en
Feedback
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម GS-NSPC

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម GS-NSPC

Open in Telegram

GS-NSPC - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម

Show more
597
Subscribers
No data24 hours
+47 days
+830 days
Posts Archive
Cambodia allocates $53 million for maternal and child cash support as coverage doubles The government has allocated more than 213 billion riel ($53 million) this year for cash assistance to pregnant women and children under two nationwide, with the number of beneficiaries more than doubling since the end of 2023. #Cambodia #childhealthcare https://www.khmertimeskh.com/502019712/cambodia-allocates-53-million-for-maternal-and-child-cash-support-as-coverage-doubles/

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញថវិកាចំនួនជាង ២១៣ ប៊ីលានរៀល ក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងក
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញថវិកាចំនួនជាង ២១៣ ប៊ីលានរៀល ក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលជាក្រុមគោលដៅនៅទូទាំងប្រទេស។ === រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចវិភាជ ឬបញ្ចេញថវិកាក្នុងឆ្នាំ២០២៦ ចំនួនជាង ២១៣ ប៊ីលានរៀល ឬសមមូលនឹងចំនួនប្រមាណជាង ៥៣ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់ទារក និងកុមារ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នេះ ជាកម្មវិធីដ៏សំខាន់មួយក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។ បច្ចុប្បន្ន, កម្មវិធីនេះ បាន និងកំពុងគ្របដណ្តប់លើក្រុមគោលដៅសំខាន់ៗចំនួន ៦ នៅទូទាំងប្រទេស រួមមានស្ត្រី និងកុមារមកពី៖ (១). គ្រួសារមានបណ្ណសមធម៌, (២). កម្មករ-និយោជិតដែលជាសមាជិក ប.ស.ស, (៣). មន្ត្រីរាជការស៊ីវិល, មន្ត្រីកិច្ចសន្យា, មន្ត្រីកម្មសិក្សា, (៤). មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ, (៥). ជនជាប់ឃុំ និងកូនតាមម្តាយក្នុងពន្ធនាគារ, និង (៦). ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់។ វិសាលភាពនៃការគ្របដណ្តប់ប្រព័ន្ធគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំនេះ មានសន្ទុះយ៉ាងលឿននៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណ និងថាមភាព របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអ្នកទទួលផលបានកើនឡើងពីចំនួន ១ ១០៦ ៦៣០ នាក់ កាលពីចុងឆ្នាំ២០២៣ ដល់ ២ ២៥២ ២៦៧ នាក់ ឬមានកំណើន ១០៣,៥២% គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦ នេះ ។ ការកើនឡើងទ្វេដងនៃចំនួនអ្នកទទួលផលនេះ ស្តែងឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ពលរដ្ឋ ជាពិសេសការវិនិយោគលើធនធានមនុស្សចាប់តាំងពីនៅក្នុងផ្ទៃមាតា រហូតដល់អាយុ២ឆ្នាំ (១ ០០០ ថ្ងៃដំបូងនៃជីវិត) ដើម្បីធានាបាននូវការលូតលាស់ទាំងកាយសម្បទា និងប្រាជ្ញាស្មារតីរបស់ទារក និងកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ។ សូមជម្រាបជូនថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នេះ ជាកម្មវិធីគោលនយោបាយអាទិភាព ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

ប្រកាសអន្តរក្រសួងស្តីពីការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារជនពលីជនមរណៈ និងអ្នកក្នុងបន្ទុកសពអតីតមន្ត្រីរាជការស៊ីវិ
+6
ប្រកាសអន្តរក្រសួងស្តីពីការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារជនពលីជនមរណៈ និងអ្នកក្នុងបន្ទុកសពអតីតមន្ត្រីរាជការស៊ីវិល សពមន្ត្រីរាជការស៊ីវិល។ សូមទាញយកឯកសារតាមរយៈតំណនេះ ៖ https://url.nspc.gov.kh/ExqNE2 #គាំពារសង្គមកម្ពុជា #មូលនិធិសមធម៌សុខាភិបាល

ប្រព័ន្ធគាំពារសង្គមកម្ពុជាបានពង្រីកវិសាលភាពគ្របដណ្តប់ពលរដ្ឋពីចំនួនប្រមាណ ៦,៥ លាននាក់ នៅចុងឆ្នាំ២០២៣ ដល់ ៨,៤៩ លាននាក់ នៅទូទាំងប្រទេស ត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២៦ នេះ ក្នុងការលើកកម្ពស់សុខុមាលភាព និងសុខភាព លើស្ទូយជីវភាព ក៍ដូចជាគាំទ្រកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍមូលធនមនុស្ស ។ ប្រភពវីដេអូ៖ RFI

សូមចូលរួមអបអរសាទរយ៉ាងក្រៃលែងដល់ប្អូនៗសិស្សានុសិស្សមកពីគ្រួសារក្រីក្រ ដែលធ្លាប់ទទួលប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីជាតិជំនួ
សូមចូលរួមអបអរសាទរយ៉ាងក្រៃលែងដល់ប្អូនៗសិស្សានុសិស្សមកពីគ្រួសារក្រីក្រ ដែលធ្លាប់ទទួលប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងសម័យប្រឡងឆ្នាំ២០២៦ លទ្ធផលដ៏ល្អនេះបានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់រៀនសូត្រ និងការតស៊ូមិនខ្លាចនឿយហត់របស់ប្អូនៗកន្លងមកនេះ។ សូមប្អូនៗបន្តរក្សាស្មារតីខិតខំប្រឹងប្រែងនេះទៅមុខទៀត ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារ និងសង្គមជាតិ។ ប្អូនៗគឺជាគំរូដ៏អស្ចារ្យនៃការតស៊ូយកឈ្នះលើឧបសគ្គជីវភាព ដោយមិនបោះបង់ការសិក្សាឡើយ។ ការតស៊ូរបស់ប្អូនៗមិនត្រឹមតែជួយផ្លាស់ប្តូរអនាគតផ្ទាល់ខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏ធំធេងដល់សង្គមជាតិទាំងមូល ផងដែរ។ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រដល់គ្រួសារក្រីក្រតាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលមានការផ្តល់ប្រាក់ឧបត្ថម្ភគោលសម្រាប់គ្រួសារ និងកម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា និងកម្មវិធីមួយចំនួនទៀត។

វឌ្ឍនភាពនៃការគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គម ក្នុងរយៈពេល ៣ឆ្នាំដំបូង (២០២៣-២០២៦) នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ————— ការគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គម បានកើនឡើងពីចំនួនប្រមាណ ៦,៥ លាននាក់ នៃពលរដ្ឋសរុប ក្នុងឆ្នាំ២០២៣ ដល់ចំនួនប្រមាណ ៨,៥ លាននាក់ នៃពលរដ្ឋសរុប ត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦ នេះ។ វឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នេះ ឆ្លុះបញ្ចាំងពីលទ្ធផលនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណ និងថាមភាព របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងរយៈពេល ៣ឆ្នាំដំបូង។

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ, ក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានចូលរួមកិច្ចប្រជុ
+8
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ, ក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានចូលរួមកិច្ចប្រជុំក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ។ កិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ក.ប.ជ. នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារពាក់ព័ន្ធ ដើម្បីចូលរួមធានាថាកិច្ចដំណើរការនៃការធ្វើបច្ចុប្បន្នភាព និងជំរឿនជាក់ស្ដែងនេះ អាចប្រព្រឹត្តទៅដោយរលូន និងទាន់ពេល។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអង្គភាពចំណុះ ក.ស.ហ.វ. និងក្រោមឱវាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំពិគ្រោះយោបល់លើលទ្ធផលនៃការសិក្សាលទ្ធភាពរៀបចំយន្តការបញ្ជូន និងតភ្ជាប់(Referral and Linkage Mechanism) ក្រុមគោលដៅ ក្រ
+9
កិច្ចប្រជុំពិគ្រោះយោបល់លើលទ្ធផលនៃការសិក្សាលទ្ធភាពរៀបចំយន្តការបញ្ជូន និងតភ្ជាប់(Referral and Linkage Mechanism) ក្រុមគោលដៅ ក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ======= រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ស្រេង សោភ័ណរស្មី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិគ្រោះយោបល់លើលទ្ធផលនៃការសិក្សាលទ្ធភាពរៀបចំយន្តការបញ្ជូន និងតភ្ជាប់ (Referral and Linkage Mechanism) ក្រុមគោលដៅ ក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារទៅកាន់កម្មវិធីគាំពារសង្គម និងសេវាសង្គមកិច្ចដែលមានស្រាប់ផ្សេងទៀត ក្នុងគោលបំណងពិភាក្សា​និងពិគ្រោះយោបល់ក្នុងការរៀបចំការអនុវត្តសាកល្បងនូវយន្តការបញ្ជូន និងតភ្ជាប់ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមគោលដៅក្នុងការទទួលបានអត្ថប្រយោជន៍ ឬត្រូវបានបញ្ជូនបន្តទៅទទួលផលពីកម្មវិធីផ្សេងៗ ទៅតាមលក្ខខណ្ឌ និងស្ថានភាពរបស់ក្រុមគោលដៅនីមួយៗ ដែលនឹងធ្វើឱ្យប្រព័ន្ធគាំពារសង្គមកាន់តែទូលំទូលាយ និងមានលក្ខណៈសមាហរ័ណ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ, ក្រសួងផែនការ, ក្រសួងកិច្ចការនារី, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, មូលនិធិជាតិជំនួយសង្គម, បេឡាជាតិសន្តិសុខសង្គម, លេខាធិការដ្ឋាន គ.ជ.អ.ប., រដ្ឋបាលខេត្តសៀមរាប និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

កិច្ចប្រជុំពិភាក្សាលើ«ការកែសម្រួលកម្រិតអប្បបរមា និងពិតាននៃប្រាក់ឈ្នួលជាប់ភាគទាន» ======= រាជធានីភ្នំពេញ, ថ្ងៃទី២៥ ខែសីហា ឆ្នា
+9
កិច្ចប្រជុំពិភាក្សាលើ«ការកែសម្រួលកម្រិតអប្បបរមា និងពិតាននៃប្រាក់ឈ្នួលជាប់ភាគទាន» ======= រាជធានីភ្នំពេញ, ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ និង​​ជា​អគ្គ​​លេខា​ធិការ​​​ក្រុម​​ប្រឹក្សា​​ជាតិ​គាំ​ពារ​​សង្គម​​ បាន​អញ្ជើញ​ដឹក​នាំសម្រប​សម្រួល​កិច្ច​ប្រជុំ​ពិភាក្សា​លើករ​ណី «ការស្នើ​កែសម្រួល​កម្រិត​អប្បបរមា ​និង​ពិតាន​នៃប្រាក់​ឈ្នួល​ជាប់​ភាគ​ទាន​» ជាមួយ​តំណាង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តា​លវិជ្ជាជីវៈ​, តំណាង​បេឡាជាតិ​សន្តិ​សុខ​សង្គម​, តំ​ណាង​អគ្គនាយកដ្ឋាន​ថវិកា​ នៃក្រសួងសេ​ដ្ឋកិច្ច ​និងហិរ​ញ្ញវត្ថុ​, តំណាង​និយោជក​ តំណាង​និយោជិត​ និង​តំណាង​សហ​ជីព​ នៅសណ្ឋាគា​រ ហ៊ីម៉ាវ៉ារី ដោយ​មាន​អ្នក​ចូល​រួម​សរុប​ប្រមាណ​៥០នាក់​។ ​កិច្ច​​ប្រជុំ​ពិ​ភាក្សានេះ​ រៀប​ចំឡើង​ក្នុង​គោល​បំណងប្រមូល​ធាតុចូល​ និង​ទស្សនៈ​ពីគ្រប់​ភាគីពា​ក់ព័​ន្ធ ដោយ​ផ្តោត​លើមូល​ហេតុ​ និង​ភាព​ចាំបាច់​នៃការ​កែសម្រួល ​ផលប្រ​យោជន៍​​ និង​​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ ព្រម​ទាំង​ជម្រើស​ ឬវិធី​សាស្ត្រដែល​អាច​ពិចារណាបាន ដើម្បី​ធានា​ឱ្យការ​កែសម្រួល​មាន​ភាព​សម​ស្រប​ និង​មាន​តុល្យភា​ព​ ស្របតាមស្ថានភាពសង្គម-សេដ្ឋកិច្ច។

តើស្ថាប័នណា ជាអ្នកអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជាតិជំនួយសង្គមជូនពលរដ្ឋគោលដៅ? ——— មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ
តើស្ថាប័នណា ជាអ្នកអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជាតិជំនួយសង្គមជូនពលរដ្ឋគោលដៅ? ——— មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) ជាប្រតិបត្ដិករទទួលបន្ទុកចាត់ចែង និងគ្រប់គ្រងកម្មវិធីជាតិជំនួយសង្គម និងជាស្ថាប័នបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្រោមកម្មវិធីជាតិជំនួយសង្គមជូនពលរដ្ឋគោលដៅ។ ស្របតាមការចង្អុលបង្ហាញរបស់ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម, ម.ជ.ជ. ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ ក្នុងគោលដៅធ្វើសមាហរណកម្មការគ្រប់គ្រង និងការចាត់ចែងកម្មវិធីជាតិជំនួយសង្គមឱ្យស្ថិតនៅក្រោមប្រតិបត្ដិករតែមួយ។ បន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការ, ម.ជ.ជ. បានទទួលការផ្ទេរមុខងារទាំងស្រុងពីបេឡាជាតិអតីតយុទ្ធជន (ប.ជ.អ.) និងបេឡាជាតិសន្ដិសុខសង្គមសម្រាប់មន្រ្ដីរាជការស៊ីវិល (ប.ជ.ស.) ព្រមទាំងមុខងារគ្រប់គ្រងកម្មវិធីជាតិជំនួយសង្គមរបស់មូលនិធិជនពិការ (ម.ជ.ព.) និងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ #មលនិធិជាតិជំនួយសង្គម #មជជ #បរព័ន្ធគាំពារសង្គមកម្ពុជា #កមរិតប្រតិបត្តិករ #កមពុជា

ការចុះពិនិត្យវឌ្ឍនភាព និងហេដ្ឋារចនាសម្ព័ន្ធនានានៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន នៅតាមជំរំស្នាក់នៅ និងសាលារៀនបណ្តោះអាស
+9
ការចុះពិនិត្យវឌ្ឍនភាព និងហេដ្ឋារចនាសម្ព័ន្ធនានានៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន នៅតាមជំរំស្នាក់នៅ និងសាលារៀនបណ្តោះអាសន្ន នៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ === កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, ក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានចូលរួមដំណើរបេសកកម្មចុះពិនិត្យវឌ្ឍនភាព និងហេដ្ឋារចនាសម្ព័ន្ធនានានៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន នៅតាមជំរំស្នាក់នៅ និងសាលារៀនបណ្តោះអាសន្ន នៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលពីតំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP), អង្គការ Action Education និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ បេសកកម្មនេះ សហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងគោលបំណងពិនិត្យ និងស្វែងយល់ជាក់ស្តែងអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅនៃការអនុវត្តកម្មវិធីនេះ ដើម្បីបន្តកែលម្អ និងផ្ដល់ការគាំទ្រឱ្យកាន់តែល្អប្រសើរ។

រាជរដ្ឋាភិបាល សម្រេចពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់អតីតយុទ្ធជន ជាយោធិននៃកងយោធពលខេមរភូមិន្ទ ដែលមានឋានន្ត
+5
រាជរដ្ឋាភិបាល សម្រេចពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់អតីតយុទ្ធជន ជាយោធិននៃកងយោធពលខេមរភូមិន្ទ ដែលមានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី ដើម្បីផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ។ សូមទាញយកឯកសារតាមរយៈតំណនេះ ៖ https://url.nspc.gov.kh/XHDCPg #គាំពារសង្គមកម្ពុជា #កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “សេចក្ដីព្រាងក្របខណ្ឌអន្តរប្រតិបត្តិការ និងនិម្មាបនកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម” និង “សេច
+9
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “សេចក្ដីព្រាងក្របខណ្ឌអន្តរប្រតិបត្តិការ និងនិម្មាបនកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម” និង “សេចក្ដីព្រាងគោលការណ៍ណែនាំ ស្ដីពីការការពារទិន្នន័យក្នុងប្រព័ន្ធគាំពារសង្គម” ======= រាជធានីភ្នំពេញ, ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦   ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «សេចក្តីព្រាងក្របខណ្ឌអន្តរប្រតិបត្តិការ និងនិម្មាបនកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម» និង «សេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការការពារទិន្នន័យក្នុងប្រព័ន្ធគាំពារសង្គម» ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងលេខាធិការដ្ឋាន អ.ប.ប., អង្គការ UNICEF ប្រចាំប្រទេសកម្ពុជា, និងទីភ្នាក់ងារគំនិតផ្តួចផ្តើមបង្រួបបង្រួមឌីជីថល (Digital Convergence Initiative) ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករគាំពារសង្គម និងដៃគូអភិវឌ្ឍន៍។   សិក្ខាសាលានេះមានគោលបំណងពិភាក្សា, ផ្លាស់ប្ដូរយោបល់, និងប្រមូលធាតុចូល សំដៅធ្វើឱ្យ ការរៀបចំឯកសារទាំងពីរ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអនុវត្ត។ គួរបញ្ជាក់ផងដែរថា ការជំរុញអន្តរប្រតិបត្តិការ និងការការពារទិន្នន័យក្នុងប្រព័ន្ធគាំពារសង្គម ជាការងារអាទិភាពស្របតាមការកំណត់របស់ផែនការយុទ្ធសាស្រ្តបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨ ដែលនឹងចូលរួមពង្រឹងកិច្ចសហការ និងការផ្លាស់ប្តូរទិន្នន័យរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ខណៈធានាបាននូវការការពារទិន្នន័យបុគ្គលពេញមួយវដ្ដជីវិត ដោយផ្អែកតាមឧត្តមានុវត្តន៍អន្តរជាតិ ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។   Consultation Workshop on the "Draft Interoperability and Digital Architecture Framework for Social Protection System" and the "Draft Data Protection Guidelines for Social Protection System" ======= Phnom Penh, August 21, 2026   H.E. Dr. CHAN Narith, Secretary of State of the Ministry of Economy and Finance, and Secretary-General of the National Social Protection Council, presided over the opening of the Consultation Workshop on the "Draft Interoperability and Digital Architecture Framework for Social Protection System" and the "Draft Data Protection Guidelines for Social Protection System." The workshop was jointly organized by the DigitalSP Secretariat, UNICEF Cambodia, and the Digital Convergence Initiative, with the participation of representatives from relevant line ministries, social protection operators, and development partners.   The workshop aimed to facilitate discussions, exchange perspectives, and gather key inputs to refine both draft documents, ensuring they are comprehensive and aligned with operational needs. It should be noted that promoting interoperability and data protection within the social protection system are key priorities as outlined in the Digital Transformation in Social Protection Strategic Plan 2024-2028. These efforts will strengthen inter-institutional collaboration and data exchange while ensuring the protection of personal data across the data lifecycle, in accordance with international best practices and applicable laws and regulations.

ពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់សៀវភៅ “គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា” ======= នៅរសៀលថ្ងៃទី១៩ ខែសីហា
+8
ពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់សៀវភៅ “គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា” ======= នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញចូលរួមថ្លែងចំណាប់អារម្មណ៍ក្នុង ពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់សៀវភៅ “គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា។ ពិធីនេះ ត្រូវបានសហការរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវតំណាងក្រសួង-ស្ថាប័ន ដែលជាអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា, ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, តំណាងរដ្ឋបាលរាជធានី-ខេត្ត, និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។   គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា មានគោលបំណងផ្តល់នូវដំណោះស្រាយជាយុទ្ធសាស្ត្រនិងលក្ខណៈជាប្រព័ន្ធ, គ្រប់ជ្រុងជ្រោយ, ប្រកបដោយសង្គតិភាព ដើម្បីកាត់បន្ថយភាពអនាថា ដែលនឹងរួមចំណែកសម្រេចនូវគោលបំណងនៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ព្រមទាំងជំរុញការគាំទ្រលើសុខុមាលភាពជនអនាថា ដោយធានាលទ្ធភាពទទួលបានសេវាសង្គមកិច្ចសំខាន់ៗ និងអត្ថប្រយោជន៍នានាពីប្រព័ន្ធគាំពារសង្គម និងជំរុញការធ្វើសមាហរណកម្មជនអនាថាទៅក្នុងសហគមន៍វិញ។   សូមជម្រាបជូនថា ដោយទទួលបានគោលការណ៍ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី, ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន បានសម្របសម្រួលរៀបចំ “គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា” ដោយមានការចូលរួមផ្ដល់ធាតុចូល និងកិច្ចសហការយ៉ាងពេញលេញពីក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រហូតធ្វើឱ្យឯកសារនេះ ទទួលបានការអនុម័តដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។

កិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម
+9
កិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ======= រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានដឹកនាំកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នាបន្ថែមទៀត ដោយមានការចូលរួមពីមន្រ្តីមកពីនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន។ ជាមួយគ្នានេះ, ក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាន អ.ប.ប. បានចែករំលែកពីវឌ្ឍនភាពនៃការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម, មុខងារស្នូលនានាដែលបានបំពាក់លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា, ព្រមទាំងការងារអាទិភាពដែលគ្រោងនឹងអនុវត្តផងដែរ ដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។   Meeting with Development Partners to Strengthen Cooperation in Advancing Digital Transformation within the Cambodian Social Protection System ======= Phnom Penh, August 13, 2026 H.E. YOK Samedy, Deputy Secretary-General of the General Secretariat for the National Social Protection Council (GS-NSPC) and Head of the DigitalSP Secretariat, chaired a meeting with development partners to strengthen cooperation in driving a more synergetic digital transformation across Cambodia's social protection system. The meeting was attended by officials from relevant departments and units of GS-NSPC. During the meeting, the technical team of the DigitalSP Secretariat also shared key progress on the harmonization of the social protection registration system and data management, core functionalities deployed on the Digital Social Protection Platform (DSPP), and upcoming priorities to lay a foundation for subsequent collaboration.

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាស្ថាប័នប្រតិបត្តិករធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ដែលបច្ចុប្បន្នកំពុងអនុវត្ដរបបសន្ដិសុខសង
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាស្ថាប័នប្រតិបត្តិករធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ដែលបច្ចុប្បន្នកំពុងអនុវត្ដរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ។
💡រាជរដ្ឋាភិបាលមានគោលដៅបន្តពង្រឹងដំណើរការចាត់ចែង និងគ្រប់គ្រងរបបសន្តិសុខសង្គម ឱ្យមានតម្លាភាព និងគណនេយ្យភាពពេញលេញ តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ ដើម្បីកសាងជំនឿទុកចិត្តរបស់សាធារណជន ជាពិសេសកម្មករនិយោជិត និងនិយោជក ដែលជាបុគ្គលមានកាតព្វកិច្ចបង់ភាគទាន។
#បេឡាជាតិសន្តិសុខសង្គម #បសស #បរព័ន្ធគាំពារសង្គមកម្ពុជា #កមរិតប្រតិបត្តិករ

កិច្ចប្រជុំជាមួយប្រតិបត្តិករជំនួយសង្គម ដើម្បីត្រៀមគាំទ្រការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ======= រាជធានីភ្នំពេញ, ថ
+9
កិច្ចប្រជុំជាមួយប្រតិបត្តិករជំនួយសង្គម ដើម្បីត្រៀមគាំទ្រការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ======= រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានដឹកនាំសម្របសម្រួលកិច្ចប្រជុំជាមួយមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក ម.ជ.ជ. និងមន្រ្តីពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សា និងកំណត់នូវកិច្ចការអាទិភាពសំដៅត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពនៃការអនុវត្ត និងទាំងទិដ្ឋភាពបច្ចេកទេស ឈានទៅគាំទ្រការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ។ Meeting with Social Assistance Operator to Prepare for the Implementation of the Comprehensive Intervention Program ======= Phnom Penh, August 10, 2026 H.E. YOK Samedy, Deputy Secretary-General of the General Secretariat for the National Social Protection Council, led and facilitated a meeting with the National Social Assistance Fund (NSAF), which was joined by H.E. Sim Sothun, Delegate of the Royal Government of Cambodia in Charge as Director General of NSAF, alongside other relevant officials. The meeting aimed to review, discuss, and define key priorities to ensure full readiness in both operational and technical aspects to successfully support the implementation of the Comprehensive Intervention Program in Response to Multi-Crisis Situations.

អបអរសាទរ ទិវាយុវជនអន្តរជាតិ ( International Youth Day ) ១២ សីហា ២០២៦ #SPIC #ប្រព័ន្ធ​ពារ​សង្គម ​#InternationalYouthDay #ទិវាយ
អបអរសាទរ ទិវាយុវជនអន្តរជាតិ ( International Youth Day ) ១២ សីហា ២០២៦ #SPIC #ប្រព័ន្ធ​ពារ​សង្គម ​#InternationalYouthDay #ទិវាយុវជនអន្តរជាតិ

កិច្ចប្រជុំជាមួយប្រតិបត្តិករជំនួយសង្គម​ ដើម្បីត្រៀមគាំទ្រការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ======= រាជធានីភ្នំពេញ,
+9
កិច្ចប្រជុំជាមួយប្រតិបត្តិករជំនួយសង្គម​ ដើម្បីត្រៀមគាំទ្រការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ======= រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ​ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំសម្របសម្រួលកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមូលនិធិជាតិជំនួយសង្គម ដើម្បីពិនិត្យពិភាក្សា និងកំណត់នូវកិច្ចការអាទិភាពសំដៅត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពនៃការអនុវត្ត និងទាំងទិដ្ឋភាពបច្ចេកទេស​ ឈានទៅគាំទ្រការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ។ Meeting with Social Assistance Operators to Prepare for the Implementation of the Comprehensive Intervention Program ======= Phnom Penh, August 10, 2026 Leadership and officials of the General Secretariat of the National Social Protection Council facilitated a meeting with representatives of the National Social Assistance Fund to review, discuss, and identify priority tasks aimed at ensuring comprehensive preparation, in terms of both implementation and technical aspects, to support the implementation of Comprehensive Intervention Programs in response to Multi-Crisis Situations.

តើស្ថាប័នណាមានតួនាទីក្នុងការធ្វើនិយ័តកម្ម និងត្រួតពិនិត្យរាល់ប្រតិបត្តិការ នៃរបបសន្តិសុខសង្គមនៅកម្ពុជា❓ ———- និយ័តករសន្តិសុខស
តើស្ថាប័នណាមានតួនាទីក្នុងការធ្វើនិយ័តកម្ម និងត្រួតពិនិត្យរាល់ប្រតិបត្តិការ នៃរបបសន្តិសុខសង្គមនៅកម្ពុជា❓ ———- និយ័តករសន្តិសុខសង្គម (ន.ស.ស.) ត្រូវបានបង្កើតឡើងជាសេនាធិការរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) មានតួនាទី៖ ⚖️ តាមដាន និងត្រួតពិនិត្យរាល់ប្រតិបត្តិការនៃរបបសន្តិសុខសង្គម ដើម្បីធានាថាប្រតិបត្តិការនៃការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គម ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ។ # និយ័តករសន្តិសុខសង្គម #នសស # ប្រព័ន្ធគាំពារសង្គមកម្ពុជា # អភិបាលកិច្ច # កម្ពុជា