fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ក្រសួងអធិការកិច្ច - Ministry of Inspection

ក្រសួងអធិការកិច្ច - Ministry of Inspection

رفتن به کانال در Telegram
1 230
مشترکین
اطلاعاتی وجود ندارد24 ساعت
+27 روز
-830 روز
آرشیو پست ها
ឯកឧត្តម កែវ គង់ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងពិភាក្សាលើលទ្ធផលរបាយការណ៍អធ
+4
ឯកឧត្តម កែវ គង់ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងពិភាក្សាលើលទ្ធផលរបាយការណ៍អធិការកិច្ច របស់ប្រតិភូចុះធ្វើអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅទីស្ដីការក្រសួង។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៕ ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

ឯកឧត្ដម ឆេង សារឿន រដ្ឋលេខាធិការ និងជាប្រធានអនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ បានអញ្ជើញដឹកនាំកិច
+6
ឯកឧត្ដម ឆេង សារឿន រដ្ឋលេខាធិការ និងជាប្រធានអនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលេីសេចក្តីព្រាងប្រកាសស្តីពីវិធាន និងនីតិវិធីប្រតិបត្តិអធិការកិច្ច និងតាមដានការអនុវត្តច្បាប់​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក និងសមាជិកា នៃអនុក្រុមការងារ នៅទីស្ដីការក្រសួង។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៕ ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សា ព្រមទាំងផ្តល់ទិសដៅដោះស
+9
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សា ព្រមទាំងផ្តល់ទិសដៅដោះស្រាយលើករណីបណ្តឹង និងសំណូមពរ ដែលក្រសួងអធិការកិច្ចបានទទួលពីប្រជាពលរដ្ឋ ដើម្បីធានាបាននូវភាពយុត្តិធម៌ តម្លាភាព និងប្រសិទ្ធភាពស្របតាមនីតិវិធីច្បាប់ជាធរមានជូនភាគីពាក់ព័ន្ធ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ទទួលបន្ទុកការងារដោះស្រាយបណ្ដឹង នៅទីស្ដីការក្រសួង។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៕ — H.E. SOK Soken, Minister of Inspection, continued to lead a meeting to review, discuss, and provide resolution directives on complaint cases and requests received by the Ministry of Inspection from citizens, ensuring justice, transparency, and effectiveness in accordance with applicable legal procedures for all involved parties, with the participation of leaders and technical officials in charge of complaint resolution at the Ministry. Phnom Penh, October 27, 2026 ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

សូមអនុមោទនា កឋិនកាល ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដើម្បីទទួលបាន
សូមអនុមោទនា កឋិនកាល ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមអម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារ
+5
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមអម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ចូលសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាលម៉ែត្រ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំអមទាំងអស់ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ ថែទាំ និងព្យាបាលសុខភាពជូន សម្តេចឥស្សរវិទេសបញ្ញា ព្រមទាំងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជួយប្រោះព្រំសព្ទសាធុការពរជ័យដល់សម្តេចឥស្សរវិទេសបញ្ញា ឱ្យបានឆាប់ជាសះស្បើយពីជំងឺ។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦៕ — H.E. SOK Soken, Minister of Inspection, accompanied H.E. HUN Many, Deputy Prime Minister, Minister of Civil Service, to pay a visit to Samdech Issara Vitesa Panha HOR Namhong, Supreme Advisor to His Majesty the King, who is receiving medical treatment at Calmette Hospital. On that occasion, H.E. Deputy Prime Minister, H.E. Minister and all accompanying leaders expressed their gratitude to the medical team for their high attention in monitoring, caring for, and treating Samdech Issara Vitesa Panha’s health, while praying to all sacred objects in the world to grant blessings for Samdech Issara Vitesa Panha’s speedy and complete recovery. Phnom Penh, October 25, 2026 ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ទទួលបន្ទុកការងារដោះស្
+9
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ទទួលបន្ទុកការងារដោះស្រាយបណ្ដឹង នៅទីស្ដីការក្រសួង ដើម្បីពិនិត្យ និងពិភាក្សា ព្រមទាំងផ្តល់ទិសដៅដោះស្រាយលើករណីបណ្តឹង និងសំណូមពរចំនួន៣ ករណី ដែលក្រសួងអធិការកិច្ចបានទទួលពីប្រជាពលរដ្ឋនៅខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។ កិច្ចប្រជុំនាពេលនេះ គឺជាឱកាសដ៏មានសារៈសំខាន់ក្នុងការពិនិត្យស៊ីជម្រៅទៅលើទិដ្ឋភាពជាក់ស្តែងនៃសំណុំរឿងនីមួយៗ ដើម្បីវិភាគឱ្យហ្មត់ចត់ និងល្អិតល្អន់លើអង្គហេតុ អង្គច្បាប់ និងនីតិវិធីនៃការដោះស្រាយពាក្យបណ្តឹងទាំងនេះ សំដៅធានាថា រាល់ក្តីកង្វល់ និងបណ្ដឹងរបស់ប្រជាពលរដ្ឋត្រូវបានពិនិត្យ និងវាយតម្លៃដោយឈរលើមូលដ្ឋានច្បាប់ តម្លាភាព និងភាពយុត្តិធម៌។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦៕ — H.E. SOK Soken, Minister of Inspection, convened a meeting with leaders and technical officials in charge of complaint resolution at the Ministry to review, discuss, and provide guidance on resolving three cases of complaints and requests received by the Ministry of Inspection from citizens in Takeo, Kampong Speu, and Kandal provinces. This meeting is a crucial opportunity to conduct an in-depth examination of the factual context of each case, carefully analyzing the facts, law, and procedural frameworks for complaint resolution to ensure that all public concerns and complaints are reviewed and evaluated on the basis of the law, transparency, and justice. Phnom Penh, October 26, 2026 ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

សូមអនុមោទនា ពិធីបុណ្យចេញព្រះវស្សា ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
សូមអនុមោទនា ពិធីបុណ្យចេញព្រះវស្សា ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

សកម្មភាពសង្ខេបសំខាន់ៗប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ជាពិសេសក្
សកម្មភាពសង្ខេបសំខាន់ៗប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ជាពិសេសក្នុងការជំរុញ និងអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦៕ — Weekly Summary of Key Activities of the Ministry of Inspection’s Leaders in Efforts to Fulfill Roles and Duties, Particularly in Promoting and Implementing the Ministry of Inspection’s “S4P4 Strategy” from 5 to October 23, 2026. ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុង “ពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេម
+9
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុង “ពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីអបអរសាទរ និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីៗនាពេលនេះ គឺជាស្តែងឱ្យឃើញពីការរីកចម្រើន និងការអភិវឌ្ឍសមត្ថភាពរបស់កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការថែរក្សាសន្តិភាព និងការផ្ដល់ជំនួយមនុស្សធម៌នៅលើពិភពលោក និងបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តុះបណ្តាលកងកម្លាំងឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់។ ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦៕ — H.E. SOK Soken, Minister of Inspection, attended the “Commemorative Ceremony Marking the 20th Anniversary of the Deployment of the Royal Cambodian Armed Forces to United Nations Peacekeeping Missions and the Official Inauguration of Various Achievements at the Training School for Multi-National Peacekeeping Forces,” presided over by Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia. This commemoration and official inauguration of new achievements reflect the growth and capacity building of the Royal Cambodian Armed Forces in actively contributing to global peace maintenance and humanitarian assistance, while demonstrating the high priority placed by the Royal Government of Cambodia on modernizing training infrastructure to ensure the continued progress and high efficiency of the peacekeeping forces. Kampong Speu, October 24, 2026 ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

ថ្លែងក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន២០,៧៥៥នាក់ ក្នុងស្រុករមាសហែក ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងនាំផ្ដល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានពាំនាំនូវការសួរសុខទុក្ខពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងការបង្ខិតសាលារៀន និងមន្ទីរពេទ្យឱ្យមកជិតផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបានថ្លែងអំណរគុណ និងជូនពរដល់ក្រុមគ្រូពេទ្យទាំងអស់ឱ្យមានសុខភាពល្អ ដើម្បីបន្តបេសកកម្មមនុស្សធម៌ជួយសង្គ្រោះ និងពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបន្ថែមទៀត៕ — Speaking at the free medical examination and treatment program for 20,755 local residents in Romeas Haek District, H.E. SOK Soken, Minister of Inspection, Deputy Chairman of the Royal Government’s Working Group in Svay Rieng Province and Chairman of the Royal Government’s Working Group in Romeas Haek District, expressed his gratitude to all volunteer medical personnel for their dedication in organizing and delivering healthcare services to local residents and conveyed warm greetings from H.E. HUN Many, Honorary President of H.E. HUN Many’s Volunteer Medical Teamwork, as well as called upon the public to continue celebrating the recent achievements of the Royal Government. Concurrently, Samdech Kitti Sangahapundit MEN Sam An, Supreme Advisor to His Majesty the King, emphasized the deep care and attention of Samdech Akka Moha Sena Padei Techo HUN Sen, Samdech Kittiprittbandit BUN Rany Hun Sen, Samdech Moha Borvor Thipadei HUN Manet, and First Lady Lok Chumteav Dr. PICH Chanmony Hun Manet in bringing schools and hospitals closer to the homes of local communities and expressed her gratitude and best wishes to all medical personnel for good health to continue their humanitarian mission of treating and caring for citizens across local communities. ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវា
+9
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន រួមមាន (១) របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច៩ខែ ឆ្នាំ២០២៦ និងការកែសម្រួលក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម (MTFF) (២) សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ (៣) សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ (៤) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និង (៥) បញ្ហាផ្សេងៗ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្រ្តី។ រាជធានីភ្នំពេញ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦៕ — H.E. SOK Soken, Minister of Inspection, attended the Plenary Meeting of the Council of Ministers to discuss and review several agenda items, including: (1) Report on the Assessment of the Macroeconomic Situation for the First 9 Months of 2026 and Adjustments to the Medium-Term Financial Framework (MTFF), (2) Draft Law on Financial Management for 2027, (3) Draft Law on the Settlement of the General State Budget for Financial Management 2025, (4) Draft Law on the Approval of the Second Protocol to Amend the ASEAN Agreement on Trade in Goods, and (5) Other Matters, held under the high presidency of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, at the Peace Palace. Phnom Penh, October 23, 2026 ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

«ប្រជាពលរដ្ឋគាត់មិនមែនជឿតែលើមាត់យើងនិយាយទេ គាត់មិនមែនជឿតែលើក្រដាសយើងសរសេរទេ តែគាត់ជឿទៅលើអ្វីដែលជាលទ្ធផលជាក់ស្ដែងរបស់យើង»។ នេះ
«ប្រជាពលរដ្ឋគាត់មិនមែនជឿតែលើមាត់យើងនិយាយទេ គាត់មិនមែនជឿតែលើក្រដាសយើងសរសេរទេ តែគាត់ជឿទៅលើអ្វីដែលជាលទ្ធផលជាក់ស្ដែងរបស់យើង»។ នេះជាប្រសាសន៍គន្លឹះលើកឡើងដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច។ ជាក់ស្ដែង គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងអធិការកិច្ចសម្រេចបានសមិទ្ធផលសំខាន់ៗដូចខាងក្រោម៖ ១-ចុះធ្វើអធិការកិច្ចចំនួន ២.៨០៧ អង្គភាព។ ២-ពិនិត្យ និងដោះស្រាយបណ្តឹងចំនួន ៤៣៥ បណ្តឹង។ ៣-តាមដានការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងអនុសាសន៍ផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលចំនួន ៣.៨៥៣ មុខសញ្ញា។ ៤-ចុះអប់រំផ្សព្វផ្សាយច្បាប់ចំនួន ៦០០ លើក។ ៥-រៀបចំវេទិកាសាធារណៈចំនួន ៤០ លើក។ ៦-ចុះស្ទង់មតិចំនួន ១៦៨ លើក៕ — “Citizens do not place their trust merely in our verbal assurances or written declarations; rather, they place their trust in our tangible, concrete results.” This was the key remark highlighted by H.E. SOK Soken, Minister of Inspection. Indeed, as of the first semester of 2026 under the 7th Mandate of the National Assembly, the Ministry of Inspection has achieved the following key milestones: 1. Conducted inspections at 2,807 entities. 2. Reviewed and resolved 435 complaints. 3. Monitored regulatory compliance, legal and regulatory instruments, and directives of the Head of the Royal Government across 3,853 targets. 4. Conducted 600 legal dissemination sessions. 5. Organized 40 public forums. 6. Conducted 168 public opinion surveys. ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

អបអរសាទរ ខួបលើកទី ៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦ ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soke
អបអរសាទរ ខួបលើកទី ៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦ ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុង “ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិ ស្តីព
+9
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុង “ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូចមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ឆ្នាំ២០២៦-២០៣០» ដ៏មានសារសំខាន់នេះ គឺដើម្បីពង្រឹងតួនាទីស្នូលរបស់វិស័យ MSMEs ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ តាមរយៈការតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រនានាឱ្យកាន់តែប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ សំដៅជំរុញផលិតកម្មក្នុងស្រុក បង្កើតការងារ និងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ រាជធានីភ្នំពេញ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៕ — H.E. SOK Soken, Minister of Inspection, attended the "Official Launching Ceremony of the National Strategy on Micro, Small, and Medium Enterprise Development 2026–2030," presided over by Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, at Sokha Phnom Penh Hotel. This vital "National Strategy on Micro, Small, and Medium Enterprise (MSMEs) Development 2026–2030" aims to strengthen the core role of the MSMEs sector as the backbone of the national economy by creating an integrated and comprehensive synergy among policies and support mechanisms to boost domestic production, generate employment, and enhance sustainable national economic resilience. Phnom Penh, October 22, 2026 ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖ 🌐Sok Soken 🌐Sok Soken 🌐Instagram 🌐Youtube 🌐Tik Tok 🌐ក្រសួងអធិការកិច្ច 🌐ក្រសួងអធិការកិច្ច 🌐MIns Website