ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
Open in Telegram
5 882
Subscribers
-424 hours
-227 days
-12630 days
Posts Archive
+4
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
+9
វេទិកាពិគ្រោះយោបល់ភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល សមាគម សហគមន៍នានានៅក្នុងខេត្តកំពង់ឆ្នាំង ប្រចាំឆមាស ឆ្នាំ២០២៦
+5
គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនវីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា វីរកងទ័ព វីរនគរបាលជាតិ វីរកងរាជអាវុធហត្ថ និងប្រជាជន ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា នៅមហាចេតិយ តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
Repost from CambodiaMyHome
ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង 🍃 🏡 ⛰️
https://www.facebook.com/share/r/1FFNP3hhVD/?mibextid=wwXIfr
Join CambodiaMyHome
+9
ចុះសួរសុខទុក្ខ និងចែកអំណោយដល់ស្រ្តីទើបសម្រាកកូនរួច នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
+9
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ ៨៩ ព្រះវស្សា យាងចូល ៩០ ព្រះវស្សា នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ព្រមទាំងចែកជូននូវគ្រឿងឧបភោគបរិភោគដល់គ្រួសារងាយរងគ្រោះចំនួន ៩០គ្រួសារ។
ទូលព្រះបង្គំយើងខ្ញុំសូមគោរពថ្វាយព្រះពរ បវរមហាប្រសើរថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោសប្រសិទ្ធពរជ័យ និងអភិបាលរក្សា សម្ដេចព្រះមហាក្សត្រី សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញ្ញាណឈ្លាសវៃ ព្រះតេជបារមីភ្លឺថ្លា ដើម្បីបំពេញព្រះរាជកិច្ច និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរគ្រប់ៗរូប ជារៀងដរាបតរៀងទៅ។
+1
សារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៩០ព្រះវស្សា យាងចូល៩១ព្រះវស្សា
+9
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចុះពិនិត្យអគារសិក្សា ចំនួន ១ខ្នង មាន ៤បន្ទប់ អគារទីចាត់ការនិងបណ្ណាល័យ ១ខ្នង ២បន្ទប់ ព្រមទាំងអគារអនាម័យ ១ខ្នង ៤បន្ទប់ សម្រេចសមិទ្ធផល ១០០% ដែលជាព្រះរាជទានដ៏ថ្លៃថ្លា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងបរិវេណសាលាបឋមសិក្សាស្រែប្រីយ៍ ស្ថិតនៅឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
+9
ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខ្ញុំ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងឯកឧត្តម សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥ឃុំ ក្នុងស្រុករលាប្អៀរ ស្រុកជលគិរី និងស្រុកកំពង់ត្រឡាចចំនួន ៤០០នាក់ ដែលអំណោយជាការឧបត្ថម្ភរបស់លោក តាន់ សុខ និងក្រុមគ្រួសារ។
អបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «TVET (ធីវេត) ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដែលនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និង ភាពប្រកួតប្រជែងខ្ពស់ ដោយសម្រេចឱ្យបាននូវគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ជាពិសេសសម្រាប់យុវជន ដែលជាកម្លាំងពលកម្មជំនាញដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ការប្រារព្ធទិវាជាតិនេះ ក្នុងគោលបំណង លើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាម នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈ ការផ្សព្វផ្សាយ ការជំរុញ និងការលើកទឹកចិត្តដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់ និង ទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ទាំងក្នុងនិងក្រៅប្រទេស។
១៥ មិថុនា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
+7
ដឹកនាំក្រុមការងារចុះពិនិត្យផ្លូវថ្នល់ក្នុងភូមិ ដែលត្រូវចាក់បេតុងជូនប្រជាពលរដ្ឋនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ប្រវែង ២០០០ម៉ែត្រ និងបានចូលរួមដាំដើមក្ងោកតាមផ្លូវមួយចំនួន ក្នុងស្រុកកំពង់លែង។
ថ្ងៃទី១៤ មិថុនា ២០២៦
+5
ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅឃុំច្រណូក ស្រុកកំពង់លែង។
ថ្ងៃទី១៤ មិថុនា ២០២៦
Repost from CambodiaMyHome
ឃុំរលាប្អៀរ ខេត្តកំពង់ឆ្នាំង
https://www.facebook.com/share/r/1PkeEFpXnU/?mibextid=wwXIfr
Join CambodiaMyHome
ថ្ងៃចុងសប្ដាហ៍ ពិនិត្យចុះហត្ថលេខាលើការសម្រេចបញ្ចប់ការវាស់វែងកំណត់ព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ បន្ទាប់ពីបានបញ្ចប់ការកំណត់ព្រំប្រទល់ជាមួយខេត្តកណ្ដាល និងខេត្តកំពង់ចាម
Repost from ទូរទស្សន៍មហាផ្ទៃ - MOI TV
អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញបើកការដ្ឋានជួសជុល និងស្តារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួស ចំនួន ១ ខ្សែ និងស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ស្ថិតនៅស្រុកទឹកផុស
🔗 អានបន្ត 👉 https://www.facebook.com/share/p/1BAPxjQsiY/
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
📱 📱 👉 Mobile App
-----បណ្តាញទំនាក់ទំនងសង្គម-----
😀 👉 Facebook 😅 👉 TikTok
😊 👉Youtube 😗 👉 Telegram
