មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង
Open in Telegram
លើកកម្ពស់គុណភាព ប្រសិទ្ធភាពសេវាសុខាភិបាល និងផ្សព្វផ្សាយអោយកាន់តែទូលំទូលាយនូវសកម្មភាពរបស់មន្ត្រីរាជការ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងព្រឹត្តិការណ៍ផ្សេងៗទាក់ទងនឹងវិស័យសុខាភិបាល។
Show more673
Subscribers
No data24 hours
+37 days
-230 days
Posts Archive
នាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំពិធីរត់ភ្លើងគប់អបអរសាទរកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី ៣ ឆ្នាំ២០២៦ នៅខេត្តស្វាយរៀងនាពេលខាងមុខ
============
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត ថោង អ៊ុំសុធា អនុប្រធានមន្ទីរសុខាភិបាល តំណាងលោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញចូលរួមកិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំពិធីរត់ភ្លើងគប់អបអរសាទរកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី ៣ ឆ្នាំ២០២៦ នៅខេត្តស្វាយរៀងនាពេលខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលរងក្រុងស្វាយរៀង លោក លោកស្រីអនុប្រធានមន្ទីរនានាក្នុងខេត្ត តំណាងការិយាល័យប្រជាពលរដ្ឋខេត្ត និងលោក លោកស្រីនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត៕
គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង...
===========
ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះលោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំចុះសិក្សាស្វែងយល់តាមដានការអនុវត្តច្បាប់អន្ដោប្រវេសន៍ ច្បាប់ស្តីពី សារព័ត៌មាន ច្បាប់ស្តីពីការងារការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើវិស័យនានា នៅក្នុងខេត្តស្វាយរៀង របស់គណៈកម្មការទី៥ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានប្រតិភូគណៈកម្មការទី៥
មានវត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះដែេរួមមាន ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលវត្តមានប្រធាន ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លលកស្នងការដ្ឋាននគរបាលខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត និងនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ។
កិច្ចប្រជុំនេះរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង។
វេទិកាសន្ទនាក្រោមប្រធានបទស្តីពីការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល…
===========
នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកវេជ្ជ. ទែន សាបុណ្យ អនុប្រធានមន្ទីរសុខាភិបាល តំណាងលោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនា ក្រោមប្រធានបទស្តីពី"ការពង្រឹងសមត្ថភារាអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល" ក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូ អគ្គលេខាធិការ វសស តំណាង ឯកឧត្តម កឹម រត្នវិសិដ្ឋ នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វសស និងលោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ។
ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាននិងតំណាងមន្ទីរ/អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត តំណាងអង្គការសមាគមន៍ និងសហជីពសហគមន៍កសិកម្មព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
វេទិកានេះរៀបចំប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង។
កិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារនៃមជ្ឍមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាសុីតសាស្រ្ដ និងបាណកសាស្រ្ដ
==========
ព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំក្រុមការងារ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ជួបពិភាក្សាការងារជាមួយក្រុមការងារនៃមជ្ឍមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាសុីតសាស្រ្ដ និងបាណកសាស្រ្ដ។
កិច្ចប្រជុំធ្វើនៅបន្ទប់ប្រជុំVIP មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង។
កិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
===========
នាព្រឹកចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង
ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរង នៃគណៈ អភិបាលខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥របស់សាលាខេត្ត។
កិច្ចប្រជុំធ្វើនៅនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង។
+3
នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
