cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

សារមន្ទីរជាតិកម្ពុជា ព័ត៌មានវប្បធម៌

Show more
Advertising posts
1 726
Subscribers
-224 hours
-17 days
+2330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

សារមន្ទីរជាតិកម្ពុជា មានកិត្តិយសទទួលបដិសណ្ឋារកិច្ចជូន សម្តេចកតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌និងវិចិត្រសិល្បៈ —————————————— នាព្រឹកថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចកតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីថ្វាយភ្លេង បួងសួងសុំសេចក្តីសុខ នៅសារមន្ទីរជាតិកម្ពុជា។ នាព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារ ស.ស.យ.ក. ដឹកនាំសមាជិក សមាជិការ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមស្តាប់បទបង្ហាញស្តីពីពិព័រណ៍មិនអចិន្រ្តៃយ៍ «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» នៅសារមន្ទីរជាតិកម្ពុជា ដោយលោក មួង ច័ន្ទរស្មី ប្រធានការិយាល័យអប់រំផ្សព្វផ្សាយនៃនាយកដ្ឋានសារមន្ទីរ ដើម្បីធ្វើការចែករម្លែកជូនសមាជិក សមាជិការ ក្រុមការងារស.ស.យ.ក. វិស័យវប្បធម៌និងវិចិត្រសិល្បៈ នូវខ្លឹមសារ និងកិច្ចការងាររៀបចំតម្លើងពិព័រណ៍ ក៏ដូចជាគុណតម្លៃនៃវត្ថុបុរាណខ្មែរដែលបានបញ្ជូនត្រឡប់មកមាតុភូមិវិញ។
Show all...
4
វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ ----------------------- នារសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ សារមន្ទីរជាតិកម្ពុជា បានទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលប្រគល់ដោយសារមន្ទីរ Metropolitan Museum (MET) នៃសហរដ្ឋអាមេរិក។ វត្ថុទាំង១៤នេះ ជាប្រភេទចម្លាក់ធ្វើអំពីថ្មភក់ និងសំរឹទ្ធ (១១ វត្ថុ)។ ក្នុងនោះ រូបប្រតិមាព្រះនាងឧមា ធ្វើអំពីថ្មភក់ បានលួចយកចេញពីព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ១៩៩៧ និងប្រតិមាព្រះលោកេសូរធ្វើពីសំរិទ្ធ បាននាំចេញទៅដល់សារមន្ទីរ MET តាមរយៈការទិញពីលោក ឌូគ្លាស ឡាដហ្វដ (Douglas Latchford) ក្នុងឆ្នាំ១៩៩២។ ក្រុមការងារសារមន្ទីរជាតិកម្ពុជាកំពុងសិក្សាលទ្ធភាពបញ្ចូលប្រតិមាចំនួន២ នៅក្នុងចំណោមវត្ថុបុរាណទាំង១៤វត្ថុ ដែលទើបប្រគល់នាពេលនេះ ទៅក្នុងពិព័រណ៍មិនអចិន្រ្តៃយ៍ ស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» ដែលកំពុងតាំងបង្ហាញរយៈពេល ៦ខែ ដើម្បីដាក់តាំងបង្ហាញជូនសាធារណជនបន្ថែមទៀត។ ប្រតិមាទាំងពីរនេះមាន៖ រូបប្រតិមាព្រះលោកេសូរ និងរូបប្រតិមាព្រះនាងឧមា។
Show all...
ភាជន៍សម្រាប់ដុតគ្រឿងក្រអូប(គ.5730) -------------------------------- សិល្បៈសំរិទ្ធបុរាណមានផលិតវត្ថុច្រើនបែបច្រើនយ៉ាងមានដូចជាចម្លាក់ប្រតិមា គ្រឿងអលង្ការ សម្ភារៈប្រើប្រាស់ផ្សេងៗ។ ជាក់ស្តែងនៅសារមន្ទីរជាតិកម្ពុជា មានដាក់តាំងបង្ហាញវត្ថុពិចិត្រគួរឲ្យចាប់អារម្មណ៍ជាច្រើនប្រភេទ ទាំងតូច ទាំងធំ ដែលស្ថិតនៅសាលសំរិទ្ធផ្នែកខាងជើង។ https://www.facebook.com/photo?fbid=1298738571191336&set=a.629802171418316 👉 Facebook   |  👉 Telegram 👉 Instagram   |  👉 Twitter 👉 YouTube
Show all...
Log in or sign up to view

See posts, photos and more on Facebook.

10👍 2
សេចក្តីជូនដំណឹងពីបាឋកថាសាធារណៈ --------------------------------------------- សារមន្ទីរជាតិកម្ពុជាមានកិត្តិយសជម្រាបជូនសាធារណជនឲ្យបានជ្រាបថា សារមន្ទីរជាតិនឹងរៀបចំបាឋកថាសាធារណៈដោយមានការចូលរួមពី៖ វាគ្មិន៖ លោក ទេព សុខា ប្រធានការិយាល័យវិភាគ និងពិសោធន៍ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានបទ៖ ការប្រើប្រាស់ភាជន៍នៅក្នុងសង្គមខ្មែរសម័យបុរាណ សង្ខេបខ្លឹមសារបាឋកថា៖ "ភាជន៍" សំដៅលើរបស់ប្រើប្រាស់មានជាអាទិ៍៖ ក្អម ឆ្នាំង ចាន ពាង ក្រឡ ថូ កុណ្ឌី ដន្លាប់ ខួច ពួច ថោ ផើងជាដើម ដែលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃសម្រាប់ចំអិន និងផ្ទុកដាក់ របស់ អ្វី ផ្សេងៗ។ល។ ភាជន៍ហាក់ ដូចជាវត្ថុ ដ៏សាមញ្ញ និងពុំសូវសំខាន់ ប៉ុន្តែវាឆ្លុះបញ្ចាំង នូវព្រឹត្តិការណ៍ បុរេប្រវត្តិសាស្រ្ត និងប្រវត្តិសាស្ត្រជាច្រើន នៅក្នុងសង្គម ខ្មែរ រាប់ទាំងទំនាក់ទំនងទៅនឹងសង្គម មនុស្សខាងក្រៅតាមរយៈការដោះដូរ និងជំនួញផ្លូវទឹកនិងផ្លូវគោក។ តាមរយៈភស្តុតាងកំណាយបុរាណវិទ្យាកន្លងមកដែលមានដូចជា ទួលមនុស្សរស់នៅ ផ្នូរកប់សព ស្ថានីយ សំពៅ លិចក្រោមទឹក និងស្ថានីយពាងបុរាណតាមជួរភ្នំក្រវ៉ាញបានបង្ហាញថា ភាជន៍មានតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃ និងជំនឿរបស់មនុស្សរាប់តាំងពីកើតរហូតដល់ស្លាប់។ រាប់តាំងពីសម័យ បុរេប្រវត្តិសាស្រ្តមក ស្មូនផលិតភាជន៍ គឺសម្រាប់ការប្រើប្រាស់ និងសម្រាប់ដោះដូរ។ បាឋកថានេះនឹងប្រព្រឹត្តទៅ នៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ វេលាម៉ោង ១៤ :០០រសៀល តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សារមន្ទីរជាតិកម្ពុជា។
Show all...
👍 12 3
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.