en
Feedback
ក្រសួងសុខាភិបាល Ministry of Health

ក្រសួងសុខាភិបាល Ministry of Health

Open in Telegram

ដេីម្បីទទួលបានព័ត៌មានថ្មីៗ​ ក្នុងវិស័យសុខាភិបាល

Show more

📈 Analytical overview of Telegram channel ក្រសួងសុខាភិបាល Ministry of Health

Channel ក្រសួងសុខាភិបាល Ministry of Health (@mohcambodia) in the Central Khmer language segment is an active participant. Currently, the community unites 24 967 subscribers, ranking 850 in the Medicine category and 156 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 24 967 subscribers.

According to the latest data from 07 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 115 over the last 30 days and by -5 over the last 24 hours, overall reach remains high.

  • Verification status: Verified (Officially confirmed by Telegram)
  • Engagement rate (ER): The average audience engagement rate is 7.60%. Within the first 24 hours after publication, content typically collects 7.49% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 897 views. Within the first day, a publication typically gains 1 871 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 21.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
ដេីម្បីទទួលបានព័ត៌មានថ្មីៗ​ ក្នុងវិស័យសុខាភិបាល

Thanks to the high frequency of updates (latest data received on 08 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Medicine category.

24 967
Subscribers
-524 hours
+107 days
+11530 days
Posts Archive
វីដេអូ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវ គម្រោងអភិបាលកិច្ចសុខភាពភ្នែក ២០២៦–២០៣១ និង យុទ្ធសាស្ត្រ WHO's SPECS 2030 នៅកម្ពុជា។ ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ 🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube

សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦៖ -ករណីឆ្លងថ្ម
សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦៖ -ករណីឆ្លងថ្មី ០នាក់ -ករណីជាសះស្បើយ ០នាក់ -ករណីស្លាប់ ០នាក់ 🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង និងកំណត់ហេតុកិច្ចប្រជុំ សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន —— រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាមួយ លោក Xue Dong អគ្គទីប្រឹក្សាថ្មីទទួលបន្ទុកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង និងកំណត់ហេតុកិច្ចប្រជុំ (Minutes of Meeting) ហត្ថលេខីដោយ តំណាងក្រុមហ៊ុន China IPPR International Engineering Co., Ltd ពាក់ព័ន្ធនឹងការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (China-Aid Improvement of Preah Sihanouk Provincial Referral Hospital Project) ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលយ៉ាងសកម្មរបស់ក្រុមការងារក្រសួងសុខាភិបាល រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្តព្រះសីហនុ ជាមួយក្រុមអ្នកជំនាញចិនដែលដឹកនាំដោយក្រុមហ៊ុន China IPPR International Engineering Co., Ltd ការរៀបចំគម្រោងបានឈានទៅមុខជាបន្តបន្ទាប់ ដោយបានកំណត់ច្បាស់នូវទំហំ និងមុខងារសេវាសុខាភិបាលរបស់អគារថ្មី។ គម្រោងនេះ នឹងសាងសង់អគារវេជ្ជសាស្ត្រ និងវះកាត់ថ្មីចំនួន ៦ ជាន់ មានផ្ទៃក្រឡាសំណង់សរុបប្រមាណ ១៤ ០០០ម៉ែត្រការ៉េ និងមានសមត្ថភាពសរុប ២០០គ្រែ។ អគារថ្មីនឹងបំពាក់មុខងារសេវាសុខាភិបាលសំខាន់ៗ រួមមាន ផ្នែកពិគ្រោះជំងឺក្រៅ សង្គ្រោះបន្ទាន់ រូបភាពវេជ្ជសាស្ត្រ មជ្ឈមណ្ឌលឆ្លុះពិនិត្យ មជ្ឈមណ្ឌលលាងឈាម ផ្នែករោគវិទ្យា បន្ទប់វះកាត់ ផ្នែកថែទាំជំងឺកម្រិតធ្ងន់ (ICU) និងផ្នែកសម្រាកព្យាបាល។ គម្រោងក៏រួមបញ្ចូលបរិក្ខារវេជ្ជសាស្ត្រចាំបាច់សម្រាប់គាំទ្រការផ្តល់សេវាទាំងនេះ ដូចជា CT 256-slice, Digital X-ray ម៉ាស៊ីនលាងឈាម បរិក្ខារវះកាត់ និងសណ្តំ និងបរិក្ខារ ICU ជាដើម។ គម្រោងនេះ ក៏ឆ្លុះបញ្ចាំងពី កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យសុខាភិបាល និងការបន្តគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសុខាភិបាល តំណាងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងក្រុមហ៊ុន China IPPR International Engineering Co., Ltd ។ 🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube

ការចុះពិនិត្យវឌ្ឍនភាព និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព ជុំទី៣ ក្នុងខេត្តសៀមរាប។ —— ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី០២ កញ្ញា ដល់ថ្ងៃទី០៥ កញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពសុខាភិបាលថ្នាក់មណ្ឌលសុខភាព ក្នុងខេត្តសៀមរាប។ ការចុះពិនិត្យនេះក្នុងគោលបំណងជួយគាំទ្រ ការអនុវត្តការងារ និងការលើកទឹកចិត្តដើម្បីជំរុញបង្កើនសមត្ថភាពការងារបម្រើសេវាសុខាភិបាល កាន់តែល្អប្រសើរ មានប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋដែលមកទទួលសេវា ដោយផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ១)ធានាការបម្រើសេវា និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ ២)ការគ្រប់គ្រង ថែទាំ និងការប្រើប្រាស់ឱសថ សម្ភារៈបរិក្ខារពេទ្យ ៣)ការធ្វើបដិសណ្ឋារកិច្ច ការបំពេញការងារដោយក្រមសីលធម៌វិជ្ជាជីវៈ ៤)ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បរិស្ថានក្នុង និងនៅជុំវិញមណ្ឌលសុខភាព ៥)លើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងសេវាបញ្ជូនអ្នកជំងឺ ៦)ការស្កេនអំពីការពេញចិត្តពីអតិថិជន និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ៧)ជំរុញមណ្ឌលសុខភាពឱ្យមានការអភិវឌ្ឍពីល្អមធ្យមទៅល្អបង្គួរ និងឈានទៅល្អប្រសើរ។ ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវអនុរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ គួរបញ្ជាក់ផងដែរថា ការចុះពិនិត្យនោះ ក៏មានការចូលរួមសម្របសម្រួលពីមន្ត្រីមន្ទីរសុខាភិបាល មន្ត្រីការិយាល័យស្រុកប្រតិបត្តិ នៃរដ្ឋបាលខេត្តសៀមរាប។ 🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube

វីដេអូ៖ មណ្ឌលសុខភាពរការក្រៅ ដើរតួនាទីយ៉ាង​សំខាន់ក្នុងការ​លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រភព៖ មន្ទីរព័ត៌មានខេត្តតាកែវ 🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube

រដ្ឋមន្រ្តីសុខាភិបាល៖ «បានគូសរំលេចលើកយកស្ថានភាពថ្មីដែលស្មុគស្មាញ ផ្តោតលើកត្តាបម្រែបម្រួល និងកត្តាប្រឈម សម្រាប់អនាគតសុខភាពប្រជាជន»។ ——— រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ សម្រាប់ខែកញ្ញា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវ បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសសេវាសុខភាពបឋម បង្កើនការផលិតសារអប់រំ និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសរំលឹកនូវចំណុច ដើម្បីសម្រេចនូវចក្ខុវិស័យសម្រាប់អនាគតសុខភាពប្រជាជនកម្ពុជា ត្រូវគិតផ្តោតសំខាន់លើស្ថានភាពថ្មីដែលស្មុគស្មាញ សម្រាប់សុខាភិបាលកម្ពុជា នូវចំណុចសំខាន់ៗរួមមាន បម្រែបម្រួលអេពីដេមីសាស្រ្ត បម្រែបម្រួលប្រជាសាស្រ្ត បម្រែបម្រួលសង្គម បម្រែបម្រួលផ្នែកហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ ចំពោះកត្តាបញ្ហាប្រឈម ដែលកើតឡើងចំពោះមុខ ១) ប្រឈមជាទូទៅ៖ សុខភាពបរិស្ថាន ការប្រែប្រួលអាកាសធាតុ ហានីភ័យការរីករាលដាលជំងឺឆ្លង ២) បញ្ហាប្រឈមជាក់លាក់ ៖ ពង្រឹងគុណភាព ធនធានមនុស្ស ការពិនិត្យព្យាបាលនិងរដ្ឋបាលផ្នែកវេជ្ជសាស្រ្ត និងការប្រើប្រាស់ឱសថឱ្យបាសមស្រប ៣) បញ្ហាប្រឈមបច្ចេកទេស ផ្តោតលើគុណភាព និងប្រសិទ្ធភាព ៤) បញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលជាកត្តាត្រូវគិតគូរដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។ មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ បន្តការយកចិត្តទុកដាក់ខ្ពស់ពីជំងឺមិនឆ្លង និងជំងឺឆ្លង ជាពិសេសជំងឹគ្រុនឈាម និងជំងឺកំពុងមានការឆ្លងនៅបណ្តាប្រទេសមួយចំនួន។ 🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube

ប្រជាពលរដ្ឋស្រុកស្រែអំបិល កំពុងមានទំនុកចិត្តលើការផ្តល់សេវាសុខាភិបាល ទទួលស្គាល់ពីគុណភាពការផ្តល់សេវាពិនិត្យព្យាបាលយ៉ាងការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ថែមទាំងទទួលបានអត្ថប្រយោជន៍អំពីបណ្ណសមធម៌ដែលអាចជួយសម្រាលរាល់ការចំណាយថវិកាបានទៀតផង។ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល មានការពង្រឹងកែលម្អគុណភាពហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការធ្វើទំនើបកម្មផ្នែកវេជ្ជសាស្ត្រ ដែលជាផ្នែកមួយក្នុងការផ្ដលទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ក្រសួងសុខាភិបាល និងមូលនិធិ Fred Hollows បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធសុខភាពភ្នែកប្រកបដោយចីរភាព ឈានទៅលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការ ឬព្យាបាលបាន ___ នាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក Ross Piper អគ្គនាយកប្រតិបត្តិ (CEO) នៃមូលនិធិ Fred Hollows Foundation (FHF) និងគណៈប្រតិភូអមដំណើរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោក និងគណៈប្រតិភូអញ្ជើញមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងស្មោះត្រង់រវាងក្រសួងសុខាភិបាល និងមូលនិធិ Fred Hollows Foundation ដែលបានរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យសុខភាពភ្នែកនៅកម្ពុជា អស់រយៈពេលជិត ៣ ទសវត្សរ៍ គិតចាប់តាំងពីឆ្នាំ១៩៩៨មក។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់មូលនិធិ Fred Hollows Foundation រួមទាំងផែនការវិនិយោគ និងកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៦-២០២៩ ដែលនឹងផ្តល់សក្តានុពលថ្មីៗ និងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់វិស័យសុខភាពភ្នែកនៅកម្ពុជា ទាំងការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់សេវា និងការរៀបចំគោលនយោបាយថ្នាក់ជាតិ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះទស្សនវិស័យរបស់មូលនិធិ Fred Hollows Foundation ក្នុងការបន្តដើរតួនាទីជា «ដៃគូពង្រឹងប្រព័ន្ធសុខាភិបាលរយៈពេលវែង» ដែលស្របទៅនឹងទិសដៅនៃការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងគោលការណ៍នៃការដឹកនាំ និងភាពជាម្ចាស់ក្នុងមូលដ្ឋាន។ ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្តោតលើទិសដៅអាទិភាពសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាពភ្នែក រួមមាន៖ ១) ការពង្រឹងអភិបាលកិច្ច និងគោលនយោបាយ ដើម្បីធានាប្រព័ន្ធសុខភាពភ្នែកដែលមានប្រសិទ្ធភាព និងសមធម៌។ ២) ការគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក និងការរៀបចំផែនទីផ្លូវថ្នាក់ខេត្ត ស្របតាមតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។ ៣) ការអភិវឌ្ឍ និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខភាពភ្នែក រួមទាំងការរៀបចំផែនទីធនធានមនុស្ស ការបណ្តុះបណ្តាល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជា Teleophthalmology និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការថែទាំសុខភាពភ្នែក។ ៤) ការពង្រីក និងពង្រឹងសេវាសុខភាពភ្នែកបឋម ការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងការគ្រប់គ្រងគុណភាពសេវាសុខភាពភ្នែកទាំងក្នុងវិស័យសាធារណៈ និងឯកជន។ ៥) ការពង្រីកកម្មវិធីសុខភាពភ្នែកតាមសាលារៀនឱ្យបានគ្របដណ្តប់ទូទាំងប្រទេស ដើម្បីលើកកម្ពស់សុខភាពភ្នែករបស់កុមារ និងគាំទ្រដល់ការសិក្សារបស់ពួកគេ។ ៦) ការពង្រឹងប្រព័ន្ធទិន្នន័យ និងភស្តុតាងសម្រាប់គាំទ្រដល់ការរៀបចំគោលនយោបាយ និងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យមូលនិធិ Fred Hollows Foundation បន្តដើរតួនាទីយ៉ាងសកម្មក្នុងការកៀរគរធនធាន បច្ចេកវិទ្យានវានុវត្តន៍ និងការស្រាវជ្រាវកម្រិតអន្តរជាតិមកកាន់កម្ពុជា ព្រមទាំងពង្រីកការគាំទ្រទៅកាន់បណ្តាខេត្ត និងសហគមន៍ដាច់ស្រយាល ដែលប្រជាពលរដ្ឋងាយរងគ្រោះនៅតែមានតម្រូវការខ្ពស់ចំពោះសេវាសុខភាពភ្នែក។ ការឆ្លើយតប លោក Ross Piper បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាលកម្ពុជា និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់មូលនិធិ Fred Hollows Foundation ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធសុខភាពភ្នែកប្រកបដោយចីរភាព និងធានាឱ្យប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនទទួលបានសេវាថែទាំសុខភាពភ្នែកប្រកបដោយគុណភាព និងសមធម៌។ ជាទីបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងជឿជាក់ថា តាមរយៈផែនការយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការរួមគ្នា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយ និងលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការ ឬព្យាបាលបាន ព្រមទាំងឈានទៅសម្រេចបាននូវគោលដៅនៃការគ្របដណ្តប់សុខភាពជាសកលសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ 🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube