អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម GS-NSPC
Ir al canal en Telegram
625
Suscriptores
Sin datos24 horas
-17 días
+2130 días
Archivo de publicaciones
រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
ព្រះរាជពិធីគម្រប់ខួប១៤ ព្រះវស្សា នៃការសោយព្រះទិវង្គត និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ (១៥ តុលា ២០១២-១៥ តុលា ២០២៦)។
រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
===
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ក្នុងគោលបំណងបន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងការប៉ះពាល់ពីពហុវិបត្តិដែលកម្ពុជាបាន និងកំពុងជួបប្រទះ។ ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងចំនួន ៤ លើក ក្នុងឆ្នាំ២០២៦ ដោយលើកទី១ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦, លើកទី២ នៅថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៦នេះ, លើកទី៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និង លើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍ថា ដោយកម្ពុជា បាន និងកំពុងបន្តជួបពហុវិបត្តិដែលកើតមានឡើងជាបន្តបន្ទាប់ រួមមានការផ្លាស់ប្តូររបបពាណិជ្ជកម្មសកល, ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ, សង្គ្រាមឈ្លានពាន និងការរំលោភបំពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា, និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលផ្ដល់កម្មវិបាកអវិជ្ជមានដល់ការផ្គត់ផ្គង់ថាមពលសកល ជាដើម, រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្ត “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់ រយៈពេលខ្លី និងមធ្យមខាងមុខ”។ ក្នុងចំណោមអន្តរាគន៍នានា, រាជរដ្ឋាភិបាលបានដាក់ចេញដាក់ចេញឱ្យអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ” នេះឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ថ្មីៗនេះ។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ស្នើឱ្យពលរដ្ឋដែលមានបណ្ណសមធម៌ បណ្ណគ្រួសារងាយរងហានិភ័យ ដែលមានសុពលភាពទាំងអស់មេត្តារក្សាបណ្ណ និងលេខកូដឱ្យបានល្អ និងសូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលលើកទី២ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នៅតាមបញ្ជរវីងគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
សូមជម្រាបជូនថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរង កម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ នឹងផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរង គ្រោះមាន បណ្ណសមធម៌ និងគ្រួសារមានបណ្ណងាយរងហានិភ័យ មានសុពលភាព ប្រមាណ ៤លាន ៥ សែននាក់ នៅទូទាំងប្រទេស។
កន្លងមករាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំ លើសុខុមាភាព និងជីវភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈការដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួន ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩, កម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ ជូនគ្រួសារ ងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារ ងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា ក៏ដូចជាកម្មវិធីអន្តរាគមន៍ពិសេសនានាជូន គ្រួសារភៀសសឹក ដោយសារជម្លោះព្រំដែន ផងដែរ៕
🪷 អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ 🌸
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមជូនពរ ពុកម៉ែ បងប្អូនទាំងអស់គ្នា រីករាយជួបជុំគ្រួសារ និងទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ៕
Repost from គាំពារសង្គមកម្ពុជា Social Protection in Cambodia
សូមទស្សនាសកម្មភាពសង្ខេបនៃសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ
🪷 អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ១៣ 🌸
ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់បិណ្ឌ១៣ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ។
🪷 អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ១២ 🌸
ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់បិណ្ឌ១២ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ។
Repost from គាំពារសង្គមកម្ពុជា Social Protection in Cambodia
ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលកំពុងផ្តល់អត្ថប្រយោជន៍ជូនសិស្សានុសិស្សប្រមាណ ៣០ម៉ឺននាក់ ក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារ។
🪷 អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ១១ 🌸
ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់បិណ្ឌ១១ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ។
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ១០
ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់បិណ្ឌ១០ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ។
សូមជូនពរ ពុកម៉ែ បងប្អូនទាំងអស់គ្នា រីករាយជួបជុំគ្រួសារ និងទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ៕
+5
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញចូលរួម ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការវាយតម្លៃក្របខណ្ឌនៃការគ្រប់គ្រង និង ការអភិវឌ្ឍធនធានមនុស្ស ឆ្នាំ ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់ការអនុវត្តពាក់កណ្តាលអាណត្តិ ផ្សារភ្ជាប់ជាមួយវិធានការគន្លឹះ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា» ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២៦ នេះ។
+9
វគ្គទី៨ ៖ កិច្ចគាំពារសង្គមផ្អែកលើភស្តុតាង៖ អន្តរកាលទាំង ៣៖ អន្តរកាលសេដ្ឋកិច្ច, អាកាសធាតុ, និងការប្រែប្រួលប្រជាសាស្រ្ត
អ្នកសម្របសម្រួល៖ លោកបណ្ឌិត អេ ប៊ុនធិន ប្រធាននាយកដ្ឋានគោលនយោបាយ នៃ អ.ក.គ។
សម្រាប់ព័ត៌មានបន្ថែម ៖ https://url.nspc.gov.kh/Y6Lyhn
#សប្ដាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៦ #SocialProtectionWeek2026
#គាំពារសង្គមកម្ពុជា #SPWeek2026 #គាំពារសង្គមអំឡុងពហុវិបត្តិ
+9
- បទបង្ហាញ៖ “ការចែករំលែកបទពិសោធក្នុងការទទួលបានកិច្ចគំាពារសង្គម និងសេវាសង្គមនានាក្នុងពេលមានវិបត្តិ” ដោយកញ្ញា ជា បុប្ផា សហស្ថាបនិកនៃមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ។
- កិច្ចពិភាក្សាអំពី “ការធានាបាននូវសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ក្នុងការអនុវត្តអន្តរាគមន៍គាំពារសង្គមឆ្លើយតបនឹងពហុវិបត្តិ”
អ្នកសម្របសម្រួល៖ លោកស្រី Samantha Diouf មន្រ្តីទទួលបន្ទុកផ្នែកគាំពារ និងបរិយាបន្ន នៃកម្មវិធីស្បៀងអាហារពិភពលោក។
សម្រាប់ព័ត៌មានបន្ថែម ៖ https://url.nspc.gov.kh/96kXWu
#សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៦ #SocialProtectionWeek2026
#គាំពារសង្គមកម្ពុជា #SPWeek2026 #គាំពារសង្គមអំឡុងពហុវិបត្តិ
+8
វគ្គទី៦៖ កិច្ចពិភាក្សាលើប្រធានបទ “យន្តការហិរញ្ញប្បទានដែលមានប្រសិទ្ធភាព និងនិរន្តរភាព សម្រាប់ប្រព័ន្ធគាំពារសុខភាពសង្គម និងសុខាភិបាល ក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងផ្លាស់ប្តូរ” អ្នកសម្របសម្រួល៖ លោក សាយ ស៊ីវុត្ថា អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម ៖ https://url.nspc.gov.kh/6GtMc3
#សបដាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៦ #SocialProtectionWeek2026
#គាំពារសង្គមកម្ពុជា #SPWeek2026 #គាំពារសង្គមអំឡុងពហុវិបត្តិ
+7
សង្ខេបថ្ងៃទី១ ដោយលោក ស្រេង សោភ័ណរស្មី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងលោក Fumitsugu Tosu អនុប្រធានកម្មវិធីស្បៀងអាហារពិភពលោក (WFP) កម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម ៖ https://url.nspc.gov.kh/6GtMc3
#សបដាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៦ #SocialProtectionWeek2026
#គាំពារសង្គមកម្ពុជា #SPWeek2026 #គាំពារសង្គមអំឡុងពហុវិបត្តិ
+6
វគ្គទី៥៖ បទបង្ហាញលើប្រធានបទ៖ “វឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា និងអន្តរាគមន៍គាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” អ្នកធ្វើបទបង្ហាញ៖ ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម។
សម្រាប់ព័ត៌មានបន្ថែម ៖ https://url.nspc.gov.kh/p4Qz5Y
#សបដាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៦ #SocialProtectionWeek2026
#គាំពារសង្គមកម្ពុជា #SPWeek2026 #គាំពារសង្គមអំឡុងពហុវិបត្តិ
+9
វគ្គទី៤៖ កិច្ចពិភាក្សាលើប្រធានបទ៖ “សារៈសំខាន់នៃនវានុវត្តន៍ឌីជីថលក្នុងការកសាងប្រព័ន្ធគាំពារសង្គមដែលមានភាពធន់ក្នុងពេលពហុវិបត្តិ” អ្នកសម្របសម្រួល៖ លោក Shakeel Ahmad អ្នកតំណាងរងនៃកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម ៖ https://url.nspc.gov.kh/KPfwRW
#សបដាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៦ #SocialProtectionWeek2026
#គាំពារសង្គមកម្ពុជា #SPWeek2026 #គាំពារសង្គមអំឡុងពហុវិបត្តិ
+9
វគ្គទី៣ បទបង្ហាញ និងកិច្ចពិភាក្សាក្រោមប្រធានបទ៖ “បទពិសោធការអនុវត្តកិច្ចគាំពារសង្គមក្នុងពេលពហុវិបត្តិរបស់ប្រទេសមួយចំនួនក្នុងតំបន់”
អ្នកសម្របសម្រួល៖ លោក ចឿង ធានី ប្រធាននាយកដ្ឋានគាំទ្រប្រតិបត្តិការ នៃ អ.ក.គ.។
សម្រាប់ព័ត៌មានបន្ថែម ៖ spweek2026.nspc.gov.kh
#សប្ដាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៦ #SocialProtectionWeek2026
#គាំពារសង្គមកម្ពុជា #SPWeek2026 #គាំពារសង្គមអំឡុងពហុវិបត្តិ
+9
វគ្គទី២៖ កិច្ចពិភាក្សាជាន់ខ្ពស់ក្រោមប្រធានបទ៖ “អន្តរាគមន៍ឆ្លើយតបនឹងពហុវិបត្តិ (Polycrisis) ក្នុងបរិបទប្រទេសកម្ពុជា”
====
កិច្ចពិភាក្សានេះ ត្រូវបានសម្របសម្រួលដោយ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសរូបសំខាន់ៗ រួមមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម, ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និង ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
កិច្ចពិភាក្សាជាន់ខ្ពស់នេះ បានផ្តោតជាសំខាន់លើការកសាងប្រព័ន្ធគាំពារសង្គមដែលមានភាពធន់ ដែលរួមមានកម្មវិធីជំនួយសង្គម របបសន្តិសុខសង្គម និងការឆ្លើយតបនឹងគ្រោះអាសន្នប្រកបដោយបរិយាបន្ន។ ក្នុងកិច្ចពិភាក្សា វាគ្មិនដែលជាអ្នកជំនាញនីមួយៗក៏បានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយយុទ្ធសាស្ត្រនានាពាក់ព័ន្ធនឹងអន្តរាគមន៍ឆ្លើយតបនឹងពហុវិបត្តិ (Polycrisis) ក្នុងបរិបទកម្ពុជា។ ឆ្លើយតបនឹងពហុវិបត្តិនានានេះ, រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គមក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងកម្មវិធីអន្តរាគមន៍គាំពារសង្គម ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ក្រោមអភិក្រមគាំពារតាមវដ្តជីវិត ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៦-២០៣៥ និងការបន្តពង្រឹងយន្តការប្រមូលទិន្នន័យគ្រោះមហន្តរាយ និងគ្រោះអាសន្ននានា ព្រមទាំងការជំរុញការធ្វើអន្តរាប្រតិបត្តិការទិន្នន័យរវាងមូលដ្ឋានទិន្នន័យពាក់ព័ន្ធ ជាពិសេសតាមរយៈថ្នាលគាំពារសង្គមឌីជីថល (DSPP) ក៏ដូចជាការរៀបចំក្របខណ្ឌដាក់ចេញអន្តរាគមន៍គ្រប់ជ្រុងជ្រោយ (Scalability Framework) ដើម្បីធានាការឆ្លើយតបទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់នៅពេលមានវិបត្តិថ្មីៗកើតឡើងនេះ ផងដែរ។
