Senate of Cambodia
Open in Telegram
1 807
Subscribers
-324 hours
+927 days
+26130 days
Data loading in progress...
Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+107
in 10 channels
August '26
+213
in 29 channels
Get PRO
July '26
+229
in 14 channels
Get PRO
June '26
+149
in 8 channels
Get PRO
May '26
+132
in 11 channels
Get PRO
April '26
+56
in 4 channels
Get PRO
March '26
+59
in 7 channels
Get PRO
February '26
+68
in 13 channels
Get PRO
January '26
+195
in 19 channels
Get PRO
December '25
+127
in 17 channels
Get PRO
November '25
+59
in 9 channels
Get PRO
October '25
+153
in 14 channels
Get PRO
September '25
+28
in 1 channels
Get PRO
August '25
+55
in 2 channels
Get PRO
July '25
+74
in 4 channels
Get PRO
June '25
+71
in 2 channels
Get PRO
May '25
+61
in 0 channels
Get PRO
April '25
+40
in 0 channels
Get PRO
March '25
+66
in 0 channels
Get PRO
February '25
+179
in 1 channels
| Date | Subscriber Growth | Mentions | Channels | |
| 08 September | +2 | |||
| 07 September | +2 | |||
| 06 September | +24 | |||
| 05 September | +7 | |||
| 04 September | +26 | |||
| 03 September | +37 | |||
| 02 September | +5 | |||
| 01 September | +4 |
Channel Posts
+6
ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ទទួលស្វាគមន៍ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា និងគណៈប្រតិភូ Advance Team មីយ៉ាន់ម៉ា អញ្ជើញចុះពិនិត្យទីកន្លែងរៀបចំទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់គណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ា
=======
នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទទួលស្វាគមន៍ ឯកឧត្តម Kyaw Soe Min ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងគណៈប្រតិភូ Advance Team មីយ៉ាន់ម៉ា ពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Min Aung Hlaing ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន
🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
📱 Facebook
📱Telegram
📱Instagram
📱YouTube
📱X (Former Twitter)
📱TikTok
🌐Website
| 2 | គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត
=======
នារសៀលថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញទស្សនកិច្ចច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលបានទទួលស្វាគមន៍ដោយ លោក ជូ ថាយ ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត ព្រមទាំងមានការចូលរួមពីលោកនាយរងប៉ុស្តិ៍ ព្រមទាំងមន្រ្តីជំនាញប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងាររបស់ច្រកទ្វារ ការចេញ-ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ និងទិដ្ឋភាពទំនិញចូល-ចូល នៅសាលប្រជុំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។
បន្ទាប់ពីជំនួបពិភាក្សា គណៈប្រតិភូបានអញ្ជើញពិនិត្យមេីលការិយាល័យបំពេញបែបបទចេញ-ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ និងការបំពេញបែបបទគយនាំទំនិញចេញ-ចូលច្រកទ្វារ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន
🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
📱 Facebook
📱Telegram
📱Instagram
📱YouTube
📱X (Former Twitter)
📱TikTok
🌐Website | 128 |
| 3 | No text... | 121 |
| 4 | សូមគោរពជូនជ្រាបនូវទស្សនាវដ្ដីព្រឹទ្ធសភាប្រចាំខែមេសា ឆ្នាំ២០២៦។
🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
📱 Facebook
📱Telegram
📱Instagram
📱YouTube
📱X (Former Twitter)
📱TikTok
🌐Website | 172 |
| 5 | ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋជាជនពិការ និងនិវត្តជន នៅភូមិតេជោសន្តិភាព ឃុំបោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
=======
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋជាជនពិការ និងនិវត្តជន សរុបប្រមាណជា៣៨៦នាក់ ស្ថិតនៅភូមិតេជោសន្តិភាព (ការ៉េ២) ឃុំបោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់អាជ្ញាធរដែនដីស្រុកភ្នំស្រុករួចមក ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំដោយមិននឿយហត់របស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ វិស័យឯកជន វិស័យសាសនា ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ ដែលបានខិតខំចូលរួមអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល និងការរួមសាមគ្គីគ្នាប្រកបដោយស្មារតីជាតិនិយម ប្រយុទ្ធតតាំងនឹងកងទ័ពឈ្លានពានថៃ និងបានរួមគ្នាគិតដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែនកម្ពុជា ថៃ ក្នុងពេលកន្លងមក។ នាឱកាសនោះ ឯកឧត្តម ឈើយ ចាន់ណា បានឧបត្ថម្ភថវិកាសម្រាប់កម្មវិធីនេះ ចំនួន ១.០០០.០០០រៀលផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
📱 Facebook
📱Telegram
📱Instagram
📱YouTube
📱X (Former Twitter)
📱TikTok
🌐Website | 241 |
| 6 | ឯកឧត្តម ម៉ាន់ ឈឿន ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអគារសិក្សាចាស់ដែលបានរុះរើ នៅសាលាបឋមសិក្សាកោះដាច់
=======
នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានដឹកនាំក្រុមការងារ ដែលមានឯកឧត្តមបណ្ឌិត សន ពៅ នាយកខុទ្ទកាល័យឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា និងតំណាងអង្គការស្ពានមិត្តភាពកម្ពុជា-ហូឡង់ ព្រមទាំងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី១ អញ្ជើញចុះពិនិត្យទីតាំងអគារសិក្សាចាស់ដែលបានរុះរើ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាកោះដាច់ ភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អគារសិក្សានេះ មានចំនួន៥បន្ទប់ និងជាអំណោយរបស់អង្គការយូនីសេហ្វ/ស៊ីដា (UNICEF/SIDA) ដែលបានសាងសង់ឡើងក្នុងឆ្នាំ១៩៩៨។ គិតមកដល់ឆ្នាំ២០២៦ អគារនេះមានអាយុកាល២៨ឆ្នាំហើយដោយសារមានសភាពចាស់ទ្រុឌទ្រោម និងលែងមានលទ្ធភាពធានាសុវត្ថិភាពសម្រាប់ការប្រើប្រាស់ ទើបបានផ្អាកការប្រើប្រាស់តាំងពីឆ្នាំ២០១៩ និងត្រូវបានរុះរើកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាន់ ឈឿន និងក្រុមការងារ បានជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងសាលារៀន គណៈនាយក ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាកោះដាច់ ដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់របស់សាលា ពាក់ព័ន្ធនឹងការសាងសង់អគារសិក្សាថ្មី។
ជាមួយគ្នានេះ ឯកឧត្តម ម៉ាន់ ឈឿន បានបង្ហាញក្តីសង្ឃឹមថា ការសាងសង់អគារសិក្សាថ្មីនឹងអាចប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីផ្តល់ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនូវបរិយាកាសសិក្សាដែលមានសុវត្ថិភាព សមរម្យ និងអំណោយផលដល់ការបង្រៀន និងការរៀន ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំ និងបង្កើនបរិយាកាសសិក្សាឱ្យកាន់តែប្រសើរឡើងនៅសាលាបឋមសិក្សាកោះដាច់។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១
🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
📱 Facebook
📱Telegram
📱Instagram
📱YouTube
📱X (Former Twitter)
📱TikTok
🌐Website | 201 |
| 7 | គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង
=======
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ ការប្រមូលចំណូលពន្ធ ឆមាសទី១ ឆ្នាំ២០២៦ សក្តានុពលសេដ្ឋកិច្ចខេត្ត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង។
ជំនួបពិភាក្សានេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តស្វាយរៀង ដោយមានការអញ្ជេីញចូលរួមពី លោក លោកស្រី ដែលជា អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាល, ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ (សេដ្ឋកិច្ច, ពន្ធដារ, គយ, ធនាគារជាតិ, កសិកម្ម, សាធារណការ, ពាណិជ្ជកម្ម, សុខាភិបាល, រ៉ែ) និងប្រធាន-នាយករងទីចាត់ការ (ហិរញ្ញវត្ថុ, ច្រកចេញចូលតែមួយ, ផែនការ និងវិនិយោគ)។
ប្រភព៖ នាយកដ្ឋានព័ត៌មាន
🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
📱 Facebook
📱Telegram
📱Instagram
📱YouTube
📱X (Former Twitter)
📱TikTok
🌐Website | 191 |
| 8 | គណៈកម្មការទី៨ នៃព្រឹទ្ធសភា ប្រជុំពិភាក្សាការងារ និងស្តាប់ការធ្វើបទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវ ស្តីពីការសិក្សាស្រាវជ្រាវឯកសារ ស្តីពីវឌ្ឍនភាពការងារវិស័យសុខាភិបាល
=======
គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ សួន ពុធថាវី អគ្គនាយិកា និងសហការី ដើម្បីស្តាប់ការធ្វើបទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវ ស្តីពីការសិក្សាស្រាវជ្រាវឯកសារ ស្តីពីវឌ្ឍនភាពការងារវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការនានានៃព្រឹទ្ធសភា ដែលប្រព្រឹត្តទៅនៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
ប្រភព៖ នាយកដ្ឋានព័ន៌មាន
🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
📱 Facebook
📱Telegram
📱Instagram
📱YouTube
📱X (Former Twitter)
📱TikTok
🌐Website | 222 |
| 9 | ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
=======
នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។
នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង និងឯកឧត្តម Igor Driesmans បានវាយតម្លៃខ្ពស់ ប្រកបដោយសុទិដ្ឋិនិយម ចំពោះវឌ្ឍនការនៃការពង្រឹងទំនាក់ទំនងរវាងទ្វេភាគី អឺរ៉ុប-កម្ពុជា ជាពិសេសការពង្រឹងភាពជាដៃគូ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ និងការអប់រំ និងសន្តិសុខ ដើម្បីកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ ភាគីទាំងពីរក៏បានផ្តោតការផ្លាស់ប្តូរផងដែរលើការលើកកម្ពស់ទូតសភា ការចូលរួមរបស់សហភាពអឺរ៉ុបក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីដែលកម្ពុជាជាម្ចាស់ផ្ទះ, លើកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា-សហភាពអឺរ៉ុប នៅក្នុងក្របខណ្ឌតំបន់ ជាពិសេស អាស៊ាន-EU និងលើស្ថានភាពនៃការវិវត្តន៍ថ្មីៗនៅក្នុងតំបន់ និងពិភពលោក នាពេលកន្លងមក រួមទាំង ជម្លោះព្រំដែននិងសង្គ្រាមឈ្លានកម្ពុជា-ថៃ និងជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការដោះស្រាយដោយសន្តិវិធី, បញ្ហាមីយ៉ាន់ម៉ា, … ។ល។
ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន
🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
📱 Facebook
📱Telegram
📱Instagram
📱YouTube
📱X (Former Twitter)
📱TikTok
🌐Website | 253 |
| 10 | ឯកឧត្តម អាយ ខន និងលោកជំទាវ មុំ សណ្តាប់ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំវេទិកាស្តីពី «ការកែទម្រង់វិស័យយុត្តិធម៌»
=======
ឯកឧត្តម អាយ ខន អនុប្រធាន និងលោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីត្រៀមរៀបចំវេទិកាស្តីពី «ការកែទម្រង់វិស័យយុត្តិធម៌» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា នាពេលខាងមុខ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន
🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
📱 Facebook
📱Telegram
📱Instagram
📱YouTube
📱X (Former Twitter)
📱TikTok
🌐Website | 244 |
| 11 | លោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈចលនាមហាជន ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង និងខណ្ឌកំបូល
=======
នារសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈចលនាមហាជន ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង និងខណ្ឌកំបូល ដើម្បីត្រៀមលក្ខណៈបើកវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនថ្នាក់ខណ្ឌ-សង្កាត់ ឆ្នាំ២០២៦ សម្រាប់ខណ្ឌបឹងកេងកង ប្រព្រឹត្តទៅនាថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ និងខណ្ឌកំបូល ប្រព្រឹត្តទៅនាថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ និងវាយតម្លៃលទ្ធផលនៃវគ្គបណ្តុះបណ្តាលរបស់សិក្ខាកាម នៃវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជន ថ្នាក់ខណ្ឌ-សង្កាត់ ខណ្ឌជ្រោយចង្វារ ដែលមានការចូលរួមសរុបចំនួន១៣រូប (ស្រី២រូប) ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា
🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
📱 Facebook
📱 Telegram
📱 Instagram
📱 YouTube
📱 X (Former Twitter)
📱 TikTok
🌐 Website | 309 |
| 12 | ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជំរុញឱ្យពង្រឹងការតាមដានលិខិតបទដ្ឋានគតិយុត្តគាំទ្រច្បាប់ និងចូលរួមគាំទ្រគោលដៅអភិវឌ្ឍន៍ជាតិឆ្នាំ២០៥០
=======
នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម៣ នៃវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្តីទីព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំជាមួយក្រុមនានាព្រឹទ្ធសភា និងបានជំរុញឱ្យបន្តត្រួតពិនិត្យវឌ្ឍនភាពការងារនីតិកម្ម លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ឱ្យមានប្រសិទ្ធភាពឆ្លើយតបគោលដៅអភិវឌ្ឍន៍ជាតិឆ្នាំ២០៥០។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើការកំណត់ឱ្យបានច្បាស់លាស់នូវលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ក្នុងការគាំទ្រការអនុវត្តច្បាប់ និងឯកសារដែលត្រូវបន្តជំរុញឱ្យធ្វើបន្ត ដូចជា អនុក្រឹត្យ ប្រកាសរបស់ក្រសួងសាមី ប្រកាសអន្តរក្រសួង និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ព្រមទាំងពិភាក្សាលើនីតិវិធីនៃការផ្ញើលិខិតផ្លូវការទៅកាន់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងធានាឱ្យបាននូវការឆ្លើយតបទាន់ពេលវេលា។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងសាធារណៈ ព្រមទាំងជំរុញឱ្យបង្កើនកិច្ចសហការជាមួយស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងការចូលរួមផ្តល់កិច្ចសម្ភាសន៍ ក៏ដូចជាសរសេរជាអត្ថបទផ្សាយក្នុងកាសែត និងទស្សនាវដ្តី ដើម្បីផ្សព្វផ្សាយព័ត៌មានពិតឱ្យទូលំទូលាយ លើឆាកអន្តរជាតិ។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់សមាជិកព្រឹទ្ធសភា ព្រមទាំងបានយល់ស្របលើការរៀបចំយន្តការបន្តក្នុងការត្រួតពិនិត្យលិខិតបទដ្ឋានគតិយុត្តគាំទ្រច្បាប់ និងការបន្តដោះស្រាយរាល់កង្វល់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាពិសេសកង្វល់ដែលលើកឡើងដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្ដមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន
🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
📱 Facebook
📱 Telegram
📱 Instagram
📱 YouTube
📱 X (Former Twitter)
📱 TikTok
🌐 Website | 239 |
| 13 | No text... | 223 |
| 14 | វីដេអូព័ត៌មាន៖ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ នាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦។
🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
📱 Facebook
📱Telegram
📱Instagram
📱YouTube
📱X (Former Twitter)
📱TikTok
🌐Website | 274 |
| 15 | គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបជាមួយក្រុមប្រឹក្សាស្រុកកំពង់ត្របែក
=======
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សា និងគណៈអភិបាលស្រុកកំពង់ត្របែក ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ ការគ្រប់គ្រងចំណូល-ចំណាយរបស់ស្រុក និងបញ្ហាប្រឈមផ្សេងៗ ...។
ជំនួបនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកកំពង់ត្របែក ខេត្តស្វាយរៀង នារសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន
🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
📱 Facebook
📱Telegram
📱Instagram
📱YouTube
📱X (Former Twitter)
📱TikTok
🌐Website | 267 |
| 16 | លោកជំទាវ ម៉ាណ ណាវី អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មហាជនភូមិវាលឃ្មុំ រដូវកាលទី៣
=======
នាល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មហាជនភូមិវាលឃ្មុំ រដូវកាលទី៣ ស្ថិតនៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសសំណេះសំណាល លោកជំទាវ ម៉ាណ ណាវី បានលើកឡើងអំពីការរីកចម្រើនលើគ្រប់វិស័យ និងវឌ្ឍនភាពនៃការអភិវឌ្ឍសហគមន៍អ៉ិស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល មានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងធ្វើឱ្យប្រទេសទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។ លោកជំទាវបានបន្តទៀតថា កត្តាទាំងនេះហើយ ដែលធ្វើឱ្យក្នុងសហគមន៍យើង អាចរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ និងកម្មវិធីផ្សេងៗ។ ជាចុងក្រោយលោកជំទាវ បានអំពាវនាវដល់យុវជនទាំងអស់ ជៀសវាងឱ្យឆ្ងាយពីល្បែងស៊ីសង និងគ្រឿងញៀន និងបានជំរុញយុវជនចូលរួមក្នុងសកម្មភាពសង្គមឱ្យច្រើន ដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងសហគមន៍ ឱ្យកាន់តែរីកចម្រើន។ លោកជំទាវ ក៏បានឧបត្ថម្ភថវិកាចំនួន ២.៥០០.០០០រៀល ដល់គណៈកម្មាធិការរៀបចំការប្រកួតនេះផងដែរ។
សូមបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មហាជនភូមិវាលឃ្មុំ មានក្រុមចូលរួមចំនួន១៦ក្រុម ការប្រកួតមានរយៈពេល៥ថ្ងៃ ហើយក្រុមទទួលបានប្រាក់រង្វាន់ មានចំនួន៤ក្រុម ចំណាក់ថ្នាក់លេខ៤ ទទួលបានប្រាក់រង្វាន់ចំនួន ៥០០.០០០រៀល ចំណាក់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ចំនួន ១.០០០.០០០រៀល ចំណាក់ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់ចំនួន ២.០០០.០០០រៀល ចំណាក់ថ្នាក់លេខ១ ទទួលបានប្រាក់រង្វាន់ចំនួន ៣.៥០០.០០០រៀល និងពានរង្វាន់មួយ។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី
🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
📱 Facebook
📱Telegram
📱Instagram
📱YouTube
📱X (Former Twitter)
📱TikTok
🌐Website | 247 |
| 17 | No text... | 240 |
| 18 | ឯកឧត្តម ឆាយ វណ្ណា ជួបពិភាក្សាការងារជាមួយឯកឧត្តម មេតសុត អុដ្ឋចាន ឯកឧត្តមអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
=======
នារសៀលថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នៃព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយឯកឧត្តម មេតសុត អុដ្ឋចាន (Mesut Özcan) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី នៅស្ថានទូតតួគីប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ក្នុងជំនួបពិភាក្សានេះ បានគូសបញ្ជាក់ ការពង្រឹងទំនាក់ទំនងទេ្វភាគីរវាងប្រទេសកម្ពុជា និងតួគីដែលមានស្រាប់ ក្រុមមិត្តភាពសភាទេ្វភាគី និងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិសភាកម្ពុជា និងសភាតួគីតែងតែគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាសភាតំបន់ និងអន្តរជាតិ រួមមាន សភាអន្តរជាតិ (IPU-Inter-Parliamentary Union) សភាអាស៊ី (APA – Asian Parliamentary Assembly) សភាអាស៊ាន (AIPA -ASEAN Inter-Parliamentary Assembly) ។
ឯកឧត្តមលេខាធិការបានសង្កត់ធ្ងន់ អំពីកិច្ចសហការ និងជំរុញវិស័យសំខាន់ជាច្រើនដែលជាអត្ថប្រយោជន៍រួម វិស័យការទូតសភា នយោបាយ សេដ្ឋកិច្ច ការអប់រំ យោធា សាសនា ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេសការអនុវត្តរួមគា្ន ការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញរួមគ្នា។
ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី៥
រូបភាព៖ នាយកដ្ឋានព័ត៌មាន
🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
📱 Facebook
📱Telegram
📱Instagram
📱YouTube
📱X (Former Twitter)
📱TikTok
🌐Website | 308 |
| 19 | ព្រឹទ្ធសភារៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនក្រុមការងារសាងសង់អគារវិមានសាមគ្គីភាព និងក្រុមការងារសរសេរចងក្រងសៀវភៅវិមានរដ្ឋចំការមន នៃវិមានព្រឹទ្ធសភា
=======
នាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ព្រឹទ្ធសភាបានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនក្រុមការងារសាងសង់អគារវិមានសាមគ្គីភាព និងក្រុមការងារសរសេរចងក្រងសៀវភៅវិមានរដ្ឋចំការមន នៃព្រឹទ្ធសភា ចំនួន៣១រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការសាងសង់អគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។ គ្រឿងឥស្សរិយយស និងមេដាយការងារ ដែលត្រូវបំពាក់ជូនក្រុមការងារសាងសង់អគារវិមានសាមគ្គី និងក្រុមការងារសរសេរចងក្រងសៀវភៅវិមានរដ្ឋចំការមន នៃព្រឹទ្ធសភា មានចំនួន៣១គ្រឿង រួមមាន៖ -គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ចំនួន១៣គ្រឿង -គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ចំនួន០៤គ្រឿង -គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់សេនា ចំនួន០៦គ្រឿង -គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ចំនួន៨គ្រឿង៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន
🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖
📱 Facebook
📱Telegram
📱Instagram
📱YouTube
📱X (Former Twitter)
📱TikTok
🌐Website | 327 |
| 20 | No text... | 265 |
