en
Feedback
RUA Faculty of Agricultural Education and Communications

RUA Faculty of Agricultural Education and Communications

Open in Telegram

មហាវិទ្យាល័យអប់រំ​ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម aecinfo@rua.edu.kh | 012787688 ឬ 098787688 ហ្វេសប៊ុក៖ www.facebook.com/rua.aec

Show more
454
Subscribers
No data24 hours
-47 days
-330 days
Posts Archive
Repost from CE SAIN Cambodia
📣[ឱកាសហាត់ការ] មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម សហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជ
📣[ឱកាសហាត់ការ] មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម សហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) កំពុងស្វែងរកនិស្សិតហាត់ការចំនួន ១០រូប នៅក្នុងក្របខណ្ឌគម្រោង «ការគាំទ្រលើការអប់រំ និងស្រាវជ្រាវនៅក្នុងវិទ្យាសាស្ត្រជលផល»។ និស្សិតនឹងធ្វើការហាត់ការនៅអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ និងខណ្ឌរដ្ឋបាលជលផលនៅតាមបណ្តាខេត្ត៖ - ខេត្តកំពត - ខេត្តកែប - ខេត្តកោះកុង - ខេត្តព្រះសីហនុ - ខេត្តកំពង់ឆ្នាំង - ខេត្តកំពង់ធំ - ខេត្តពោធិ៍សាត់ - ខេត្តសៀមរាប - ខេត្តស្ទឹងត្រែង 👉អ្នកមានចំណាប់អារម្មណ៍ សូមចូលទៅកាន់តំណភ្ចាប់ដើម្បីដាក់ពាក្យ៖ https://forms.gle/w1MSd6Jhk4eT6eSr6 📎ព័ត៌មានបន្ថែម៖ https://bit.ly/4f9MrI1 ❗️ផុតកំណត់៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ======= 👉👉Website | Facebook | Telegram | YouTube| Twitter

[និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ RUA-CE SAIN/USAID/USF សម្រាប់បង់ថ្លៃសិក្សា ១០០%] មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិ
[និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ RUA-CE SAIN/USAID/USF សម្រាប់បង់ថ្លៃសិក្សា ១០០%] មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមអបអរសាទរដល់និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ សម្រាប់បង់ថ្លៃសិក្សា ១០០% ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ឆ្នាំទី ២ ជំនាន់ទី១ ឆ្នាំសិក្សា ២០២៤-២០២៥ នេះ។ និស្សិត ងុន សុខ បានបញ្ចប់ការសិក្សាមធ្យមសិក្សាពីវិទ្យាល័យមួយក្នុងខេត្តតាកែវ ហើយបានមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ មហាវិទ្យាល័យសូមថ្លែងអំណរគុណដល់ United Service Foundation (USF) និងទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ដែលបានចូលរួមគាំទ្រហិរញ្ញវត្ថុដល់កម្មវិធីអាហារូបករណ៍សេវាកម្មសហគមន៍នេះ។ -------- សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖ លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨ សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨ បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec ហ្វេសប៊ុក៖ https://facebook.com/rua.aec

[យន្តការ​ផ្ដល់​អាហារូបករណ៍​សេវាកម្ម​សហគមន៍​ដល់​និស្សិត​សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី ២ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត​ ជំនាញ​ អ
[យន្តការ​ផ្ដល់​អាហារូបករណ៍​សេវាកម្ម​សហគមន៍​ដល់​និស្សិត​សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី ២ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត​ ជំនាញ​ អប់រំ​ និងផ្សព្វផ្សាយកសិកម្ម ជំនាន់​ទី​ ២] មហាវិទ្យាល័យអប់រំ​ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មទទួលបានជោគជ័យក្នុងការ​កៀរគរ​ប្រភព​ហិរញ្ញវត្ថុ​សម្រាប់គាំទ្រដល់ការបង់ថ្លៃសិក្សាពី ៥០%-១០០% ដល់និស្សិត​ជំនាន់​ទី​ ២​ ដែលនឹងចូលសិក្សាឆ្នាំទី ២ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត​ ជំនាញ អប់រំ​ និងផ្សព្វផ្សាយកសិកម្ម ក្នុងឆ្នាំសិក្សា ២០២៥-២០២៦​​ តាមរយៈកម្មវិធីអាហារូបករណ៍សេវាកម្មសហគមន៍ (Community Service Scholarship)។ និស្សិត​ជ័យលាភី​អាហារូបករណ៍​នឹង​ត្រូវ​បំពេញ​លក្ខខណ្ឌ​អាហារូបករណ៍​វិញ​តាម​រយៈ​ការ​ចូលរួម​កម្មវិធី​ហាត់ការ​ជាមួយ​សកម្មភាព​គម្រោង​ និង​កម្មវិធី​របស់​មហាវិទ្យាល័យ​ និង​ដៃគូ​សហការ​ អំឡុង​ពេលសិក្សា​ (១២០ម៉ោង​/ឆមាស​)​ និង​ពេល​បញ្ចប់​ឆ្នាំ​សិក្សា​ (៣ខែ)។ -------- សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨ សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨ បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec ហ្វេសប៊ុក៖ https://facebook.com/rua.aec

[និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ RUA-CE SAIN/USAID/USF សម្រាប់បង់ថ្លៃសិក្សា ១០០%] មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិ
[និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ RUA-CE SAIN/USAID/USF សម្រាប់បង់ថ្លៃសិក្សា ១០០%] មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមអបអរសាទរដល់និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ សម្រាប់បង់ថ្លៃសិក្សា ១០០% ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ឆ្នាំទី ២ ជំនាន់ទី១ ឆ្នាំសិក្សា ២០២៤-២០២៥ នេះ។ និស្សិត យ៉ាន រ៉ាន់ឌី បានបញ្ចប់ការសិក្សាមធ្យមសិក្សាពីវិទ្យាល័យមួយក្នុងខេត្តកំពង់ឆ្នាំង ហើយបានមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ មហាវិទ្យាល័យសូមថ្លែងអំណរគុណដល់ United Service Foundation (USF) និងទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ដែលបានចូលរួមគាំទ្រហិរញ្ញវត្ថុដល់កម្មវិធីអាហារូបករណ៍សេវាកម្មសហគមន៍នេះ។ -------- សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖ លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨ សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨ បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec ហ្វេសប៊ុក៖ https://facebook.com/rua.aec

Repost from CE SAIN Cambodia
📣[ឱកាសហាត់ការ] មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម សហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជ
📣[ឱកាសហាត់ការ] មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម សហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) កំពុងស្វែងរកនិស្សិតហាត់ការចំនួន ១០រូប នៅក្នុងក្របខណ្ឌគម្រោង «ការគាំទ្រលើការអប់រំ និងស្រាវជ្រាវនៅក្នុងវិទ្យាសាស្ត្រជលផល»។ និស្សិតនឹងធ្វើការហាត់ការនៅអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ និងខណ្ឌរដ្ឋបាលជលផលនៅតាមបណ្តាខេត្ត៖ - ខេត្តកំពត - ខេត្តកែប - ខេត្តកោះកុង - ខេត្តព្រះសីហនុ - ខេត្តកំពង់ឆ្នាំង - ខេត្តកំពង់ធំ - ខេត្តពោធិ៍សាត់ - ខេត្តសៀមរាប - ខេត្តស្ទឹងត្រែង 👉អ្នកមានចំណាប់អារម្មណ៍ សូមចូលទៅកាន់តំណភ្ចាប់ដើម្បីដាក់ពាក្យ៖ https://forms.gle/w1MSd6Jhk4eT6eSr6 📎ព័ត៌មានបន្ថែម៖ https://bit.ly/4f9MrI1 ❗️ផុតកំណត់៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ======= 👉👉Website | Facebook | Telegram | YouTube| Twitter

[និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ RUA-CE SAIN/USAID/USF សម្រាប់បង់ថ្លៃសិក្សា ១០០%] មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិ
[និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ RUA-CE SAIN/USAID/USF សម្រាប់បង់ថ្លៃសិក្សា ១០០%] មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមអបអរសាទរដល់និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ សម្រាប់បង់ថ្លៃសិក្សា ១០០% ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ឆ្នាំទី ២ ជំនាន់ទី១ ឆ្នាំសិក្សា ២០២៤-២០២៥ នេះ។ និស្សិត ជា ចាន់ម៉ីម៉ី បានបញ្ចប់ការសិក្សាមធ្យមសិក្សាពីវិទ្យាល័យក្នុងខេត្តតាកែវ ហើយបានមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ មហាវិទ្យាល័យសូមថ្លែងអំណរគុណដល់ United Service Foundation (USF) និងទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ដែលបានចូលរួមគាំទ្រហិរញ្ញវត្ថុដល់កម្មវិធីអាហារូបករណ៍សេវាកម្មសហគមន៍នេះ។ -------- សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖ លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨ សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨ បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec ហ្វេសប៊ុក៖ https://facebook.com/rua.aec

Repost from CE SAIN Cambodia
[កម្មវិធីស្រាវជ្រាវ និងកៀរគរធនធាននៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន] ការដាំដំណាំគម្របដីគឺជាផ្នែកមួយនៃការអនុវត្តកសិកម្មអភិរក្ស ដោយបច្ចេ
+3
[កម្មវិធីស្រាវជ្រាវ និងកៀរគរធនធាននៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន] ការដាំដំណាំគម្របដីគឺជាផ្នែកមួយនៃការអនុវត្តកសិកម្មអភិរក្ស ដោយបច្ចេកទេសនេះមានសារៈប្រយោជន៍ក្នុងការកាត់បន្ថយការហូរច្រោះដី ជួយបង្កើនជីវជាតិដី និងបង្កើនទិន្នផលដំណាំ។ ក្រុមការងារបច្ចេកទេសគំរូមិត្តកសិករ - MetKasekor Model តែងតែធ្វើការផ្សព្វផ្សាយពីបច្ចេកទេសនៃការដាំដំណាំគម្របដី ទៅកាន់កសិករក្នុងស្រុករតនៈខេត្តបាត់ដំបង ដើម្បីឱ្យកសិករអាចទទួលបាននូវអត្ថប្រយោជន៍ពីការដាំដំណាំគម្របដីមកលើដំណាំរបស់ពួកគាត់ និងអាចបង្កើនចំណូលមួយផ្អែកទៀតតាមរយៈការផលិតគ្រាប់ពូជដំណាំគម្របដីដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស។ មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម តែងតែចូលរួមចំណែកគាំទ្រថវិកាក្នុងការអនុវត្តសកម្មភាពរបស់គំរូមិត្តកសិករ ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយកសិកម្មឲ្យកាន់តែទូលំទូលាយ និងលើកកម្ពស់ការអនុវត្តកសិកម្មអភិរក្សសម្រាប់និរន្តរភាពកសិកម្ម។ #covercrop #Metkasekor #CESAIN ======= 👉👉Website | Facebook | Telegram | YouTube| Twitter

[សូមអបអរសាទរដល់និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ RUA-CE SAIN/USAID/USF សម្រាប់បង់ថ្លៃសិក្សា ១០០% ថ្នាក់បរិញ្ញាបត្រវិទ្យ
[សូមអបអរសាទរដល់និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ RUA-CE SAIN/USAID/USF សម្រាប់បង់ថ្លៃសិក្សា ១០០% ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម] មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមអបអរសាទរដល់និស្សិតជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ សម្រាប់បង់ថ្លៃសិក្សា ១០០% ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ឆ្នាំទី ២ ជំនាន់ទី១ ឆ្នាំសិក្សា ២០២៤-២០២៥ នេះ។ និស្សិតជ័យលាភីទាំងអស់នឹងត្រូវបំពេញសេវាកម្មសហគមន៍ តាមរយៈការចូលរួមកម្មវិធីហាត់ការជាមួយសកម្មភាពគម្រោង និងកម្មវិធីរបស់មហាវិទ្យាល័យ និងដៃគូសហការអំឡុងពេលសិក្សា (២៤០ ម៉ោង/ឆ្នាំសិក្សា) និងនៅចុងឆ្នាំសិក្សា (រយៈពេល ៣ ខែ) ដើម្បីជួយពង្រឹងសមត្ថភាពជំនាញសិក្សារបស់ខ្លួនបន្ថែម។ មហាវិទ្យាល័យសូមថ្លែងអំណរគុណដល់ United Service Foundation (USF) និងទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ដែលបានចូលរួមគាំទ្រហិរញ្ញវត្ថុដល់កម្មវិធីអាហារូបករណ៍សេវាកម្មសហគមន៍នេះ។ -------- លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨ សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨ ហ្វេសប៊ុក៖ https://facebook.com/rua.aec

Repost from CE SAIN Cambodia
[កម្មវិធីបាឋកថា] មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម សហការជាមួយគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រា
[កម្មវិធីបាឋកថា] មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម សហការជាមួយគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្ម (ខាស់) នឹងរៀបចំបាឋកថាចំនួនពីរ ជាមួយនឹងការចូលរួមចែករំលែកចំណេះដឹងដោយ បណ្ឌិត Allen Davis មកពីសាលាជលផល វារីវប្បកម្ម និងវិទ្យាសាស្ត្រវារីវប្បកម្ម សាកលវិទ្យាល័យ Auburn សហរដ្ឋអាមេរិក។ គាត់នឹងចែករំលែកទាក់ទងនឹងប្រធានបទពីរផ្សេងគ្នាគឺ៖ - ប្រធានបទទី១៖ «វិធីសាស្ត្រពិសោធន៌ និងឱកាសទទួលបានមូលនិធិផ្សេងៗ» ដែលធ្វើនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៤ ម៉ោង ២:០០ ដល់ ៥:០០ រសៀល - ប្រធានបទទី២៖ «អាហារូបត្ថម្ភ និងការគ្រប់គ្រងចំណី» ដែលធ្វើនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤ ម៉ោង ៨:៣០ ដល់ ១២:០០ ព្រឹក 📍ទីតាំង៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម 👉អ្នកចូលរួមគួរតែជា៖ អ្នកស្រាវជ្រាវ, គ្រូបង្រៀន, និស្សិត/បេក្ខជនថ្នាក់អនុបណ្ឌិតឬបណ្ឌិត, និងបុគ្គលិកគម្រោង 🔗ចុះឈ្មោះតាមរយៈតំណភ្ចាប់៖ https://forms.gle/SjbY3nMpF5gg8sXy9 ✍️ចំណាំ៖ _បាឋកថានេះនឹងបង្រៀនជាភាសាអង់គ្លេស _អ្នកចូលរួមដែលត្រូវបានជ្រើសរើសនឹងត្រូវបានជូនដំណឹងតាមរយៈអ៊ីមែលត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ 👉👉Website | Facebook | Telegram | YouTube| Twitter

[សូមស្វាគមន៍ និងអបអរសាទរ លោកបណ្ឌិត ហុក លីដា ដែលត្រូវបានតែងតាំងជា ព្រឹទ្ធបុរស មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិ
[សូមស្វាគមន៍ និងអបអរសាទរ លោកបណ្ឌិត ហុក លីដា ដែលត្រូវបានតែងតាំងជា ព្រឹទ្ធបុរស មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម] មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមចូលរួមអបអរសាទរជូនចំពោះ លោកបណ្ឌិត ហុក លីដា ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា ព្រឹទ្ធបុរស មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមរយៈអនុក្រឹត្យចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកបណ្ឌិតនឹងប្រើប្រាស់បទពិសោធន៍របស់ខ្លួនដើម្បីចូលរួមដំណើរការអភិវឌ្ឍន៍មហាវិទ្យាល័យ។ -------- សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖ លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨ សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨ បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec ហ្វេសប៊ុក៖ https://facebook.com/rua.aec

Repost from CE SAIN Cambodia
📣[ឱកាសហាត់ការជាមួយគ្រួសារស៊ីសេន] មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម កំពុងស្វែងរកបេក្ខជនអ្នកហា
📣[ឱកាសហាត់ការជាមួយគ្រួសារស៊ីសេន] មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម កំពុងស្វែងរកបេក្ខជនអ្នកហាត់ការកសិកម្មចំនួន ០២រូប ស្ថិតក្នុងខេត្តព្រះវិហារ។ 👉អ្នកមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតចំណាប់អារម្មណ៍ ទៅកាន់ cesaincareer@rua.edu.kh 📎ព័ត៌មានបន្ថែម៖ https://bit.ly/4iedEvE ❗️ផុតកំណត់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ======= 👉👉Website | Facebook | Telegram | YouTube| Twitter

Repost from CE SAIN Cambodia
[The Joint SAIN4 and SHGBEE3 International Conference 2024] សកម្មភាពនៃការធ្វើបទបង្ហាញរបស់វាគ្មិនសំខាន់ៗ និងកិច្ចពិភាក្សានៅក្ន
+7
[The Joint SAIN4 and SHGBEE3 International Conference 2024] សកម្មភាពនៃការធ្វើបទបង្ហាញរបស់វាគ្មិនសំខាន់ៗ និងកិច្ចពិភាក្សានៅក្នុងកម្មវិធី«សន្និសីទអន្តរជាតិរួមគ្នារវាងមជ្ឈមណ្ឌលឧត្តមភាពសុីសេន និងមជ្ឈមណ្ឌលSEARCA ឆ្នាំ២០២៤ ស្តីពីប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភលើកទី៤ (#SAIN4) និងសន្និសីទសួនដំណាំនៅផ្ទះ និងសាលារៀនដោយរួមបញ្ចូលសហគ្រិនជម្រុញជីវចម្រុះលើកទី៣ (#SHGBEE3)» ដែលធ្វើឡើងនៅថ្ងៃទី២០ និង២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅថ្ងៃទី២០ ខែវិច្ឆិកា យើងមានបទបង្ហាញនិងកិច្ចពិភាក្សាទាក់ទងទៅនឹងកសិកម្មប្រកបដោយនិរន្តរភាព និងជីវចម្រុះ សម្រាប់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងលើកកម្ពស់ជីវភាពរស់នៅ និងថ្ងៃទី២១ ខែវិច្ឆិកា មានការបង្ហាញពីប្រធានបទជាច្រើនដែលទាក់ទងអំពីសួនដំណាំនៅផ្ទះ និងសាលារៀនដោយរួមបញ្ចូលសហគ្រិនជម្រុញជីវចម្រុះ អាហារូបត្ថម្ភនៅក្នុងសាលារៀន និងការចូលរួមរបស់យុវជនក្នុងវិស័យកសិកម្ម។ ព្រមទាំងបញ្ចប់ដោយកិច្ចពិភាក្សាស្តីពី ការធ្វើផែនទីនៃកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់អាហារ និងអាហារូបត្ថម្ភរបស់សាលារៀន និងសហគមន៍ តាមរយៈគំនិតផ្តួចផ្តើមក្នុងការរៀបចំសួនដំណាំសាលារៀន។ ======= 👉👉Website | Facebook | Telegram | YouTube| Twitter

Repost from CE SAIN Cambodia
[កសិករដើម្បីកសិករ លើគម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត»] នៅថ្ងៃទី១៧ និង១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ង
+9
[កសិករដើម្បីកសិករ លើគម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត»] នៅថ្ងៃទី១៧ និង១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត» នៃកម្មវិធីកសិករដើម្បីកសិករ (ALOFT Farmer-to-Farmer) សម្រាប់តំបន់អាស៊ីអាគ្នេយ៍ បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់របស់គម្រោង ដែលបានប្រពឹត្តទៅនៅខេត្តសៀមរាម ប្រទេសកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីស្ថាប័នអនុវត្តគម្រោងរួមមានមជ្ឈមណ្ឌលអន្តរជាតិស្មីត នៃសាកលវិទ្យាល័យTennessee សហរដ្ឋអាមេរិក, ECHO Asia Impact Center ប្រចាំប្រទេសថៃ, សាកលវិទ្យាល័យរដ្ឋហ្វីលីពីនកណ្តាល (Central Philippine State University) ប្រទេសហ្វីលីពីន, និងមជ្ឈមណ្ឌលឧត្ដមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម ប្រទេសកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបើកកិច្ចចាប់ផ្តើមការអនុវត្តគម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត» នៃកម្មវិធីកសិករដើម្បីកសិករ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងអបអរសមិទ្ធផលរយៈពេលមួយឆ្នាំ និងពិភាក្សាពីផែនការសកម្មភាពសម្រាប់ឆ្នាំបន្ទាប់។ #F2FALOFT #ALOFT #FarmertoFarmer #F2F ======= 👉👉Website | Facebook | Telegram | YouTube| Twitter | Instagram

Repost from CE SAIN Cambodia
[The Joint SAIN4 and SHGBEE3 International Conference 2024] នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ការបើក «សន្និសីទអន្តរជាតិរួម
+9
[The Joint SAIN4 and SHGBEE3 International Conference 2024] នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ការបើក «សន្និសីទអន្តរជាតិរួមគ្នារវាងមជ្ឈមណ្ឌលឧត្តមភាពសុីសេន និងមជ្ឈមណ្ឌលSEARCA ឆ្នាំ២០២៤ ស្តីពីប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភលើកទី៤ (#SAIN4) និងសន្និសីទសួនដំណាំនៅផ្ទះ និងសាលារៀនដោយរួមបញ្ចូលសហគ្រិនជម្រុញជីវចម្រុះលើកទី៣ (#SHGBEE3)» ដែលធ្វើឡើងនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ក្រោមការរៀបចំដោយមជ្ឈមណ្ឌលឧត្តមភាពសុីសេន នៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយមជ្ឈមណ្ឌលប្រចាំតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការសិក្សាក្រោយឧត្តមនិងស្រាវជ្រាវផ្នែកកសិកម្ម (SEARCA)។ នៅក្នុងសនិ្នសីទនេះ យើងមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិចំនួន១២៦នាក់ ដែលមកពីប្រទេសផ្សេងៗដូចជា ប្រទេសហ្វីលីពីន ប្រទេសស្រីលង្កា ប្រទេសឥណ្ឌូនេសុី ប្រទេសថៃ ប្រទេសសិង្ហបុរី ប្រទេសឥណ្ឌា ប្រទេសអូស្ត្រាលី និងប្រទេសអាមេរិច។ ======= 👉👉Website | Facebook | Telegram | YouTube| Twitter | Instagram

Repost from CE SAIN Cambodia
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ! 🎉🌊 មជ្ឈមណ្ឌលឧត្ដមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមន
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ! 🎉🌊 មជ្ឈមណ្ឌលឧត្ដមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម សូមជូនពរលោកអ្នក ប្រកបដោយសុវត្ថិភាពក្នុងការធ្វើដំណើរទីជិតឆ្ងាយ និងជួបជុំក្រុមគ្រួសារដោយក្តីរីករាយ។ 👨‍👩‍👧‍👦 ======= 👉👉Website | Facebook | Telegram | YouTube| Twitter | Instagram

[ការប្រគល់វិញ្ញាបនបត្របញ្ជាក់ជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ ១០០% ដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្
+2
[ការប្រគល់វិញ្ញាបនបត្របញ្ជាក់ជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ ១០០% ដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ជំនាន់ទី១] នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ជ័យលាភីអាហារូបករណ៍សេវាកម្មសហគមន៍ ១០០% ដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ជំនាន់ទី១ សម្រាប់បង់ថ្លៃសិក្សាឆ្នាំទី ២ ឆ្នាំសិក្សា ២០២៤-២០២៥ ខាងមុខនេះ។ និស្សិតជ័យលាភីនឹងត្រូវបំពេញសេវាកម្មសហគមន៍មកវិញតាមរយៈការចូលរួមកម្មវិធីហាត់ការជាមួយសកម្មភាពគម្រោង និងកម្មវិធីរបស់មហាវិទ្យាល័យ និងដៃគូសហការអំឡុងពេលសិក្សា និងនៅចុងឆ្នាំសិក្សា ដើម្បីជួយពង្រឹងសមត្ថភាពជំនាញសិក្សារបស់ខ្លួនបន្ថែម។ មហាវិទ្យាល័យសូមចូលរួមអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ និងថ្លែងអំណរគុណដល់ United Service Foundation និងទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ដែលបានចូលរួមគាំទ្រហិរញ្ញវត្ថុដល់កម្មវិធីអាហារូបករណ៍សេវាកម្មសហគមន៍នេះ។ -------- លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨ សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh

Repost from CE SAIN Cambodia
[ដំណើរទស្សនកិច្ចនៃគម្រោងកសិអេកូឡូស៊ីចម្រុះ៖ ការសិក្សា ការសង្កេត ការអនុវត្ត] កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងកសិអេកូឡ
+8
[ដំណើរទស្សនកិច្ចនៃគម្រោងកសិអេកូឡូស៊ីចម្រុះ៖ ការសិក្សា ការសង្កេត ការអនុវត្ត] កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងកសិអេកូឡូស៊ីចម្រុះ៖ ការសិក្សា ការសង្កេត និងការអនុវត្ត (IASIP Project) ដែលអនុវត្តដោយមជ្ឈមណ្ឌលឧត្តមភាពស៊ីសេននៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការណ៍ជាមួយមូលនិធិពន្លកបៃតង (Green Shoots Foundation ) បានរៀបចំដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សមកពីវិទ្យាល័យសម្តេចឳ ខេត្តសៀមរាប ទៅកាន់មណ្ឌលបណ្តុះបណ្តាលកសិកម្មសហគមន៍ (AgriTech Centre) ខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពីសិស្សានុសិស្សមកពីវិទ្យាល័យតេជោសែនសំរោង និងវិទ្យាល័យហ៊ុនសែនឧត្តរមានជ័យផងដែរ។ គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះគឺធ្វើឡើងដើម្បីឲ្យសិស្សានុសិស្សបានយល់ដឹងពីបច្ចុប្បន្នភាពនៃគម្រោង ស្វែងយល់ពីការអនុវត្តសកម្មភាពនៅមណ្ឌលបណ្តុះបណ្តាលកសិកម្មសហគមន៍ និងផ្លាស់ប្តូរចំណេះដឹងរបស់សិស្សានុសិស្ស។ #youthinagriculture #IASIPproject #CESAINProject #CESAIN ======= 👉👉Website | Facebook | Telegram | YouTube| Twitter | Instagram

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម ផ្តោ
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម ផ្តោតលើការបណ្តុះបណ្តាលនិស្សិតដោយផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្តែងដើម្បីកសាងសមត្ថភាពជំនាញចំបងចំនួន ៣ ដែលគាំទ្រដល់ការបំពេញតួនាទីជាភ្នាក់ងារផ្ទេរចំណេះដឹងកសិកម្ម រួមមាន (១) ការអនុវត្តវិធីសាស្រ្តសិក្សាផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង (experiential learning) ក្នុងការអប់រំកសិកម្ម (២) ការផ្តល់សេវាប្រឹក្សាយោបល់ និងផ្សព្វផ្សាយកសិកម្មដែលមានប្រសិទ្ធភាព និង (៣) ការប្រើប្រាស់នវានុវត្តន៍ និងចំណេះដឹងមូលដ្ឋានបច្ចេកទេសកសិកម្ម។ និស្សិតក៏សិក្សាមុខវិជ្ជាមួយចំនួនដើម្បីកសាងសមត្ថភាពស្រាវជ្រាវ និងមូលដ្ឋានចំណេះដឹងទូទៅដែលជាធាតុចូលសំខាន់ចូលរួមដល់ការប្រើប្រាស់សមត្ថភាពជំនាញទាំង ៣ ខាងលើប្រកបដោយប្រសិទ្ធភាពក្នុងពេលបំពេញការងារ និងបន្តការសិក្សាថ្នាក់ក្រោយឧត្តម (បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត)។ មហាវិទ្យាល័យមានយន្តការគាំទ្រហិរញ្ញវត្ថុដល់និស្សិត រួមមាន អាហារូបករណ៍សេវាកម្មសហគមន៍ (Community Service Scholarship) សម្រាប់បង់ថ្លៃសិក្សា និងមូលនិធិសម្រាប់ការស្រាវជ្រាវសារណាបញ្ចប់ការសិក្សា។

សេចក្តី​ជូន​ដំណឹង​ស្ដីពី​ការ​ផ្ដល់​អាហារូបករណ៍​ចូល​សិក្សា​នៅសាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ដល់​សិស្សានុសិស្ស​ដែល​ទទួលបាន​និទ្
សេចក្តី​ជូន​ដំណឹង​ស្ដីពី​ការ​ផ្ដល់​អាហារូបករណ៍​ចូល​សិក្សា​នៅសាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ដល់​សិស្សានុសិស្ស​ដែល​ទទួលបាន​និទ្ទេស​ A ពី​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុយិភូមិ​ ឆ្នាំ​២០២៤​ នេះ​។

[តើ​មហាវិទ្យាល័យ​នឹង​ផ្ដល់​ធនធាន​ និង​សកម្មភាព​គាំទ្រ​អ្វី​ខ្លះ​ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ ជំនាញ​ អប់រំ​ ន
[តើ​មហាវិទ្យាល័យ​នឹង​ផ្ដល់​ធនធាន​ និង​សកម្មភាព​គាំទ្រ​អ្វី​ខ្លះ​ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ ជំនាញ​ អប់រំ​ និង​ផ្សព្វផ្សាយ​កសិកម្ម​?] និស្សិត​ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម (Agricultural Education and Extension)​ នឹង​មាន​ឱកាស​ទទួល​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ ដូចជា​ ​អាហារូបករណ៍​សេវាកម្ម​សហគមន៍​សម្រាប់​បង់​ថ្លៃ​សិក្សា​ ការស្រាវជ្រាវ​សារណា​ និង​ការចូលរួម​ជាមួយ​សកម្មភាព​គម្រោង​ស្រាវជ្រាវ​។ មហាវិទ្យាល័យ​ក៏​នឹង​ផ្ដួចផ្ដើម​នូវ​សកម្មភាព​នានា​ដែល​ចូលរួម​ប្រឹក្សា​យោបល់​ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​គន្លង​អាជីព​របស់​និស្សិត​អំឡុង​ពេល​សិក្សា​។ -------- សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមភ្ជាប់ទំនាក់ទំនងមកមហាវិទ្យាល័យ៖ លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨ សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨ បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec ហ្វេសប៊ុក៖ https://facebook.com/rua.aec