RUA Faculty of Agricultural Education and Communications
Open in Telegram
មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម aecinfo@rua.edu.kh | 012787688 ឬ 098787688 ហ្វេសប៊ុក៖ www.facebook.com/rua.aec
Show more454
Subscribers
No data24 hours
-47 days
-330 days
Posts Archive
+1
[ដំណឹងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា - គ្រូឧទ្ទេសឧត្តមសិក្សា (អភិវឌ្ឍន៍ប្រព័ន្ធមេឌា-Media Development)]
មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ០១ រូប ក្នុងតួនាទីជា គ្រូឧទ្ទេសឧត្តមសិក្សា (អភិវឌ្ឍន៍ប្រព័ន្ធមេឌា-Media Development) ដើម្បីបម្រើការងារពេញម៉ោង នៅមហាវិទ្យាល័យ។
-ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥
-សូមទាញយក លក្ខខណ្ខការងារ ពាក្យស្នើសុំ និងគំរូប្រវត្តិរូប តាមតំណភ្ជាប់នេះ https://drive.google.com/drive/folders/1gIQHG4Vc9eLBpt2hG6GNTtN4T0Mf9bmI?usp=sharing ឬ QR Code លើសេចក្តីជូនដំណឹង។
Repost from CE SAIN Cambodia
+7
[ដំណើរទស្សនកិច្ចរបស់លោកគ្រូអ្នកគ្រូ និងអ្នកស្ម័គ្រចិត្ត នៃទីភ្នាក់ងារភីសខ័រ]
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ សួនបច្ចេកវិទ្យាកសិកម្មប្រចាំខេត្តបាត់ដំបង នៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេននៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម បានទទួលដំណើរទស្សនកិច្ចរបស់លោកគ្រូអ្នកគ្រូ និងអ្នកស្ម័គ្រចិត្ត របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកភីសខ័រនៅកម្ពុជាដែលជាដែគូសហការអនុវត្តសកម្មភាពជាមួយមជ្ឈមណ្ឌលឧត្តមភាពសុីសេន។ ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីបង្ហាញអំពីការអនុវត្ត ការដាក់បង្ហាញពីបច្ចេកទេសកសិកម្ម និងយុទ្ធសាស្រ្តដែលមានសក្តានុពល នៅក្នុងសួនបច្ចេកវិទ្យាកសិកម្ម នៃមជ្ឈមណ្ឌលឧត្ដមភាពស៊ីសេន។ សកម្មភាពនេះក៏អាចប្រើជាធាតុចូលក្នុងការអនុវត្តន៍កសិកម្មនិរន្តរភាព នៅតាមសួនដំណាំសាលារៀន ដែលស្របទៅតាមគោលបំណងដែលមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន កំពុងសហការជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកភីសខ័រនៅកម្ពុជា ក្នុងការផ្តល់វគ្គបណ្តុះបណ្តាល និងជំនួយបច្ចេកទេសកសិកម្មទៅកាន់អ្នកស្ម័គ្រចិត្តភីសខ័រនៅកម្ពុជា និងសមភាគីសាលារៀនទាក់ទងនឹងកម្មវិធីសួនដំណាំតាមសាលារៀន។
#agriculturetechnologypark #CESAIN
=======
👉👉Website | Facebook | Telegram | YouTube| Twitter
Repost from CE SAIN Cambodia
+4
[សកម្មភាពក្នុងសួនបច្ចេកវិទ្យាកសិកម្មខ្នាតតូច]
កាលពីថ្ងៃទី៨ ដល់១០ ខែមករា ឆ្នាំ២០២៥ ក្រុមការងាររបស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៏កសិកម្មបានគាំទ្រជំនួយបច្ចេកទេសក្នុងការតម្លើងប្រព័ន្ធទឹកនៅក្នុងសួនបច្ចេកវិទ្យាកសិកម្មខ្នាតតូច ដែលស្ថិតក្នុងវិទ្យាស្ថានអភិវឌ្ឍន៍សហគមន៍ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង។ ការរៀបចំនេះមានគោលបំណងឱ្យសិស្សានុសិស្សបានស្វែងយល់ពីបច្ចេកទេសនៃការតម្លើងប្រព័ន្ធទឹកស្រោចស្រព សម្រាប់គាំទ្រដល់ការអនុវត្តសកម្មភាពផ្សេងៗរបស់ពួកគាត់ក្នុងការពិសោធន៏ ស្រាវជ្រាវ និងផ្សព្វផ្សាយ ទៅតាមប្លង់គម្រូបច្ចេកទេសនានា ដែលបានបង្កើត និងដាក់តាំងបង្ហាញនៅក្នុងសួនបច្ចេកវិទ្យាកសិកម្មខ្នាតតូច។
សួនបច្ចេកវិទ្យាកសិកម្មខ្នាតតូចជាវេទិកាសម្រាប់សិស្សានុសិស្សចូលរួមក្នុងសកម្មភាពកសិកម្មដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងលើកសិកម្ម និងដើម្បីជាការបង្កើនចំណាប់អារម្មណ៍របស់ពួកគាត់ឱ្យក្លាយជាអនាគតកសិករនៅកម្ពុជា។
=======
👉👉Website | Facebook | Telegram | YouTube| Twitter
មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមរយៈមជ្ឈមណ្ឌលឧត្ដមភាពស៊ីសេន (CE SAIN Cambodia) កំពុងសហការជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកភីសខ័រនៅកម្ពុជា (Peace Corps Cambodia) ដេីម្បីបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តភីសខ័រ និងលោកគ្រូអ្នកគ្រូតាមសាលារៀនដៃគូ លេីការរៀបចំ និងអនុវត្តន៍សួនដំណាំនៅតាមសាលារៀន ដែលជាយន្តការអប់រំ និងផ្សព្វផ្សាយកសិកម្មដល់ក្មេងៗ និងយុវជនជាសិស្សានុសិស្ស។ ក្រុមការងារមហាវិទ្យាល័យក៏នៅតែបន្តផ្ដល់ជំនួយបច្ចេកទេសដល់អ្នកស្ម័គ្រចិត្ត និងសាលារៀនតាមរយៈកិច្ចសហប្រតិបត្តិការនេះ។
មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមរយៈមជ្ឈមណ្ឌលឧត្ដមភាពស៊ីសេន (CE SAIN Cambodia) កំពុងសហការជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកភីសខ័រនៅកម្ពុជា (Peace Corps Cambodia) ដេីម្បីបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តភីសខ័រ និងលោកគ្រូអ្នកគ្រូតាមសាលារៀនដៃគូ លេីការរៀបចំ និងអនុវត្តន៍សួនដំណាំនៅតាមសាលារៀន ដែលជាយន្តការអប់រំ និងផ្សព្វផ្សាយកសិកម្មដល់ក្មេងៗ និងយុវជនជាសិស្សានុសិស្ស។ ក្រុមការងារមហាវិទ្យាល័យក៏នៅតែបន្តផ្ដល់ជំនួយបច្ចេកទេសដល់អ្នកស្ម័គ្រចិត្ត និងសាលារៀនតាមរយៈកិច្ចសហប្រតិបត្តិការនេះ។
Repost from CE SAIN Cambodia
+9
[សកម្មភាពរបស់សិស្សានុសិស្សនៅសួនបច្ចេកវិទ្យាកសិកម្មខ្នាតតូច]
សិស្សានុសិស្សនៃវិទ្យាល័យសម្តេចឪ ខេត្តសៀមរាប បានធ្វើការប្រមូលផល និងលក់បន្លែដែលដាំដុះតាមបែបបច្ចេកទេសប្រពលវប្បកម្មកសិកម្ម នៅក្នុងសួនបច្ចេកវិទ្យាកសិកម្មខ្នាតតូច នៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន របស់មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម។ 🥬🥬
សួនបច្ចេកវិទ្យាកសិកម្មខ្នាតតូចបានបង្កើតឡើងតាមរយៈកិច្ចសហការរវាងមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម ជាមួយនឹងវិទ្យាល័យសម្ដេចឪ ខេត្តសៀមរាប ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សវិទ្យាល័យក្នុងការចូលរួមសកម្មភាពកសិកម្ម តាមរយៈការផ្តល់នូវចំណេះដឹងបច្ចេកទេសកសិកម្ម និងទីតាំងអនុវត្តផ្ទាល់នៅក្នុងសាលា។ សួនបច្ចេកវិទ្យាកសិកម្មខ្នាតតូច ក៏បានបណ្តុះនូវស្មារតីសហគ្រិនភាពនៅក្នុងវិស័យកសិកម្មរបស់សិស្សានុសិស្ស តាមរយៈការលក់បន្លែដែលពួកគាត់បានដាំដុះដោយផ្ទាល់ ដែលជាបទពិសោធន៍មួយដែលអាចមានសារៈប្រយោជន៍សម្រាប់ពួកគាត់នាថ្ងៃអនាគត។
=======
👉👉Website | Facebook | Telegram | YouTube| Twitter
Repost from CE SAIN Cambodia
+9
[គម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត» នៃកម្មវិធីកសិករដើម្បីកសិករ សម្រាប់តំបន់អាស៊ីអាគ្នេយ៍]
នៅថ្ងៃទី១៣ និង១៤ ខែមករា ឆ្នាំ២០២៥ គម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត» នៃកម្មវិធីកសិករដើម្បីកសិករ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលអនុវត្តដោយមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម បានរៀបចំទទួលដំណើរទស្សនកិច្ចរបស់អ្នកស្រី Peggy Carlson អ្នកគ្រប់គ្រងកម្មវិធីនៃ USAID កម្មវិធីកសិករដើម្បីកសិករ ប្រចាំសហរដ្ឋអាមេរិក និងលោកបណ្ឌិត Brian Flanagan នាយកគម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត» នៃកម្មវិធីកសិករដើម្បីកសិករ សម្រាប់តំបន់អាស៊ីអាគ្នេយ៍។ ទស្សនកិច្ចនេះអ្នកស្រី Peggy Carlson និងលោកបណ្ឌិត Brian Flanagan បានធ្វើការពិភាក្សា និងត្រួតពិនិត្យពីសកម្មភាព និងវឌ្ឍនភាពរបស់គម្រោង ក៏ដូចជាជួបជាមួយសា្ថប័នម្ចាស់ផ្ទះដើម្បីយល់ដឹងពីលទ្ធផលដែលទទួលបានក្រោយជំនួយបច្ចេកទេសដែលផ្តល់ដោយអ្នកស្ម័គ្រ្មចិត្តរបស់គម្រោង។
=======
👉👉Website | Facebook | Telegram | YouTube| Twitter
Repost from CE SAIN Cambodia
+9
[កម្មវិធីបណ្តុះបណ្តាលវិញ្ញាបនបត្រអ្នកជំនាញបច្ចេកទេសវារីវប្បកម្មកម្ពុជា (Cam-CAP) ជំនាន់ទីបី]
នៅថ្ងៃទី១៦ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៤ គម្រោងអភិវឌ្ឍន៍វារីវប្បកម្មដើម្បីនិរន្តរភាពពាណិជ្ជកម្ម (ខាស់) ដែលអនុវត្តដោយមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម បានសហការជាមួយមហាវិទ្យាល័យជលផលនិងវារីវប្បកម្ម និង@សមាគមន៍វារីវប្បករនៅកម្ពុជា/Cambodian Aquaculturist Association ក្នុងការចូលរួមសម្របសម្រួលរៀបចំ «កម្មវិធីបណ្តុះបណ្តាលវិញ្ញាបនបត្រអ្នកជំនាញបច្ចេកទេសវារីវប្បកម្មកម្ពុជា (Cam-CAP)» ជំនាន់ទីបី។ គម្រោងខាស់ដែលអនុវត្តដោយមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន បានធ្វើការផ្ទេរកម្មវិធី Cam-CAP ទៅដល់មហាវិទ្យាល័យជលផលនិងវារីវប្បកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីធ្វើការអនុវត្តសកម្មភាពបន្ត នេះជាយន្តការមួយរបស់គម្រោងដើម្បីរក្សានូវនិរន្តរភាព បន្ទាប់ពីគម្រោងត្រូវបានបញ្ចាប់។
#CamCAP #Aquaculturetraining #CASTProject #CESAINProject #CESAIN
=======
👉👉Website | Facebook | Telegram | YouTube| Twitter
+2
[តើនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ជំនាន់ទី២ កំពុងរៀនឆ្នាំទី១ ឆ្នាំសិក្សា២០២៤-២០២៥ នេះ នឹងទទួលបានអាហារូបករណ៍បង់ថ្លៃសិក្សានៅពេលចូលរៀនឆ្នាំទី២ យ៉ាងដូចម្ដេច?]
មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានទទួលជោគជ័យក្នុងការស្នើសុំកញ្ចប់អាហារូបករណ៍សេវាកម្មសហគមន៍គាំទ្រការបង់ថ្លៃសិក្សា ៥០%-១០០% ដល់និស្សិតនឹងចូលសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ជំនាន់ទី ២ (ឆ្នាំសិក្សា ២០២៤-២០២៨)។ និស្សិតនឹងទទួលបានកញ្ចប់អាហារូបករណ៍...
...សម្រាប់ព័តមានលម្អិតបន្ថែម...
Telegram | Facebook
Repost from CE SAIN Cambodia
+9
[កម្មវិធីបាឋកថាស៊ីសេន]
នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម សហការជាមួយមហាវិទ្យាល័យវិស្វកម្មប្រព័ន្ធជីវកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំកម្មវិធីបាឋកថាក្រោមប្រធានបទ «ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព» ដែលធ្វើការចែករំលែកដោយបណ្ឌិត Stacy Hutchinson សាស្ត្រាចារ្យ ផ្នែកវិស្វកម្មជីវសាស្រ្ត និងកសិកម្ម នៃសាកលវិទ្យាល័យកាន់សាស សហរដ្ឋអាមេរិក។
បាឋកថាស៊ីសេនបានរៀបចំឡើងក្នុងគោលបំណងនាំយកនូវធនធានមនុស្សដើម្បីផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍របស់ពួកគាត់លើប្រធានបទយ៉ាងទូលំទូលាយ ទៅកាន់អ្នកចូលរួម។ បាឋកថានេះក៏ជាផ្នែកមួយដែលស្ថិតក្រោមកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំងប្រាំរបស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន គឺកម្មវិធីផ្លាស់ប្តូរចំណេះដឹង និងភ្ជាប់ទំនាក់ទំនង។
=======
👉👉Website | Facebook | Telegram | YouTube| Twitter
Repost from CE SAIN Cambodia
+6
[វគ្គបណ្តុះបណ្តាលនៃគម្រោងកសិកអេកូឡូស៊ីចម្រុះ៖ ការសិក្សា ការសង្កេត ការអនុវត្ត]
កាលពីខែធ្នូ ឆ្នាំ២០២៤ គម្រោងកសិអេកូឡូស៊ីចម្រុះ៖ ការសិក្សា ការសង្កេត និងការអនុវត្ត (#IASIP Project) ដែលអនុវត្តដោយមជ្ឈមណ្ឌលឧត្តមភាពស៊ីសេននៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយមូលនិធិពន្លកបៃតង (Green Shoots Foundation) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «គម្រូអាជីវកម្មកសិកម្ម»ទៅដល់សិស្សានុសិស្សមកពី វិទ្យាល័យសម្តេចឪ ខេត្តសៀមរាប វិទ្យាល័យតេជោសែនសំរោង និងវិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្សអំពី ប្រភេទអាជីវកម្ម គម្រូអាជីវកម្ម និងសមាសធាតុសំខាន់ៗនៃអាជីវកម្មសម្រាប់រៀបចំផែនការអនុវត្តសកម្មភាពក្នុងសួនបច្ចេកវិទ្យាកសិកម្មខ្នាតតូច និងមណ្ឌលបណ្តុះបណ្តាលកសិកម្មសហគមន៍ ។
=======
👉👉Website | Facebook | Telegram | YouTube| Twitter
[ការជួបជុំជាមួយនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ដើម្បីណែនាំពីដំណើរការសិក្សាសម្រាប់ឆមាសទី ១ ឆ្នាំសិក្សា ២០២៤-២០២៥ និងឱកាសគាំទ្រនានាពីមហាវិទ្យាល័យ]
កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានធ្វើការណែនាំពីដំណើរការសិក្សា និងសកម្មភាពគាំទ្រនានារបស់មហាវិទ្យាល័យដល់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ឆមាសទី ១ ឆ្នាំសិក្សា ២០២៤-២០២៥ នេះ។ ការជួបជុំនេះក៏ជាវេទិកាមួយសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងនិស្សិត និងមន្រ្តីមហាវិទ្យាល័យ ហើយផ្តល់ឱកាសដល់និស្សិតសួរបញ្ជាក់នូវភាពមិនច្បាស់លាស់នានាទាក់ទងនឹងជំនាញសិក្សា និងយន្តការគាំទ្រដែលនឹងចូលរួមដល់ភាពជោគជ័យរបស់និស្សិតគ្រប់រូប។
--------
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ aecinfo@rua.edu.kh
Telegram | Facebook
Repost from CE SAIN Cambodia
+6
[គម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត» នៃកម្មវិធីកសិករដើម្បីកសិករ សម្រាប់តំបន់អាស៊ីអាគ្នេយ៍]
កាលពីដើមខែធ្នូ ឆ្នាំ២០២៤ គម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត» នៃកម្មវិធីកសិករដើម្បីកសិករ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ (ALOFT Farmer-to-Farmer) ដែលអនុវត្តដោយមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម បានសម្របសម្រួលនូវការផ្តល់ជំនួយបច្ចេកទេសទាក់ទងនឹង «ការគ្រប់គ្រងទឹកសម្រាប់ផលិតកម្មដំណាំបន្លែ» ទៅកាន់បុគ្គលិកបច្ចេកទេស និងនិស្សិតហាត់ការនៃសួនបច្ចេកវិទ្យាកសិកម្ម រាជធានីភ្នំពេញ។ ជំនួយបច្ចេកទេសនេះបានផ្ដល់ដោយ បណ្ឌិត Jonathan Aguilar សាស្រ្តាចារ្យរង នៃសាកលវិទ្យាល័យរដ្ឋកាន់សាស សហរដ្ឋអាមេរិក។
សកម្មភាពនេះ បានឆ្លើយតបនឹងតម្រូវការរបស់ស្ថាប័នម្ចាស់ផ្ទះ និងគោលដៅរបស់គម្រោងក្នុងការគាំទ្រតួនាទី និងសមត្ថភាពវិស័យសាធារណៈ ឯកជន និងសង្គមស៊ីវិល ក្នុងការជំរុញនវានុវត្តន៍ និងសហគ្រិនភាព ជាពិសេសយុវជនដើម្បីកសាងភាពធន់ និងបរិយាបន្ននៃប្រព័ន្ធស្បៀងអាហារ តាមរយៈតម្រូវការបច្ចេកទេស។
#F2F_ALOFT #ALOFT #FarmertoFarmer #F2F
=======
👉👉Website | Facebook | Telegram | YouTube| Twitter
[អបអរសាទរដល់ លោក ម៉ែន ពន្លក និស្សិតជ័យលាភីអាហារូបករណ៍ CE SAIN/RUA/USAID-SEARCA ដែលបានការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យ]
មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមចូលរួមអបអរសាទរដល់ លោក ម៉ែន ពន្លក និស្សិតជ័យលាភីអាហារូបករណ៍ CE SAIN/RUA/USAID-SEARCA ក្រោមការសម្របសម្រួលរបស់មហាវិទ្យាល័យតាមរយៈមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន ដែលបានការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្រ្តកសិកម្ម ជំនាញ ផ្សព្វផ្សាយ និងសារគមនាគមន៍កសិកម្ម (Agricultural Extension and Communication) ពី Kasetsart University ព្រះរាជាណាចក្រថៃ លើប្រធានបទ Innovative Mechanisms to Engage Private Sector in an Agricultural Extension Model in the Transfer and Adoption of Conservation Agriculture Production Systems។ លោក ម៉ែន ពន្លក ចាប់ផ្តើមបន្តការសិក្សាថ្នាក់បណ្ឌិតនៅឆ្នាំ ២០២២ ហើយនឹងបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២៥ នេះ។
Repost from CE SAIN Cambodia
🎉🎓អបអរសាទរនិស្សិតជ័យលាភីទាំង២២រូបដែលទទួលបានការគាំទ្រលើការស្រាវជ្រាវសារណាថ្នាក់បរិញ្ញាបត្រ ពីមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្មសម្រាប់ឆ្នាំ២០២៥។ 🌟📚
តាំងពីឆ្នាំ២០១៨មកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលឧត្តមភាពស៊ីសេនបានផ្តល់ថវិការគាំទ្រការស្រាវជ្រាវថ្នាក់បរិញ្ញាបត្រទៅដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture ចំនួន៩១នាក់ (ស្រី៤៨នាក់)។ សកម្មភាពនេះជាការចូលរួមចំណែករបស់មជ្ឈមណ្ឌលក្នុងការកៀរគរធនធានហិរញ្ញវត្ថុដើម្បីគាំទ្រដល់ការស្រាវជ្រាវសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
=======
👉👉Website | Facebook | Telegram | YouTube| Twitter
[កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ជំនាន់ទី ២ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នេះ]
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម (Agricultural Education and Extension) នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម ផ្តោតលើការបណ្តុះបណ្តាលនិស្សិតដោយផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្តែងដើម្បីកសាងសមត្ថភាពជំនាញចំបងចំនួន ៣ ដែលគាំទ្រដល់ការបំពេញតួនាទីជាភ្នាក់ងារផ្ទេរចំណេះដឹងកសិកម្ម រួមមាន (១) ការអនុវត្តវិធីសាស្រ្តសិក្សាផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង (experiential learning) ក្នុងការអប់រំកសិកម្ម (២) ការផ្តល់សេវាប្រឹក្សាយោបល់ និងផ្សព្វផ្សាយកសិកម្មដែលមានប្រសិទ្ធភាព និង (៣) ការប្រើប្រាស់នវានុវត្តន៍ និងចំណេះដឹងមូលដ្ឋានបច្ចេកទេសកសិកម្ម។ និស្សិតក៏សិក្សាមុខវិជ្ជាមួយចំនួនដើម្បីកសាងសមត្ថភាពស្រាវជ្រាវ និងមូលដ្ឋានចំណេះដឹងទូទៅដែលជាធាតុចូលសំខាន់ចូលរួមដល់ការប្រើប្រាស់សមត្ថភាពជំនាញទាំង ៣ ខាងលើប្រកបដោយប្រសិទ្ធភាពក្នុងពេលបំពេញការងារ និងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា។
Repost from CE SAIN Cambodia
+5
[កម្មវិធីចុះអនុស្សារណៈនៃការយោគយល់គ្នា]
នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤ មជ្ឈមណ្ឌលឧត្តមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ នៃមហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយនឹងទីភ្នាក់ងារភីសខ័រ (Peace Corps Cambodia)។ កិច្ចសហការនេះមានគោលបំណងបង្កើតសមត្ថភាពអ្នកស្ម័គ្រចិត្តភីសខ័រ និងសមភាគីសាលារៀនទៅលើកម្មវិធីសួនដំណាំតាមសាលារៀន តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាល និងជំនួយបច្ចេកទេស។ សកម្មភាពសំខាន់ៗនៃកិច្ចសហប្រតិបត្តិការនេះរួមមាន៖
🌱 រៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកស្ម័គ្រចិត្តភីសខ័រ និងគ្រូបង្រៀននៅតាមសាលារៀនដៃគូ ទាក់ទងនឹងសួនដំណាំតាមសាលារៀន និងបច្ចេកទេសកសិកម្មផ្សេងៗដែលពាក់ព័ន្ធ
🌱 ផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំ និងតាមដានការអនុវត្តកម្មវិធីសួនដំណាំតាមសាលារៀន
🌱 រៀបចំដំណើរទស្សនកិច្ចផ្លាស់ប្តូរចំណេះដឹងផ្សេងៗ
🌱 រៀបចំកម្មវិធីរួមគ្នាដើម្បីផ្សព្វផ្សាយកម្មវិធីសួនដំណាំតាមសាលារៀន
មជ្ឈមណ្ឌលឧត្តមភាពសុីសេន និងទីភ្នាក់ងារភីសខ័រ នឹងសហការគ្នាដើម្បីជំរុញការអប់រំកសិកម្ម និងការអនុវត្តកសិកម្មនិរន្តរភាព នៅតាមសួនដំណាំសាលារៀន។ 🌟
=======
👉👉Website | Facebook | Telegram | YouTube| Twitter
[អបអរសាទរដល់និស្សិតជ័យលាភី អាហារូបករណ៍សេវាកម្មសហគមន៍ សម្រាប់បង់ថ្លៃសិក្សា ១០០% ចូលរៀនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ឆ្នាំទី ២ ឆ្នាំសិក្សា ២០២៤-២០២៥]
មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមចូលរួមអបអរសាទរដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ឆ្នាំទី ២ ឆ្នាំសិក្សា ២០២៤-២០២៥ ដែលទទួលជោគជ័យក្នុងការស្នើសុំអាហារូបករណ៍សេវាកម្មសហគមន៍សម្រាប់គាំទ្រដល់ការបង់ថ្លៃសិក្សា ១០០%។ អំឡុងពេលសិក្សាឆ្នាំទី ២ និស្សិតជ័យលាភីនឹងត្រូវតម្រូវឱ្យបំពេញសេវាកម្មសហគមន៍តាមរយៈកម្មវិធីហាត់ការ ឬកម្មវិធីស្ម័គ្រចិត្ត រយៈពេល ១២០ ម៉ោង/ឆមាស និង ១២ សប្តាហ៍ នៅចុងបញ្ចប់នៃឆ្នាំសិក្សា ជាមួយសកម្មភាពគម្រោង និងកម្មវិធីរបស់មហាវិទ្យាល័យ និងស្ថាប័នដៃគូទាក់ទងនឹងជំនាញសិក្សា។ មហាវិទ្យាល័យនឹងបន្តប្រើប្រាស់យន្តការអាហារូបករណ៍នេះសម្រាប់គាំទ្រហិរញ្ញវត្ថុដល់និស្សិតដែលចូលរៀនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម នៅឆ្នាំបន្តបន្ទាប់។
