ch
Feedback
ក្រសួងសុខាភិបាល Ministry of Health

ក្រសួងសុខាភិបាល Ministry of Health

前往频道在 Telegram

ដេីម្បីទទួលបានព័ត៌មានថ្មីៗ​ ក្នុងវិស័យសុខាភិបាល

显示更多

📈 Telegram 频道 ក្រសួងសុខាភិបាល Ministry of Health 的分析概览

频道 ក្រសួងសុខាភិបាល Ministry of Health (@mohcambodia) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 24 790 名订阅者,在 医学 类别中位列第 861,并在 柬埔寨 地区排名第 159

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 24 790 名订阅者。

根据 22 七月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 105,过去 24 小时变化为 6,整体触达仍然可观。

  • 认证状态: 已认证(Telegram 官方确认)
  • 互动率 (ER): 平均受众互动率为 8.44%。内容发布后 24 小时内通常能获得 7.31% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 2 091 次浏览,首日通常累积 1 812 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 25

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
ដេីម្បីទទួលបានព័ត៌មានថ្មីៗ​ ក្នុងវិស័យសុខាភិបាល

凭借高频更新(最新数据采集于 23 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 医学 类别中的关键影响点。

24 790
订阅者
+624 小时
-57
+10530
帖子存档
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាចែករំលែកបទពិសោធនៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល។   ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមតំណាងក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុប ៥០០០នាក់ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។     ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា «ការលើកកម្ពស់សុខភាព និងសុខុមាលភាពពលរដ្ឋ» ជាអាទិភាពគន្លឹះមួយនៃការអភិវឌ្ឍមូលធនមនុស្ស នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និង «ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល» ជាអាទិភាពទី១ នៃកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។ ក្នុងន័យនេះ ក្រសួងសុខាភិបាលបានជំរុញអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តការខិតខំប្រឹងប្រែងប្រកបដោយភាពស្វាហាប់ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាជន។   ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថាការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ បានបង្កើនកាលានុវត្តភាពដល់វិស័យសុខាភិបាល ក្នុងការបន្តពង្រឹងសមត្ថភាពស្ថាប័ន និងភាពធន់នៃប្រព័ន្ធសុខាភិបាល ដោយសហការជាមួយវិស័យពាក់ព័ន្ធ ក្នុងអង្គភាពតែមួយ ដើម្បីបន្តការកែលម្អស្ថានភាពសុខភាពប្រជាជនឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់ ដែលជាការរួមចំណែក ដល់ការសម្រេចការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០៣៥ និងការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។   ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកត់សម្គាល់ថាភាពជោគជ័យរបស់អង្គភាពផ្តល់សេវាសាធារណៈគំរូ គឺពាក់ព័ន្ធនឹងការចូលរួមយ៉ាងសកម្មពីសាមីអង្គភាពផ្ទាល់ ការចូលរួមគាំទ្រពីប្រជាព​ល​រដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ និងជាពិសេស ការចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលពិតជាមានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការជំរុញ​និងអភិវឌ្ឍមន្ទីរពេទ្យ និងមណ្ឌលសុខភាព​ រួមទាំងការគាំទ្រធនធាន ការផ្តល់ចក្ខុវិស័យ ការតម្រង់ទិស និងការផ្តល់កិច្ចសហការ ដែលនាំទៅដល់ការផ្តល់សេវាសាធារណៈមានគុណភាព កាន់តែល្អប្រសើរឡើង និងធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿទំនុកចិត្តកាន់តែខ្លាំងលើសេវាសុខាភិបាល។ ​   ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា ផ្អែកតាមបទពិសោធន៍នៃការវាយតម្លៃអង្គភាពសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល បានឆ្លុះបញ្ចាំងពីអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង និងការបម្រើសេវាថែទាំសុខភាពជូនប្រជាជនប្រកបដោយទំនុកចិត្ត គុណភាព និងបានបង្ហាញពីសន្ទុះកើនឡើងជាលំដាប់នៃការចូលរួមរបស់អង្គភាពសុខាភិបាលមូលដ្ឋាន ដោយការចាប់ផ្តើមអភិវឌ្ឍ និងកែលម្អរបែបបទដំណើរការងារផ្តល់សេវាប្រកបដោយនវានុវត្តន៍ តាមរយៈ៖   ១) ការខិតខំកែលម្អនូវដំណើរការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សកាន់តែល្អប្រសើរជាងមុន ជាពិសេស ​ការចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗទាំងនៅក្នុងនិងក្រៅអង្គភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តផ្នែកវេជ្ជសាស្ត្រ និងតម្រូវការនៃការបម្រើសេវាជូនប្រជាពលរដ្ឋ ២) ការរៀបចំនិងការថែរក្សាបរិស្ថាននៅក្នុងបរិវេណមូលដ្ឋានសុខាភិបាលបានស្អាតល្អ មានអនាម័យ និងមានភាពបៃតង និងការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ សំណល់រាវ រឹង និងសំណល់ទឹកភ្លៀងបានល្អប្រសើរ ៣) ការគ្រប់គ្រងអង្គភាពកាន់តែមានគណនេយ្យភាព និងតម្លាភាព ក្នុងការរៀបចំផែនការ ការអនុវត្តថវិកា ព្រមទាំងការរៀបចំរបាយការណ៍មានភាពត្រឹមត្រូវ និងគោរពតាមបទដ្ឋានគតិយុត្តិជាធរមាន ៤) ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាបន្តបន្ទាប់ ការគាំទ្រធនធានពីអាជ្ញាធរមូលដ្ឋាន ការចូលរួមពីសហគមន៍ និងការពង្រឹងដំណើរការបម្រើសេវា ២៤ម៉ោងលើ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍។   មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមលើកទឹកចិត្តអាជ្ញាធរមូលដ្ឋាន និងអង្គភាពសុខាភិបាល ចូលរួមជំរុញ ​និងបន្តការយកចិត្តទុកដាក់បន្ថែមទៀត ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការកសាង អភិវឌ្ឍ និងការកែលម្អគុណភាព និងប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ 🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube

រដ្ឋមន្រ្តីសុខាភិបាល៖ «ណែនាំ និងលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារ រៀបចំទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ និងជំរុញឱ្យខិតខំប្រឹងប្រែងបំពេញការងារឱ្យបានពេញលេញ» លើកឡើងក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យការបម្រើការងាររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដែលកំពុងសស្រាក់សស្រាំ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន នៅទីស្តីការក្រសួងសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ និងឯកជន ដែលកំពុងពិភាក្សាជំរុញការបណ្តុះបណ្តាលវិស័យសុខាភិបាល ឱ្យកាន់តែមានគុណវុឌ្ឍិ ហើយត្រូវផ្តោតសំខាន់លើក្រមសីលធម៌វិជ្ជាជីវៈ សមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ការបញ្ជូនអ្នកជំងឺទាន់ពេលវេលា និងបច្ចេកទេសបញ្ជូនអ្នកជំងឺឱ្យបានត្រឹមត្រូវ ជាពិសេសពង្រឹងសមត្ថភាពផ្នែកសម្ភព។ បន្ថែមពីនេះគ្រឹះស្ថានបណ្តុះបណ្តាល ត្រូវមានគំនិតផ្តួចផ្តើម ទើបមានគុណភាព។ រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ 🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube

សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦៖ -ករណីឆ្លងថ
សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦៖ -ករណីឆ្លងថ្មី ១១នាក់ -ករណីជាសះស្បើយ ២នាក់ -ករណីស្លាប់ ០នាក់ 🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube

កិច្ចប្រជុំក្រុមការងារដឹកនាំ ជំរុញ និងពង្រឹងគុណភាពសេវាមណ្ឌលសុខភាពចំនួន ១២ រាជធានី ខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទ
+8
កិច្ចប្រជុំក្រុមការងារដឹកនាំ ជំរុញ និងពង្រឹងគុណភាពសេវាមណ្ឌលសុខភាពចំនួន ១២ រាជធានី ខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅបន្ទាប់ —— នាថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារដឹកនាំ ជំរុញ និងពង្រឹងគុណភាពសេវាមណ្ឌលសុខភាពចំនួន ១២ រាជធានី ខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅបន្ទាប់ តាមប្រព័ន្ធនិម្មិត (Zoom) ។ គោលបំណង នៃកិច្ចប្រជុំ៖ -ពិនិត្យ និងកែសម្រួលតួនាទីភារកិច្ចរបស់សមាជិកក្រុមការងារទទួលបន្ទុក -រាយការណ៍វឌ្ឍនភាពការចុះពង្រឹងគុណភាពសេវាសុខភាព នៅកម្រិតមណ្ឌលសុខភាព -កំណត់គោលដៅ និងផែនការសកម្មភាពសម្រាប់ក្រុមការងារ -លើកពីបញ្ហាប្រឈម និងដំណោះស្រាយ ក្នុងការចុះពិនិត្យការផ្តល់សេវានៅតាមមណ្ឌលសុខភាព -ជំហានបន្ទាប់ ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានលើកទឹកចិត្តជូនដល់ឯកឧត្តម ជាក្រុមការងារទាំងអស់ សូមបន្តចុះពង្រឹងគុណភាពការផ្តល់សេវានៅតាមមណ្ឌលសុខភាពបន្ថែមទៀត និងកែលម្អចំណុចខ្វះខាត ដើម្បីជំរុញឱ្យការផ្តល់សេវាកាន់តែល្អប្រសើរឡើង ប្រកបដោយគុណភាព និងស័ក្តិសិទ្ធិភាព ជាពិសេសដើម្បីក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីការទប់ស្កាត់ជំងឺគ្រុនឈាម ដែលកំពុងកើនឡើងជាប្រចាំ សូមចូលរួមអប់រំ និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវវិធានការលុបបំបាត់ជំងឺគ្រុនឈាម។ ជាពិសេស សូមបន្តយកចិត្តទុកដាក់ និងផ្តល់ការណែនាំដល់មូលដ្ឋានសុខាភិបាល បន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាសមាជិកក្រុមក្រុមការងារដឹកនាំ ជំរុញ និងពង្រឹងគុណភាពសេវាមណ្ឌលសុខភាពចំនួន ១២ រាជធានី ខេត្ត។ 🌐 Website 📱 Facebook 📱 Telegram 📱 X (twitter) 📱 Tiktok 📱 YouTube

វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងមន្ទីរពេទ្យខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ —— រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី២១ ខែកក្កដា
+6
វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងមន្ទីរពេទ្យខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ —— រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត  ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងមន្ទីរពេទ្យខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងជួយពង្រឹងសមត្ថភាព ការត្រៀមលក្ខណៈ ការគ្រប់គ្រងវិបត្តិសុខភាព និងការឆ្លើយតបរបស់ស្ថាប័នសុខាភិបាល ទៅនឹងស្ថានភាពវិបត្តិ ឬគ្រោះអាសន្ន។ វគ្គបណ្តុះបណ្តាលនេះបែងចែកចំនួន ៦ម៉ូឌុល ដោយក្នុងវគ្គទី១នេះ បើកបានចំនួន ១ម៉ូឌុល ហើយនៅសល់ចំនួន ៥ម៉ូឌុលទៀតនឹងរៀបចំបណ្តុះបណ្តាលជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ជាអនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់នូវចំនុចមួយចំនួនដូចខាងក្រោម៖ ១)ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវចូលរួមឱ្យបានទៀងទាត់តាមកម្មវិធីដែលបានរៀបចំ ហើយសិក្ខាកាមដែលបានចូលរួមក្នុងវគ្គទី១នេះ ត្រូវមកបន្តឱ្យបានជាប់លាប់ទាំង ៦ម៉ូឌុល ដែលម៉ូឌុលទាំងនេះសុទ្ធតែសំខាន់ និងមានភាពចាំបាច់ក្នុងការគ្រប់គ្រងមន្ទីរពេទ្យ ២)បន្ទាប់ពីទទួលបានចំណេះដឹង ពីវគ្គបណ្ដុះបណ្ដាលនេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យដែលបានចូលរួមត្រូវបណ្ដុះបណ្ដាលបន្តដល់មន្ត្រី និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យរបស់ខ្លួនដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ៣)ក្នុងបរិបទបច្ចុប្បន្ន នារដូវវស្សានេះ ដោយសង្កេតឃើញថាមានការកើនឡើងនៃអ្នកជំងឺគ្រុនឈាមចូលសម្រាកពេទ្យ ដូចនេះថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់កម្រិតត្រូវរៀបចំការគ្រប់គ្រង និងការព្យាបាលជំងឺគ្រុនឈាមឱ្យមានប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ធ្វើបទបង្ហាញដោយគ្រូបង្គោលអញ្ជើញមកពីសាលាជាន់ខ្ពស់សុខភាពសាធារណៈបារាំង (EHESP) និងមានការចូលរួមពី នាយកដ្ឋានសេវាសុខភាព វិទ្យាស្ថានសុខភាពសាធារណៈ ប្រធាន និងអនុប្រធាន នៃមន្ទីរពេទ្យខេត្តសៀមរាប កំពង់ចាម បន្ទាយមានជ័យ បាត់ដំបង កំពត តាកែវ កណ្តាល កំពង់ធំ ពោធិ៍សាត់ រតនៈគិរី ត្បូងឃ្មុំ ប៉ៃលិន និងកែប សិក្ខាកាមចូលរួមសរុបចំនួន ៣៥រូប។ 🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube

អង្គការ World Vision International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែង នៅកម្ពុជា។ _ រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យគណៈប្រតិភូអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា (World Vision International) ដឹកនាំដោយ លោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីប្រចាំប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តការងារ និងស្វែងរកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីតម្រង់ទិសក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់អង្គការ ឆ្នាំ២០២៨-២០៣២ ឱ្យឆ្លើយតបតាមអាទិភាពសុខាភិបាលជាតិ។ ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាង ៥៦ ឆ្នាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធ សុខាភិបាលជាតិ ជាពិសេសលើសុខភាពមាតា-កុមារ និងអាហារូបត្ថម្ភ។ លោកស្រីបណ្ឌិត Than Thi Ha បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានរាយការណ៍ជូនអំពីសមិទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រជាតិ ឆ្នាំ២០២៣-២០២៧ ដែលបានគ្របដណ្តប់លើ ២០ រាជធានី-ខេត្ត (៨៤% នៃផ្ទៃប្រទេស) ជាមួយថវិកាវិនិយោគជាង ១៣ លានដុល្លារអាមេរិក។ លោកស្រីបណ្ឌិត បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារនៅកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំគន្លឹះចំនួន ៥ ចំណុច ដើម្បីតម្រង់ទិសការងារ ៖ ១. ប្រែក្លាយគំរូសហគមន៍ជោគជ័យ ឱ្យទៅជាគំរូស្តង់ដារសម្រាប់អនុវត្តនៅទូទាំងប្រទេស។ ២. ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ឆ្មប និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG)។ ៣. ពង្រីកគំរូសេវាសុខភាពដែលមានភាពធន់ និងនិរន្តរភាព។ ៤. ធ្វើបរិយាបន្នទិន្នន័យតាមដានអាហារូបត្ថម្ភ ទៅក្នុងប្រព័ន្ធទិន្នន័យឌីជីថលសុខាភិបាលជាតិ។ ៥. រៀបចំផែនការយុទ្ធសាស្ត្រអង្គការ ឆ្នាំ២០២៨-២០៣២ ដោយពិគ្រោះយោបល់ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល។ 🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube

សុខាភិបាលកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) បញ្ជាក់ពីជំហរបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូក្នុងវិស័យសុខាភិបាល។ ____ រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council - US-ABC) ដឹកនាំដោយ ឯកឧត្តម Brian McFeeters ប្រធានគណៈប្រតិភូ និងជាប្រធាននាយកប្រតិបត្តិ (President & CEO) នៃ US-ABC អមដំណើរដោយ លោកស្រី Aleks Zittle ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនឯកជនអាមេរិកសំខាន់ៗជាច្រើន នៅទីស្តីការក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហរដ្ឋអាមេរិក និងវិស័យឯកជនអាមេរិក ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីទិសដៅអាទិភាពរបស់ក្រសួងក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២៥–២០៣៤ ស្របតាម យុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការពង្រឹងប្រព័ន្ធសុខាភិបាលឱ្យមានភាពធន់ ការលើកកម្ពស់គុណភាពសេវា ការអភិវឌ្ឍធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC)។ ជាការឆ្លើយតប គណៈប្រតិភូ US-ASEAN Business Council បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល តាមរយៈការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា ការស្រាវជ្រាវ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការលើកកម្ពស់នវានុវត្តន៍ក្នុងវិស័យថែទាំសុខភាព។ ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើប្រធានបទអាទិភាពមួយចំនួន រួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងវិស័យឯកជន, ការលើកកម្ពស់អាហារូបត្ថម្ភ និងការអនុវត្ត Nutrition Care Process (NCP) ការបង្ការ និងគ្រប់គ្រងជំងឺគ្រុនឈាមតាមរយៈបច្ចេកវិទ្យាថ្មីៗ ការលើកកម្ពស់ផលិតផលដែលមានជាតិស្ករទាប និងការអប់រំសុខភាពដើម្បីបង្ការជំងឺមិនឆ្លង (NCDs) ការពង្រឹងការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីក ព្រមទាំងការលើកកម្ពស់គោលនយោបាយសុខភាពសាធារណៈពាក់ព័ន្ធនឹងការកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់គ្រឿងស្រវឹង។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រសួងសុខាភិបាលរីករាយស្វាគមន៍រាល់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដែលផ្អែកលើគោលការណ៍តម្លាភាព និរន្តរភាព ភស្តុតាងវិទ្យាសាស្ត្រ និងផលប្រយោជន៍សុខភាពសាធារណៈជាធំ។ ក្រសួងនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើតប្រព័ន្ធសុខាភិបាលមួយកាន់តែរឹងមាំ មានភាពធន់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ 🌐Website 📱Facebook 📱Telegram 📱X (twitter) 📱Tiktok 📱YouTube