ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona
Open in Telegram
ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
Show more3 617
Subscribers
-424 hours
+57 days
+3830 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+22
in 0 channels
August '26
+94
in 3 channels
Get PRO
July '26
+57
in 0 channels
Get PRO
June '26
+16
in 1 channels
Get PRO
May '26
+25
in 0 channels
Get PRO
April '26
+76
in 1 channels
Get PRO
March '26
+44
in 0 channels
Get PRO
February '26
+77
in 1 channels
Get PRO
January '26
+20
in 0 channels
Get PRO
December '25
+97
in 4 channels
Get PRO
November '25
+119
in 2 channels
Get PRO
October '25
+120
in 3 channels
Get PRO
September '25
+145
in 2 channels
Get PRO
August '25
+33
in 2 channels
Get PRO
July '25
+88
in 1 channels
Get PRO
June '25
+213
in 8 channels
Get PRO
May '25
+41
in 3 channels
Get PRO
April '25
+23
in 4 channels
Get PRO
March '25
+281
in 1 channels
Get PRO
February '25
+267
in 6 channels
Get PRO
January '25
+93
in 4 channels
Get PRO
December '24
+82
in 4 channels
Get PRO
November '24
+113
in 7 channels
Get PRO
October '24
+233
in 4 channels
Get PRO
September '24
+342
in 7 channels
Get PRO
August '24
+53
in 9 channels
Get PRO
July '24
+1 033
in 6 channels
Get PRO
June '24
+857
in 6 channels
Get PRO
May '24
+121
in 4 channels
Get PRO
April '24
+121
in 8 channels
Get PRO
March '24
+112
in 3 channels
Get PRO
February '24
+17
in 2 channels
Get PRO
January '24
+17
in 2 channels
Get PRO
December '23
+81
in 0 channels
Get PRO
November '23
+49
in 1 channels
Get PRO
October '23
+279
in 1 channels
| Date | Subscriber Growth | Mentions | Channels | |
| 08 September | +1 | |||
| 07 September | 0 | |||
| 06 September | 0 | |||
| 05 September | 0 | |||
| 04 September | 0 | |||
| 03 September | +20 | |||
| 02 September | +1 | |||
| 01 September | 0 |
Channel Posts
+4
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
Cambodia Protests against Thailand's Persistent Violations of Cambodian Sovereignty and Territorial Integrity
| 2 | អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរំលឹកពីសេចក្តីប្រកាសទីក្រុងភ្នំពេញរបស់សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលបង្ហាញពីការប្តេជ្ញាចិត្តគោរពប្រតិបត្តិតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ និងលើកកម្ពស់ការគោរពកាតព្វកិច្ចនៃច្បាប់អន្តរជាតិ។ ទាំងអស់នេះ សបញ្ជាក់យ៉ាងច្បាស់អំពីវិសាលភាពនៃការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិមកលើភាពជាអ្នករងគ្រោះរបស់កម្ពុជា។
សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇
JOIN US
ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖
🖥 website
🌐 Facebook
🌐Telegram
🌐 YouTube
🌐 TikTok
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia | 150 |
| 3 | ក្រសួងធម្មការ និងសាសនា បញ្ចេញវីដេអូផ្សព្វផ្សាយ ស្តីពី អភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនា សម្រាប់វត្តអារាម។ | 135 |
| 4 | វីដេអូស្តីបន្ទោសក្នុងរោងចក្រដែលកំពុងល្បីល្បាញ និងបង្កើតឱ្យមានការយល់ច្រឡំ តាមពិតជាការសម្តែងរបស់កម្មករកម្មការិនីក្នុងរោងចក្រតែប៉ុណ្ណោះ។ នេះជាការបកស្រាយរបស់ក្រុមអ្នកផលិត និងស្នើបញ្ឈប់ការចែកចាយបន្ត។ | 136 |
| 5 | ឯកឧត្តម ប៉ែន បូណា លើកទឹកចិត្តនិស្សិតជ័យលាភី ឱ្យចែករំលែកចំណេះដឹងអំពីគោលនយោបាយជាតិដល់យុវជនរួមសាកលវិទ្យាល័យ
...................
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យ និងនិស្សិតជ័យលាភីលេខ១ ដល់លេខ៥ស្ទួន នៃកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈក្រោមប្រធានបទ «តើយុវជនត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០?»។ កម្មវិធីនេះ ដែលបានរៀបចំឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
តាមរយៈជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តនិស្សិតជ័យលាភីឱ្យខិតខំប្រឹងប្រែងពង្រឹងនិងសម្រួចខ្លួនដើម្បីក្លាយជាជនបង្គោល ជាកម្លាំងចលករដ៏សកម្ម ដើម្បីពាំនាំនិងផ្សព្វផ្សាយគោលនយោបាយជាតិ ជាពិសេស មុំទី១ ស្តីពី «មូលធនមនុស្ស» នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ទៅកាន់សាធារណជន និងយុវជនរួមសាកលវិទ្យាល័យ។
គោលបំណងគឺដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់យុវជនក្នុងដំណើរការអភិវឌ្ឍជាតិឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ តាមការគ្រោងទុករបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕
សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇
JOIN US
ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖
🖥 website
🌐 Facebook
🌐Telegram
🌐 YouTube
🌐 TikTok
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia | 189 |
| 6 | ឯកឧត្តម ប៉ែន បូណា បានរំលឹកពីការព្រួយបារម្ភរបស់សភានិយាយភាសាបារាំង (APF) ចំពោះការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិល និងការប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា និងអំពាវនាវឱ្យថៃគោរពអធិបតេយ្យភាពកម្ពុជា បញ្ឈប់សកម្មភាពឯកតោភាគី និងដកកងកម្លាំងចេញពីតំបន់ជម្លោះ។ APF ក៏ជំរុញឱ្យអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇
JOIN US
ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖
🖥 website
🌐 Facebook
🌐Telegram
🌐 YouTube
🌐 TikTok
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia | 114 |
| 7 | ឯកឧត្តម ប៉ែន បូណា បានរំលឹកពីការព្រួយបារម្ភរបស់សភានិយាយភាសាបារាំង (APF) ចំពោះការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិល និងការប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា និងអំពាវនាវឱ្យថៃគោរពអធិបតេយ្យភាពកម្ពុជា បញ្ឈប់សកម្មភាពឯកតោភាគី និងដកកងកម្លាំងចេញពីតំបន់ជម្លោះ។ APF ក៏ជំរុញឱ្យអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇
JOIN US
ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖
🖥 website
🌐 Facebook
🌐Telegram
🌐 YouTube
🌐 TikTok
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia | 1 |
| 8 | ឯកឧត្តម ប៉ែន បូណា បានរំលឹងពីការព្រួយបារម្ភរបស់សភានិយាយភាសាបារាំង (APF) ចំពោះការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិល និងការប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា និងអំពាវនាវឱ្យថៃគោរពអធិបតេយ្យភាពកម្ពុជា បញ្ឈប់សកម្មភាពឯកតោភាគី និងដកកងកម្លាំងចេញពីតំបន់ជម្លោះ។ APF ក៏ជំរុញឱ្យអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇
JOIN US
ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖
🖥 website
🌐 Facebook
🌐Telegram
🌐 YouTube
🌐 TikTok
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia | 50 |
| 9 | ឯកឧត្តម ប៉ែន បូណា បានរំលឹកពីបទពិសោធន៍នៃក្រោយចុះពិនិត្យផ្ទាល់នៅតំបន់ព្រំដែនរបស់លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលមានការរន្ធត់ចំពោះការបំផ្លាញផ្ទះសម្បែង និងការរងទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ។ លោកបានរំលឹកថា តាមច្បាប់អន្តរជាតិ ជនភៀសសឹកមានសិទ្ធិវិលត្រឡប់ទៅលំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតវិញដោយសុវត្ថិភាព និងគ្មានការរារាំង។
សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇
JOIN US
ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖
🖥 website
🌐 Facebook
🌐Telegram
🌐 YouTube
🌐 TikTok
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia | 192 |
| 10 | តាមរយៈការលាតត្រដាងរបស់សារព័ត៌មានអន្តរជាតិជាបន្តបន្ទាប់ និងតាមរយៈនយោបាយការទូតសកម្ម និងរស់រវើករបស់រាជរដ្ឋាភិបាលក្រោមអភិក្រម «ស្ងាត់តែមិនស្ងៀម» អំពើឈ្លានពាន កាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ កំពុងអង្រួនបេះដូងរបស់មនុស្សទូទាំងពិភពលោកឱ្យបែរក្រឡេកមកមើលសង្គ្រាមឈ្លានពានដ៏អាក្រក់មួយនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇
JOIN US
ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖
🖥 website
🌐 Facebook
🌐Telegram
🌐 YouTube
🌐 TikTok
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia | 228 |
| 11 | វីដេអូចំណាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋ ចំពោះ ផ្លូវកៅស៊ូលេខ៣៧០ ដែលផ្លូវមួយខ្សែរនេះបានក្លាយជាបណ្តាញតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចយ៉ាងមានសារៈសំខាន់ និងជួយសម្រួលក្នុងការធ្វើដំណើរ ជំរុញការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ លើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia | 297 |
| 12 | ដោយឡែក សន្និសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីចុងខែសីហាកន្លងទៅក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសទីក្រុងភ្នំពេញពីការប្តេជ្ញាចិត្តគោរពប្រតិបត្តិតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ និងលើកកម្ពស់ការគោរពកាតព្វកិច្ចនៃច្បាប់អន្តរជាតិ។ សេចក្តីប្រកាសក៏បានប្តេជ្ញាគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ការពិគ្រោះយោបល់ ការចរចា ការសម្រុះសម្រួល និងមធ្យោបាយសន្តិវិធីផ្សេងទៀតដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិយ៉ាងពេញលេញ។ ទាំងអស់នេះ សបញ្ជាក់យ៉ាងច្បាស់អំពីវិសាលភាពនៃការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិមកលើភាពជាអ្នករងគ្រោះរបស់កម្ពុជា និងការទាមទារឱ្យមានដំណោះស្រាយដ៏ពិតប្រាកដមួយដែលមិនអាចគេចវេសបាន៕
សូមអរគុណ! | 301 |
| 13 | ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦
..................................
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីសារព័ត៌មានអន្តរជាតិល្បីៗចេញមកនិយាយការពិតពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា៖
រយៈពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិធំៗ បានរាយការណ៍ជាបន្តបន្ទាប់ពីការពិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ «យោធាថៃពង្រឹងការឈរជើងនៅលើទឹកដីខ្មែរ...ជីវិតពលរដ្ឋភៀសសឹកខ្មែរក្រឡាប់ចាក់ដោយសារការបង្ខំឱ្យបោះបង់ផ្ទះសម្បែងនិងមុខរបរចិញ្ចឹមជីវិត... ជនភៀសសឹកចង់វិលត្រឡប់ទៅផ្ទះវិញ... អ្វីដែលកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ មិនមែនជាជម្លោះប្រដាប់អាវុធធម្មតាទេ តែជាសង្គ្រាមលេបត្របាក់ទឹកដីដោយចេតនា... ការវាយប្រហារដែលថៃធ្វើមកលើកម្ពុជាដោយផ្គុំគ្នារវាងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស មិនមែនជាសកម្មភាពការពារខ្លួនទេ តែគឺជាការរៀបចំផែនការទុកមុនយ៉ាងល្អិនល្អន់...»។ ទាំងអស់នេះ គឺជាពាក្យពេចន៍ដែលអ្នកសារព័ត៌មានបរទេសល្បីៗ បានពិពណ៌នាជាបន្តបន្ទាប់អំពីអ្វីដែលបានកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ...។
បន្ថែមពីលើការពិពណ៌នាក្នុងសារព័ត៌មាន រូបថតពិតៗដែលបង្ហាញពីការរងគ្រោះរបស់ប្រជាជនកម្ពុជាដោយសារការវាយប្រហារហួសប្រមាណពីកងកម្លាំងថៃ និងភាពខ្ទេចខ្ទាំនៃប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ត្រូវបានអ្នកសារព័ត៌មានបារាំង លោក Jean Luc Moreau Deleris យកទៅដាក់តាំងក្នុងមហោស្រពពិព័រណ៍រូបថតកាសែតអន្តរជាតិដើម្បីប្រាប់ពិភពលោកអំពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា ដែលបង្កឱ្យមានជនស៊ីវិលស្លាប់ និងរបួសជាច្រើន និងបានបណ្តាលឱ្យជនភៀសសឹកជាង ៦៤ម៉ឺននាក់ បង្ខំចិត្តចាកចោលផ្ទះសម្បែង។ រហូតមកទល់បច្ចុប្បន្ន នៅមានជនភៀសសឹកជិត ២ម៉ឺននាក់ទៀត នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយទេ ដោយសារការារាំងដោយបន្លាលួស ទូរកុងតឺន័រ ហើយផ្ទះរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ។ ឃ្លីបវីដេអូដែលបង្ហាញពីអំពើឆក់ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរពីសំណាក់កងទាហានថៃក៏ត្រូវបានអ្នកសារព័ត៌មានបរទេសឃើញនិងលើកមកពិពណ៌នាផងដែរ។
រឿងរ៉ាវទាំងអស់នេះកំពុងអង្រួនបេះដូងរបស់មនុស្សទូទាំងពិភពលោកឱ្យបែរក្រឡេកមកមើលសង្គ្រាមឈ្លានពានដ៏អាក្រក់មួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលជាទូទៅគេមិនសូវបានចាប់អារម្មណ៍ខ្លាំងនៅឡើយ។ ប៉ុន្តែ តាមរយៈការលាតត្រដាងរបស់សារព័ត៌មានអន្តរជាតិ ជាបន្តបន្ទាប់ និងតាមរយៈនយោបាយការទូតសកម្ម និងរស់រវើករបស់រាជរដ្ឋាភិបាលក្រោមអភិក្រម «ស្ងាត់តែមិនស្ងៀម» អំពើឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
កាលពីថ្មីៗនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Thomas Andrew ក៏បានចុះទៅដល់ព្រំដែននិងបានពិពណ៌នាអំពីការឈឺចាប់ខ្លោចផ្សារបស់ជនភៀសសឹកកម្ពុជា ដែលបានឃើញផ្ទះសម្បែងរបស់ពួកគេរងការទម្លាក់គ្រាប់បែក និងត្រូវបានឈូសឆាយបំផ្លាញដោយគ្រឿងចក្ររបស់ថៃ។ ទិដ្ឋភាពនេះបានធ្វើឱ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបង្ហាញអារម្មណ៍រន្ធត់តក់ស្លុតជាពន់ពេកនិងបានបញ្ជាក់ច្បាស់ៗថា យោងតាមច្បាប់អន្តរជាតិ ជនភៀសសឹកដោយសារជម្លោះប្រដាប់អាវុធមានសិទ្ធិត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញនិងប្រកបរបរចិញ្ចឹមជីវិតដោយសុវត្ថិភាព និងដោយគ្មានការរារាំង។ លោក Thomas Andrew ក៏បានរម្លឹកថា ចំណុចដ៏មានសារៈសំខាន់នេះក៏មានចែងក្នុងសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែរ។
ចំណែកសភានិយាយភាសាបារាំង (APF) ក៏ធ្លាប់បានចេញសេចក្តីសម្រេចកាលពីអំឡុងខែកក្កដាកន្លងទៅនេះ ដោយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្ស ការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិល ការរំលោភបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា។ សភាប្រើភាសាបារាំងបានអំពាវនាវឱ្យថៃគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពកម្ពុជា និងចៀសវាងរាល់សកម្មភាពជាឯកតោភាគីដែលបណ្តាលឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងអំពាវនាវឱ្យដកកងកម្លាំងទាំងអស់ចេញពីតំបន់ជម្លោះ។ សភា APF ក៏បានជំរុញឱ្យមានការអនុវត្តពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំាពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅរកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។ | 265 |
| 14 | សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ | 243 |
| 15 | អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»។
ប្រធានបទដ៏សំខាន់មួយនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅ បង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ។ អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន។ អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពី សមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់ ការរស់នៅក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន។
ស្របពេលដែលពិភពលោកកំពុងអបអរទិវាអក្ខរកម្មអន្តរជាតិ ប្រធានបទនេះក៏បានបំពេញបន្ថែមជាមួយនឹង ប្រធានបទនៃទិវាអក្ខរកម្មអន្តរជាតិ ដោយផ្តោតលើការកសាងមូលធនមនុស្សឱ្យមានចំណេះដឹង សមត្ថភាព សីលធម៌ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការរស់នៅ និងចូលរួមអភិវឌ្ឍសង្គមក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដែលការណ៍នេះស្របជាមួយគ្នានឹងគោលដៅអភិវឌ្ឍន៍ជាតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ជាពិសេសគោលដៅទី៤ ស្តីពី «ការធានាការអប់រំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប»។
៨ កញ្ញា ២០០០ - ៨ កញ្ញា ២០២៦
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia | 344 |
| 16 | ប្រជាពលរដ្ឋស្រុកស្រែអំបិល កំពុងមានទំនុកចិត្តលើការផ្តល់សេវាសុខាភិបាល ទទួលស្គាល់ពីគុណភាពការផ្តល់សេវាពិនិត្យព្យាបាលយ៉ាងការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ថែមទាំងទទួលបានអត្ថប្រយោជន៍អំពីបណ្ណសមធម៌ដែលអាចជួយសម្រាលរាល់ការចំណាយថវិកាបានទៀតផង។ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល មានការពង្រឹងកែលម្អគុណភាពហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការធ្វើទំនើបកម្មផ្នែកវេជ្ជសាស្ត្រ ដែលជាផ្នែកមួយក្នុងការផ្ដលទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ។ | 323 |
| 17 | ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង(fait accompli) និងការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម។
សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇
JOIN US
ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖
🖥 website
🌐 Facebook
🌐Telegram
🌐 YouTube
🌐 TikTok
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia | 320 |
| 18 | ជាប្រទេសដែលផ្តល់តម្លៃដល់សន្តិភាព កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើយន្តការទ្វេភាគីដែលមានស្រាប់ លើសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ជាក់ស្តែងជាមួយប្រទេសថៃ កម្ពុជាបានផ្ញើកំណត់ទូតចំនួន ១១លើកហើយ ដើម្បីរៀបចំកិច្ចប្រជុំ JBC និងបន្តការងារវាស់វែងលើដីជាក់ស្តែងឱ្យបានឆាប់បំផុតដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇
JOIN US
ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖
🖥 website
🌐 Facebook
🌐Telegram
🌐 YouTube
🌐 TikTok
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia | 246 |
| 19 | ឯកឧត្តម ប៉ែន បូណា៖ ចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានកំណត់យ៉ាងច្បាស់ថា គណៈកម្មការ JBC គឺជាយន្តការស្នូលសម្រាប់បន្តការវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ កម្ពុជាបានបន្តបង្ហាញសុឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ដោយជំរុញឱ្យមានកិច្ចប្រជុំពិសេស JBC និងការចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារលើដីជាក់ស្តែងដោយមិនពន្យារពេល។
សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇
JOIN US
ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖
🖥 website
🌐 Facebook
🌐Telegram
🌐 YouTube
🌐 TikTok
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia | 275 |
| 20 | អនុវត្តតាមការសន្យា!
អំណោយជាថវិកា និងអង្ករ ដែលសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានសន្យាផ្ដល់ជូនសាលាដូង ជាប្រចាំខែ ត្រូវបានផ្ដល់ជូនដល់ លោក អ៊ុក វណ្ណដេ នាយកសាលាដូង រួចរាល់ ដើម្បីបម្រើឱ្យតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់សាលាដូង។
ក្នុងឱកាសនោះដែរ, លោក អ៊ុក វណ្ណដេ នាយកសាលាដូង បានថ្លែងអំណរគុណចំពោះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់ និងបានផ្ដល់នូវការធានានិរន្តរភាពរបស់សាលាដូង និងបានប្ដេជ្ញាបន្តបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់សហគមន៍នៅភ្នំគិរីរម្យឱ្យបានល្អប្រសើរ ។
ការជួយឧបត្ថម្ភប្រចាំនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ចំពោះសាលាដូង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយកសាងធនធានមនុស្សសម្រាប់សហគមន៍ ក៏ដូចជាសង្គមកម្ពុជាទាំងមូល ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia | 262 |
