en
Feedback
កម្រងវិស័យការងារ​ (ច្បាប់​)

កម្រងវិស័យការងារ​ (ច្បាប់​)

Open in Telegram

❤️️​ចែករំលែកឥតគិតថ្លៃ👋សូមកុំយកទៅបោះពុម្ភះឬ​ចែកចាយក្នុងន័យទាញផលចំនេញ​ ឬកែច្នៃ​ ឬធ្វេីអោយប៉ះពាល់​កម្មសិទ្ធិ​ម្ចាស់ដេីម👌 ក្រុបដៃគូ​ 👉និស្សិត​ច្បាប់​ https://t.me/Daravanlawhttps://t.me/studentelaw04rule https://t.me/khmeradminstrationstudy

Show more
729
Subscribers
No data24 hours
+27 days
No data30 days
Posts Archive
កញ្ញា ឃុន សូរិយា នៅឃុំស្ពានស្រែង  ខេត្តបន្ទាយមានជ័យ ជាអតីតពលករ​បោកគក់​ស្បែកជើង នៅ​ប្រទេសថៃ​រយៈពេល ៧ឆ្នាំ។ ឥឡូវនេះ កញ្ញា​បាន​សម្ភាសជាប់ការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន និងទទួលបានឱកាសការងារថ្មីនៅរោងចក្រស្បែកជើង ភូហ្វុង (ខេមបូឌា) ស៊ូ ឯ.ក មានទីតាំងនៅរាជធានីភ្នំពេញ​ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ​ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ☎️បងប្អូនទើបត្រឡប់មកពីប្រទេសថៃ ចង់បានការងារធ្វើ ក៏អាចទាក់ទងសួរព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរសព្ទ Hotline 1297 ឬ 077 23 23 78 / 016 78 66 55 (Telegram) និងទំព័រ Facebook (neakhmer) https://www.facebook.com/neakhmer #MLVT #HENGSour #NEA

លោកស្រី ដា សំ​សំនិត ជាពលករខ្មែរមួយរូបដែលទើបត្រឡប់មកពីប្រទេសថៃ ឥឡូវ នេះទទួលបានឱកាសការងារថ្មីនៅរោងចក្រ មីនីបៀ (ខេមបូឌៀ) តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រីក៏បាន​អំពាវនាវ​ទៅដល់​ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ហើយចង់ទទួលបានការងារធ្វើ សូមទាក់ទងរកការងារតាម NEA ។ ☎️បងប្អូនទើបត្រឡប់មកពីប្រទេសថៃ ចង់បានការងារធ្វើ ក៏អាចទាក់ទងសួរព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរសព្ទ Hotline 1297 ឬ 077 23 23 78 / 016 78 66 55 (Telegram) និងទំព័រ Facebook (neakhmer)។ #MLVT #HENGSour #NEA

លោកស្រី លី ដា ជាពលករខ្មែរមួយរូបដែលទើបត្រឡប់មកពីប្រទេសថៃ ឥឡូវ នេះទទួលបានឱកាសការងារថ្មីនៅរោងចក្រ មីនីបៀ (ខេមបូឌៀ) តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក​ស្រីក៏បាន​អំពាវនាវ​ទៅដល់​ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ហើយចង់ទទួលបានការងារធ្វើ សូមទាក់ទងរកការងារតាម NEA ។ ☎️បងប្អូនទើបត្រឡប់មកពីប្រទេសថៃ ចង់បានការងារធ្វើ ក៏អាចទាក់ទងសួរព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរសព្ទ Hotline 1297 ឬ 077 23 23 78 / 016 78 66 55 (Telegram) និងទំព័រ Facebook (neakhmer)។ #MLVT #HENGSour #NEA

Repost from VAYO FM NEWS
រដ្ឋមន្ដ្រីការងារ៖គិតត្រឹមពេលនេះមានពលករខ្មែរត្រឡប់មកពីថៃជិត៤ម៉ឺននាក់ហើយ ============= លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងប
រដ្ឋមន្ដ្រីការងារ៖គិតត្រឹមពេលនេះមានពលករខ្មែរត្រឡប់មកពីថៃជិត៤ម៉ឺននាក់ហើយ ============= លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹមពេលនេះពលករខ្មែរវិលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញមានប្រមាណជិត៤ម៉ឺននាក់ហើយ ដោយពួកគេត្រឡប់មកវិញនៅតាមគ្រប់ច្រកផ្សេងៗ។ នេះបើតាមលោកបញ្ជាក់ប្រាប់ទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ លោករដ្ឋមន្ដ្រីបន្ថែមថា ទន្ទឹមនឹងការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ក្រសួងក៏បានចុះឈ្មោះអ្នកស្វែងរកការងារធ្វើប្រមាណជាង១ម៉ឺននាក់ ខណៈនៅកម្ពុជាមានឱកាសការងារជាច្រើនម៉ឺនកន្លែងកំពុងរង់ចាំពួកគេជាមួយនឹងលក្ខខណ្ឌការងារល្អប្រសើរ។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

Repost from HENG Sour
លោកស្រី សន ស៊ីធឿន ជាពលករខ្មែរមួយរូបដែលទើបត្រឡប់មកពីប្រទេសថៃ ឥឡូវ នេះទទួលបានឱកាសការងារថ្មីនៅតំបន់សេដ្ឋកិច្ចចេជាំងខេត្ត កោះកុង តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រីក៏បាន​អំពាវនាវ​ទៅដល់​ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ហើយចង់ទទួលបានការងារធ្វើ សូមទាក់ទងរកការងារតាម NEA ។ ☎️បងប្អូនទើបត្រឡប់មកពីប្រទេសថៃ ចង់បានការងារធ្វើ ក៏អាចទាក់ទងសួរព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរសព្ទ Hotline 1297 ឬ 077 23 23 78 / 016 78 66 55 (Telegram) និងទំព័រ Facebook (neakhmer)។ #MLVT #HENGSour #NEA

“ទម្លាប់តូចតាច 10 យ៉ាងនេះ បើធ្វើបានរាល់ថ្ងៃ ចាត់ទុកថាអ្នកខ្លាំង” 📌 1- ងើបពីព្រឹក កុំទាន់ដុសធ្មេញ ផឹកទឹកក្តៅអ៊ុនៗមួយកែវ ដើម្ប
“ទម្លាប់តូចតាច 10 យ៉ាងនេះ បើធ្វើបានរាល់ថ្ងៃ ចាត់ទុកថាអ្នកខ្លាំង” 📌 1- ងើបពីព្រឹក កុំទាន់ដុសធ្មេញ ផឹកទឹកក្តៅអ៊ុនៗមួយកែវ ដើម្បីសម្អាតក្រពះ បំពេញជាតិទឹកក្នុងខ្លួន 2- ធ្វើសមាធិ 15 នាទី ដើម្បីចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងថាមពល និងអារម្មណ៍ស្រស់ស្រាយ 3- អានសៀវភៅឱ្យបាន 5 ទំព័រ ឬ ព័ត៌មានថ្មីៗ ដើម្បីទទួលបានព័ត៌មានថ្មី 4- ពត់ខ្លួន ហាត់ប្រាណបែបស្រាល ឱ្យបាន 15 នាទី មុននឹងងូតទឹក 5- ងូតទឹកត្រជាក់ ចាប់ផ្តើមស្រោចពីជង្គង់ រួចកញ្ចឹងក បន្ទាប់មកក្បាល 6- ញ៉ាំអាហារពេលព្រឹក បែបស្រាលៗ មានជីវជាតិគ្រប់គ្រាន់ ញ៉ាំមួយៗ កុំប្រញាប់ 7- រៀបចំកន្លែងគេង រៀបចំតុធ្វើការ បើកចំហបង្អួចឱ្យថ្ងៃចូល សម្លាប់មេរោគ 8- រៀបចំផែនការការងារសម្រាប់ថ្ងៃនេះ និងចាប់ផ្តើមធ្វើការដោយគ្មានការរំខាន 9- ស្តាប់សៀវភៅឱ្យបានមួយក្បាល ក្នុងមួយថ្ងៃនៅលើ WERead 10- ទម្លាប់គេងថ្ងៃ 20 នាទី ដើម្បីបញ្ចូលថ្មខ្លួនឯង ដើម្បីទទួលបានថាមពលធ្វើការពេញមួយថ្ងៃ។ -WERead 📚

Repost from HENG Sour
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ពិភាក្សាការងារមួយតំណាងអង្គការអន្តរជាតិខាងការងារ (ILO)ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ ផ្ដោតលើវឌ្ឍនភាព
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ពិភាក្សាការងារមួយតំណាងអង្គការអន្តរជាតិខាងការងារ (ILO)ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ ផ្ដោតលើវឌ្ឍនភាពវិស័យការងារនៅកម្ពុជា (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក Lars Johansen នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួនទាក់ទងនឹងវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍ នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការ ILOកន្លងមក ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យមានវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា៖«ក្រសួងមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលជាតួអង្គសំខាន់ក្នុងការផ្ដល់ឱកាសការងារជូនពលរដ្ឋទូទៅ និងយុវជន។ អ្វីដែលសំខាន់នាពេលនេះ គឺក្រសួងបានដាក់ពង្រាយទាំងឱកាសការងារ ទាំងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងសេវាគាំពារសង្គមនានា នៅមុខព្រំដែន ដើម្បីជួយផ្ដល់ឱកាសការងារជូនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ក្រោយពីមានវិធានការរបស់ថៃដែលបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ»។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេសអង្គការ ILO ឱ្យបន្តសហការលើយន្តការគាំពារពលករចំណាកស្រុក និងលុបបំបាត់ពលករទេសន្តរប្រវេសន៍ ក្នុងវិស័យការងារដែលមិនមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការគាំពារសិទ្ធិពលករ ការផ្ដល់ឱកាសឱ្យពួកគាត់ទទួលបានការងារសមរម្យ និងមានសុវត្ថិភាព។ ជាការឆ្លើយតប លោក Lars Johansen នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលជាសេនាធិការក្នុងការដោះស្រាយការប្រឈមនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ អង្គការ ILO នឹងបន្តគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែមទៀត៕ #MLVT #HENGSour