en
Feedback
ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith

ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith

Open in Telegram

អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

Show more
5 880
Subscribers
-1524 hours
-317 days
-13630 days
Posts Archive
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់មន្ត្រីកាកបាទក្រហមកម្ពុជា នាំយកថវិកា ៤លានរៀល និងសម្ភារមួយចំនួន ចូលរួមរំលែកទ
+4
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់មន្ត្រីកាកបាទក្រហមកម្ពុជា នាំយកថវិកា ៤លានរៀល និងសម្ភារមួយចំនួន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនគ្រួសារសពកម្មករ-កម្មការិនី ដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង …!! ក្នុងមនោសញ្ចេតនាតក់ស្លុតជាទីបំផុតស្ទើរតែរកអ្វីប្រៀបផ្ទឹមពុំបាន និងការសោកស្ដាយជាពន់ពេកចំពោះមុខគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបានឆក់យកជីវិតបងប្អូនកម្មករ-កម្មការិនីរោងចក្រសរុប ១៤នាក់ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាក់ស្តែង, ភ្លាមៗនៅល្ងាចថ្ងៃទី២៣ ខែឧសភានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងរូបខ្ញុំបាទ ចុះទៅចូលរួមរំលែកទុក្ខដោយផ្ទាល់ជាមួយក្រុមគ្រួសារសពកម្មករ-កម្មការិនីចំនួន ៩នាក់ ដែលរងគ្រោះនៅភូមិសាស្ត្រ ភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយដែលពិធីបុណ្យសពបានធ្វើរួមគ្នានៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ថ្ងៃស្អែកនេះ, គណៈប្រតិភូ នឹងបន្តទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកម្មករ-កម្មការិនី ៥រូបទៀត ដែលរងគ្រោះថ្នាក់នៅភូមិសាស្ត្រក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយដែលពិធីបុណ្យសពបានធ្វើនៅស្រុកកំណើតក្នុងភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ស្ថិតក្នុងឱកាសដ៏ក្រៀមក្រំនោះ គណៈប្រតិភូបានពាំនាំការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ និងការសោកស្ដាយជាពន់ពេកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសារសពទាំងអស់ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់បំផុត ដែលសុទ្ធសឹងជាបង្គោលដ៏រឹងមាំរបស់ក្រុមគ្រួសារនីមួយៗ និងជាធនធានមនុស្សដ៏សំខាន់របស់សង្គមជាតិ។ ជាមួយគ្នានេះ ដើម្បីចូលរួមសម្រាលទុក្ខលំបាកក្នុងជីវភាពគ្រួសារ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលរួមបុណ្យសពដល់គ្រួសារនីមួយៗនូវគ្រឿងឧបភោគបរិភោគ និងថវិកា ៤លានរៀល។ ដោយឡែក ចំពោះអ្នករងរបួស ដែលកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនានា, កាកបាទក្រហមកម្ពុជា នឹងចុះសួរសុខទុក្ខជាបន្តបន្ទាប់។ សកម្មភាពនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីមនុស្សធម៌ដ៏រស់រវើក និងការឆ្លើយតបដ៏ទាន់ពេលវេលារបស់កាកបាទក្រហមកម្ពុជា ចំពោះទុក្ខសោករបស់ប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕

ខ្ញុំ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងក្រុមការងារ បានចុះដល់ទីតាំងកើត
+9
ខ្ញុំ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងក្រុមការងារ បានចុះដល់ទីតាំងកើតហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងរថយន្តដឹកកម្មកររោងចក្រ នៅលើផ្លូវជាតិ មុខសាលាបឋមសិក្សាសាលាលេខប្រាំ ស្រុកកំពង់ត្រឡាច និងបានជួបសួរសុខទុក្ខបងប្អូនកម្មករ កម្មការនីរងរបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារជនរងគ្រោះដែលបានទទួលមរណភាពក្នុងហេតុការណ៍ដ៏រន្ធត់នេះ សូមឧទ្ទិសបួងសួងដល់វិញ្ញានក្ខន្ធជនរងគ្រោះបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។ សូមជូនពរបងប្អូនដែលរងរបួស សូមឆាប់បានជាសះស្បើយ🙏🙏🙏

ចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមរយៈកម្មវិធី Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ
+9
ចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមរយៈកម្មវិធី Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។ ២-សេចក្តីព្រាងរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥។ ៣-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។ ថ្ងៃទី២២ ឧសភា ២០២៦

ខ្ញុំ និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធី​សំណេះសំណាល​ជាមួយក្រុមប្រឹក្សាខេ
+9
ខ្ញុំ និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធី​សំណេះសំណាល​ជាមួយក្រុមប្រឹក្សាខេត្តក្រុង​ ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ​ខេត្តកំពង់ឆ្នាំង នាពេលខាងមុខនេះ។

ខ្ញុំបាទ និងក្រុមការងារ បានអមដំណើរឯកឧត្ដមនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមកា
+9
ខ្ញុំបាទ និងក្រុមការងារ បានអមដំណើរឯកឧត្ដមនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ផ្តល់ជូនដល់គ្រួសារវីរកងទ័ពជួរមុខចំនួន ៨៦គ្រួសារ ក្នុងស្រុកកំពង់លែង។

ពិធីប្រកាសសមាសភាពគណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកកំពង់លែង និងឃុំទាំង៩ នៃស្រុកកំពង់លែង ក្រោមអធិបតីភាពឯកឧត
+7
ពិធីប្រកាសសមាសភាពគណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកកំពង់លែង និងឃុំទាំង៩ នៃស្រុកកំពង់លែង ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងអាកាស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនស្រុកកំពង់លែង

សូមឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិត ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និង
សូមឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិត ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ទិវាជាតិនៃការចងចាំ ២០ ឧសភា បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និង លើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៩ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០
+2
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៩ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

កិច្ចប្រជុំត្រៀមរៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត
+9
កិច្ចប្រជុំត្រៀមរៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលទីតាំងកំណត់ព្រំប្រទល់រវាងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និងស្រុកបាធាយ ខេត្តកំពង់ចាម
+4
ដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលទីតាំងកំណត់ព្រំប្រទល់រវាងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និងស្រុកបាធាយ ខេត្តកំពង់ចាម

ដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលទីតាំងកំណត់ព្រំប្រទល់ស្រុកសាមគ្គីមានជ័យ
+4
ដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលទីតាំងកំណត់ព្រំប្រទល់ស្រុកសាមគ្គីមានជ័យ

ការអនុវត្តកាតព្វកិច្ចយោធា គឺពង្រឹងសមត្ថភាព បណ្ដុះមនសិការស្នេហាជាតិ និងបង្កើតធនធានរបស់ជាតិ ត្រៀមលក្ខណៈក្នុងការការពារជាតិគ្រប់ពេលវេលា។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ទឹកធ្លាក់ស្រែអំពិលទឹកធ្លាក់ស្រែអំពិល ជាតំបន់ទេសចរណ៍បែបធម្មជាតិ តំបន់ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ ស្ថិតនៅក្នុងភូមិក្តុល ឃុំសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង​។ Connect with Samdech Hun Sen : 🗳Facebook️Telegram 📱TikTok 📱Twitter 🎞YouTube 📷Instagram 🖥Website

ពិធីប្រគល់ផ្ទះ និងដីឡូតិ៍ជូនដល់អតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល ចំនួន ១០០ខ្នងផ្ទះ ក្រោមអធិបតីភាពឯកឧត្ដ
+9
ពិធីប្រគល់ផ្ទះ និងដីឡូតិ៍ជូនដល់អតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល ចំនួន ១០០ខ្នងផ្ទះ ក្រោមអធិបតីភាពឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី១៤ ឧសភា ២០២៦

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហ
សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ខួប ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា (១៤ ឧសភា ១៩៥៣ - ១៤ ឧសភា ២០២៦) 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

អបអរសាទរ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ការដែលប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងគោលបំណងលើកតម្កើងនូវ
អបអរសាទរ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ការដែលប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងគោលបំណងលើកតម្កើងនូវវីរភាពដ៏អង់អាច និងគុណូបក្ការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃ បានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ជាពិសេសលោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុ ជីវិត ព្រមទាំងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមក ដល់បច្ចុប្បន្ននេះ។ ១២ ឧសភា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia