ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
Open in Telegram
5 882
Subscribers
-424 hours
-227 days
-12630 days
Posts Archive
+9
ខ្ញុំបានចូលរួមជាមួយឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពិធីបើកការដ្ឋានការងារជួសជុល និងស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ១ ខ្សែ មានប្រវែង ៥,៧៥ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ ព្រមទាំងស្ថាបនាស្ពានបេតុងចំនួន ១ កន្លែង មានប្រវែង ១៨ ម៉ែត្រ និងសំណង់សិល្បការ្យនានា ស្ថិតក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ផ្លូវ និងស្ពាននៅថ្ងៃនេះ គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាអាទិភាព។ រាជរដ្ឋាភិបាលមិនផ្តោតតែការអភិវឌ្ឍនៅទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែបានបន្តពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់ទីកន្លែងទទួលបានសមិទ្ធផលជាច្រើនដែលជាក្តីសង្ឃឹមក្នុងការកសាងជីវភាពប្រចាំថ្ងៃ ។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ផ្លូវមួយខ្សែ និងស្ពានមួយកន្លែងនេះ មិនមែនគ្រាន់តែជាសំណង់ប៉ុណ្ណោះទេ ប៉ុន្តែជាសរសៃឈាមសេដ្ឋកិច្ចដែលនឹងជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ការប្រកបរបរចិញ្ចឹមជីវិត និងការទទួលបានសេវាអប់រំ និងសុខាភិបាលរបស់ប្រជាពលរដ្ឋ។ នេះជាសមិទ្ធិផលដែលកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិពីទីក្រុងរហូតដល់ទីជនបទ។
ថ្ងៃទី១២ មិថុនា ២០២៦
+9
ចូលរួមពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
កំពង់ចាម ថ្ងៃទី៩ មិថុនា ២០២៦
+5
ខ្ញុំ និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនឧបត្ថម្ភជូនគ្រួសារវីរៈកងទ័ពជួរមុខ ដែលមានភរិយាមានផ្ទៃពោះជិតគ្រប់ខែ នៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង និងបានចុះពិនិត្យការផ្ដល់សេវាជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពស្វាយរំពារ។
+9
ខ្ញុំបាទបានចូលរួមពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី៦ មិថុនា ២០២៦
អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»
ទិវានេះ រៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន (គុណភាពខ្យល់ ទឹក សំឡេង) ការគ្រប់គ្រងសំរាម ប្លាស្ទិក និងសំណល់រឹង ដើម្បីរួមគ្នាការពារភពផែនដីយើង ឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់។
៥ មិថុនា ១៩៩៦ - ៥ មិថុនា ២០២៦
Celebrating the 30th Anniversary of National Environment Day and World Environment Day, under the theme, “Zero Waste”
This occasion is organized to raise environmental awareness and encourage citizens, monks, armed forces personnel, civil servants, students, and the public to actively participate in environmental protection (air, water, and noise quality). Together, we can better manage waste, plastic, and other solid waste, keeping our planet clean, green, and sustainable for the benefit of present and future generations.
5 June 1996 - 5 June 2026
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
ព្រះរាជក្រឹត្យ ស្តីពី លក្ខន្តិកៈនៃអង្គសុខាភិបាល
ព្រះរាជក្រឹត្យនេះ កំណត់អំពីលក្ខន្តិកៈនៃអង្គសុខាភិបាល ដើម្បីប្រមូលផ្តុំនិងគ្រប់គ្រងមន្ត្រីសុខាភិបាល ដែលជាអ្នកវិជ្ជាជីវៈបានទទួលការអប់រំ ការបណ្តុះបណ្តាល បទពិសោធការងារ ចំណេះដឹង និងបំពេញការងារ ក្នុងវិស័យសុខាភិបាល។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
+1
លិខិតគោរពជូនពរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សប្រសើរថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦
+9
ខ្ញុំបាទបានចូលរួមពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី៣ មិថុនា ២០២៦
Special Address by Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, on "the Royal Government’s Decision Concerning the Overlapping Maritime Claims with Thailand."
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
+9
ចូលរួមពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
អបអរសាទរ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ»
ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅ និងអភិវឌ្ឍដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។
ជាការពិតណាស់ កុមារគឺជាធនធានដ៏មានតម្លៃនិងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាវិស័យ អាទិភាពចម្បងបំផុតក្នុងចំណោមអាទិភាពទាំង៥។ ហេតុនេះ ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីជំរុញសន្ទុះការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើននិងរុងរឿងនាពេលអនាគត។
១ មិថុនា ១៩៤៩ ~ ១ មិថុនា ២០២៦
Celebrating the 77th Anniversary of International Children’s Day (June 1) under the theme: “Peace is the Foundation of Respecting and Protecting Children’s Rights”
The celebration of International Children’s Day commemorates the implementation of children's fundamental rights and highlights the government's commitment to addressing children's challenges, particularly in preventing and responding to violence against children, child labor, and online safety. This includes supporting children who are victims and those vulnerable to all forms of risk, threats, exploitation, and abuse in a timely and effective manner, ensuring that children can live and develop harmoniously under the protection of peace.
Indeed, children represent a vital resource for national development. The Royal Government of Cambodia's Pentagonal Strategy Phase-1 has designated “people” as the foremost priority sector. Therefore, investing in well-being, safety, and development of children today, is an investment in Cambodia’s future, building a strong foundation of human capital that holds the potential for Cambodia’s future growth and prosperity.
1 June 1949 ~ 1 June 2026
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
អនុក្រឹត្យ ស្តីពី ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from Samdech Hun Sen of Cambodia
វីដេអូ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពមានា ជុំវិញខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
ថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
📱Twitter
🎞YouTube
📷Instagram
🖥Website
វត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦
