VP.Start
Open in Telegram
VP.Start takes pride in our heritage as being a Khmer-founded company with a vision of the betterment of the Cambodian people through our self-developed technologies. Change starts from within and there are no limitations to what we can achieve.
Show more780
Subscribers
No data24 hours
-37 days
-130 days
Posts Archive
780
+9
វិស្វករជំនាញរបស់ VP.Start បានដំឡើង DRC-001 និង DRC-010 ជូនក្រុមហ៊ុន អគ្គិសនី អូន យន ឯ.ក ព្រមទាំងដំឡើង DRC-0015 ជាច្រើនឈុតនៅតាមបន្ទប់ភ្លើង LVDB ជូនមជ្ឈមណ្ឌលបញ្ជា (DCC) របស់អគ្គិសនីកម្ពុជា។
ការភ្ជាប់ DRC IoT Devices ជាមួយបរិក្ខារអគ្គិសនី គឺជាការធ្វើទំនើបកម្មឌីជីថល ដែលជួយកាត់បន្ថយប្រតិបត្តិការ កាត់បន្ថយការបាត់បង់ថាមពលអគ្គិសនីក្នុងអំឡុងពេលផ្គត់ផ្គង់ជូនអតិថិជន និងផ្តល់ព័ត៌មានអំពីស្ថានភាពបណ្ដាញអគ្គិសនីបានកាន់តែច្បាស់លាស់ និងទាន់ពេលវេលា។
#VPStart #innovation #technology #LMS #EDC
780
VP.Start នឹងរៀបចំសិក្ខាសាលាជាមួយអគ្គិសនីកម្ពុជា និងវិស្វករអគ្គិសនីកម្ពុជាមកពីទាំង ១៦ ទីតាំងទូទាំងប្រទេសកម្ពុជា។ សិក្ខាសាលានេះនឹងផ្តោតលើការបណ្ដុះបណ្ដាលទៅលើការវិវត្តថ្មីនៃប្រព័ន្ធ RPM Grid V9 ដែលបានបន្ថែមនូវមុខងារថ្មីៗ បង្កើនប្រសិទ្ធភាព និងធ្វើឱ្យកាន់តែងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ប្រតិបត្តិករគ្រប់កម្រិត។
កិច្ចសហការនេះមានគោលបំណងរួមចំណែកក្នុងការពង្រឹងសមត្ថភាពគ្រប់គ្រងបណ្ដាញអគ្គិសនី ព្រមទាំងចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកបច្ចេកវិទ្យា ដើម្បីប្រើប្រាស់ប្រព័ន្ធ Smart Grid របស់ VP.Start ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់។
កម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់។
#VPStart #innovation #technology #PLUM #RPMGrid #EDC
780
នៅក្នុងសិក្ខាសាលា The SIMA Journey វគ្គពិភាក្សា និងសំណួរ-ចម្លើយ បានផ្ដោតសំខាន់លើ ភាពច្នៃប្រឌិតរបស់មនុស្ស និងក្រមសីលធម៌ក្នុងការប្រើប្រាស់ AI នៅក្នុងយុគសម័យបច្ចេកវិទ្យាទំនើប ដើម្បីទាញយកអត្ថប្រយោជន៍វិជ្ជមានពីបច្ចេកវិទ្យា និងរួមចំណែកលើកកម្ពស់ការរស់នៅ ការប្រកបអាជីវកម្ម និងការអភិវឌ្ឍសង្គមជាតិ។
តស់! មកទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!
At The SIMA Journey workshop, the discussion and Q&A session focused on human creativity and the ethics of using AI in today’s rapidly evolving technological era. The session explored how we can harness the positive potential of AI to enhance our lives, support business development, and contribute to the advancement of society.
Let’s watch the video below together!
https://youtu.be/EvqrYgNsvtE?si=tmaZyyF55jE6ojQr
780
តើយើងអាចប្រើប្រាស់ AI ក្នុងការបង្កើតរូបភាព (Hyper-Realistic Images) ឱ្យបានត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ និងមិនប៉ះពាល់ដល់សង្គមដោយរបៀបណា?
មកទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!
https://youtu.be/Lp7PRKhzZ30?si=U8dOItxS-MvRpcl4
#VPStart #innovation #technology
780
+9
ដើម្បីជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងបណ្ដាញអគ្គិសនីឱ្យកាន់តែមានស្ថិរភាព និងកាត់បន្ថយការរំខានផ្សេងៗឱ្យមកនៅកម្រិតអប្បបរមា VP.Start បានធ្វើបច្ចុប្បន្នភាព (Update) ថ្មីលើឧបករណ៍ DRC IoT និងប្រព័ន្ធគ្រប់គ្រងវៃឆ្លាត ទាំងប្រព័ន្ធនៅក្នុងបន្ទប់បញ្ជា (Control Room) និងកម្មវិធីលើទូរសព្ទដៃស្មាតហ្វូន ឱ្យកាន់តែងាយស្រួលប្រើប្រាស់ ព្រមទាំងបន្ថែមមុខងារសំខាន់ៗជាច្រើនទៀត ដើម្បីធានាថាការបញ្ជូនព័ត៌មានពីស្ថានភាពបណ្ដាញកាន់តែរហ័ស និងអាចទាញយកទិន្នន័យមកវិភាគបានកាន់តែសម្បូរបែប។
តើហេតុអ្វីបានជាការបញ្ជូនព័ត៌មានស្ថានភាពបណ្ដាញ និងការវិភាគទិន្នន័យជាក់ស្ដែង អាចជួយឱ្យការផ្គត់ផ្គង់ថាមពលអគ្គិសនីមានស្ថិរភាព?
នៅពេលប្រតិបត្តិករ ឬម្ចាស់អាជីវកម្មដឹងពីព័ត៌មានសំខាន់ៗនៃបណ្ដាញអគ្គិសនីដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់ខ្លួនបានច្បាស់លាស់ និងអាចត្រួតពិនិត្យបានគ្រប់ពេលវេលា នោះរាល់ពេលមានភាពមិនប្រក្រតី ឬហានិភ័យកើតឡើង ប្រតិបត្តិករ ឬម្ចាស់អាជីវកម្មអាចចាត់វិធានការដោះស្រាយបញ្ហាបានទាន់ពេលវេលា និងជួយចៀសវាងការដាច់ចរន្តអគ្គិសនីរយៈពេលយូរ។
ព័ត៌មានពីបណ្ដាញ គឺជាទិន្នន័យយ៉ាងសំខាន់ដែលអាចយកទៅវិភាគដើម្បីព្យាករណ៍ និងអាចដឹងមុនពីហានិភ័យផ្សេងៗ ព្រមទាំងជួយដល់ការសម្រេចចិត្តវៃឆ្លាតដោយផ្អែកលើទិន្នន័យជាក់ស្ដែង។ ដំណោះស្រាយនេះ មិនត្រឹមតែជួយសន្សំសំចៃពេលវេលា និងកាត់បន្ថយការចំណាយលើប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅកាន់បរិយាកាសផងដែរ។
កាលពីព្រឹកមិញនេះ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វិស្វករជំនាញរបស់ VP.Start បាននាំយកដំណោះស្រាយបច្ចេកវិទ្យា Smart Grid ដែលផ្ដោតលើ “DRC-010, PLUM App និង RPM Grid” មកធ្វើបទបង្ហាញអំពីការវិវត្តថ្មីៗលើមុខងារសំខាន់ៗបន្ថែមទៀត ជូនដល់ថ្នាក់ដឹកនាំ និងវិស្វករនៃអគ្គិសនីកម្ពុជា (EDC)។ ដំណោះស្រាយបច្ចេកវិទ្យា Smart Grid របស់ VP.Start មានសមត្ថភាពដោះស្រាយបញ្ហាប្រឈមនានានៅលើបណ្ដាញអគ្គិសនី និងកាត់បន្ថយភាពស្មុគស្មាញ តាមរយៈការផ្ដល់ជាព័ត៌មានជាក់ស្ដែងមកកម្មវិធី PLUM និងប្រព័ន្ធ RPM Grid នៅក្នុងបន្ទប់បញ្ជា។
#VPStart #innovation #technology #PLUM #RPMGrid #EDC
780
ការដំឡើង DRC-019 ភ្ជាប់ជាមួយបរិក្ខារអគ្គិសនី LVDS និងត្រង់ស្វូរ ដើម្បីធ្វើទំនើបកម្មឌីជីថល ឆ្ពោះទៅរកការគ្រប់គ្រងបណ្ដាញអគ្គិសនីវៃឆ្លាត ដែលអាចត្រួតពិនិត្យស្ថានភាពបណ្ដាញ និងទាញយកទិន្នន័យបានពីចម្ងាយ។
តាមរយៈការប្រើប្រាស់ DRC-019 លើបណ្ដាញអគ្គិសនី ប្រតិបត្តិករអាចទទួលបានព័ត៌មានអំពីស្ថានភាពបណ្ដាញបានយ៉ាងងាយស្រួល និងរហ័ស តាមរយៈប្រព័ន្ធ LMS ដែលជាប្រព័ន្ធគ្រប់គ្រងបណ្ដាញអគ្គិសនីវៃឆ្លាត។ ប្រព័ន្ធនេះស័ក្តិសមសម្រាប់ម្ចាស់អាជីវកម្មចែកចាយថាមពលអគ្គិសនី និងអាចជួយបង្កើនប្រសិទ្ធភាពនៃការផ្គត់ផ្គង់ កាត់បន្ថយការបាត់បង់ថាមពល ព្រមទាំងជួយពន្យារអាយុកាលនៃការប្រើប្រាស់បរិក្ខារអគ្គិសនីផងដែរ។
https://youtu.be/4EY_Z1Zyf7A?si=C8hUtc1IFNntz9-p
#VPStart #innovation #technology #LMS #EDC
780
“Nothing will start until we start.”
- Phally
#VPStart #innovation #technology #PhallyPhoeurn
780
+4
វិស្វករជំនាញរបស់ VP.Start បានចុះទៅជួបផ្ទាល់ជាមួយអតិថិជននៅអគ្គិសនីកំពង់ស្ពឺ និងអាជ្ញាបណ្ណចែកចាយថាមពលអគ្គិសនីចំនួន ៣ បន្ថែមទៀត ដើម្បីជួយបង្កើនប្រសិទ្ធភាពផ្នែកបច្ចេកទេសក្នុងការប្រើប្រាស់ SIMA Smart Grid របស់ VP.Start។
នៅ VP.Start ការផ្ដល់សេវាកម្មជូនអតិថិជន គឺជាអាទិភាពចម្បង ដើម្បីធានាថា បន្ទាប់ពីការដំឡើង DRC IoT Devices ភ្ជាប់ជាមួយបរិក្ខារអគ្គិសនី ប្រព័ន្ធនៅតែបន្តដំណើរការយ៉ាងរលូន អាចត្រួតពិនិត្យស្ថានភាពបណ្ដាញ តាមដានការបញ្ជូនទិន្នន័យ និងផ្ដល់ព័ត៌មានជូនបានទាន់ពេលវេលា នៅពេលមានការរំខានផ្សេងៗ ដែលជួយសម្រួលដល់ការចែកចាយថាមពលអគ្គិសនីឱ្យកាន់តែមានស្ថិរភាព។
#VPStart #innovation #technology #EDC
780
កម្មវិធីសិក្ខាសាលា The SIMA Journey កំពុងបំផុសគំនិតបែបថ្មី និងលើកទឹកចិត្តឱ្យមានការគិតវិជ្ជមាន អំពីការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI ឱ្យបានសមស្រប និងប្រកបដោយក្រមសីលធម៌។
ដើម្បីស្វែងយល់កាន់តែច្បាស់ សូមមកទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!
https://youtu.be/3aQFIwMHkdA?si=yt3WHgNie5y_bT6y
#VPStart #innovation #technology
780
ឱកាសការងារពី VP.Start! ✨
VP.Start កំពុងស្វែងរកបុគ្គលិកដែលមានជំនាញ និងបទពិសោធន៍ក្នុងការគ្រប់គ្រងផលិតផលសម្រេចរបស់ VP.Start និងគ្រឿងបង្គុំទាំងតូច និងធំនៅក្នុងឃ្លាំង ដោយធានាឱ្យដំណើរការគ្រប់គ្រង និងរៀបចំទំនិញប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ភាពត្រឹមត្រូវ និងមានរបៀបរៀបរយ។
🚀 Warehouse Operator (១ នាក់)
📅 ថ្ងៃផុតកំណត់ទទួលពាក្យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ!
📍 ទីតាំងសម្ភាសន៍៖ VP.Start Sen Sok Valley Campus ។
▶️ https://maps.app.goo.gl/LLTwGqkrYKadMaUS7
⬇️ ផ្ញើ CV នៅទីនេះ៖
📩 hr@vpstart.com
☎️ (+855) 87 619 000
⬇️ សម្រាប់ព័ត៌មានលម្អិត៖
🌐 https://vpstart.com/careers
780
+9
វិស្វករជំនាញរបស់ VP.Start បានដំឡើង DRC-015 ដើម្បីរួមចំណែកសម្រួលដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅតាមតំបន់មួយចំនួនដែលមានកំណើននៃការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងគម្រោងធ្វើទំនើបកម្មឌីជីថលរបស់មជ្ឈមណ្ឌលបញ្ជា (DCC) នៃអគ្គិសនីកម្ពុជា។
DRC-015 ត្រូវបានប្រើប្រាស់សម្រាប់គ្រប់គ្រងបណ្ដាញចែកចាយថាមពលអគ្គិសនីតង់ស្យុងទាប ដោយភ្ជាប់ DRC IoT Device ជាមួយបរិក្ខារអគ្គិសនី LVDB និងត្រង់ស្វូរ ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានសំខាន់ៗ រួចបញ្ជូនទៅកាន់ប្រព័ន្ធគ្រប់គ្រង LMS សម្រាប់តាមដាន វិភាគ និងគាំទ្រដល់ការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត ទាន់ពេលវេលា និងត្រឹមត្រូវ។
ការប្រើប្រាស់ DRC-015 បានរួមចំណែកកាត់បន្ថយការបាត់បង់ថាមពល កាត់បន្ថយចំណាយប្រតិបត្តិការ និងបង្កើនសុវត្ថិភាពសម្រាប់ក្រុមការងារ ព្រមទាំងរួមចំណែកដល់ការការពារបរិស្ថាន និងការអភិវឌ្ឍប្រព័ន្ធថាមពលប្រកបដោយចីរភាពផងដែរ។
#VPStart #innovation #technology #LMS #EDC
780
+6
ការប្រឹក្សា និងការផ្ដល់យោបល់ផ្នែកបច្ចេកទេសក្នុងការគ្រប់គ្រងបណ្ដាញអគ្គិសនីតាមរយៈបច្ចេកវិទ្យា SIMA Smart Grid វិស្វករជំនាញរបស់ VP.Start នៅតែបន្តបេសកកម្មចុះជួបអតិថិជនជាប្រចាំជូនអតិថិជន។
បេសកកម្មចុះជួបអតិថិជននេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងបន្ថែមទៀតទាំងផ្នែកបច្ចេកទេស និងការបញ្ជាប្រតិបត្តិការនានាតាមរយៈប្រព័ន្ធ SIMA Smart Grid ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពជឿជាក់ខ្ពស់ជាងមុន ដើម្បីធានាថា ការផ្គត់ផ្គង់ថាមពលអគ្គិសនីជូនអ្នកប្រើប្រាស់បានគ្រប់គ្រាន់ និងឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន។
#VPStart #innovation #technology #EDC
780
តើយើងអាចប្រើប្រាស់សមត្ថភាពរបស់ AI ប្រកបដោយក្រមសីលធម៌ និងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់បានដូចម្តេចខ្លះ?
តស់! មកស្វែងយល់ទាំងអស់គ្នាអំពីសមត្ថភាពរបស់ AI តាមរយៈវីដេអូខាងក្រោមនេះ។
https://youtu.be/G-hBzt8rwPg?si=JZr5ea19-Y-RAG1E
#VPStart #innovation #technology
780
+9
តើយើងគួរស្វែងយល់ពី AI ក្នុងកម្រិតណា ដើម្បីឱ្យការប្រើប្រាស់មានអត្ថប្រយោជន៍ និងមិនប៉ះពាល់ដល់កម្មសិទ្ធិបញ្ញា ឬឯកជនភាពរបស់អ្នកដទៃ?
បច្ចុប្បន្ននេះ ការប្រើប្រាស់ AI បានក្លាយជារឿងធម្មតា សម្រាប់អាជីវកម្ម និងការងារផ្សេងៗ ដោយអាចជួយកាត់បន្ថយដំណើរការការងារដែលចំណាយពេលយូរ ឱ្យសម្រេចបានក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទី តាមរយៈការប្រើប្រាស់ AI Tool ។ ទោះជាយ៉ាងណា ការប្រើប្រាស់ AI នៅតែជាបញ្ហាប្រឈមមួយក្នុងយុគសម័យឌីជីថលនេះ ដោយសារក្របខណ្ឌច្បាប់ និងគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់ AI នៅក្នុងបរិបទផ្សេងៗ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ។
ការលើកយកប្រធានបទពាក់ព័ន្ធនឹង AI មកពិភាក្សានៅក្នុងសិក្ខាសាលា The SIMA Journey នៅថ្ងៃនេះ មានគោលបំណងចែករំលែកចំណេះដឹងដល់ប្អូនៗជានិស្សិត និងបុគ្គលិកទាំងអស់ ឱ្យបានស្វែងយល់កាន់តែច្បាស់ពីសមត្ថភាព និងលទ្ធភាពនៃការប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។ ជាពិសេស ដើម្បីឱ្យយើងអាចប្រើប្រាស់បច្ចេកវិទ្យានេះក្នុងការសម្រួលដល់ការងារ បង្កើនប្រសិទ្ធភាព ជំរុញការច្នៃប្រឌិត និងអភិវឌ្ឍឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍ និងក្របខណ្ឌច្បាប់ជាធរមាន។
#VPStart #innovation #technology
780
+4
វិស្វករជំនាញរបស់ VP.Start បានចុះទៅត្រួតពិនិត្យ និងជួយដោះស្រាយបញ្ហាបច្ចេកទេសភ្លាមៗ លើបរិក្ខារអគ្គិសនី LBS និង DRC-001 ជូនអគ្គិសនីខេត្តកំពង់ចាម និងអគ្គិសនីខេត្តត្បូងឃ្មុំ។
ការចុះជួបអតិថិជនដែលជាប្រតិបត្តិករគ្រប់គ្រងបណ្ដាញអគ្គិសនីនេះ គឺដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យា SIMA Smart Grid ដែលបានដំឡើងរួច ឱ្យអស់ពីសមត្ថភាព ក្នុងគោលបំណងជួយសម្រួលដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីជូនអ្នកប្រើប្រាស់។
#VPStart #innovation #technology #EDC
780
ឱកាសការងារពី VP.Start! ✨
VP.Start កំពុងជ្រើសរើសវិស្វករដែលមានសមត្ថភាព និងជំនាញ សម្រាប់មុខតំណែងដូចខាងក្រោម៖
🚀 Software Quality Assurance (១ នាក់)
📅 ថ្ងៃផុតកំណត់ទទួលពាក្យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ!
📍 ទីតាំងសម្ភាសន៍៖ VP.Start Sen Sok Valley Campus
▶️ https://maps.app.goo.gl/LLTwGqkrYKadMaUS7
⬇️ ផ្ញើ CV នៅទីនេះ៖
📩 hr@vpstart.com
☎️ (+855) 87 619 000
⬇️ សម្រាប់ព័ត៌មានលម្អិត៖
🌐 https://vpstart.com/careers
#VPStart #innovation #technology
780
បច្ចុប្បន្ននេះ ការធ្វើទំនើបកម្មឌីជីថលបណ្ដាញចែកចាយថាមពលអគ្គិសនីតង់ស្យុងទាប តាមរយៈប្រព័ន្ធ LMS បានផ្តល់ជម្រើសយ៉ាងសម្បូរបែបជូនម្ចាស់អាជីវកម្មចែកចាយថាមពលអគ្គិសនី ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យស្ថានភាពបណ្ដាញបានពីចម្ងាយ តាមរយៈប្រព័ន្ធ LMS នៅក្នុងបន្ទប់បញ្ជា។
អ្វីដែលពិសេសជាងនេះទៅទៀត គឺម្ចាស់អាជីវកម្មចែកចាយថាមពលអគ្គិសនីអាចត្រួតពិនិត្យទិន្នន័យបានយ៉ាងរហ័ស និងជាក់ស្តែង តាមរយៈប្រព័ន្ធ SIMA Smart Grid Data Analytics ដែលជាប្រព័ន្ធវិភាគ និងសង្ខេបទិន្នន័យឆ្លាតវៃ។ ប្រព័ន្ធនេះអាចចូលមើលទិន្នន័យសំខាន់ៗបានតាមរយៈ Web Browser នៅលើឧបករណ៍ឆ្លាតវៃគ្រប់ប្រភេទ ដោយមិនតម្រូវឱ្យដំឡើងកម្មវិធីបន្ថែមណាមួយនោះឡើយ។
https://youtu.be/Bv3TxQAKTWc?si=OsMbt88A3NzDVV-s
#VPStart #innovation #technology #PLUM #LMS
780
ឱកាសការងារពី VP.Start! ✨
VP.Start កំពុងជ្រើសរើសវិស្វករដែលមានសមត្ថភាព និងជំនាញ សម្រាប់មុខតំណែងដូចខាងក្រោម៖
🚀 Incoming Quality Control Engineer (IQC) (១ នាក់)
📅 ថ្ងៃផុតកំណត់ទទួលពាក្យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ!
📍 ទីតាំងសម្ភាសន៍៖ VP.Start Sen Sok Valley Campus
▶️ https://maps.app.goo.gl/LLTwGqkrYKadMaUS7
⬇️ ផ្ញើ CV នៅទីនេះ៖
📩 hr@vpstart.com
☎️ (+855) 87 619 000
⬇️ សម្រាប់ព័ត៌មានលម្អិត៖
🌐 https://vpstart.com/careers
#VPStart #innovation #technology
780
+1
AI អាចបង្កើតលទ្ធផលរូបភាព សំឡេង វីដេអូ និងមាតិកាផ្សេងៗទៀតដូចពិតៗជាក់ស្តែងអីចឹង។ បរិបទថ្មីនេះអាចជួយសម្រួលការងារមួយផ្នែកធំដល់ស្ថាប័ននានា និងជាពិសេសអ្នកបង្កើតមាតិកាផ្សព្វផ្សាយនានា តែវាក៏អាចផ្តល់ផលអវិជ្ជមានដល់កម្មសិទ្ធិបញ្ញា និងកេរ្មិ៍ឈ្មោះផ្សេងៗបើសិនជាការប្រើប្រាស់ Tool AI នេះក្នុងផ្លូវមិនល្អ។
តើយើងត្រូវធ្វើដូចម្តេចដើម្បីទាញយកអត្ថប្រយោជន៍នៃ Hyper-Realistic Image ដែលបង្កើតឡើងដោយ AI និងធ្វើដូចម្តេចដើម្បីបង្ការមិនឱ្យមានផលប៉ះពាល់ផ្សេងៗ?
សិក្ខាសាលា The SIMA Journey របស់ VP.Start នឹងលើកយកប្រធានបទនេះមកចែករំលែក និងពិភាក្សាអំពី ផលវិជ្ជមាន និងផលអវិជ្ជមាននៃការប្រើប្រាស់រូបភាពដែលបង្កើតដោយ AI (Hyper-Realistic Images) ព្រមទាំងស្វែងយល់ពីវិធីសម្គាល់រូបភាពដែលបង្កើតដោយ AI នៅពេលបច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយនៅក្នុងសង្គម។
តស់! ចុះឈ្មោះចូលរួមសិក្ខាសាលា The SIMA Journey របស់ VP.Start ដើម្បីស្វែងយល់ពីការប្រើប្រាស់រូបភាពដែលបង្កើតដោយ AI (Hyper-Realistic Images) ប្រកបដោយទំនុកចិត្ត ក្រមសីលធម៌ និងការទទួលខុសត្រូវ ព្រមទាំងស្វែងយល់ពីរបៀបដែលបច្ចេកវិទ្យានេះអាចជួយសម្រួលដល់ដំណើរការច្នៃប្រឌិត និងការអភិវឌ្ឍបច្ចេកវិទ្យា ជួយឱ្យសន្សំពេលវេលា និងជួយកាត់បន្ថយការចំណាយបានផងដែរ!
#VPStart #innovation #technology
780
+9
កិច្ចប្រជុំរវាង VP.Start, GGGI Cambodia, អគ្គិសនីឡាវ (EDL) និង GGGI Laos បានប្រព្រឹត្តទៅនៅ VP.Start Sen Sok Valley Campus និងទីស្នាក់ការកណ្តាលអគ្គិសនីឡាវ (EDL) នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបង្ហាញអំពីការចូលរួមរបស់ GGGI ទាក់ទងទៅនឹងដំណោះស្រាយបៃតងទៅលើបរិស្ថានតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Smart Grid របស់ VP.Start ដែលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅកាន់បរិយាកាស ដែលនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅលើបណ្តាញចែកចាយថាមពលអគ្គិសនីឡាវ។
VP.Start ផ្តោតសំខាន់លើ នវានុវត្តន៍។ តាមរយៈ SIMA Smart Grid របស់ VP.Start ការធ្វើបរិវត្តន៍កម្មឌីជីថលលើបណ្តាញចែកចាយថាមពលអគ្គិសនី នឹងប្រព្រឹត្តិទៅបានលឿន ចំណេញពេលវេលា និងជួយសន្សំសំចៃខ្ពស់។
#VPStart #innovation #technology #GGGI #EDL
