en
Feedback
ក្រសួងអធិការកិច្ច - Ministry of Inspection

ក្រសួងអធិការកិច្ច - Ministry of Inspection

Open in Telegram
1 238
Subscribers
No data24 hours
-37 days
-1030 days
Posts Archive
សកម្មភាពសង្ខេបសំខាន់ៗប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ជាពិសេសក្
សកម្មភាពសង្ខេបសំខាន់ៗប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ជាពិសេសក្នុងការជំរុញ និងអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦៕ — Weekly Summary of Key Activities of the Ministry of Inspection's Leaders in Efforts to Fulfill Roles and Duties, Particularly in Promoting and Implementing the Ministry of Inspection's "S4P4 Strategy" from August 24 to July 28, 2026. ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង រដ្ឋាភិបាលហុងគ្រី និងរដ្ឋាភិបាលសាធារណរដ្ឋឆែក ព្រមទាំងនិស្សិតជ័យលាភីអាហារូបករណ៍អនុបណ្ឌិតរួមសហភាពអឺរ៉ុប កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានចូលរួមអបអរសាទរ និងជូនពរដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ព្រមទាំងបានរំលេចពីតួនាទីដ៏សំខាន់របស់និស្សិតក្នុងនាមជាអ្នកបន្តវេន និងជាតំណាងប្រទេសជាតិលើឆាកអន្តរជាតិ ក្នុងការផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណ និងការពិតនៃប្រវត្តិសាស្ត្រជាតិ ជាពិសេសការការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានព្រំដែនពីសំណាក់ប្រទេសជិតខាង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវមោទនភាពចំពោះវឌ្ឍនភាពជាតិដែលកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ និងបានសម្តែងនូវជំនឿជាក់យ៉ាងមុតមាំលើការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តជំរុញការកែទម្រង់ ការពារសន្តិសុខជាតិ និងដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើន៕ — On the occasion of presiding over a courtesy meeting with scholarship awardees of the Government of France, the Government of Hungary, the Government of the Czech Republic, and the Erasmus Mundus Joint Master Degree Program, on August 24, 2026, H.E. SOK Soken, Minister of Inspection, extended his congratulations and best wishes to all scholars while highlighting their vital role as successors and national representatives on the international stage in promoting Cambodian culture, identity, and historical truths, particularly in safeguarding territorial integrity against border incursions by neighboring country. At the same time, H.E. Minister expressed great pride in the nation's progress as Cambodia prepares to graduate from Least Developed Country (LDC) status in 2029, while conveying his firm conviction in the visionary leadership of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, in continuing to drive reforms, protect national security, and guide the nation toward greater prosperity. ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

លោកស្រី កែវ កេសី អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំ «កម្មវិធីស្ទង់មតិអំពីច្បាប
+9
លោកស្រី កែវ កេសី អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំ «កម្មវិធីស្ទង់មតិអំពីច្បាប់ ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ» ដើម្បីស្វែងយល់ការយល់ដឹង តម្រូវការរបស់ប្រជាពលរដ្ឋ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់សម្រាប់ការកែលម្អច្បាប់ ឬសេចក្ដីព្រាងច្បាប់ ក្រោមកិច្ចសហការជាមួយអាជ្ញាធរខេត្តកំពត ដោយមានការចូលរួមពីប្រជាពលរដ្ឋសរុប ២៦៨នាក់ (ស្រី ១៣៨នាក់) នៅក្នុងបរិវេណឃ៉ំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។ ខេត្តកំពត៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦៕ ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
+9
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន រួមមាន (១) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូស្តីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន (២) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) (៣) សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ (៤) របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ (៥) របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពនិងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល និង (៦) បញ្ហាផ្សេងៗ នៅវិមានសន្តិភាព។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦៕ — H.E. SOK Soken, Minister of Inspection, attended the Plenary Meeting of the Council of Ministers, held under the high presidency of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, to discuss and review several agenda items, including: (1) Draft Law on the Approval of the Cebu Protocol to Amend the Charter of ASEAN, (2) Draft Law on the Approval of the Convention on the Privileges and Immunities of the Secretariat, Its Personnel, and Representatives of Members of the Conference on Interaction and Confidence Building Measures in Asia (CICA), (3) Draft Mid-Term Progress Report on the Implementation of the National Population Policy 2016-2030, (4) Progress Report on the Implementation of Key Measures in Strengthening Public Administration Capacity, (5) Progress Report on the Implementation of Priority Policy Programs and Key Measures in the Health Sector, and (6) Other Matters, at the Peace Palace. Phnom Penh, August 28, 2026 ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ដែលប្រារព្ធឡើ
+9
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ដែលប្រារព្ធឡើង ក្រោមមូលបទ៖ "សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅអគារអគ្គនាយកដ្ឋានពន្ធដារ។ ពិធីបើកសន្និសីទដ៏មានសារសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា និងជំរុញការពិភាក្សាលើការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម តាមរយៈការអនុវត្តច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដើរទន្ទឹមគ្នានឹងការកសាងស្មារតីសាមគ្គីភាព និងភាពជាដៃគូជិតស្និទ្ធរវាងបណ្តាសភានៃបណ្តាប្រទេសក្នុងតំបន់ និងសកលលោក។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦៕ — H.E. SOK Soken, Minister of Inspection, attended the Opening Ceremony of the 2nd Inter-Parliamentary Speakers' Conference (ISC-2) under the theme "Solidarity for Peace and Shared Prosperity: Strengthening International Law and Peaceful Conflict Resolution," held under the high presidency of Samdech Akka Moha Sena Padei Techo HUN Sen, President of the Senate of the Kingdom of Cambodia and President of the ISC-2, at the General Department of Taxation headquarters. This significant opening ceremony was organized to strengthen inter-parliamentary cooperation and foster dialogue on promoting peace, stability, and shared prosperity through the implementation of international law and peaceful conflict resolution, alongside building a spirit of solidarity and close partnership among parliaments across the region and the globe. Phnom Penh, August 27, 2026 ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

ឯកឧត្តម អួន ម៉េងឈាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាបន្តលេីសេចក្តីព្រាងផែនការសកម
+4
ឯកឧត្តម អួន ម៉េងឈាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាបន្តលេីសេចក្តីព្រាងផែនការសកម្មភាពអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅទីស្ដីការក្រសួង។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦៕ ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងកម្រិតនយោបាយ ដើម្បីពិនិត្យ និ
+4
លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងកម្រិតនយោបាយ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នៅទីស្ដីការក្រសួងផែនការ។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៕ ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីទិវាអក្ខ
+5
លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីទិវាអក្ខរកម្មជាតិ ៨ កញ្ញា ទិវាសន្តិភាពអន្តរជាតិ លើកទី២៤ ថ្ងៃទី២១ ខែកញ្ញា និងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៕ ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍ
+9
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តនៃវិស័យអធិការកិច្ច ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ សំដៅត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ជំនួបពិភាក្សាការងារជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច ព្រមទាំងប្រធាន និងតំណាងមន្ទីរអធិការកិច្ចរាជធានី-ខេត្ត ទាំង២៥ តាមប្រព័ន្ធអនឡាញ នៅទីស្ដីការក្រសួង។ នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំ បានរាយការណ៍យ៉ាងលម្អិតជូនអង្គប្រជុំ អំពីវឌ្ឍនភាព សមិទ្ធផលការងារសំខាន់ៗ​ បញ្ហាប្រឈម វឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ និងទិសដៅការងារនានានៃវិស័យអធិការកិច្ច។ ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរៀបចំ និងការផ្តល់ធាតុចូលសំខាន់ៗរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តការងារ ស្របតាមយុទ្ធសាស្រ្ត ព៤ជ៤​ របស់ក្រសួង ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំឱ្យបន្តខិតខំអនុវត្តតួនាទីភារកិច្ច ប្រកបដោយភាពបុរេសកម្ម និងបន្តខិតខំរៀបចំឯកសារនានាដោយត្រូវពិនិត្យឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងកិច្ចការគាំទ្រពាក់ព័ន្ធទាំងអស់ឱ្យបានរលូន ត្រឹមត្រូវ និងទាន់ពេលវេលា សម្រាប់ជំនួបដ៏មានសារៈសំខាន់នាពេលខាងមុខនេះ។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៕ — H.E. SOK Soken, Minister of Inspection, chaired a weekly meeting to review and discuss work progress, challenges, and future directions of the inspection sector in line with the Political Platform and the Pentagonal Strategy–Phase I of the Royal Government of the 7th Legislature, aiming to comprehensively prepare for an upcoming meeting with the Commission on Human Rights, Complaint Reception and Investigation, and Inspection (First Commission) of the National Assembly, with the participation of leaders and officials, alongside the heads and representatives of the 25 Municipal-Provincial Departments of Inspection via an online platform at the Ministry. On that occasion, the leaders presented detailed reports on key achievements, challenges, the implementation progress of the S4P4 Strategy, and future directions within the inspection sector. Addressing the meeting, H.E. Minister appreciated the dedication and valuable inputs of the leaders and officials in implementing tasks aligned with the Ministry’s S4P4 Strategy, while instructing them to carry out their duties proactively, thoroughly review all documentation, and ensure smooth, accurate, and timely support for this crucial upcoming meeting. Phnom Penh, August 26, 2026 ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ និងជាប្រធានអនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ បានអញ្ជើញដឹកនាំកិច
+7
ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ និងជាប្រធានអនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលេីឯកសារទស្សនាទាន នៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង សមាជិក សមាជិកា នៃអនុក្រុមការងារ នៅទីស្ដីការក្រសួង។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៕

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាករណីបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយមានការចូ
+9
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាករណីបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៅទីស្ដីការក្រសួង។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ បានធ្វើបទបង្ហាញលម្អិតអំពីវឌ្ឍនភាពនៃការងារពិនិត្យ និងដោះស្រាយករណីបណ្តឹងខាងលើ ព្រមទាំងផ្ដល់មតិ និងធាតុចូលសំខាន់ៗ ដើម្បីជួយសម្រួលដល់ការពិនិត្យ វាយតម្លៃ និងស្វែងរកដំណោះស្រាយរបស់អង្គប្រជុំ លើករណីបណ្តឹងនេះ។ ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងបានផ្ដល់នូវអនុសាសន៍ណែនាំឱ្យបន្តចុះអង្កេតស្រាវជ្រាវឱ្យបានហ្មត់ចត់ និងពន្លឿននីតិវិធី និងយន្តការដោះស្រាយឱ្យបានឆាប់រហ័ស ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងស្របតាមស្មារតី «យុទ្ធសាស្ត្រ ព៤ជ៤» របស់ក្រសួង សំដៅធានាយុត្តិធម៌ តម្លាភាព និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋបន្ថែមទៀត លើយន្តការដោះស្រាយបណ្ដឹងរបស់ក្រសួងអធិការកិច្ច។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៕ — H.E. SOK Soken, Minister of Inspection, chaired a meeting to discuss people’s public complaint, with the participation of relevant leaders and officials, at the ministry. On that occasion, the leaders presented a detailed report on the progress of reviewing and processing the complaint, while contributing key insights to assist the meeting in evaluating and identifying effective solutions. Addressing the meeting, H.E. Minister appreciated the dedicated efforts of the leaders and officials, and instructed them to conduct thorough on-site investigations and expedite resolution procedures in strict compliance with legal and regulatory instruments and the ministry’s S4P4 Strategy, aiming to ensure justice, transparency, and further enhance public trust in the dispute resolution mechanisms of the Ministry of Inspection. Phnom Penh, August 26, 2026 ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ “ក្រុមការងារ
+7
លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ “ក្រុមការងារ ជ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិនិត្យវឌ្ឍនភាពការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ និងបូកសរុបរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី២០ នៅពេលខាងមុខ ព្រមទាំងពិនិត្យដោះស្រាយបញ្ហាប្រឈមក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ និងការងារ ក៏ដូចជាសំណូមពររបស់វិស័យឯកជនតាមសំណើរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ តំណាងផ្នែករដ្ឋាភិបាល និងលោកឧកញ៉ាបណ្ឌិត ណាង សុធី សហប្រធានក្រុមការងារ "ជ" តំណាងផ្នែកឯកជន នៅទីស្ដីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦៕ ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

Repost from N/a
សូមថ្លែងអំណរគុណ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. ដែលបានចូលរួមបរិច្ចាគថវិកា ច
+1
សូមថ្លែងអំណរគុណ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. ដែលបានចូលរួមបរិច្ចាគថវិកា ចំនួន ១០លានរៀល សម្រាប់បងប្អូនភូមិរង់ចាំ ❤️🫶 #សសយក #UYFC #សសយកអលស្តារ #uyfcallstar #កីឡា_មិត្តភាព_សប្បុរស #sportfriendshipcharity #CambodiaYouth #FootballForCharity