en
Feedback
ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona

Open in Telegram

ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

Show more
3 617
Subscribers
-424 hours
+57 days
+3830 days
Posts Archive
គោលការណ៍ណែនាំចំពោះក្រសួង-ស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងការបាក់ច្រាំងទន្លេ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី២៥ កាលពីថ្ងៃសុក្រ ទី ២៨ សីហា ២០២៦។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី១២-១៣ ខែកញ្ញា ខាងមុខនេះ នៅអគារពិព័រណ៍កោះពេជ្រ គឺជាកម្មវិធី “ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦” ដែលផ្ដល់ឱកាសការងារ ៣៥ ០០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រចំនួន ១៥០ រួមទាំងបានជួបជាមួយអ្នកជំនាញផ្នែកធនធានមនុស្ស ដេីម្បីទទួលបានចំណេះដឹងល្អ​ៗថែមទៀតផង ។ បងប្អូនដែលមានបំណងចូលរួមអាច រៀបចំប្រវត្តិរូបសង្ខេប (CV) ភ្លាម! ដាក់ពាក្យភ្លាម! ប្រឹក្សាយោបល់ភ្លាម! សម្ភាសភ្លាម! ដឹងលទ្ធផលភ្លាមៗ!​

រាជរដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ គោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ដោយកម្មវិធីនេះគ្របដណ្ដប់លើក្រុមគោលដៅសំខាន់ៗទាំង ៦ ទូទាំងប្រទេស រួមមានស្រ្តី និងកុមារ ដែលមានដូចជា ១.ក្រុមគ្រួសារមានបណ្ណសមធម៌ ២.កម្មករ និយោជិត ដែលជាសមាជិក ប.ស.ស. ៣.មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា មន្ត្រីកម្មសិក្សា ៤.មន្ត្រីនគបាលជាតិ មន្ត្រីពន្ធធនាគា ៥.ស្ត្រីជាប់ឃុំដែលមានផ្ទៃពោះ និង៦.ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។ ផលិតដោយ៖ មន្ទីរព័ត៌មានរាជធានីភ្នំពេញ

កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា Cambodia Protests against Thailand's Persi
+4
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា Cambodia Protests against Thailand's Persistent Violations of Cambodian Sovereignty and Territorial Integrity

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរំលឹកពីសេចក្តីប្រកាសទីក្រុងភ្នំពេញរបស់សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលបង្ហាញពីការប្តេជ្ញាចិត្តគោរពប្រតិបត្តិតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ និងលើកកម្ពស់ការគោរពកាតព្វកិច្ចនៃច្បាប់អន្តរជាតិ។ ទាំងអស់នេះ សបញ្ជាក់យ៉ាងច្បាស់អំពីវិសាលភាពនៃការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិមកលើភាពជាអ្នករងគ្រោះរបស់កម្ពុជា។ សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇 JOIN US ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ 🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia

ក្រសួងធម្មការ និងសាសនា បញ្ចេញវីដេអូផ្សព្វផ្សាយ ស្តីពី អភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនា សម្រាប់វត្តអារាម។

វីដេអូស្តីបន្ទោសក្នុងរោងចក្រដែលកំពុងល្បីល្បាញ និងបង្កើតឱ្យមានការយល់ច្រឡំ តាមពិតជាការសម្តែងរបស់កម្មករកម្មការិនីក្នុងរោងចក្រតែប៉ុណ្ណោះ។ នេះជាការបកស្រាយរបស់ក្រុមអ្នកផលិត និងស្នើបញ្ឈប់ការចែកចាយបន្ត។

ឯកឧត្តម ប៉ែន បូណា លើកទឹកចិត្តនិស្សិតជ័យលាភី ឱ្យចែករំលែកចំណេះដឹងអំពីគោលនយោបាយជាតិដល់យុវជនរួមសាកលវិទ្យាល័យ ...................
+9
ឯកឧត្តម ប៉ែន បូណា លើកទឹកចិត្តនិស្សិតជ័យលាភី ឱ្យចែករំលែកចំណេះដឹងអំពីគោលនយោបាយជាតិដល់យុវជនរួមសាកលវិទ្យាល័យ ................... ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យ និងនិស្សិតជ័យលាភីលេខ១ ដល់លេខ៥ស្ទួន នៃកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈក្រោមប្រធានបទ «តើយុវជនត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០?»។ កម្មវិធីនេះ ដែលបានរៀបចំឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ តាមរយៈជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តនិស្សិតជ័យលាភីឱ្យខិតខំប្រឹងប្រែងពង្រឹងនិងសម្រួចខ្លួនដើម្បីក្លាយជាជនបង្គោល ជាកម្លាំងចលករដ៏សកម្ម ដើម្បីពាំនាំនិងផ្សព្វផ្សាយគោលនយោបាយជាតិ ជាពិសេស មុំទី១ ស្តីពី «មូលធនមនុស្ស» នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ទៅកាន់សាធារណជន និងយុវជនរួមសាកលវិទ្យាល័យ។ គោលបំណងគឺដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់យុវជនក្នុងដំណើរការអភិវឌ្ឍជាតិឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ តាមការគ្រោងទុករបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕ សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇 JOIN US ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ 🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia

ឯកឧត្តម ប៉ែន បូណា បានរំលឹកពីការព្រួយបារម្ភរបស់សភានិយាយភាសាបារាំង (APF) ចំពោះការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិល និងការប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា និងអំពាវនាវឱ្យថៃគោរពអធិបតេយ្យភាពកម្ពុជា បញ្ឈប់សកម្មភាពឯកតោភាគី និងដកកងកម្លាំងចេញពីតំបន់ជម្លោះ។ APF ក៏ជំរុញឱ្យអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇 JOIN US ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ 🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia

ឯកឧត្តម ប៉ែន បូណា បានរំលឹកពីការព្រួយបារម្ភរបស់សភានិយាយភាសាបារាំង (APF) ចំពោះការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិល និងការប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា និងអំពាវនាវឱ្យថៃគោរពអធិបតេយ្យភាពកម្ពុជា បញ្ឈប់សកម្មភាពឯកតោភាគី និងដកកងកម្លាំងចេញពីតំបន់ជម្លោះ។ APF ក៏ជំរុញឱ្យអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇 JOIN US ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ 🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia

ឯកឧត្តម ប៉ែន បូណា បានរំលឹងពីការព្រួយបារម្ភរបស់សភានិយាយភាសាបារាំង (APF) ចំពោះការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិល និងការប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា និងអំពាវនាវឱ្យថៃគោរពអធិបតេយ្យភាពកម្ពុជា បញ្ឈប់សកម្មភាពឯកតោភាគី និងដកកងកម្លាំងចេញពីតំបន់ជម្លោះ។ APF ក៏ជំរុញឱ្យអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇 JOIN US ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ 🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia

ឯកឧត្តម ប៉ែន បូណា បានរំលឹកពីបទពិសោធន៍នៃក្រោយចុះពិនិត្យផ្ទាល់នៅតំបន់ព្រំដែនរបស់លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលមានការរន្ធត់ចំពោះការបំផ្លាញផ្ទះសម្បែង និងការរងទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ។ លោកបានរំលឹកថា តាមច្បាប់អន្តរជាតិ ជនភៀសសឹកមានសិទ្ធិវិលត្រឡប់ទៅលំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតវិញដោយសុវត្ថិភាព និងគ្មានការរារាំង។ សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇 JOIN US ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ 🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia

តាមរយៈការលាតត្រដាងរបស់សារព័ត៌មានអន្តរជាតិជាបន្តបន្ទាប់ និងតាមរយៈនយោបាយការទូតសកម្ម និងរស់រវើករបស់រាជរដ្ឋាភិបាលក្រោមអភិក្រម «ស្ងាត់តែមិនស្ងៀម» អំពើឈ្លានពាន កាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ កំពុងអង្រួនបេះដូងរបស់មនុស្សទូទាំងពិភពលោកឱ្យបែរក្រឡេកមកមើលសង្គ្រាមឈ្លានពានដ៏អាក្រក់មួយនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇 JOIN US ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ 🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia

វីដេអូចំណាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋ ចំពោះ ផ្លូវកៅស៊ូលេខ៣៧០ ដែលផ្លូវមួយខ្សែរនេះបានក្លាយជាបណ្តាញតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចយ៉ាងមានសារៈសំខាន់ និងជួយសម្រួលក្នុងការធ្វើដំណើរ ជំរុញការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ លើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ដោយឡែក សន្និសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីចុងខែសីហាកន្លងទៅក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសទីក្រុងភ្នំពេញពីការប្តេជ្ញាចិត្តគោរពប្រតិបត្តិតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ និងលើកកម្ពស់ការគោរពកាតព្វកិច្ចនៃច្បាប់អន្តរជាតិ។ សេចក្តីប្រកាសក៏បានប្តេជ្ញាគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ការពិគ្រោះយោបល់ ការចរចា ការសម្រុះសម្រួល និងមធ្យោបាយសន្តិវិធីផ្សេងទៀតដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិយ៉ាងពេញលេញ។ ទាំងអស់នេះ សបញ្ជាក់យ៉ាងច្បាស់អំពីវិសាលភាពនៃការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិមកលើភាពជាអ្នករងគ្រោះរបស់កម្ពុជា និងការទាមទារឱ្យមានដំណោះស្រាយដ៏ពិតប្រាកដមួយដែលមិនអាចគេចវេសបាន៕ សូមអរគុណ!

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ .................................. អ្ន
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ .................................. អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីសារព័ត៌មានអន្តរជាតិល្បីៗចេញមកនិយាយការពិតពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា៖ រយៈពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិធំៗ បានរាយការណ៍ជាបន្តបន្ទាប់ពីការពិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ «យោធាថៃពង្រឹងការឈរជើងនៅលើទឹកដីខ្មែរ...ជីវិតពលរដ្ឋភៀសសឹកខ្មែរក្រឡាប់ចាក់ដោយសារការបង្ខំឱ្យបោះបង់ផ្ទះសម្បែងនិងមុខរបរចិញ្ចឹមជីវិត... ជនភៀសសឹកចង់វិលត្រឡប់ទៅផ្ទះវិញ... អ្វីដែលកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ មិនមែនជាជម្លោះប្រដាប់អាវុធធម្មតាទេ តែជាសង្គ្រាមលេបត្របាក់ទឹកដីដោយចេតនា... ការវាយប្រហារដែលថៃធ្វើមកលើកម្ពុជាដោយផ្គុំគ្នារវាងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស មិនមែនជាសកម្មភាពការពារខ្លួនទេ តែគឺជាការរៀបចំផែនការទុកមុនយ៉ាងល្អិនល្អន់...»។ ទាំងអស់នេះ គឺជាពាក្យពេចន៍ដែលអ្នកសារព័ត៌មានបរទេសល្បីៗ បានពិពណ៌នាជាបន្តបន្ទាប់អំពីអ្វីដែលបានកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ...។ បន្ថែមពីលើការពិពណ៌នាក្នុងសារព័ត៌មាន រូបថតពិតៗដែលបង្ហាញពីការរងគ្រោះរបស់ប្រជាជនកម្ពុជាដោយសារការវាយប្រហារហួសប្រមាណពីកងកម្លាំងថៃ និងភាពខ្ទេចខ្ទាំនៃប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ត្រូវបានអ្នកសារព័ត៌មានបារាំង លោក Jean Luc Moreau Deleris យកទៅដាក់តាំងក្នុងមហោស្រពពិព័រណ៍រូបថតកាសែតអន្តរជាតិដើម្បីប្រាប់ពិភពលោកអំពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា ដែលបង្កឱ្យមានជនស៊ីវិលស្លាប់ និងរបួសជាច្រើន និងបានបណ្តាលឱ្យជនភៀសសឹកជាង ៦៤ម៉ឺននាក់ បង្ខំចិត្តចាកចោលផ្ទះសម្បែង។ រហូតមកទល់បច្ចុប្បន្ន នៅមានជនភៀសសឹកជិត ២ម៉ឺននាក់ទៀត នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយទេ ដោយសារការារាំងដោយបន្លាលួស ទូរកុងតឺន័រ ហើយផ្ទះរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ។ ឃ្លីបវីដេអូដែលបង្ហាញពីអំពើឆក់ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរពីសំណាក់កងទាហានថៃក៏ត្រូវបានអ្នកសារព័ត៌មានបរទេសឃើញនិងលើកមកពិពណ៌នាផងដែរ។ រឿងរ៉ាវទាំងអស់នេះកំពុងអង្រួនបេះដូងរបស់មនុស្សទូទាំងពិភពលោកឱ្យបែរក្រឡេកមកមើលសង្គ្រាមឈ្លានពានដ៏អាក្រក់មួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលជាទូទៅគេមិនសូវបានចាប់អារម្មណ៍ខ្លាំងនៅឡើយ។ ប៉ុន្តែ តាមរយៈការលាតត្រដាងរបស់សារព័ត៌មានអន្តរជាតិ ជាបន្តបន្ទាប់ និងតាមរយៈនយោបាយការទូតសកម្ម និងរស់រវើករបស់រាជរដ្ឋាភិបាលក្រោមអភិក្រម «ស្ងាត់តែមិនស្ងៀម» អំពើឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ កាលពីថ្មីៗនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Thomas Andrew ក៏បានចុះទៅដល់ព្រំដែននិងបានពិពណ៌នាអំពីការឈឺចាប់ខ្លោចផ្សារបស់ជនភៀសសឹកកម្ពុជា ដែលបានឃើញផ្ទះសម្បែងរបស់ពួកគេរងការទម្លាក់គ្រាប់បែក និងត្រូវបានឈូសឆាយបំផ្លាញដោយគ្រឿងចក្ររបស់ថៃ។ ទិដ្ឋភាពនេះបានធ្វើឱ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបង្ហាញអារម្មណ៍រន្ធត់តក់ស្លុតជាពន់ពេកនិងបានបញ្ជាក់ច្បាស់ៗថា យោងតាមច្បាប់អន្តរជាតិ ជនភៀសសឹកដោយសារជម្លោះប្រដាប់អាវុធមានសិទ្ធិត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញនិងប្រកបរបរចិញ្ចឹមជីវិតដោយសុវត្ថិភាព និងដោយគ្មានការរារាំង។ លោក Thomas Andrew ក៏បានរម្លឹកថា ចំណុចដ៏មានសារៈសំខាន់នេះក៏មានចែងក្នុងសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែរ។ ចំណែកសភានិយាយភាសាបារាំង (APF) ក៏ធ្លាប់បានចេញសេចក្តីសម្រេចកាលពីអំឡុងខែកក្កដាកន្លងទៅនេះ ដោយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្ស ការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិល ការរំលោភបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា។ សភាប្រើភាសាបារាំងបានអំពាវនាវឱ្យថៃគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពកម្ពុជា និងចៀសវាងរាល់សកម្មភាពជាឯកតោភាគីដែលបណ្តាលឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងអំពាវនាវឱ្យដកកងកម្លាំងទាំងអស់ចេញពីតំបន់ជម្លោះ។ សភា APF ក៏បានជំរុញឱ្យមានការអនុវត្តពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំាពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅរកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»។ ប្រធានបទដ៏សំខាន់
អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»។ ប្រធានបទដ៏សំខាន់មួយនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅ បង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ។ អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន។ អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពី សមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់ ការរស់នៅក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន។ ស្របពេលដែលពិភពលោកកំពុងអបអរទិវាអក្ខរកម្មអន្តរជាតិ ប្រធានបទនេះក៏បានបំពេញបន្ថែមជាមួយនឹង ប្រធានបទនៃទិវាអក្ខរកម្មអន្តរជាតិ ដោយផ្តោតលើការកសាងមូលធនមនុស្សឱ្យមានចំណេះដឹង សមត្ថភាព សីលធម៌ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការរស់នៅ និងចូលរួមអភិវឌ្ឍសង្គមក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដែលការណ៍នេះស្របជាមួយគ្នានឹងគោលដៅអភិវឌ្ឍន៍ជាតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ជាពិសេសគោលដៅទី៤ ស្តីពី «ការធានាការអប់រំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប»។ ៨ កញ្ញា ២០០០ - ៨ កញ្ញា ២០២៦ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ប្រជាពលរដ្ឋស្រុកស្រែអំបិល កំពុងមានទំនុកចិត្តលើការផ្តល់សេវាសុខាភិបាល ទទួលស្គាល់ពីគុណភាពការផ្តល់សេវាពិនិត្យព្យាបាលយ៉ាងការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ថែមទាំងទទួលបានអត្ថប្រយោជន៍អំពីបណ្ណសមធម៌ដែលអាចជួយសម្រាលរាល់ការចំណាយថវិកាបានទៀតផង។ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល មានការពង្រឹងកែលម្អគុណភាពហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការធ្វើទំនើបកម្មផ្នែកវេជ្ជសាស្ត្រ ដែលជាផ្នែកមួយក្នុងការផ្ដលទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង(fait accompli) និងការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម។   សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇 JOIN US ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ 🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia