en
Feedback
ទីភ្នាក់ងារសារព័ត៌កម្ពុជា ខេត្តតាកែវ

ទីភ្នាក់ងារសារព័ត៌កម្ពុជា ខេត្តតាកែវ

Open in Telegram

ចែករំលែករាល់ ព័ត៌មាន ព្រឹត្តិការណ៍ថ្មីៗ សិល្បៈ កម្សាន្ត សុខភាព និងចំណេះដឹងទូទៅ ប្រកបដោយប្រភពច្បាស់លាស់ 📝

Show more
956
Subscribers
-124 hours
-37 days
-1930 days
Posts Archive
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អមដំណើរ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ១២៨០នាក់ ក្នុងស្រុកបាទី តាកែវ៖ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នេះឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្នុងពិធីជួបសំណេះសំណា លជាំមួយអតីតយុទ្ធជន និងនិវត្តជនប្រមាណ ១២៨០ នាក់ នៅក្នុងស្រុកបាទី ដែលបានរៀបចំឡើងនៅបរិវេណសាលា ស្រុក ខេត្តតាកែវ ។ ការអញ្ជើញចូលរួមរបស់ ឯកឧត្តម វ៉ី សំណាង រួមជាមួយ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក្នុងឱកាសនេះ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ចំពោះគុណ បំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជន ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការរំដោះ ថែរក្សាសន្តិភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ ។ ក្នុងពិធីសំណេះសំណាលនោះ ថ្នាក់ដឹកនាំបានគូសបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបន្តគិតគូរជានិច្ចដល់សុខទុក្ខ ជីវភាព និងសុខុមាលភាពរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភ ការសាងសង់អគារអតីតយុទ្ធជន និងការជួយទំនុកបម្រុងគ្រប់បែប យ៉ាង ។ ទន្ទឹមនឹងនេះ ក្នុងនាមជាអាជ្ញាធរដែនដី ឯកឧត្តមអភិបាលខេត្ត ក៏បានទទួលអនុសាសន៍ណែនាំ ក្នុងការជម្រុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជននៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕

👏អបអរសាទរ 👏 ខេត្តតាកែវ ទទួលបានរោងចក្រចំនួន ០១បន្ថែមទៀត ដែលផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៤០០ កន្លែង ថ្ងៃទី២ ខែក
+7
👏អបអរសាទរ 👏 ខេត្តតាកែវ ទទួលបានរោងចក្រចំនួន ០១បន្ថែមទៀត ដែលផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៤០០ កន្លែង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអនុគណៈកម្មាធិការវិនិយោគ ខេត្តតាកែវ ដឹកនាំដោយលោក អម សុភា អភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជេីញចុះពិនិត្យទីតាំងស្នេីសុំវិនិយោគបង្កេីតរោងចក្រផលិតគ្រឿងសង្ហារិម របស់ក្រុមហ៊ុន ថេកក្រាហ្វ ហ្វើនីឈើរ (ខេមបូឌា) ឯ.ក ដែលមានទីតាំងនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

លោក ឌឹម គឹមសាន ចុះពិនិត្យវាយតម្លៃការងារ ៥០% នៃគម្រោងផ្លូវបេតុងអាមេ ជិត ២គីឡូម៉ែត្រ នៅសង្កាត់បារាយណ៍ ក្រុងដូនកែវ ក្រុងដូនកែវ៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំក្រុមការងារជំនាញ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យវាយតម្លៃផ្ទាល់លើការងារ ៥០% នៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ដែលមានប្រវែងសរុប ១.៨៣៥ម៉ែត្រ ស្ថិតក្នុងភូមិក្រចាប់ និងភូមិឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ លោកអភិបាលក្រុងបានគូសបញ្ជាក់ថា ផ្លូវបេតុងអាមេនេះគឺជាចំណងដៃថ្មី និងជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិទាំងពីរ។ ហើយផ្លូវនេះនឹងសម្រួលដល់ការធ្វើដំណើរ ព្រមទាំងការដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត ដែលធ្វើឲ្យប្រជាពលរដ្ឋសម្តែងនូវក្តីសប្បាយរីករាយ និងកាន់តែមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ លោក ឌឹម គឹមសានអភិបាលក្រុងក៏ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ ឲ្យចូលរួមជួយថែរក្សាផ្លូវបេតុងនេះ ដើម្បប្រើប្រាស់បានយូរអង្វែងសម្រាប់ប្រយោជន៍រួម ព្រមទាំងបានរំលឹក ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើចរាចរណ៍ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាត់ស្រោមវិញ្ញាសា និងប្រកាសលទ្ធផលការប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ តាកែវ៖ នាព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ស្រោមវិញ្ញាសា និងប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ដែលពិធីនេះបានប្រព្រឹត្តទៅនៅមណ្ឌលប្រឡងវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន បាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះខិតខំប្រឹងប្រែងរបស់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលនាពេលនេះ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការរៀបចំ និងសម្រួលដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»។

មន្ទីរព័ត៌មានខេត្តតាកែវ សូមអញ្ជើញម្ចាស់ផេក "SRD ព័ត៌មានខេត្តតាកែវ" ចូលបកស្រាយជុំវិញការផ្សាយចោទប្រកាន់លើមន្ត្រីបច្ចេកទេស តាកែវ៖ ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានចេញលិខិតអញ្ជើញម្ចាស់ផេកឈ្មោះ «SRD ព័ត៌មានខេត្តតាកែវ» ឱ្យចូលមកបំភ្លឺ និងសាកសួរព័ត៌មាន នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ២:៣០ នាទីរសៀល នៅមន្ទីរព័ត៌មានខេត្ត ។ ការអញ្ជើញនេះ ធ្វើឡើងបន្ទាប់ពីផេក ខាងលើ បានផ្សព្វផ្សាយកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅ ដោយបានចោទប្រកាន់ថា «បែកធ្លាយរឿងមន្ត្រីបច្ចេកទេសខេត្តតាកែវ ចុះបិទផ្លូវគម្រោងមូលនិធិឃុំ/សង្កាត់ម្ដងៗ ទាមទារភាគរយពីក្រុមហ៊ុន ២% ទៅ ៥% តាមបរិមាណផ្លូវ» ដោយផ្អែកតាមការអះអាងពីក្រុមហ៊ុនមួយចំនួនក្នុងខេត្ត ។ ក្នុងគោលបំណងត្រួតពិនិត្យ ផ្ទៀងផ្ទាត់រាល់ប្រភពព័ត៌មាន និងសួរនាំជាក់ស្តែង ដើម្បីស្វែងរកការពិតជុំវិញការទាមទារប្រាក់កម្រៃជើងសារនេះ ដើម្បីធានាសុចរិតភាព និងភាពត្រឹមត្រូវនៃព័ត៌មានក្នុងខេត្ត ៕

តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ចុះពិនិត្យ និងវាយតម្លៃគុណភាពផ្លូវជនបទ ១២ខ្សែ ប្រវែងជាង ១២០គីឡូម៉ែត្រ នៅស្រុកចំនួន៦ ក្នុងខេត្តតាកែវ តាកែវ៖ នាព្រឹកថ្ងៃអង្គារ ០១ ខែកញ្ញា ឆ្នាំ២០២៦ នេះ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមដំណើរដោយ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ព្រមទាំងមន្ត្រីបច្ចេកទេស បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃគុណភាពផ្លូវជនបទចំនួន ១២ខ្សែ ដែលមានប្រវែងសរុបជាង ១២០គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន៦ នៃខេត្តតាកែវ ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាអ្នកជួសជុល និងថែទាំ។ សូមបញ្ជាក់ថា ការចុះពិនិត្យ និងវាយតម្លៃនាពេលនេះ ធ្វើឡើងដើម្បីធានាឱ្យបាននូវតម្លាភាព គុណភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការស្ថាបនា និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តតាកែវ៕

នំខ្មែរប្រពៃណី រសជាតិដើមពិតៗ នៅអាហារដ្ឋាន “ពូនភ្នំ”ស្រុកបាទី សូមអញ្ជើញបងប្អូនភ្ញៀវទេសចរជិតឆ្ងាយ ចូលមកភ្លក់ និងគាំទ្រស្នាដៃនំប
+4
នំខ្មែរប្រពៃណី រសជាតិដើមពិតៗ នៅអាហារដ្ឋាន “ពូនភ្នំ”ស្រុកបាទី សូមអញ្ជើញបងប្អូនភ្ញៀវទេសចរជិតឆ្ងាយ ចូលមកភ្លក់ និងគាំទ្រស្នាដៃនំប្រពៃណីខ្មែរយើង ដែលមានរសជាតិឈ្ងុយ ឆ្ងាញ់ ធ្វើថ្មីៗស្រស់ៗរៀងរាល់ថ្ងៃ មានលក់នៅ អាហារដ្ឋាន “ពូនភ្នំ “ ស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ មានលក់នំប្រពៃណីខ្មែរជាច្រើនមុខដូចជា 👉នំអាកោ នំត្នោត ក្លិនឈ្ងុយខ្ទិះដូង និងស្ករត្នោតធម្មជាតិ ល្មួតទន់ ល្មើយ ។ 👉 នំកូរ និង នំទ្រាប មានរសជាតិផ្អែមល្មម ស្អិតល្មួត ឈ្ងុយឆ្ងាញ់បែបបុរាណ ។ 👉 នំក្រូច និង នំចាក់ ស្រួយក្រៅ ទន់ក្នុងរសជាតិជាប់ចិត្ត។ ការគាំទ្ររបស់បងប្អូន មិនត្រឹមតែបានសោយសុខជាមួយរសជាតិនំខ្មែរ ដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាវប្បធម៌ម្ហូបអាហារ និងលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់អ្នកស្រុកបាទីយើងផងដែរ ៕