រដ្ឋ រង្សី l RANGSEY REPORT 🇰🇭
Open in Telegram
9 983
Subscribers
-924 hours
-347 days
-15030 days
Posts Archive
មានពុកម៉ែបងប្អូននៅខាងព្រែកប្រាទេ ? បើសិនមានផ្សែង ជួយថតអោយផង អរគុណ
+4
រាជធានីភ្នំពេញ៖ កម្លាំងជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបផ្ទះសំណាក់មួយកន្លែង សង្ស័យពាក់ព័ន្ធនឹងសេវាកម្មផ្លូវភេទ និងអនីតិជន។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្ទះសំណាក់ «រ៉ាឌី» ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងប្រុស-ស្រី២នាក់ និងមនុស្សជាច្រើននាក់ទៀត ព្រមទាំងបិទផ្អាកដំណើរការទីតាំងជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ រដ្ឋ រង្សី
+5
រាជធានីភ្នំពេញ៖ រថយន្តស្តារិច១គ្រឿង បានរេចង្កូតជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលផ្ទាំងផ្សព្វផ្សាយ បណ្តាលឲ្យរថយន្តក្រឡាប់ផ្អៀង បង្កការភ្ញាក់ផ្អើលនៅផ្លូវ២០០៤។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងយករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ រដ្ឋ រង្សី
+5
រាជធានីភ្នំពេញ៖ នារីម្នាក់បានរងរបួស បន្ទាប់ពីកង់បីឥណ្ឌា១គ្រឿង ប៉ះទង្គិចជាមួយរថយន្តអាល់ហ្វាត នៅផ្លូវបំបែកជាបួន បណ្តាលឲ្យកង់បីក្រឡាប់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្លូវលេខ១១៨ កែងផ្លូវលេខ១៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងទុកឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាតាមនីតិវិធី៕
ដោយ រដ្ឋ រង្សី
+3
រាជធានីភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន រ៉េចង្កូតបញ្ច្រាសផ្លូវជ្រុលទៅបុករថយន្តធុនធំ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២:២០នាទីរំលងអធ្រាត្រ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៤ ទល់មុខបុរីពិភពថ្មីកំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងយកយានយន្តពាក់ព័ន្ធទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ រដ្ឋ រង្សី
+3
⭕️ រាជធានីភ្នំពេញ៖ នារីម្នាក់បើករថយន្ត Toyota Prius ជ្រុលទៅបុកកង់បីឥណ្ឌា បណ្តាលឲ្យមនុស្ស៣នាក់រងរបួស កាលពីវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្លូវលេខ១៦៣ កែងផ្លូវលេខ២៤៨ សង្កាត់វាលវង់ ខណ្ឌ៧មករា។
តាមប្រភពព័ត៌មាន រថយន្តបង្កបានបើកក្នុងល្បឿនលឿន ជ្រុលបុកកង់បីឥណ្ឌាដែលកំពុងឈប់ទម្លាក់ភ្ញៀវ។ ក្រោយកើតហេតុ រថយន្តបានបន្តបើកចេញពីកន្លែងកើតហេតុ មុនត្រូវក្រុមអ្នកដឹកជញ្ជូន និងប្រជាពលរដ្ឋប្រដេញឃាត់បាន។
ក្រោយមក សមត្ថកិច្ចជំនាញបានចុះវាស់វែង និងយករថយន្ត រួមទាំងកង់បីឥណ្ឌា ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
រង្សី | RANGSEY REPORT
+3
⭕️ ភ្នំពេញ៖ បុរសម្នាក់ច្របាច់កគូស្នេហ៍រហូតដល់ស្លាប់ រួចលោតពីជាន់ទី១១ បញ្ចប់ជីវិត
រាជធានីភ្នំពេញ៖ បុរសម្នាក់បានច្របាច់កនារីជាគូស្នេហ៍រហូតដល់ស្លាប់ រួចលោតពីខុនដូជាន់ទី១១ បណ្តាលឱ្យស្លាប់តាមក្រោយ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង ៧យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅខុនដូ យូខេខុនដូ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពពីក្រុមគ្រួសារ អ្នកទាំងពីរជាគូស្នេហ៍ដែលបានស្រឡាញ់គ្នាយូរឆ្នាំ និងរស់នៅជាមួយគ្នា។ មូលហេតុដំបូងគេរាយការណ៍ថា អ្នកទាំងពីរបានឈ្លោះប្រកែកគ្នា មុនពេលកើតហេតុដ៏រន្ធត់នេះ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសលវិច្ឆ័យ មុនប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រង្សី | RANGSEY REPORT
+2
⭕️ បឋម៖ ពលរដ្ឋរាយការណ៍ ថាមានអគ្គិភ័យឆេះផ្ទះនៅភូមិកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ ម៉ោង៦ល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ៕
រង្សី | RANGSEY REPORT
នៅពេលថ្មីៗនេះ ករណីដែលមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមគឺមានបុរសម្នាក់បានបន្ទោរបង់(នោម)ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយ នៅក្នុងខណ្ឌសែនសុខ ជាទង្វើខ្វះសីលធម៌ បង្កប៉ះពាល់អវិជ្ជមានដល់សង្គម បរិស្ថាន អនាម័យ សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ ។
ចំពោះករណីនេះ នាព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកអធិការនគរបាលខណ្ឌសែនសុខ ចាត់កម្លាំងជំនាញធ្វើការស្រាវជ្រាវ ស្វែងរកបុរសនេះដើម្បីអនុវត្តចាត់វិធានការតាមជំនាញចំពោះមុខរបស់សមត្ថកិច្ច។ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សក៏សូមអំពាវឲ្យប្រជាពលរដ្ឋមានការចូលរួមលើកកម្ពស់ បរិស្ថាន អនាម័យ សោភ័ណភាពទីក្រុង និងសណ្តាប់ធ្នាប់សាធារណៈ សង្គម ឲ្យកាន់តែល្អប្រសើរ៕
⭕️ យ៉ាងហោចណាស់ តូចលក់ដូរចំនួន ២១១តូប នៃផ្សារផ្លែឈើនាគមាស (A5) ត្រូវបានអគ្គិភ័យលេបត្របាក់ ខណ:មន្ត្រីជំនាញបញ្ជាក់ថា ករណីនេះបង្កមកពីឆ្លងចរន្តអគ្គិសនី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ៕
សូមចូលរួមសោកស្តាយចំពោះការបាត់បង់ដ៏ធំមួយនេះផង !
រង្សី | RANGSEY REPORT
Repost from CNC HOT NEWS 🇰🇭
Update៖ អគ្គិភ័យឆាបឆេះផ្សារនាគមាស បណ្តាលឱ្យខូចខាតតូប ២១១តូប និងសម្ភារៈមួយចំនួនរងការបំផ្លាញ
https://www.facebook.com/share/19QNZCiWqz/?mibextid=wwXIfr
+3
⭕️ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូនគណៈប្រតិភូសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) នៃបណ្ដាប្រទេស និងអង្គការអន្តរជាតិ ដែលអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
រាជធានីភ្នំពេញ,ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
អ.ហ.ភ.ព
+4
ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរបានឆ្មក់ចូលទីតាំងសង្ស័យជាង ៧៩៣ ទីតាំង ប្រតិបត្តិការបង្ក្រាបការឆបោកបានចំនួន៦២៤ទីតាំង លុបបំបាត់មណ្ឌលឆបោកបានចំនួន៨៦កន្លែង និង ឃាត់ខ្លួនជនសង្ស័យជាង២៩.០០០នាក់ មានចំនួន៣៩សញ្ជាតិ។
បុគ្គលជាង២២.០០០នាក់មកពី៣៨ ប្រទេស ត្រូវបានចាប់បញ្ជូនទៅប្រទេសដើម ខណៈដែលមនុស្សជាច្រើនផ្សេងទៀត កំពុងស្ថិតក្នុងដំណើរការ នៃការបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។ លើសពីនេះ ចំនួន៤០៨ករណី ត្រូវបានបញ្ជូនទៅតុលាការ ខណៈ ដែលការស៊ើបអង្កេតបន្ថែមលើអ្នកជាប់ពាក់ព័ន្ធ និងកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកទ្រព្យសម្បត្តិខុសច្បាប់កំពុងបន្ត។
+6
⭕️ ក្រសួងវប្បធម៌ ណែនាំឱ្យបញ្ឈប់ការលក់អាវយឺតមានពាក្យគ្រោតគ្រាត និងអសុរោះ
កំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចបានចុះណែនាំ និងតម្រូវឱ្យម្ចាស់អាជីវកម្មបញ្ឈប់ការតាំងបង្ហាញ និងលក់អាវយឺត ដែលមានពាក្យពេចន៍គ្រោតគ្រាត មិនសមរម្យ និងអសុរោះ ដូចជា «ធ្វើល្អបានអាចម៍», «ចាញ់ជាព្រះ ឈ្នះជាអញ» និង «ជេរអញ អញជេរវិញ» ជាដើម។
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានអញ្ជើញម្ចាស់អាជីវកម្មមកធ្វើកិច្ចសន្យា បញ្ឈប់ការលក់ និងប្រើប្រាស់សម្លៀកបំពាក់ដែលមានខ្លឹមសារមិនសមរម្យទាំងនេះ។
សមត្ថកិច្ចក៏បានអំពាវនាវដល់អាជីវករ និងអ្នកទិញ សូមកុំបន្តលក់ ឬប្រើប្រាស់អាវយឺតដែលមានពាក្យពេចន៍អសុរោះ ដើម្បីរក្សាសីលធម៌ និងវប្បធម៌ក្នុងសង្គម៕
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
+3
⭕️ រថយន្តស៊េរីទំនើប១គ្រឿង បានជ្រុលចង្កូតបុកឡើងខឿនសួនច្បារពុះចែកផ្លូវ នៅក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ េវលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ។
ករណីនេះ មិនបង្កអោយមានមនុស្សរងរបួសនោះទេ តាមការបញ្ជាក់ពីពលរដ្ឋ រថយន្តត្រូវបានដោះផ្លាកលេខចេញក្រោយពេលកើតហេតុ ចំណែកម្ចាស់រថយន្តបានចេញពីទីតាំងបាត់ទៅ ៕
រង្សី l RANGSEY REPORT
រូបភាព l សុវឿន
+3
ត្រឹមពិន័យជាប្រាក់តិចតួច អ្នកបើកបរដូចជាមិនគោរពសោះ ប្រសិនដករថយន្តរក្សាទុក១ខែ ប្រហែលមានសណ្ដាប់ធ្នាប់ល្អ
Prak Vanda
