en
Feedback
LICADHO / លីកាដូ

LICADHO / លីកាដូ

Open in Telegram

លីកាដូ គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលស្ថិតនៅជួរមុខគេ ក្នុងកិច្ចការពារសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិសង្គម និងលើកកម្ពស់ការគោរពសិទ្ធិទាំងនេះពីសំណាក់រាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋនានា

Show more
891
Subscribers
No data24 hours
-17 days
+330 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+1
in 0 channels
August '26
+16
in 0 channels
Get PRO
July '26
+32
in 0 channels
Get PRO
June '26
+24
in 1 channels
Get PRO
May '26
+17
in 0 channels
Get PRO
April '26
+26
in 0 channels
Get PRO
March '26
+20
in 0 channels
Get PRO
February '26
+27
in 0 channels
Get PRO
January '26
+34
in 0 channels
Get PRO
December '25
+13
in 0 channels
Get PRO
November '25
+11
in 0 channels
Get PRO
October '25
+50
in 0 channels
Get PRO
September '25
+24
in 0 channels
Get PRO
August '25
+15
in 0 channels
Get PRO
July '25
+14
in 0 channels
Get PRO
June '25
+34
in 0 channels
Get PRO
May '25
+20
in 0 channels
Get PRO
April '25
+13
in 0 channels
Get PRO
March '25
+17
in 0 channels
Get PRO
February '25
+36
in 1 channels
Get PRO
January '25
+16
in 0 channels
Get PRO
December '24
+34
in 1 channels
Get PRO
November '24
+26
in 3 channels
Get PRO
October '24
+26
in 0 channels
Get PRO
September '24
+33
in 2 channels
Get PRO
August '24
+31
in 0 channels
Get PRO
July '24
+214
in 2 channels
Get PRO
June '240
in 1 channels
Get PRO
May '240
in 3 channels
Get PRO
April '24
+25
in 1 channels
Get PRO
March '24
+306
in 0 channels
Date
Subscriber Growth
Mentions
Channels
05 September0
04 September0
03 September+1
02 September0
01 September0
Channel Posts
🎥 អត្ថបទខ្លីជាសំឡេង ៖​ តុលាការកំពូលតម្កល់ការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ជាសាធារៈលើសកម្មជនដីធ្លីខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០២៦ កាលពីព្រឹកម្សិលមិញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ តុលាការកំពូលបានប្រកាសសាលដីកា សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ព្រះសីហនុ ដែលបានចោទប្រកាន់ និងផ្តន្ទាទោស លើសកម្មជនដីធ្លីពីររូប គឺ អ្នកស្រី ផាវ ញើង និងអ្នកស្រី សេង លីន មកពីសហគមន៍ដីធ្លីជីខក្រោម ដែលមានបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយជាមួយនឹងក្រុមហ៊ុនស្ករអំពៅដែលមានឥទ្ធិពលមួយ ។ សកម្មជនដីធ្លីទាំងពីររូប ត្រូវបានពិន័យជាប្រាក់ក្នុងមា្នក់ ១លានរៀល (ប្រមាណជា ២៥០ ដុល្លារអាម៉េរិក) និងបង្គាប់ឱ្យសងសំណងជំងឺចិត្តរួមគ្នាទៅដើមបណ្តឹងចំនួន ២លានរៀល (ប្រមាណជា ៥០០ ដុល្លារអាម៉េរិក) តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

2
🎥 អត្ថបទខ្លីជាសំឡេង ៖​ តុលាការកំពូលតម្កល់ការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ជាសាធារៈលើសកម្មជនដីធ្លីខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០២៦ កាលពីព្រឹកម្សិលមិញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ តុលាការកំពូលបានប្រកាសសាលដីកា សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ព្រះសីហនុ ដែលបានចោទប្រកាន់ និងផ្តន្ទាទោស លើសកម្មជនដីធ្លីពីររូប គឺ អ្នកស្រី ផាវ ញើង និងអ្នកស្រី សេង លីន មកពីសហគមន៍ដីធ្លីជីខក្រោម ដែលមានបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយជាមួយនឹងក្រុមហ៊ុនស្ករអំពៅដែលមានឥទ្ធិពលមួយ ។ សកម្មជនដីធ្លីទាំងពីររូប ត្រូវបានពិន័យជាប្រាក់ក្នុងមា្នក់ ១លានរៀល (ប្រមាណជា ២៥០ ដុល្លារអាម៉េរិក) និងបង្គាប់ឱ្យសងសំណងជំងឺចិត្តរួមគ្នាទៅដើមបណ្តឹងចំនួន ២លានរៀល (ប្រមាណជា ៥០០ ដុល្លារអាម៉េរិក) តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។ [...]
1
3
🎥 វីដេអូ៖ បណ្ដឹងបានបញ្ចប់ តែវិបត្តិបំណុលកាន់តែធ្ងន់ធ្ងរ ចេញផ្សាយថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទូទាំងប្រទេសមានរាប់លានគ្រួសារ បា
🎥 វីដេអូ៖ បណ្ដឹងបានបញ្ចប់ តែវិបត្តិបំណុលកាន់តែធ្ងន់ធ្ងរ ចេញផ្សាយថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទូទាំងប្រទេសមានរាប់លានគ្រួសារ បានយកកម្ចី​ពីមីក្រូហិញ្ញវត្ថុ ដោយសង្ឃឹម​ថាជីវភាព​នឹងប្រសើរឡើង ប៉ុន្តែផ្ទុយទៅវិញ​ករណីផ្ដល់​កម្ចីបែបកេង​ប្រវ័ញ្ច​មួយចំនួន​បានធ្វើឱ្យ​មានការបង្ខំ​ឱ្យលក់ដី កុមារបាត់បង់ការសិក្សា ការអត់ឃ្លាន ពលកម្មកុមារ​ ការ​ចំណាកស្រុក និងភាពលំបាកវេទនាជាច្រើនទៀត ។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា អាយអេហ្វស៊ី ដែលជាផ្នែកមួយនៃ​ក្រុមធនាគារពិភពលោក បានវិនិយោគលុយ ច្រើនជាង ៤០០ លានដុល្លារ​អាម៉េរិក ទៅក្នុងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា ដែលអះអាងថា​មានទស្សន​វិស័យ​កាត់បន្ថយ​ភាពក្រីក្រ ។ ប៉ុន្តែ! តើអ្វីបានកើតឡើងជាក់ស្ដែង? […] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok
220
4
🎥 អត្ថបទខ្លីជាសំឡេង ៖​ យុវជន ធី ថន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំ ពីបទរួមគំនិតក្បត់ ចេញផ្សាយ ថ្ងៃទី​២ ខែកញ្ញ
🎥 អត្ថបទខ្លីជាសំឡេង ៖​ យុវជន ធី ថន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំ ពីបទរួមគំនិតក្បត់ ចេញផ្សាយ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំប្រតិបត្តិសង្កាត់មកពីគណបក្សកម្លាំងជាតិចំនួនពីររូប ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ និងឃុំខ្លួនក្នុងពន្ធនាគារថ្ងៃបន្ទាប់ ពីបទ ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ដែលធ្វើឡើងបន្ទាប់ពីអ្នកទាំងពីរត្រូវបានតែងតាំងតួនាទីក្នុងរចនាសម្ព័ន្ធគណបក្សជាថ្នាក់ដឹកនាំប្រតិបត្តិសង្កាត់ មិនទាន់គ្រប់មួយខែផង ។ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok
207
5
🎥 អត្ថបទខ្លីជាសំឡេង៖​ ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​សង្កាត់​ស្ទឹង​មានជ័យ​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ពាក់ព័ន
🎥 អត្ថបទខ្លីជាសំឡេង៖​ ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​សង្កាត់​ស្ទឹង​មានជ័យ​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្លែង​ឯកសារ ចេញផ្សាយ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់​ដឹកនាំ​ប្រតិបត្តិ​សង្កាត់​មកពី​គណបក្ស​កម្លាំង​ជាតិ​ចំនួន​ពីរ​រូប​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​កាលពី​ថ្ងៃ​ទី​ ​២​៨​ ​ខែ​សីហា​ ​ឆ្នាំ​ ​២​០​២​៦​ ​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ថ្ងៃ​បន្ទាប់​ ​ពី​បទ​ ​ក្លែង​បន្លំ​ ​និង​ប្រើប្រាស់​លិខិត​ក្លែង​ ​ដែល​ធ្វើឡើង​បន្ទាប់ពី​អ្នក​ទាំងពីរ​ត្រូវ​បាន​តែងតាំង​តួនាទី​ក្នុង​រចនា​ស​ម្ព័ន្ធ​គណបក្ស​ជា​ថ្នាក់​ដឹកនាំ​ប្រតិបត្តិ​សង្កាត់​ ​មិនទាន់​គ្រប់​មួយ​ខែ​ផង​ ​។​[...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok
214
6
🔉 សេចក្តីថ្លែងការណ៍ជាសំឡេង​ ៖​ អ្នកដែលបានដាក់ពាក្យបណ្តឹងពីបញ្ហាកម្ចីមីក្រូហិរញ្ញវត្ថុស្ទើរទាំងអស់ បដិសេធមិនចូលរួមយន្តការដោះស
🔉 សេចក្តីថ្លែងការណ៍ជាសំឡេង​ ៖​ អ្នកដែលបានដាក់ពាក្យបណ្តឹងពីបញ្ហាកម្ចីមីក្រូហិរញ្ញវត្ថុស្ទើរទាំងអស់ បដិសេធមិនចូលរួមយន្តការដោះស្រាយក្រៅផ្លូវការ ក្រោយពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានច្រានចោលការទទួលខុសត្រូវ ចេញផ្សាយថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok
220
7
👉 កែតម្រូវព័ត៌មាន ៖ កាលវិភាគសវនាការបស់តុលាការចំពោះ​ការប្រកាសសាលដីកាលើជនរងគ្រោះដីធ្លី នៅ​សាលា​ឧទ្ធរណ៍​​​ព្រះសីហនុ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវធ្វើឡើងនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨៖០០ព្រឹក ។
223
8
🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញ ឆ្នាំ២០២៦ ៖ 📌 ថ្ងៃទី១ ខែកញ្ញា វេលាម៉ោង ៨:
🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញ ឆ្នាំ២០២៦ ៖ 📌 ថ្ងៃទី១ ខែកញ្ញា វេលាម៉ោង ៨:៣០ព្រឹក នៅ​សាលា​ឧទ្ធរណ៍​​​ព្រះសីហនុ មានសវនាការ លើជនរងគ្រោះដីធ្លី លោក គឹម ឆើត និងទេព វ៉ានរ៉ា ពីបទ “ធ្វើឱ្យខូចខាតដោយចេតនា”។ 📌 ថ្ងៃទី២ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅ​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ មានការប្រកាសសាលក្រមលើសកម្មជន លោក ធី ថន និងសកម្មជននយោបាយ លោក មាន ចាន់ថុន និងអ្នកស្រី ស៊ឹង គន្ធា ពីបទ "រួមគំនិតក្បត់"។ 📌 ថ្ងៃទី២ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅ​តុលាការ​កំពូល មានការប្រកាសសាលដីកាលើសកម្មជនដីធ្លី អ្នកស្រី ផាវ ញ៉ឺង និងសេង លីន ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ” និងបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ។[...] ⚖️  អង្គការលីកាដូ បានតាមដាន និងឃ្លាំមើលសវនាការ លើករណីមួយចំនួនដែលពាក់ព័ន្ធនឹងអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនសង្គម សកម្មជនសហជីព អ្នកសារព័ត៌មាន និងករណីពិសេសផ្សេងៗទៀត ។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់ដែលអង្គការលីកាដូឃ្លាំមើល និងការពារក្តី សុទ្ធតែត្រូវបានដាក់បង្ហាញនៅក្នុងកាលវិភាគនេះទេ ។
240
9
🎥 អត្ថបទខ្លីជាសំឡេង៖​កម្មករ​រោងចក្រ​ម្នាក់​ ​ជាប់ពន្ធនាគារ​ ​២​ឆ្នាំ​ ​ក្រោយ​ចែករំលែក​មតិ​រិះគន់​ថ្នាក់​ដឹកនាំ​លើ​បណ្តាញ​សង្
🎥 អត្ថបទខ្លីជាសំឡេង៖​កម្មករ​រោងចក្រ​ម្នាក់​ ​ជាប់ពន្ធនាគារ​ ​២​ឆ្នាំ​ ​ក្រោយ​ចែករំលែក​មតិ​រិះគន់​ថ្នាក់​ដឹកនាំ​លើ​បណ្តាញ​សង្គម​ ចេញផ្សាយ ថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០២៦ ​កាលពី​ថ្ងៃ​ទី​២​៦​ ​ខែ​សីហា​ ​ឆ្នាំ​២​០​៦​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ផ្តន្ទាទោស​ ​លោក​ អ៊ិ​ន​ ​សុខា​រ៉ាត់​ ​អាយុ​ ​៣​២​ឆ្នាំ​ ​ជា​កម្មករ​រោងចក្រ​ម្នាក់​ក្នុង​ក្រុង​បា​វិ​ត​ ​ខេត្ត​ស្វាយរៀង​ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ​២​ ​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៦​លាន​រៀល​ (​ប្រមាណ​ជាង​ ​១​.​៥​០​០​ ​ដុល្លារ​អាម៉េរិក​) ​ជុំវិញ​ការ​បង្ហោះ​សារ​រិះគន់​ដល់​ថ្នាក់​ដឹកនាំ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ ​។​[...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok
234
10
📣 សេចក្តីថ្លែងការណ៍រួម៖​ អ្នកដែលបានដាក់ពាក្យបណ្តឹងពីបញ្ហាកម្ចីមីក្រូហិរញ្ញវត្ថុស្ទើរទាំងអស់ បដិសេធមិនចូលរួមយន្តការដោះស្រាយក្
📣 សេចក្តីថ្លែងការណ៍រួម៖​ អ្នកដែលបានដាក់ពាក្យបណ្តឹងពីបញ្ហាកម្ចីមីក្រូហិរញ្ញវត្ថុស្ទើរទាំងអស់ បដិសេធមិនចូលរួមយន្តការដោះស្រាយក្រៅផ្លូវការ ក្រោយពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានច្រានចោលការទទួលខុសត្រូវ ចេញផ្សាយថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋចំនួន ១៨នាក់ ដែលបានដាក់ពាក្យបណ្ដឹង​ពីការវិនិយោគក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា របស់សាជីវកម្មហិរញ្ញ​វត្ថុអន្តរជាតិ (អាយអេហ្វស៊ី) នៃធនាគារពិភពលោក មានតែពលរដ្ឋចំនួន ២នាក់ ប៉ុណ្ណោះ ដែលបានសម្រេចចិត្តបន្ត​ចូលរួមការដោះស្រាយ​ក្រៅប្រព័ន្ធដែល អាយអេហ្វស៊ី (IFC) បានស្នើឡើង ។ អ្នកដាក់ពាក្យបណ្ដឹងចំនួន ១៦នាក់ ក្នុងនោះរួមមាន​ប្រពន្ធរបស់​អ្នកដាក់ពាក្យបណ្ដឹងម្នាក់ដែលទទួលមរណភាពអំឡុងពេលដំណើរការ​នៃបណ្ដឹង បានបដិសេធមិនចូលរួម ដោយសារតែមានក្ដីព្រួយបារម្ភ អំពីសុចរិតភាពរបស់អាយអេហ្វស៊ី ក្រោយស្ថាប័ននេះ​បានបដិសេធការ​រកឃើញនៃយន្តការគណនេយ្យភាពឯករាជ្យរបស់ខ្លួន ។ អ្នកដាក់ពាក្យបណ្តឹង ១៦នាក់ បានបដិសេធមិនចូលរួម ក្នុងនោះរួមមាន​អ្នកដាក់ពាក្យបណ្តឹងដែលជាជនជាតិដើមភាគតិចទាំងអស់ ។ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok
341
11
📸 កម្រងរូបភាព​ ៖ សហគមន៍ជនជាតិដើមភាគតិចមួយចំនួនប្រារព្ធទិវាអន្តរជាតិ នៃជនជាតិដើមភាគតិច ឆ្នាំ២០២៦ ចេញផ្សាយ ថ្ងៃទី២៥ ខែសីហា ឆ្ន+5
📸 កម្រងរូបភាព​ ៖ សហគមន៍ជនជាតិដើមភាគតិចមួយចំនួនប្រារព្ធទិវាអន្តរជាតិ នៃជនជាតិដើមភាគតិច ឆ្នាំ២០២៦ ចេញផ្សាយ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សហគមន៍ដីធ្លី និងព្រៃឈើមួយចំនួនដែលជាសហគមន៍ជនជាតិដើមភាគតិច ជាពិសេសនៅក្នុងខេត្តភាគឦសាននៃប្រទេសកម្ពុជា បានប្រារព្ធទិវាអន្តរជាតិនៃជនជាតិដើមភាគតិច ឆ្នាំ ២០២៦ ចន្លោះពីថ្ងៃទី៣ ដល់ថ្ងៃទី២៥ ខែសីហា ។ ការប្រារព្ធទិវានេះ ត្រូវបានចូលរួមដោយប្រជាពលរដ្ឋប្រមាណជាង ១.២០០ នាក់ ប្រហែល ៦០% ជាស្ត្រី ហើយដែលក្នុងនោះជាប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយ ចារ៉ាយ និងទំពួន មកពីសហគមន៍ចំនួនប្រាំមួយកន្លែង ដែលរួមមានក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តកំពង់ធំ ។ ក្រុមយុវជន សមាជិកសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋានក៏បានចូលរួមការប្រារព្ធទិវានេះផងដែរ ។ ការប្រារព្ធទិវាទាំងនេះ បានចាប់ផ្តើមឡើងដោយមានការរៀបចំពិធីសែនព្រេនតាមប្រពៃណីជនជាតិដើមភាគតិច និងសុន្ទរកថាជាសាធារណៈអំពីប្រវត្តិនៃការរៀបចំទិវាអន្តរជាតិនេះ ។ អ្នកចូលរួមបានលើកឡើងនូវសារមួយចំនួនពាក់ព័ន្ធនឹងសារៈសំខាន់នៃការថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សាសនា ភាសា របៀបនៃការរស់នៅរបស់ជនជាតិដើមភាគតិច ។ អ្នកទាំងនោះក៏បានលើកឡើងអំពីការការពារអត្តសញ្ញាណ និងដីធ្លីរបស់ជនជាតិដើម....
351
12
🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦៖ 📌 ថ្ងៃទី២៥ ខែសីហា វេលាម៉ោង ៨:៣០ព្រឹក
🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦៖ 📌 ថ្ងៃទី២៥ ខែសីហា វេលាម៉ោង ៨:៣០ព្រឹក នៅ​សាលា​ឧទ្ធរណ៍​​​ព្រះសីហនុ មានសវនាការ លើជនររងគ្រោះដីធ្លី អាន ង៉ូវ អ៊ាង គឹមហ៊ន ហែម សារ៉ា ហែម សារុន ហុង សុខន ហុង ត្រប់ គឹម ឆើត ម៉ម ម៉ាប់ តៃ វ៉ាននី អ៊ុន រិទ្ធី យ៉ាន់ ដានី មុំ សំ ប្រុស សុខលី និង យូ ស្រីវុធ ពីបទ "ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត"។ 📌 ថ្ងៃទី២៦ ខែសីហា វេលាម៉ោង ៨:០០ព្រឹក នៅ​តុលាការ​កំពូល មានសវនាការលើសហគមន៍ដីធ្លី អ្នកស្រី ផាវ ញ៉ឺង និង សេង លីន ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ” និងបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ។ 📌 ថ្ងៃទី២៦ ខែសីហា វេលាម៉ោង ៨:០០ព្រឹក នៅ​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ មានការប្រកាសសាលក្រម លើអ្នកប្រើប្រាស់បណ្តាញសង្គម លោក អ៊ិន សុខារ៉ាត់ ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ។
310
13
📣 សេចក្តីថ្លែងការណ៍រួម​ជាសំឡេង ៖​ សូមដោះលែងលោក ជា វុទ្ធី និងលុបចោលទោសជាប់ពន្ធនាគារ ១៨ ខែ ពាក់ព័ន្ធនឹងការជជែកតាមកម្មវិធីផ្ញើស
📣 សេចក្តីថ្លែងការណ៍រួម​ជាសំឡេង ៖​ សូមដោះលែងលោក ជា វុទ្ធី និងលុបចោលទោសជាប់ពន្ធនាគារ ១៨ ខែ ពាក់ព័ន្ធនឹងការជជែកតាមកម្មវិធីផ្ញើសារជាឯកជន ចេញផ្សាយ ថ្ងៃទី​២០ ខែសីហា ឆ្នាំ២០២៦ យើងខ្ញុំជាអង្គការសង្គមស៊ីវិលដូចមានរាយនាមខាងក្រោមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសាលក្រមប្រកាសនៅថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៦ ដោយសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលោក ជា វុទ្ធី ជាអ្នកសារព័ត៌មានពលរដ្ឋ និងសកម្មជនសង្គមមួយរូប ឱ្យជាប់ពន្ធនាគាររយៈពេល១៨ ខែ និងពិន័យជាប្រាក់ ២,០០០,០០០ រៀល (ប្រហែល៥០០ដុល្លារអាម៉េរិក) ពាក់ព័ន្ធនឹងសារមួយដែលបានផ្ញើនៅក្នុងក្រុមកម្មវិធីផ្ញើសារឯកជន (ក្រុម Messenger) មួយកាលពីខែសីហា ឆ្នាំ២០២៥ កន្លងមក ។ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok
371
14
📣 សេចក្តីថ្លែងការណ៍រួម​ ៖​ សូមដោះលែងលោក ជា វុទ្ធី និងលុបចោលទោសជាប់ពន្ធនាគារ ១៨ ខែ ពាក់ព័ន្ធនឹងការជជែកតាមកម្មវិធីផ្ញើសារជាឯកជ
📣 សេចក្តីថ្លែងការណ៍រួម​ ៖​ សូមដោះលែងលោក ជា វុទ្ធី និងលុបចោលទោសជាប់ពន្ធនាគារ ១៨ ខែ ពាក់ព័ន្ធនឹងការជជែកតាមកម្មវិធីផ្ញើសារជាឯកជន ចេញផ្សាយ ថ្ងៃទី​២០ ខែសីហា ឆ្នាំ២០២៦ យើងខ្ញុំជាអង្គការសង្គមស៊ីវិលដូចមានរាយនាមខាងក្រោមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសាលក្រមប្រកាសនៅថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៦ ដោយសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលោក ជា វុទ្ធី ជាអ្នកសារព័ត៌មានពលរដ្ឋ និងសកម្មជនសង្គមមួយរូប ឱ្យជាប់ពន្ធនាគាររយៈពេល១៨ ខែ និងពិន័យជាប្រាក់ ២,០០០,០០០ រៀល (ប្រហែល៥០០ដុល្លារអាម៉េរិក) ពាក់ព័ន្ធនឹងសារមួយដែលបានផ្ញើនៅក្នុងក្រុមកម្មវិធីផ្ញើសារឯកជន (ក្រុម Messenger) មួយកាលពីខែសីហា ឆ្នាំ២០២៥ កន្លងមក ។ យើងខ្ញុំអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធដោះលែង ព្រះសង្ឃ ជា វុទ្ធី ជាបន្ទាន់ និងទម្លាក់បទចោទប្រកាន់លើលោកពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងស្នើចំពោះអាជ្ញាធរធានាថាករណីរបស់លោក ជា វុទ្ធី ត្រូវបានត្រួតពិនិត្យដោយអនុលោមទៅតាមកាតព្វកិច្ចសិទិ្ធមនុស្សជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ។ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok
375
15
🎥 អត្ថបទខ្លីជាសំឡេង៖ អតីតព្រះសង្ឃ ជា វុទ្ធី ជាប់ពន្ធនាគារ ១៨ ខែ ជុំវិញការបញ្ចេញមតិពីបញ្ហាព្រំដែន ចេញផ្សាយ ថ្ងៃទី​១៩ ខែសីហា ឆ
🎥 អត្ថបទខ្លីជាសំឡេង៖ អតីតព្រះសង្ឃ ជា វុទ្ធី ជាប់ពន្ធនាគារ ១៨ ខែ ជុំវិញការបញ្ចេញមតិពីបញ្ហាព្រំដែន ចេញផ្សាយ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០២៦ នៅរសៀលថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោស លោក ជា វុទ្ធី ដែលជាអ្នកសារព័ត៌មានពលរដ្ឋ និងជាអតីតព្រះសង្ឃ ឱ្យជាប់ពន្ធនាគារកំណត់រយៈពេល ១៨ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល (ប្រមាណជា ៥០០ ដុល្លារអាម៉េរិក) ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok
322
16
🎥 អត្ថបទខ្លីជាសំឡេង៖ ចៅសង្កាត់រងទី២នៃសង្កាត់អូរស្មាច់ ត្រូវបានចោទប្រកាន់បទព្រហ្មទណ្ឌ ជុំវិញការសន្ទនាតាមទូរស័ព្ទ ចេញផ្សាយ ថ្ង
🎥 អត្ថបទខ្លីជាសំឡេង៖ ចៅសង្កាត់រងទី២នៃសង្កាត់អូរស្មាច់ ត្រូវបានចោទប្រកាន់បទព្រហ្មទណ្ឌ ជុំវិញការសន្ទនាតាមទូរស័ព្ទ ចេញផ្សាយ ថ្ងៃទី​១៧ ខែសីហា ឆ្នាំ២០២៦ ចៅសង្កាត់រងទី២ និងជាសមាជិកក្រុមប្រឹក្សាសង្កាត់ មួយរូបដែលជាបេក្ខេជនជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានចាប់ខ្លួនដើមខែសីហានេះ និងត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឱ្យមានការរើសអើង និងបទប្រមាថក្រោយពីលោកធ្វើការសន្ទនាឯកជនមួយតាម រយៈទូរស័ព្ទ ។[...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok
336
17
🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦៖ 📌ថ្ងៃទី១៩ ខែសីហា វេលាម៉ោង២:០០រសៀល នៅ
🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦៖ 📌ថ្ងៃទី១៩ ខែសីហា វេលាម៉ោង២:០០រសៀល នៅ​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ មានការប្រកាសសាលក្រម លើសកម្មជនលោក ជា វុទ្ធី ពីបទ “ញុះញង់បង្កឱ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។ ⚖️  អង្គការលីកាដូ បានតាមដាន និងឃ្លាំមើលសវនាការ លើករណីមួយចំនួនដែលពាក់ព័ន្ធនឹងអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនសង្គម សកម្មជនសហជីព អ្នកសារព័ត៌មាន និងករណីពិសេសផ្សេងៗទៀត ។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់ដែលអង្គការលីកាដូឃ្លាំមើល និងការពារក្តី សុទ្ធតែត្រូវបានដាក់ បង្ហាញនៅក្នុងកាលវិភាគនេះទេ ។
329
18
🎥 អត្ថបទជាសំឡេង៖ អ្នកជាប់ឃុំដោយប្រើសិទិ្ធ មានការកើនឡើងខ្ពស់បំផុតដែលមិនធ្លាប់មាន ចេញផ្សាយ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០២៦ ចំនួនអ្ន
🎥 អត្ថបទជាសំឡេង៖ អ្នកជាប់ឃុំដោយប្រើសិទិ្ធ មានការកើនឡើងខ្ពស់បំផុតដែលមិនធ្លាប់មាន ចេញផ្សាយ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០២៦ ចំនួនអ្នកជាប់ឃុំ ដោយសារភាពសកម្មនិយម ឬការបញ្ចេញមតិរបស់អ្នកទាំងនោះ មានការកើនឡើងយ៉ាងខ្លាំង ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយយោងតាមព័ត៌មានដែលត្រូវបានចងក្រងដោយអង្គការ លីកាដូ ។ នៅខណៈដែលអាជ្ញាធរកំពុងតែសកម្ម ក្នុងការចាប់ខ្លួនសកម្មជននយោបាយ អ្នកសារព័ត៌មាន សមាជិកសហជីព និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយមកនេះ ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេស ក្រោមបទចោទមួយចំនួន ដែលពាក់ព័ន្ធនឹងការប្រើប្រាស់សិទិ្ធរបស់ពួកគេ មានការកើនឡើងរហូតដល់ ១៣១ នាក់ គិតត្រឹមខែមេសា ហើយបន្តកើនឡើងរហូតដល់ខែសីហា ឆ្នាំនេះ ។ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok
353
19
🎥 អត្ថបទខ្លីជាសំឡេង៖ សាលាឧទ្ធរណ៍បដិសេធសំណើនៅក្រៅឃុំរបស់អ្នកសារព័ត៌មានពលរដ្ឋជាស្ត្រីម្នាក់ ចេញផ្សាយ ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២
🎥 អត្ថបទខ្លីជាសំឡេង៖ សាលាឧទ្ធរណ៍បដិសេធសំណើនៅក្រៅឃុំរបស់អ្នកសារព័ត៌មានពលរដ្ឋជាស្ត្រីម្នាក់ ចេញផ្សាយ ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២៦ ​នៅរសៀលថ្ងៃនេះ សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់ កញ្ញា ហ៊ីម មុំ ដែលត្រូវបានគេស្គាល់ថា ឈ្មោះ ខែម ស្រីមុំ ដែលជាអ្នកសារព័ត៌មានពលរដ្ឋ និងជាអ្នកសកម្មក្នុងកិច្ចការងារសង្គម ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ២០២៦ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ តាមបញត្តិមាត្រា ៤៩៤ ៤៩៥ និង មាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ ។[...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok
402
20
📣 សេចក្តីថ្លែងការណ៍រួម​ជាសំឡេង ៖​ សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិល អំពាវនាវដល់ធនាគារពិភពលោក ទទួលយករបាយការណ៍ស៊ើប​អង្កេតរប
📣 សេចក្តីថ្លែងការណ៍រួម​ជាសំឡេង ៖​ សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិល អំពាវនាវដល់ធនាគារពិភពលោក ទទួលយករបាយការណ៍ស៊ើប​អង្កេតរបស់ស្ថាប័នទទួលពាក្យ​បណ្តឹងឯករាជ្យ ស៊ីអេអូ និងដោះស្រាយវិបត្តិមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ចេញផ្សាយថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ យើងខ្ញុំជាប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិច ក្រុមសង្គមស៊ីវិលដែលធ្វើការងារជាមួយសហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋផ្សេងទៀតដែលបានចូលរួមជាសាមគ្គីភាពជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ។ នាឱកាស​ទិវាអន្តរជាតិជនជាតិដើមភាគ​តិចពិភពលោកនៅថ្ងៃនេះ យើងខ្ញុំសូមអំពាវនាវដល់ ធនាគារពិភពលោក (The World Bank) សូម​កែប្រែសេចក្តីសម្រេចរបស់ខ្លួន ដែលបានជំរុញឱ្យមាននិទណ្ឌភាពសម្រាប់ស្ថាប័នខ្លួន ចំពោះផលប៉ះពាល់អវិជ្ជមាន​ដែល​បានបង្កឡើងដោយការផ្តល់កម្ចីបែបកេងប្រវ័ញ្ចជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយប្តូរមកវិញ ខ្លួនត្រូវតែផ្តល់ដំណោះស្រាយ និងបញ្ឈប់ការរីករាលដាលផលប៉ះពាល់អវិជ្ជមាន​នៃវិបត្តិមីក្រូហិរញ្ញវត្ថុទៅលើសហគមន៍ជនជាតិដើមភាគតិច ។ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok
319