en
Feedback
សិល្ប: វប្បធម៌ដើម្បីយើងទាំងអស់គ្នា

សិល្ប: វប្បធម៌ដើម្បីយើងទាំងអស់គ្នា

Open in Telegram

ចែករំលែកចំណេះដឹងនិងសកម្មភាពសិល្ប: វប្បធម៌(សាកល្បង)

Show more
482
Subscribers
No data24 hours
No data7 days
+830 days
Posts Archive
រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យសិល្បៈទស្សនីយភាព បានបន្តបង្ហាត់បង្រៀនរបាំដល់អ្នកសិស្សបន្តវេនមកពីសាលានានា ក្
+4
រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យសិល្បៈទស្សនីយភាព បានបន្តបង្ហាត់បង្រៀនរបាំដល់អ្នកសិស្សបន្តវេនមកពីសាលានានា ក្នុងខេត្តកំពង់ឆ្នាំង ក្នុងនោះរួមមាន : -របាំទិវាប្រពៃ ១៥នាក់ -របាំឧបទ្រព ១២នាក់ ស្រី៦នាក់ -របាំភួងនារី ១៣នាក់ -របាំជូនពរ ៧នាក់ -ឆាបញ្ចុះ ៣៥នាក់ ស្រី ២៥នាក់ -របាំប្រជាប្រិយ (រាំវង់ កន្រ្តឹម ឡាំលាវ សារ៉ាវ៉ាន់ ៣៥នាក់ ស្រី២៥នាក់ -ស្មឺ ១៥នាក់ ស្រី៩នាក់ -ល្ខោនខោល ឈុតដើរទេស ១០នាក់៕ #មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង https://t.me/the607mc

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ការិយាល័យអភិវឌ្ឍន៍វប្បធម៌ ដឹកនាំដោយលោកស្រី នូ ពុទ្ធធឿន ប្រធានការិយាល័យ ចុះស្រង់ស្ថិតិនិងធ្វើបច្ចុប្
+8
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ការិយាល័យអភិវឌ្ឍន៍វប្បធម៌ ដឹកនាំដោយលោកស្រី នូ ពុទ្ធធឿន ប្រធានការិយាល័យ ចុះស្រង់ស្ថិតិនិងធ្វើបច្ចុប្បន្នភាពលើវិស័យវប្បធម៌ នៅស្រុកកំពង់លែង ដោយបានសហការជាមួយមន្រ្តីការិយាល័យច្រកចេញចូលតែមួយ មន្រ្តីការិយាល័យសង្គមកិច្ចនិងសុខុមាលភាព និងលោក យឹម ធឿន ក្រុមប្រឹក្សាឃុំកំពង់ហៅ ក្នុងនោះបាន : - ចូលរួមផ្សព្វផ្សាយស្ដីពីការជំរុញដល់អាជីវករ ដែលប្រកបអាជីវកម្មលើវិស័យវប្បធម៌ទៅបង់សេវានៅច្រកចេញចូលតែមួយស្រុក។ - បានចុះផ្សព្វផ្សាយដល់ផ្ទះអាជីវករ ដែលធ្លាប់បង់សេវាកម្ម ឱ្យទៅបន្តបង់សេវានៅច្រកចេញចូលស្រុក។ - បានពន្យល់ណែនាំដល់ម្ចាស់សម្អាងការពីសម្លៀកបំពាក់និងគ្រឿងសម្អាងដែលជារបស់ខ្មែរ៕ #មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង https://t.me/the607mc

សកម្មភាពរបស់សិស្សដែលកំពុងរៀនជំនាញវិជ្ជាជីវៈដូនតា (ស្មូន) ដែលស្ថិតនៅក្នុងភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ
+9
សកម្មភាពរបស់សិស្សដែលកំពុងរៀនជំនាញវិជ្ជាជីវៈដូនតា (ស្មូន) ដែលស្ថិតនៅក្នុងភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ រាយការណ៍ដោយក្រុមការងារការិយាល័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម៕ #មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង https://t.me/the607mc

សកម្មភាពរបស់សិប្បករនៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុលាលភាជន៍ ភូមិបាញ់ឆ្គោល កំពុងរៀបចំដីសម្រាប់ស្មូន និងទិដ្ឋភាពទូទៅនៅក្នុងសហគមន៍ ដែ
+9
សកម្មភាពរបស់សិប្បករនៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុលាលភាជន៍ ភូមិបាញ់ឆ្គោល កំពុងរៀបចំដីសម្រាប់ស្មូន និងទិដ្ឋភាពទូទៅនៅក្នុងសហគមន៍ ដែលស្ថិតនៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ រាយការណ៍ដោយក្រុមការងារការិយាល័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម៕ #មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង https://t.me/the607mc

សេចក្តីជូនដំណឹង ស្តីពីការទទួលចុះឈ្មោះធ្វើតេស្តចូលរៀនថ្នាក់បរិញ្ញាបត្រអាហារូបករណ៍១០០%(តាមរយៈក្រសួងអប់រំ យុវជន និងកីឡា)នៅថ្នាក់
+2
សេចក្តីជូនដំណឹង ស្តីពីការទទួលចុះឈ្មោះធ្វើតេស្តចូលរៀនថ្នាក់បរិញ្ញាបត្រអាហារូបករណ៍១០០%(តាមរយៈក្រសួងអប់រំ យុវជន និងកីឡា)នៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន(ឆាំ្នទី១) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧៕ #សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ការងារអភិរក្សក្នុងការិយាល័យសារមន្ទីរ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារនៃមន្ទីរវប្បធម៌និវិចិត្រសិល្បៈខេត្តកំពង់ឆ្នា
+9
ការងារអភិរក្សក្នុងការិយាល័យសារមន្ទីរ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារនៃមន្ទីរវប្បធម៌និវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានរំកិលចល័តប្តូរទីតាំងវត្ថុបុរាណមួយចំនួនក្នុងសារមន្ទីរ ដើម្បីរៀបចំកែលំអក្នុងសាលពិព័រណ៍កាន់តែល្អប្រសើរ៕ #មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង https://t.me/the607mc

ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ «បរិស្ថានល្អ បេតិកភណ្ឌជាតិយើង» សកម្មភាពរបស់លោក គង់ បូណា មន្រ្តីជាប់កិច្ចសន្យា(ឆ្មាំប្រាសាទ) បោ
+2
ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ «បរិស្ថានល្អ បេតិកភណ្ឌជាតិយើង» សកម្មភាពរបស់លោក គង់ បូណា មន្រ្តីជាប់កិច្ចសន្យា(ឆ្មាំប្រាសាទ) បោសសំអាតក្នុងបរិវេណប្រាសាទកំពង់ព្រះ ស្ថិតនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៕ #ការិយាល័យបេតិកភណ្ឌ #មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង https://t.me/the607mc https://maps.app.goo.gl/tbBYeXeJsJZMWPPs9?g_st=ipc

ចូលសិក្សានៅមហាវិទ្យាល័យ​បុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA)៕
+4
ចូលសិក្សានៅមហាវិទ្យាល័យ​បុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA)៕

រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកស្រី អ៊ួន យ៉ាដា អនុប្រធាន
+7
រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកស្រី អ៊ួន យ៉ាដា អនុប្រធានមន្ទីរ បានចូលជួបពិភាក្សាជាមួយលោក ម៉ៅ តារា នាយករដ្ឋបាលខេត្តទាក់ទងនឹងការងារត្រៀមអបអរសាទរទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕ #មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង https://t.me/the607mc

កម្រងរូបភាពរបស់សិប្បករ និងអាជីវករដែលបានមកដាក់តាំងបង្ហាញលក់ផលិតផលវប្បធម៌ នៅពិព័រណ៌ភូមិមួយផលិតផលមួយ នាសួនច្បារវិមានឯករាជ្យ ដែលន
+6
កម្រងរូបភាពរបស់សិប្បករ និងអាជីវករដែលបានមកដាក់តាំងបង្ហាញលក់ផលិតផលវប្បធម៌ នៅពិព័រណ៌ភូមិមួយផលិតផលមួយ នាសួនច្បារវិមានឯករាជ្យ ដែលនៅទល់មុខកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ រាយការដោយក្រុមការងារការិយាល័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម៕ #មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង https://t.me/the607mc

សូមអបអរសាទរប្អូនៗដែលបានមកហាត់រៀនផ្នែករបាំ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ចំនួន ៧រូប ដែលទទួលបានលទ្ធផលប្រឡងជាប់សញ្ញាបត្រ
+6
សូមអបអរសាទរប្អូនៗដែលបានមកហាត់រៀនផ្នែករបាំ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ចំនួន ៧រូប ដែលទទួលបានលទ្ធផលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦៕ #មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង https://t.me/the607mc

អបអរសាទរប្អូនៗហាត់ការនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ចំនួន ២រូប ដែលទទួលបានលទ្ធផលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ
អបអរសាទរប្អូនៗហាត់ការនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ចំនួន ២រូប ដែលទទួលបានលទ្ធផលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦៕ #មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង https://t.me/the607mc

រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំអង្គភាព
+9
រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំអង្គភាពដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរ និងប្រធានការិយាល័យជំនាញទាំង៧៕ #មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង https://t.me/the607mc

ព្រឹកថ្ងៃទី២​ ខែកញ្ញា​ ឆ្នាំ២០២៦ ​លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងក្រុមការងារការិយាល័យសិល្បៈភាពយន្
+9
ព្រឹកថ្ងៃទី២​ ខែកញ្ញា​ ឆ្នាំ២០២៦ ​លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងក្រុមការងារការិយាល័យសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានជួបសំណេះសំណាល ជាមួយម្ចាស់​រោងភាពយន្ត​ អ័រ អេស​ ប៊ី​ សូរ៉ាប៉ា​ និងបានប្រគល់បណ្ណអនុញ្ញាតបើករោងភាពយន្ត​ដែលមានទីតាំងនៅភូមិស្រែព្រីង​ សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​។ ​សូមអញ្ជើញចូលរួមគាំទ្រ​ និងចូលរួមទស្សនា អោយបានច្រើនកុះករ​ នៅរោងភាពយន្ត​ អ័រ​ អេស​ ប៊ី​ សូរ៉ាប៉ា​ ដែលនឹងបើកដំណើរការ នៅថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២៦​ នាពេលខាងមុខនេះ ដើម្បីរួមចំណែកលើកកម្ពស់សិល្បៈ វប្បធម៌ ដែលជាផ្នែកមួយនៃឧស្សាហកម្មភាពយន្តកម្ពុជា ឱ្យកាន់តែរីកចម្រើន​។ នេះក៏ជាឱកាសមិនអាចប្រកែកបានសម្រាប់ខេត្តកំពង់ឆ្នាំង ក្នុងការជំរុញឱ្យវិស័យភាពយន្ត ក្នុងស្រុកកាន់តែមានភាពប្រសើរ នឹងធ្វើឱ្យភាពយន្តក្នុងស្រុក មានទីផ្សារកាន់តែច្រើនជាងមុន ក្នុងការដាក់បង្ហាញវណ្ណកម្មរបស់ខ្លួន ដែលអាចធ្វើឱ្យផលិតករក្នុងស្រុក ទទួលបានប្រាក់ចំណូលបន្ថែម ដើម្បីអភិវឌ្ឍន៍គុណភាពភាពយន្តរបស់ខ្លួនឱ្យសមស្រប ទៅតាមការរីកចម្រើន របស់រោងភាពយន្ត៕ #មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង https://t.me/the607mc

លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំសិក្ខាសាលាត
+3
លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំសិក្ខាសាលាតម្រង់ទិស ស្ដីអំពីស្បៃខ្មែរ និងរបៀបប្រើប្រាស់នៅក្នុងទម្រង់ទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ https://www.facebook.com/share/1DYxKVkWtJ/?mibextid=wwXIfr

រៀបចំដាំផ្កាលម្អសួនច្បារឱ្យកាន់តែស្រស់ស្អាតនិងមានសោភណ្ឌភាព។ 👉 Facebook   |  👉Telegram 👉 Instagram   |  👉 Twitter 👉 YouTube

តម្បាញកន្ទេលក្រហម និងទិដ្ឋភាពខ្លះក្នុងវប្បធម៌ខ្មែរ ----------- Join AMS Khmer Civilization អ្នកស្រុកខ្មែរ​ចេះត្បាញកន្ទេលសម្រា
+9
តម្បាញកន្ទេលក្រហម និងទិដ្ឋភាពខ្លះក្នុងវប្បធម៌ខ្មែរ ----------- Join AMS Khmer Civilization អ្នកស្រុកខ្មែរ​ចេះត្បាញកន្ទេលសម្រាប់ប្រើប្រាស់​​ច្រើនបែបយ៉ាងណាស់ ពោលគឺ​អាស្រ័យដោយចំណេះប្រាជ្ញ រៀនបន្តពីម្តាយ​ឪពុក​ឬចាស់ទុំ​ក្នុងភូមិ និងបរិស្ថានដែលគេអាស្រ័យនៅ។ សោតឯ​​អម្បាលកន្ទេល​​ទាំងនោះ ក៏​មានឈ្មោះផ្សេងៗហៅតាមវត្ថុ​ធាតុយក​មកត្បាញដែរ​ដូចជា កន្ទេល​រុនត្បាញពីដើមរុន កន្ទេលចចូតត្បាញពីដើមចចូត កន្ទេល​​ផ្ទាវ​ត្បាញ​ពី​ធាង​ផ្អាវ កន្ទេល​​ផ្តៅត្បាញពីចម្រៀកផ្តៅ កន្ទេល​ជ្រែត្បាញពីស្លឹកជ្រែ កន្ទេលស្លឹកត្នោតត្បាញ​ពីស្លឹកត្នោត និង​កន្ទេលក្រហមគឺត្បាញកក់ជ្រលក់​ពណ៌ជាដើម។ ----------- អត្ថបទលម្អិត៖ https://khmercivilization.ams.com.kh/detail/35861 ----------- -Telegram -Facebook -YouTube -Web