កម្រងវិស័យការងារ (ច្បាប់)
Open in Telegram
❤️️ចែករំលែកឥតគិតថ្លៃ👋សូមកុំយកទៅបោះពុម្ភះឬចែកចាយក្នុងន័យទាញផលចំនេញ ឬកែច្នៃ ឬធ្វេីអោយប៉ះពាល់កម្មសិទ្ធិម្ចាស់ដេីម👌 ក្រុបដៃគូ 👉និស្សិតច្បាប់ https://t.me/Daravanlaw https://t.me/studentelaw04rule https://t.me/khmeradminstrationstudy
Show more724
Subscribers
No data24 hours
-17 days
-330 days
Posts Archive
Repost from HENG Sour
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ស្នើភាគីពាក់ព័ន្ធដែលរៀបចំសេចក្ដីព្រាង “គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥” ពិភាក្សាគ្នាឱ្យបានផុលផុសលើតម្រូវការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការរីកចម្រើននៃបច្ចេកវិទ្យា
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាង “គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥” នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងគោលបំណងដើម្បីបន្ស៊ី និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កម្មវិធីនយោបាយជាតិនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ឯកសារអនុលោមភាពជាមួយស្តង់ដាអន្តរជាតិ ព្រមទាំងធានាសង្គតិភាព ភាពប្រទាក់ក្រឡាជាមួយក្របខ័ណ្ឌគោលនយោបាយថ្នាក់ជាតិ និងអនុវិស័យពាក់ព័ន្ធនានា។
មិនតែប៉ុណ្ណោះ សិក្ខាសាលានេះក៏ធ្វើឡើងដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំឯកសារគោលនយោបាយជាតិមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥ ព្រមទាំងពង្រឹងការចូលរួម និងការយល់ដឹងពីភាគីពាក់ព័ន្ធ លើឯកសារសេចក្តីព្រាងគោលនយោបាយជាតិមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥ផងដែរ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីតួនាទីយ៉ាងសំខាន់ នៃគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០២៦-២០៣៥ ដែលមានចក្ខុវិស័យបង្កើតកម្លាំងពលកម្មជំនាញដែលមានភាពប្រកួតប្រជែង តាមរយៈការសិក្សាពេញមួយជីវិត និងប្រព័ន្ធទីផ្សារការងារដ៏រឹងមាំ ការពង្រឹងស្ថាប័ន និងបទប្បញ្ញត្តិទីផ្សារការងារ ក៏ដូចជាការគាំទ្រ និងការពារពលករទេសន្តរប្រវេសន៍ ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម និងឱកាសនៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា តាមរយៈប្រព័ន្ធព័ត៌មានទីផ្សារការងារដ៏រឹងមាំ សមភាពយេនឌ័រ និងបរិយាបន្នសង្គម។
ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា៖«គោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួចចំណែកជាមួយនឹងគោលនយោបាយជាតិផ្សេងៗទៀត រួមទាំងយុទ្ធសាស្រ្តបញ្ចកោណគ្រប់ដំណាក់កាល ដែលពាក់ព័ន្ធជាមួយគោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារ បានធ្វើឱ្យសេដ្ឋកិច្ច បានធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈ និងពិភពការងារនៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរ ដែលបម្រើឱ្យផលប្រយោជន៍រួមរបស់កម្មករនិយោជិត និងនិយោជក»។
ក្នុងឱកាសនោះដែរ លោក ទុន សុភ័ណ អ្នកសម្របសម្រួលរបស់អង្គការអន្តរជាតិខាងការងារប្រចាំកម្ពុជា (ILO) បានគាំទ្រអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី និងថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលតែងតែផ្ដល់កិច្ចសហការល្អជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥នេះឱ្យមានដំណើរការល្អ។
លោកបន្តថា គោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥នេះ នឹងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជាក្របខ័ណ្ឌឆ្ពោះទៅមុខស្របតាមបរិបទសេដ្ឋកិច្ចសង្គមប្រទេសកម្ពុជា ដែលកំពុងរៀបចំខ្លួនសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩៕
#MLVT #HENGSour
Repost from គណបក្សប្រជាជនកម្ពុជា-Cambodian People's Party
ឯកឧត្តម ហេង សួរ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាង “គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥”
https://www.facebook.com/share/p/175ML1H9Pc/
ខ្ញុំក៏ធ្លាប់ត្រូវគេប្រមាថដែរកូនប្រុសមានរបៀបធ្វេីការកុំខ្វល់និងការឈ្នះប៉ុននិង
Repost from កម្មវិធីៈ ខ្ញុំស្វែងយល់ពីច្បាប់
+1
អគ្គនាយកដ្ឋានពន្ធដារ | ខិត្តប័ណ្ណស្តីពី ពន្ធលើប្រាក់បៀវត្ស (២០២៥)
Repost from HENG Sour
+2
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមបដិសេធចំពោះជនខិលខូចប្រើប្រាស់រូបនិងឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនាឆបោកសាធារណជន។
#MLVT #HENGSour
គ្រោះថ្នាក់អាចកើតឡើងគ្រប់ពេល! ការយកប័ណ្ណ ប.ស.ស. តាមខ្លួន គឺមានសារៈសំខាន់ខ្លាំងណាស់!
មាន ប.ស.ស. មានការគាំពារគ្រប់ពេលវេលា!
Are you an English Language Educator in Cambodia looking to expand your knowledge and network?
Look no further! The Embassy is offering a free virtual professional development program with top professors in the field! Learn, grow, and excel in your field! Applications are now open.
ប្រភព៖ ស្ថានទូតអាមេរិក
⏰Deadline: July 28, 2025.
👉Apply now at: https://www.cognitoforms.com/RELOVietnam/_2025OnlineProfessionalEnglishNetworkOPENProgramApplicationForm
តើអ្នកកំពុងប្រកបអាជីពក្នុងវិស័យអប់រំផ្នែកភាសាអង់គ្លេសដែលកំពុងស្វែងរកឱកាស ដើម្បីពង្រឹងសមត្ថភាព និង ពង្រីកនូវបណ្តាញរបស់អ្នកដែរឬទេ?
ឱកាសពិសេសបានមកដល់ហើយ! ស្ថានទូតអាមេរិកផ្តល់អាហារូបករណ៍សម្រាប់ការអភិវឌ្ឍជំនាញតាមប្រព័ន្ធអនឡាញ ជាមួយនឹងសាស្ត្រាចារ្យល្បីៗនៅក្នុងវិស័យនេះ។ ចាប់យកឱកាសនេះ ដើម្បីពង្រឹងជំនាញរបស់អ្នក ឱ្យកាន់តែប្រសើរ។
⏰ផុតកំណត់ដាក់ពាក្យ ថ្ងៃទី 28 ខែ កក្កដា ឆ្នាំ 2025 ។
👉សូមដាក់ពាក្យឥឡូវនេះ៖
https://www.cognitoforms.com/RELOVietnam/_2025OnlineProfessionalEnglishNetworkOPENProgramApplicationForm
