀត យ៉ាងតិចនៅក្នុងភូមិចំនួន ៣ នៅតាមបណ្តោយព្រំដែនខ្មែរ និង ថៃ ក្រោយពេលមានកិច្ចព្រមព្រៀងឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥ ។ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

🎥 វីដេអូ៖ ក្រោយស្នើសុំដំណោះស្រាយនៅធនាគារជាតិជាង ៧ ខែ កសិករជនជាតិដើមភាគតិចម្នាក់លក់ដីចម្ការបង់ផ្ដាច់បំណុល ចេញផ្សាយថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ វីដេអូនេះ គឺជាវីដេអូទី៣ របស់លោក រចំ សាំង ដែលជាពលរដ្ឋជនជាតិដើមភាគតិចកាចក់ម្នាក់ រស់នៅខេត្តរតនគិរី ។ អង្គការ លីកាដូ នៅតែបន្តបន្លឺសំឡេងរបស់លោក អំពីផលលំបាកនៃបំណុល និង បទពិសោធន៍ក្នុងការស្វែងរកដំណោះស្រាយនៅធនាគារជាតិនៃកម្ពុជា និងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលលោកបានខ្ចីប្រាក់ និងដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានដើមទុនពីធនាគារពិភពលោក (World Bank) ។ 📌 ប្រសិនបើគ្មានដំណោះស្រាយសមរម្យ កូនបំណុលនៅ​តែបន្តរងគ្រោះ​ដោយសារការផ្ដល់​និងប្រមូលឥណទានបែបកែងប្រវ័ញ្ច ។ 🚨 ផ្ដល់ការអនុគ្រោះ និងអនុវត្តវិធានការដោះស្រាយឱ្យបានត្រឹមត្រូវ ។ 🚨 បញ្ឈប់ការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ! 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

អត្ថបទ ៖ រូបភាពថ្មីៗបង្ហាញថា ភាគីថៃបានឈូសបំផ្លាញផ្ទះពលរដ្ឋរាប់រយខ្នងនៅតាមបណ្តោយព្រំដែន រូបថតជាច្រើនសន្លឹកពីផ្កាយរណប ដែលត្រូវបានថតកាលពីខែមីនា ឆ្នាំ២០២៦ បានបង្ហាញថា កងកម្លាំងយោធារបស់ប្រទេសថៃ បានឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ យ៉ាងតិចណាស់ចំនួន ៦២៧ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀត យ៉ាងតិចនៅក្នុងភូមិចំនួន ៣ នៅតាមបណ្តោយព្រំដែនខ្មែរ និង ថៃ ក្រោយពេលមានកិច្ចព្រមព្រៀងឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥ ។ អង្គការ លីកាដូ នឹងធ្វើការផ្សព្វផ្សាយរូបភាពជាច្រើនសន្លឹកពីផ្កាយរណប ដែលបង្ហាញពីភូមិទាំងបី ដោយមិនបង្ហាញខ្សែបន្ទាត់ព្រំដែនដែលប្រទេសទាំងពីរទាមទារនោះទេ ។

🎥 វីដេអូ៖ ជាង១ឆ្នាំនៃការរង់ចាំដំណោះស្រាយ! ពលរដ្ឋជនជាតិដើមភាគតិចមួយគ្រួសារ ស្នើសុំធនាគារជាតិជួយអន្តរាគមន៍ វីដេអូនេះ គឺជាវីដេអូទី៣ ដែលនិយាយអំពីស្ថានភាពបំណុលរបស់លោក ស៊ុត សាវន និងអ្នកស្រី ខយ ថាវីន ដែលជាពលរដ្ឋជនជាតិដើមភាគតិចកួយមួយគ្រួសារ រស់នៅខេត្តព្រះវិហារ ។ អង្គការ លីកាដូ នៅតែបន្តបន្លឺសំឡេងរបស់ពួកគាត់ ពាក់ព័ន្ធនឹងផលលំបាកនៃបំណុល និង បទពិសោធន៍ក្នុងការស្វែងរកដំណោះស្រាយនៅការិយាល័យស៊ីអេអូ (CAO) របស់ធនាគារពិភពលោក (World Bank) ធនាគារជាតិនៃកម្ពុជា និងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលលោកទាំងពីរបានខ្ចីប្រាក់ និងដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានដើមទុនពីធនាគារពិភពលោក ។ 📌 ប្រសិនបើគ្មានដំណោះស្រាយ​សមរម្យ ​កូនបំណុល​នៅតែបន្តរងគ្រោះ​ដោយសារការផ្ដល់​និងប្រមូលឥណទានបែបកែងប្រវ័ញ្ច ។ 🚨 ផ្ដល់ការអនុគ្រោះ និងអនុវត្តវិធានការដោះស្រាយឱ្យបានត្រឹមត្រូវ ។ 🚨 បញ្ឈប់ការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ! 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី២ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦៖ 📌ថ្ងៃទី៦ ខែសីហា វេលាម៉ោង ៨:០០ព្រឹក នៅ​
🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី២ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦៖ 📌ថ្ងៃទី៦ ខែសីហា វេលាម៉ោង ៨:០០ព្រឹក នៅ​សាលា​ឧទ្ធរណ៍​​បាត់ដំបង មានការប្រកាសសាលដីកា លើសកម្មជននយោបាយ​ លោក ចាន់ ជាតិ ពីបទ “ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ” និងបទ“ការនាំយកចេញដោយ មិនស្របច្បាប់សម្រាប់នាំឆ្លងដែន”។ 📌ថ្ងៃទី៦ ខែសីហា វេលាម៉ោង ៨:០០ព្រឹក នៅ​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ មានសវនាការ លើសកម្មជន លោក ជា វុទ្ធី ពីបទ“ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម”។ 📌ថ្ងៃទី៦ ខែសីហា វេលាម៉ោង ៨:០០ព្រឹក នៅ​សាលា​ឧទ្ធរណ៍​​បាត់ដំបង មានការប្រកាសសាលដីកា លើពលរដ្ឋ លោក ហ៊ុន ហុង និង លោក ម៉ិក ឌៀប ពីបទ "ប៉ុនប៉ងប្រមូលព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ"។ ⚖️  អង្គការលីកាដូ បានតាមដាន និងឃ្លាំមើលសវនាការ លើករណីមួយចំនួនដែលពាក់ព័ន្ធនឹងអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនសង្គម សកម្មជនសហជីព អ្នកសារព័ត៌មាន និងករណីពិសេសផ្សេងៗទៀត ។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់ដែលអង្គការលីកាដូឃ្លាំមើល និងការពារក្តី សុទ្ធតែត្រូវបានដាក់បង្ហាញនៅក្នុង កាលវិភាគនេះទេ ។

វីដេអូខ្លីទី៣៖ សូមកុំស្ងៀមស្ងាត់ ! ដំណោះស្រាយមានសម្រាប់អ្នក ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ កំពុងរងគ្រោះពីការចែកចាយរូបភាព ឬវីដេអូស្រើបស្រាលដោយគ្មានការយល់ព្រម សូមកុំស្ងៀមស្ងាត់ ។ ✔️ រក្សាទុកភស្តុតាង ✔️ រាយការណ៍ទៅកាន់បណ្ដាញសង្គម (report to social media platforms) ✔️ ស្វែងរកជំនួយពីអង្គការដែលអាចផ្តល់ការគាំទ្រ និងប្រឹក្សាយោបល់ ✔️ដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទទួលបានការគាំទ្រដោយមានទំនុកចិត្ត និងរក្សាឯកជនភាព ដោយឥតគិតថ្លៃ លោកអ្នកអាចទាក់ទងមកកាន់អង្គការ លីកាដូ តាមរយៈលេខទូរស័ព្ទខាងក្រោម ៖ ០12 536 300 ឬ 015 553 855 ភាសាខ្មែរ៖ https://www.licadho-cambodia.org/.../209/index.html... English: https://www.licadho-cambodia.org/.../20270714/209/index.html សុវត្ថិភាព និងយុត្តិធម៌៖ https://www.licadho-cambodia.org/safety-and-justice/?lang=km #សុវត្ថិភាពនិងយុត្តិធម៌ #ND #LICADHO #SafetyAndJustice #StopOnlineHarm

វីដេអូខ្លីទី២៖ វាមិនមែនជាកំហុសរបស់អ្នកទេ !!! តើអ្នកអាចស្វែងរកការគាំទ្រ ឬជំនួយ ដោយរបៀបណា ប្រសិនបើអ្នករងការគំរាមកំហែងពីការចែករំលែករូបភាព ឬវីដេអូស្រើបស្រាល របស់អ្នកដោយគ្មានការអនុញ្ញាត ? ប្រសិនបើរូបភាព ឬវីដេអូស្រើបស្រាលរបស់អ្នកត្រូវបានចែកចាយដោយគ្មានការយល់ព្រម វាមិនមែនជាកំហុសរបស់អ្នកទេ ហើយអ្នកគួរតែទទួលបានការគាំទ្រ ។ សូមចងចាំថា អ្នកសមនឹងទទួលបានការគោរព សុវត្ថិភាព និងយុត្តិធម៌ ។ ភាសាខ្មែរ៖ https://www.licadho-cambodia.org/.../209/index.html... English: https://www.licadho-cambodia.org/.../20270714/209/index.html សុវត្ថិភាព និងយុត្តិធម៌៖ https://www.licadho-cambodia.org/safety-and-justice/?lang=km #មិនមែនជាកំហុសរបស់អ្នក #សុវត្ថិភាពនិងយុត្តិធម៌ #ND #LICADHO #SafetyAndJustice #StopOnlineHarm

វីដេអូខ្លីទី១៖ តើនេះជាកំហុសខ្ញុំឬ ...? តើមាននរណាម្នាក់មានសិទ្ធិចែកចាយរូបភាព ឬវីដេអូស្រើបស្រាល របស់អ្នកដោយគ្មានការអនុញ្ញាតដែរ ឬទេ ? ភាសាខ្មែរ៖ https://www.licadho-cambodia.org/.../209/index.html... English: https://www.licadho-cambodia.org/.../20270714/209/index.html សុវត្ថិភាព និងយុត្តិធម៌៖ https://www.licadho-cambodia.org/safety-and-justice/?lang=km #សុវត្ថិភាពនិងយុត្តិធម៌ #ND #LICADHO #SafetyAndJustice #StopOnlineHarm

វីដេអូខ្លីទី១៖ តើនេះជាកំហុសខ្ញុំឬ ...? តើមាននរណាម្នាក់មានសិទ្ធិចែកចាយរូបភាព ឬវីដេអូស្រើបស្រាល របស់អ្នកដោយគ្មានការអនុញ្ញាតដែរ ឬទេ ? ភាសាខ្មែរ៖ https://www.licadho-cambodia.org/.../209/index.html... English: https://www.licadho-cambodia.org/.../20270714/209/index.html សុវត្ថិភាព និងយុត្តិធម៌៖ https://www.licadho-cambodia.org/safety-and-justice/?lang=km #សុវត្ថិភាពនិងយុត្តិធម៌ #ND #LICADHO #SafetyAndJustice #StopOnlineHarm