fa
Feedback
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង

رفتن به کانال در Telegram

លើកកម្ពស់គុណភាព ប្រសិទ្ធភាពសេវាសុខាភិបាល និងផ្សព្វផ្សាយអោយកាន់តែទូលំទូលាយនូវសកម្មភាពរបស់មន្ត្រីរាជការ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងព្រឹត្តិការណ៍ផ្សេងៗទាក់ទងនឹងវិស័យសុខាភិបាល។

نمایش بیشتر
680
مشترکین
اطلاعاتی وجود ندارد24 ساعت
-27 روز
-1030 روز
آرشیو پست ها
កិច្ចប្រជុំពិនិត្យ ការត្រៀមសម្រា់បកិច្ចប្រជុំ ពិនិត្យការជំរុញ និងពង្រឹងការថែទាំសុខភាពបឋម(PHC-BIF) ថ្នាក់ស្រុក និងឃុំដូង ================= ព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត​ ថោង​ អ៊ុំសុធា​ អនុប្រធានមន្ទីរសុខាភិបាល តំណាងលោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិភាក្សាពិនិត្យ ការត្រៀមសម្រា់បកិច្ចប្រជុំ ពិនិត្យការជំរុញ និងពង្រឹងការថែទាំសុខភាពបឋម(PHC-BIF) ថ្នាក់ស្រុក និងឃុំដូង ស្រុករមាសហែក។ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុករមាសហែក លោកនាយករដ្ឋបាលស្រុក លោកមេឃុំដូង និងប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក។ កិច្ចប្រជុំនេះធ្វើនៅសាលាស្រុករមាសហែក។

សិក្ខាសាលាផ្សព្វផ្សាយស្ដីពីការធ្វើផែនការឆ្លើយតបនឹងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍២០២៣-២០២៨សម្រាប់ថ្នាក់ស្រុក ឃុំ នៅស្រុករមាសហែក ==================== ថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត​ ថោង​ អ៊ុំសុធា​ អនុប្រធានមន្ទីរសុខាភិបាល តំណាង លោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការធ្វើផែនការឆ្លើយតបនឹងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍២០២៣-២០២៨សម្រាប់ថ្នាក់ស្រុក ឃុំ នៅស្រុករមាសហែក ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ខេត្តស្វាយរៀង។ សិក្ខាសាលាធ្វើនៅសាលាស្រុករមាសហែក។

កិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែ ឧសភា របស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ================== ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះលោកឱសថការី. អៀ ច័ន្ទនិមល អនុប្រធានមន្ទីរសុខាភិបាល តំណាង លោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែ ឧសភា របស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិតអនុប្រធានមន្ទីរពេទ្យព្រមទាំង លោក-លោកស្រីជាប្រធាន អនុប្រធានផ្នែក ប្រធាន អនុប្រធានអគារ និង មន្រ្តី បុគ្គលិកនៃមន្ទីរពេទ្យខេត្ត គ្រប់ផ្នែកទាំងអស់ រួមទាំងតំណាងអង្គការដៃគូរ (បសស CHC)…។ កិច្ចប្រជុំធ្វើនៅសាលប្រជុំមន្ទីរពេទ្យខេត្តស្វាយរៀង។

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦ ================ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត​ ថោង​ អ៊ុំសុធា​ អនុប្រធានមន្ទីរសុខាភិបាល តំណាងលោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំពេញអង្គនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ព្រមទាំងប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល សរុបចំនួន១៩០នាក់។ កិច្ចប្រជុំធ្វើនៅសាលប្រជុំD អគារមិត្តភាពទីស្តីការគណៈរដ្ឋមន្រ្តី រាជធានីភ្នំពេញ។

សកម្មភាពក្រុមការងារលេខាធិការដ្ឋាន​ នៃគណៈកម្មការនាយកហិរញ្ញប្បទាន​ ចុះពិ​និត្យការងារគ្រប់គ្រង​ និងប្រេីប្រាស់ថវិកាហិរញ្ញប្បទាននៅមន្ទីរពេទ្យបង្អែកស្វាយទាប ========== ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីលោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត​ ទែន​ សាបុណ្យ​ អនុប្រធានមន្ទីរសុខាភិបាល អញ្ជើញដឹកនាំក្រុមការងារលេខាធិការដ្ឋាន​ នៃគណៈកម្មការនាយកហិរញ្ញប្បទាន​ ចុះពិ​និត្យការងារគ្រប់គ្រង​ និងប្រេីប្រាស់ថវិកាហិរញ្ញប្បទាននៅមន្ទីរពេទ្យបង្អែកស្វាយទាប។ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានការិយាល័យទាំង៤ចំណុះមន្ទីរសុខាភិបាល លោកអនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយទាប និងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង ============== នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិស ដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក​ លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀងលោកប្រធានពន្ធធនាគារខេត្ត​ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ កិច្ចប្រជុំធ្វើនៅសាលប្រជុំ នន្ទីរ អគារ ខ សាលាខេត្តស្វាយរៀង។

ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ"កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០​តាមប្រព័ន្ធនិម្មិត(Zoom) ============== នៅថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២៦នេះ​ លោកស្រីវេជ្ជ. មាស កញ្ញា អនុប្រធានមន្ទីរសុខាភិបាល តំណាងលោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួម​ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ"កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦- ២០៣០​ ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី​ តាមប្រព័ន្ធនិម្មិត( Zoom​ )។ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវ​ ភួង​ សារី​ លោកជំទាវ​ ប្រាក់​ វុទ្ធី​ លោកជំទាវ​ បែន​ ពិសី​ សមាជិកក្រុមប្រឹក្សាខេត្ត​ស្វាយរៀង តំណាងឯកឧត្តម​ ម៉ែន​ វិបុល ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោកស្រី​ យក់​ ស៉ីណា​ត​អភិបាលរងខេត្តតំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ កិច្ចប្រជុំតាមប្រព័ន្ធនិម្មិត(Zoom)នេះធ្វើនៅសាលាប្រជុំនន្ទីរ​អាគារ​ ខ​ សាលាខេត្តស្វាយរៀង។

កិច្ចប្រជុំក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ============== នៅថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២៦នេះ​ លោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានអញ្ជេីញចូលរួម​ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្ដាចារ្យ ឡឹម តារា ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យកម្ពុជា។ កិច្ចប្រជុំធ្វើនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

កិច្ចប្រជុំពិភាក្សារៀបចំផែនការសម្រាបកិច្ចប្រជុំ ពិនិត្យការជំរុញ និងពង្រឹងការថែទាំសុខភាពបឋម(PHC-BIF) នៅក្រុងស្វាយរៀង =========
+2
កិច្ចប្រជុំពិភាក្សារៀបចំផែនការសម្រាបកិច្ចប្រជុំ ពិនិត្យការជំរុញ និងពង្រឹងការថែទាំសុខភាពបឋម(PHC-BIF) នៅក្រុងស្វាយរៀង ================= ថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត​ ថោង​ អ៊ុំសុធា​ អនុប្រធានមន្ទីរសុខាភិបាល តំណាងលោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សារៀបចំផែនការសម្រាបកិច្ចប្រជុំ ពិនិត្យការជំរុញ និងពង្រឹងការថែទាំសុខភាពបឋម(PHC-BIF) នៅក្រុងស្វាយរៀង។ កិច្ចប្រជុំនេះធ្វើនៅសាលាក្រុងស្វាយរៀង។

កិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាលតាមប្រព័ន្ធនិម្មិត (Zoom) ==================== ព្រឹកថ្ងៃពុធ ១០កេីត​ ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក​ ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០២៦​ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែ ក្រុមការងារបច្ចេកទេស របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត តាមប្រព័ន្ធនិម្មិត(ZOOM)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធាន តំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត លោកប្រធាន អនុប្រធានការិយាល័យទាំង ៤ ចំណុះអោយមន្ទីរសុខាភិបាល លោកប្រធានមន្ទីរពេទ្យខេត្ត លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង ៤ លោក លោកស្រីប្រធាន អនុប្រធានកម្មវិធីខេត្ត លោក លោកស្រីប្រធាន អនុប្រធាន សមាជិកលេខាធិការដ្ឋានក្រុមការងារបច្ចេកទេស លោកប្រធានសាខា​ ប.ស.សខេត្ត​ លោកប្រធាន​ NPCA ប្រចាំខេត្តស្វាយរៀង​ និងលោក លោកស្រី តំណាងអង្គការដៃគូនានា ។

សកម្មភាពចុះពិនិត្យការសាងសងមណ្ឌលសុខភាពថ្មី ស្ថិតនៅឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ================= ថ្ងៃអង្គារ ៩កើត
+4
សកម្មភាពចុះពិនិត្យការសាងសងមណ្ឌលសុខភាពថ្មី ស្ថិតនៅឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ================= ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត​ គុជ​ សុីថា​ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យការសាងសងមណ្ឌលសុខភាពថ្មី ស្ថិតនៅឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។