រដ្ឋ រង្សី l RANGSEY REPORT 🇰🇭
前往频道在 Telegram
📈 Telegram 频道 រដ្ឋ រង្សី l RANGSEY REPORT 🇰🇭 的分析概览
频道 រដ្ឋ រង្សី l RANGSEY REPORT 🇰🇭 (@rsreportcnc) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 338 名订阅者,在 新闻与媒体 类别中位列第 18 278,并在 柬埔寨 地区排名第 573 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 338 名订阅者。
根据 22 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 48,过去 24 小时变化为 12,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 36.34%。内容发布后 24 小时内通常能获得 23.51% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 3 758 次浏览,首日通常累积 2 431 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 7。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“គោលការណ៍ RRR | ព័ត៌មាន និងស្តង់ដារ✍🏻”
凭借高频更新(最新数据采集于 23 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。
10 338
订阅者
+1224 小时
+167 天
+4830 天
帖子存档
+4
⭕️ សមត្ថកិច្ចចុះបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយ ២កន្លែង នៅក្នុងសង្កាត់ស្វាយរលំ និងសង្កាត់សិតត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានរកឃើញបារីក្លែងបន្លំម៉ាកជាច្រើនប្រភេទ ដូចជាម៉ាកMarlboro, Winston, Gold Mount , Jps classic,Tobacco Gauses, Canyon និងបារីជាច្រើនម៉ាកផ្សេងទៀង និងបានឃាត់ខ្លួនមេការ និងកម្មករចំនួន ៥នាក់ ដើម្បីធ្វើការសាកសួរ។
វត្ថុតាងទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការដកហូត និងព័ទ្ធសៀ ដើម្បីបន្តនីតិវិធីច្បាប់។
CNC TV
ភ្នំពេញ៖ ខណៈតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ កំពុងមានភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កឱ្យផ្លូវមួយចំនួនសើមជោក និងមានទឹកហូរតាមដងផ្លូវ ស្រាប់តែនៅតំបន់ AEON សែនសុខ បែរជាមិនមានភ្លៀងធ្លាក់នោះទេ ដោយអាកាសធាតុនៅតែស្ងួតធម្មតា។
ស្ថានភាពនេះបង្ហាញឱ្យឃើញពីភាពខុសគ្នានៃការធ្លាក់ភ្លៀងក្នុងតំបន់នីមួយៗ ទោះបីស្ថិតនៅក្នុងរាជធានីតែមួយក៏ដោយ ខណៈប្រជាពលរដ្ឋមួយចំនួនកំពុងជួបភ្លៀងធ្លាក់ខ្លាំង រីឯអ្នកនៅម្តុំ AEON សែនសុខវិញ នៅតែមិនទាន់ឃើញដំណក់ភ្លៀងនៅឡើយ។
រូបភាព l វឿន
រង្សី l RANGSEY REPORT
⭕️ ភ្នំពេញ៖ ភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងនៅល្ងាចនេះ បានធ្វើឱ្យផ្លូវមួយចំនួនមានទឹកជន់លិច និងបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជាក់ស្តែង នៅចំណុច ផ្លូវភ្លោះអូរឬស្សី តាមបណ្តោយផ្លូវលេខ 214 កែងផ្លូវលេខ 111 ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ខណៈប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរត្រូវបង្កើនការប្រុងប្រយ័ត្ន ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានក្នុងអំឡុងពេលអាកាសធាតុមិនអំណោយផលនេះ។
រូបភាព LIM MENG
រង្សី l RANGSEY REPORT
⭕️ លទ្ធផលស្រាវជ្រាវចេញផ្សាយឆ្នាំ២០២៦ របស់ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍៖ ប្រពន្ធ័សុខាភិបាលកម្ពុជា បានឈានដល់ថ្នាលដ៏រុឹងមាំមួយ ដែលផ្តល់លទ្ធភាពឱ្យទទួលបានការថែទាំព្យាបាលសុខភាព ដោយផ្តោតចម្បងលើអ្នកជំងឺ
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេច ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ គ្រប់ពេលវេលា លើជំងឺឆ្លងនានា ជាពិសេសជំងឺអេបូឡា (Ebola) ដែលកំពុងមានការរីករាតត្បាតក្នុងបណ្តាប្រទេសមួយចំនួន។ បន្ថែមពីនេះ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នលើជំងឺគ្រុនចាញ់ កុំឱ្យមានការនាំចូលពីក្រៅប្រទេស ដែលកម្ពុជាកំពុងមានវឌ្ឍនភាពល្អប្រសើរ ឈានដល់ការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា៕
អត្ថបទ៖ សន ពិសិដ្ឋ
⭕️ មហាជនបន្តលើកឡើងពីបញ្ហាផ្លូវ និងប្រព័ន្ធលូតាមបណ្តោយផ្លូវរថភ្លើងចាស់ ខណៈមានការជជែកវែកញែកជាថ្មីនៅលើបណ្តាញសង្គម
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានសម្តែងមតិថា បញ្ហានេះកើតឡើងដោយសារគម្រោងសាងសង់ផ្លូវ និងប្រព័ន្ធលូ មិនទទួលថវិកា និងអនុវត្តក្នុងពេលដំណាលគ្នា។ ជាមួយគ្នានេះ មហាជនក៏បានស្នើឱ្យគម្រោងអភិវឌ្ឍន៍ផ្លូវនាពេលខាងមុខ មានការសម្របសម្រួលជាមួយគម្រោងប្រព័ន្ធលូឱ្យបានស៊ីសង្វាក់គ្នា ដើម្បីកាត់បន្ថយការជួសជុល ឬកាយឡើងវិញនៅពេលក្រោយ។
គួរបញ្ជាក់ថា ផ្លូវរថភ្លើងចាស់នេះ ត្រូវបានចាត់ទុកថាជាផ្លូវដ៏សំខាន់មួយ ដែលបានជួយសម្រួល និងរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញបានយ៉ាងច្រើន៕
រង្សី l RANGSEY REPORT
Repost from N/a
🟠 លោក ថុល សុភិទិ បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយស្នើឱ្យមហាជនបញ្ឈប់ការលើកយករឿងរ៉ាវចាស់ៗមករិះគន់លោកបន្តទៀត។
លោកបានលើកឡើងថា មនុស្សគ្រប់រូបតែងតែមានកំហុស និងអតីតកាលដែលមិនល្អ ហើយគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។
ក្នុងសារដដែល លោកក៏បានប្រកាសថា លោកសុំបញ្ចប់ការពាក់ព័ន្ធជាមួយអ្នកគាំទ្រ K-Pop ចាប់ពីពេលនេះតទៅ និងបានបញ្ជាក់ថា នឹងស្នើទៅក្រុមហ៊ុនឱ្យស្វែងរកអ្នកមកជំនួសតួនាទីរបស់លោក។ ជាមួយគ្នានេះ លោកបានអំពាវនាវកុំឱ្យមានការរករឿង ឬបង្កជម្លោះជាមួយលោកបន្តទៀត។
យក្សដឹង | YAK DOENG MEDIA
BTF | YDM
+3
⭕️ ដំណឹងអន្តរជាតិ
អគារចាស់មួយខ្នងបានបាក់រលំនៅតំបន់ឆាយណាថោន ក្នុងក្រុងបាងកក ប្រទេសថៃ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងតាមបណ្តោយផ្លូវ Charoen Krung Road ក្នុងសង្កាត់ Talat Noi ជិតវត្ត Wat Traimit ខណៈបំណែកបេតុងទំហំធំបានធ្លាក់ពីជាន់ទី២ នៃអគារចាស់មួយខ្នង សង្កត់លើផ្លូវ និងរថយន្តដែលចតនៅក្បែរនោះ។
ក្រោយទទួលដំណឹង កម្លាំងពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះពីស្ថានីយ Suan Mali បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះ និងគ្រប់គ្រងស្ថានការណ៍។ មូលហេតុនៃការបាក់រលំនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរថៃ។
បទចម្រៀង:
២០ មិថុនា ១៩៧៧ នាគទម្លុះដែនមារសង្គ្រោះកម្ពុជា
ផ្តួចផ្តើម និងរៀបរៀងដោយ:
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង
+1
សួស្ដីបងរង្សី និងប្អូនទាំងអស់គ្នា ពេលនេះប្រពន្ធខ្ញុំត្រូវការឈាមបន្ទាន់ដើម្បីត្រៀមវះកាត់ ខ្ញុំសូមបងប្អូនក្នុងគ្រុបអាចបរិច្ចាគឈាមជួយប្រពន្ធខ្ញុំបានទេ ត្រូវការ3កំប្លោកបងប្អូន 🙏🏻🙏🏻🙏🏻 017462749
+4
⭕️ ដំណឹងបឋម
ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលប្រចាំការនៅឧទ្យានជាតិគិរីរម្យ បានប្រទះឃើញម៉ូតូម៉ាក ADV មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1LE-9373 ចតទុកចោលដោយគ្មានម្ចាស់ ព្រមទាំងសម្ភារៈផ្ទាល់ខ្លួន និងលិខិតមួយសន្លឹក នៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណប័ណ្ណដែលបញ្ជាក់ថា ម្ចាស់មានឈ្មោះ គន់ សុខហេង អាយុ ៣០ឆ្នាំ មានទីលំនៅក្នុងខេត្តកំពង់ចាម។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងស្វែងរកបុគ្គលពាក់ព័ន្ធ ដើម្បីបញ្ជាក់អំពីករណីនេះ ខណៈមិនទាន់មានព័ត៌មានផ្លូវការណាមួយបញ្ជាក់ពីជោគវាសនារបស់ម្ចាស់ម៉ូតូនៅឡើយទេ៕
រង្សី | RANGSEY REPORT
ប្រភពរូបភាព | ពលរដ្ឋ
Repost from យក្សដឹង - YD POST
🟡 បើមើលតាមសុជីវធម៌សង្គម និងបទបញ្ជានៅរោងកុន ខ្ញុំយល់ថា បុរសម្នាក់នោះជាអ្នកខុស
ហេតុផល៖
🎬 រោងកុនជាកន្លែងដែលមនុស្សគ្រប់គ្នាបង់ប្រាក់ ដើម្បីទស្សនាភាពយន្ត និងស្តាប់សំឡេងរឿង។
ការជជែកគ្នាខ្លាំងៗ ឬបង្កសម្លេងរំខាន អាចធ្វើឱ្យអ្នកដទៃខកខានបទពិសោធន៍ក្នុងការមើលរឿង។
🙋♀️ យុវតីដែលអង្គុយខាងមុខ មិនបានស្នើអ្វីលើសហេតុផលទេ។ ការសុំឱ្យរក្សាភាពស្ងៀមស្ងាត់ គឺជាសិទ្ធិធម្មតារបស់អ្នកទស្សនាទាំងអស់។
🎧 ចំពោះពាក្យថា «លើកក្រោយពាក់កាសមកផង» វាហាក់ដូចជាការឆ្លើយតបបែបចំអក ឬមិនទទួលខុសត្រូវ។ តាមពិតទៅ អ្នកដែលគួរតែបន្ថយសម្លេង គឺអ្នកដែលកំពុងរំខានអ្នកដទៃ មិនមែនអ្នកដែលកំពុងគោរពច្បាប់រោងកុននោះទេ។
មតិខ្លី
បើនិយាយពីសិទ្ធិ៖ យុវតីត្រឹមត្រូវ។
បើនិយាយពីសុជីវធម៌៖ បុរសម្នាក់នោះមិនសមរម្យ។
បើនិយាយពីការរស់នៅក្នុងសង្គម៖ មនុស្សម្នាក់ៗគួរគោរពសិទ្ធិ និងផាសុកភាពរបស់អ្នកដទៃនៅទីសាធារណៈ។
សំណួរដល់ប្រិយមិត្ត៖
បើអ្នកជាយុវតីម្នាក់នោះ តើអ្នកនឹងធ្វើដូចម្តេច? តើអ្នកនឹងបន្តអត់ធ្មត់ មិនខ្វល់ ឬរាយការណ៍ទៅបុគ្គលិករោងកុន? 🤔
ប្រភព : https://web.facebook.com/reel/3960899964213594
+4
⭕️ ឃាត់ខ្លួនជនជាតិបរទេស២នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូនិងកាបូបលុយនិងទូរសព្ទសម្ភារៈផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅតាមបណ្ដោយព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការសួរនាំនិង អនុវត្តតាមនីតិវិធី ៕
រូបភាព | FN
+5
⭕️ ដោយអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ អ៊ុំ ចន្ថា និងលោកវរសេនីយ៍ទោ កាំង សុគន្ធ នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញចុះផ្សព្វផ្សាយណែនាំឲ្យបានយល់ដឹងពីគ្រោះថ្នាក់អគ្គិភ័យ ក៏ដូចជាប្រាប់ពីវិធីបង្ការ វិធីសង្គ្រោះបឋម និងរបៀបប្រេីប្រាស់បំពង់ពន្លត់អគ្គិភ័យ ត្រួតពិនិត្យបំពង់ពន្លត់អគ្គិភ័យ
ដល់ប្រជាពលរដ្ឋ ស្ថិតនៅ ខណ្ឌចំការមន និងខណ្ឌមានជ័យ៕
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
现已上线!2025 年 Telegram 研究 — 年度关键洞察 
