en
Feedback
ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith

ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith

Open in Telegram

អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

Show more
5 880
Subscribers
-1524 hours
-317 days
-13630 days
Posts Archive
ខ្ញុំ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកឧត្ដមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរម
+3
ខ្ញុំ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកឧត្ដមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់វីរកងទ័ពជួរមុខ លោក លន់ ឆៃហុង ឈរជើងនៅជាំស្រងាំ និងលោក ងុន ពុទ្ធារិទ្ធ ឈរជងនៅច្រកដូង ព្រមទាំងក្រុមគ្រួសារ នៅភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ។ ថ្ងៃទី១០ ឧសភា ២០២៦

ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទ និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានចូល
+9
ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទ និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមជាមួយឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនចំនួន ១០០នាក់ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនកងទ័ពទាំងអស់ ក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាជន ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ ទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនក្នុងអង្គពិធីទាំងមូលផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍លើកឡើងដោយបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីនីតិកាលកន្លងមកក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខរដ្ឋស្តីទី រហូតដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្ដវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លើសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងទ័ព អតីយុទ្ធជន និងនិវត្តជន ព្រមទាំងក្រុមគ្រួសារ តាមរយៈការចុះជួបសួរសុខទុក្ខ ការជួយឧត្ថម្ភគាំទ្រ ការរៀបចំទីតាំង និងលំនៅឋាន ព្រមទាំងការបណ្ដុះបណ្ដាលជំនាញដើម្បីលើកកម្ពស់កម្រិតជីវភាពឱ្យបានល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវដល់បងប្អូននាយទាហាន ពលទាហាន អតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារទាំងអស់ សូមបន្តជឿទុកចិត្ត លើកងកម្លាំងយោធាកម្ពុជា និងជឿជាក់លើការដឹកនាំរបស់ប្រមុខដឹកនាំកំពូលរបស់កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងត្រូវបន្តរួមសាមគ្គីជាធ្លុងមួយ ដែលជាខឿនដ៏សំខាន់រឹងមាំនៃសមរភូមិក្រោយ ដើម្បីគាំទ្រលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តដល់កងទ័ពឈរជើងការពារព្រំដែន និងទឹកដីកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។ ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជន ទាំង១០០នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ចំនួន ០១ការ៉ុង, មី ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ព្រមទាំងថវិកាមួយចំនួនផងដែរ។

ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទ និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងក្រុមការងារ បានអមដំណើរសម្តេចម
+9
ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទ និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងក្រុមការងារ បានអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ព វីរនគរបាល ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ ចំនួន ១៥៣គ្រួសារ ក្នុងបណ្ដាឃុំ នៃស្រុកបរិបូណ៌។ សម្ដេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំ ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ក្រុមគ្រួសារវីរកងទ័ព វីរនគរបាលជួរមុខ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន។ ក្នុងឱកាសនោះដែរ សម្ដេចមហាមន្ត្រីបានឧបត្ថម្ភអំណោយជូនក្រុមគ្រួសារវីរកងទ័ព វីរនគរបាលទាំង ១៥៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន ២០ម៉ឺនរៀល។

កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយសេចក្ដីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២
+9
កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយសេចក្ដីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ សម្រាប់ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះចូលដ្ឋានខេត្តកំពង់ឆ្នាំង និង សម្ដេចមហាមន្ដ្រី គុយ សុផល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះចូលដ្ឋានខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក។

ខ្ញុំបាទ និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខ
+9
ខ្ញុំបាទ និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារ បានអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ ក្នុងឃុំកំពង់អុស និងឃុំពាមឆ្កោក ស្រុកជលគីរី។ អំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា១០ម៉ឺនរៀល។ ថ្ងៃទី៨ ឧសភា ២០២៦

ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំ និងក្រុមការងារ បានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដើម្ប
+5
ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំ និងក្រុមការងារ បានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដើម្បីពិភាក្សាត្រៀមរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជន នៅដីសម្បទានសង្គមកិច្ច ក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។

Repost from Senate of Cambodia
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជំរុញគម្រោងជួយកុមារជនបទឱ្យចេះភាសាអង់គ្លេសដូចកុមារទីក្រុង ======= ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទ
+7
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជំរុញគម្រោងជួយកុមារជនបទឱ្យចេះភាសាអង់គ្លេសដូចកុមារទីក្រុង ======= ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា តំណាងឯកអគ្គរដ្ឋទូត រាជទូត ជប៉ុន វៀតណាម ឡាវ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងភូមិភាគទី៧ បានអញ្ជើញទស្សនាសាលាមត្តេយ្យសហគមន៍ក្រាំងកន្ទ្រោល ស្ថិតនៅឃុំពាម នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានកោតសរសើរដល់គ្រូស្ម័គ្រចិត្ត ដែលខិតខំបំពេញការងារប្រកបដោយមនសិការ ក្រមសីលធម៌វិជ្ជាជីវៈ និងការអត់ធ្មត់ ព្រមទាំងជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នូវសម្ភារៈសិក្សា និងថវិកាមួយចំនួនផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ក្រៅពីភាសាខ្មែរ ភាសាអង់គ្លេស គឺស្ពានដ៏សំខាន់ក្នុងទំនាក់ទំទង ជាពិសេសក្នុងវិស័យអប់រំ ការសិក្សា ការស្រាវជ្រាវវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងពាណិជ្ជកម្ម ជាដើម។ ឯកឧត្តមបណ្ឌិត បានបង្ហាញបំណង ឆន្ទៈ និងបេសកកម្មក្នុងជីវិត ធ្វើឱ្យខ្មែរជំនាន់ក្រោយចេះភាសាអង់គ្លេសបានទូលំទូលាយទូទាំងប្រទេសនៅត្រឹម២០៥០។ មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត បានរំលឹកអនុស្សាវរីយ៍ នៃការកសាងមត្តេយ្យសាលាសហគមន៍ ក្រោមការឧបត្ថម្ភគាំទ្រ ពីឯកឧត្តមបណ្ឌិត និងការចូលរួមពីសហគមន៍ផ្ទាល់ កាលពីឆ្នាំ២០១៦-២០១៧ ដែលពេលនោះ ប្រជាសហគមន៍ ទៅធ្វើការនៅរោងចក្រ ហើយគ្មានមត្តេយ្យសាលាសម្រាប់ថែរក្សា និងអប់រំកុមារ។ ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា រូបភាព៖ នាយកដ្ឋានព័ត៌មាន 🙏​ សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖ 📱​ Facebook 📱 Telegram 📱 Instagram 📱 YouTube 📱 X (Former Twitter) 📱 TikTok 🌐 Website

ខ្ញុំបាទ រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារ បានអមដំណើរឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រ
+9
ខ្ញុំបាទ រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារ បានអមដំណើរឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាល ស្វែងយល់បញ្ហាប្រឈម និងឱកាសជាមួយក្រុមប្រឹក្សាឃុំពាម នៅសាលាឃុំពាម និងសាលាមត្តេយ្យសិក្សាសហគមន៍ក្រាំងកន្រ្ដោល នៅភូមិក្រាំងក្រាំងកន្រ្តោល ឃុំពាម ស្រុកសាមគ្គីមានជ័យ។

I fully support the Royal Government's position on resolving the overlapping maritime area between Cambodia and Thailand following Thailand's unilateral cancellation of the MOU 2001. A new bilateral mechanism should not be created to replace the MOU 2001. Instead, the process should move directly toward the mechanisms under the United Nations Convention on the Law of the Sea, where a fair resolution can be achieved with the participation of a third party, as emphasized yesterday by Prime Minister Hun Manet. For me, having worked on this issue since the time of former Thai Prime Minister Chatichai Choonhavan from 1989 to 1990, and later participating in the signing of the MOU 2001, I deeply regret Thailand's unilateral decision to cancel the agreement on the grounds of "lack of progress". I would like to clarify: what caused the lack of progress? Thailand itself knows better than anyone. How many prime ministers has Thailand had since the 2006 Thai coup d'état that ousted former Prime Minister Thaksin Shinawatra? Cambodia, on the other hand, has maintained continuity under Prime Minister Hun Sen and now under Hun Manet, without changing the negotiation mechanism or substance. Meanwhile, Thailand has changed prime ministers around ten times—could this be one of the reasons for the lack of progress? I would further emphasize that despite Thailand's frequent changes in leadership, those leaders still demonstrated a willingness to continue negotiations. For instance, under the government of Prime Minister Abhisit Vejjajiva, Deputy Prime Minister Suthep Thaugsuban and Defense Minister Prawit Wongsuwan were sent to meet with me at my residence in Takhmao in 2010. It was during that visit that both dignitaries experienced Cambodian "Samlor Korko" for the first time, prepared personally by my wife for their lunch. Cambodia is moving forward based on international law. Please do not accuse Cambodia of "internationalizing" a bilateral issue, nor claim that Cambodia is setting a trap by inviting third-party or international involvement. Likewise, please do not urge Cambodia to establish a new bilateral mechanism to replace the one that Thailand has unilaterally cancelled. It is my hope that Cambodia and Thailand will join hands in moving toward an appropriate international mechanism with jurisdiction over maritime issues.

ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល
ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ។ សម្រាប់ខ្ញុំដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 ខ្ញុំពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល (គ្មានវឌ្ឍនភាព)។ ខ្ញុំគួរតែបំភ្លឺថា គ្មានវឌ្ឍនភាពដោយសារអ្វី? ភាគីថៃខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ តើថៃដូរនាយករដ្ឋមន្ត្រីប៉ុន្មានហើយក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៉ីន ស៉ីណាវ៉ាត្រា ឆ្នាំ២០០៦? កម្ពុជាធ្វើដំណើរដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តដោយ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការ និងខ្លឹមសារចរចា។ ក្នុងពេលជាមួយគ្នាថៃ ផ្លាស់ប្តូនាយករដ្ឋមន្ត្រីប្រមាណ១០នាក់ តើនេះជាហេតុផលមួយនៃការគ្មានវឌ្ឍនភាពទេ? ខ្ញុំគួរតែបញ្ជាក់បន្ថែមថា ទោះបីថៃមានការផ្លាស់ប្តូនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏ថ្នាក់ដឹកនាំទាំងនោះនៅតែបង្ហាញការបន្តចរចា សូម្បីរដ្ឋាភិបាលឯកឧត្តមនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ក៏បានចាត់បញ្ជូន ឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និង រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយខ្ញុំនៅផ្ទះតាខ្មៅ នាឆ្នាំ២០១០ ដែលនៅពេលនោះហើយដែលវរជនទាំងពីរបានស្គាល់សម្លកកូរខ្មែរលើកដំបូងដែលភរិយាខ្ញុំចំអិនផ្ទាល់ដៃ ជូនភ្ញៀវកិត្តិយសទាំង២រូបសម្រាប់អាហារថ្ងៃត្រង់។ កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬ អន្តរជាតិចូលរួមនិងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។ សង្ឃឹមថា កម្ពុជានិងថៃនិងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ៕

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ “រាជរដ្ឋាភិបាលកម្ពុជាសម្រេចអនុវត្តគោលការណ៍ហាមឃាត់ការផ្ដល់រង្វាន់តាមរយ:ក្រវិលកំប៉ុងលើភេសជ្ជៈម
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ “រាជរដ្ឋាភិបាលកម្ពុជាសម្រេចអនុវត្តគោលការណ៍ហាមឃាត់ការផ្ដល់រង្វាន់តាមរយ:ក្រវិលកំប៉ុងលើភេសជ្ជៈមានជាតិស្ករ ភេសជ្ជៈប៉ូវកម្លាំង និងផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះតទៅ។” 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Dear Compatriots, Today, the Royal Government of Cambodia has decided to pursue the mechanism of Compulsory Conciliation unde
Dear Compatriots, Today, the Royal Government of Cambodia has decided to pursue the mechanism of Compulsory Conciliation under United Nations Convention on the Law of the Sea (UNCLOS) in order to find a peaceful resolution based on international law for maritime overlapping claim area between Cambodia and Thailand, after Thailand has officially declared the unilateral withdrawal from the Memorandum of Understanding between Cambodia and Thailand, also known as the MOU 2001 (Thai reference as MOU44). For more than 25 years, this Memorandum of Understanding has played a crucial role as a mutually agreed bilateral framework for both sides to address overlapping maritime claims. The entry into force of this Memorandum of Understanding reflects the spirit of cooperation and mutual goodwill. It is regretful that Thailand has decided to unilaterally withdraw from this Memorandum of Understanding. For Cambodia, we have always given priority to bilateral mechanisms in line with this Memorandum of Understanding for dealing with our overlapping maritime area. This unilateral withdrawal from this Memorandum of Understanding would reject the only bilateral agreement, which constitutes the only bilateral framework that both parties have relied upon for more than two decades. In this case, as a state that firmly respects and adheres to international law and the peaceful settlement of disputes, Cambodia would be left with no choice but to rely upon international law and the United Nations Convention on the Law of the Sea (UNCLOS), particularly the mechanism of Compulsory Conciliation under this Convention. Taking this opportunity, I would like to clarify that this mechanism of Compulsory Conciliation is established by the UNCLOS to assist state parties in resolving disputes peacefully in accordance with international law. Therefore, Cambodia’s decision reflects our sincere hope that both countries can reach a just and lasting solution in line with international law, allowing our peoples to live together in peace, stability, and harmony. 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ជូនបងប្អូនជនរួមជាតិជាទីស្រលាញ់។ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើ
ជូនបងប្អូនជនរួមជាតិជាទីស្រលាញ់។ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44) ។ ជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។ ជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។ ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់បញ្ជាក់បន្តិចដែរថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹងស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងារ ក្រមសីលធម៌វិជ្ជាជីវៈ របៀបរបបបំពេញការង
+7
ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹងស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងារ ក្រមសីលធម៌វិជ្ជាជីវៈ របៀបរបបបំពេញការងាររបស់ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ! 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior 🌐Sar Sokha 🌐Join Telegram 🌐YouTube 🌐TikTok #សសុខា #SarSokha #កម្ពុជា #Cambodia

ដំណើរបន្តបេសកកម្ម គោលដៅទី ១៣ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្
ដំណើរបន្តបេសកកម្ម គោលដៅទី ១៣ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល (យ.គ.ក.) អញ្ជើញជាអធិបតីភាពក្នុងវេទិកា​ « ពិភាក្សាជាមួយយុវជនគណបក្សខេត្តកំពង់ឆ្នាំង » https://www.facebook.com/share/p/1DoCdLVgKh/?mibextid=wwXIfr ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok