fa
Feedback
ទីភ្នាក់ងារសារព័ត៌កម្ពុជា ខេត្តតាកែវ

ទីភ្នាក់ងារសារព័ត៌កម្ពុជា ខេត្តតាកែវ

رفتن به کانال در Telegram

ចែករំលែករាល់ ព័ត៌មាន ព្រឹត្តិការណ៍ថ្មីៗ សិល្បៈ កម្សាន្ត សុខភាព និងចំណេះដឹងទូទៅ ប្រកបដោយប្រភពច្បាស់លាស់ 📝

نمایش بیشتر
958
مشترکین
+124 ساعت
-17 روز
-1730 روز
آرشیو پست ها
មន្ទីរព័ត៌មានខេត្តតាកែវ សូមអញ្ជើញម្ចាស់ផេក "SRD ព័ត៌មានខេត្តតាកែវ" ចូលបកស្រាយជុំវិញការផ្សាយចោទប្រកាន់លើមន្ត្រីបច្ចេកទេស តាកែវ៖ ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានចេញលិខិតអញ្ជើញម្ចាស់ផេកឈ្មោះ «SRD ព័ត៌មានខេត្តតាកែវ» ឱ្យចូលមកបំភ្លឺ និងសាកសួរព័ត៌មាន នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ២:៣០ នាទីរសៀល នៅមន្ទីរព័ត៌មានខេត្ត ។ ការអញ្ជើញនេះ ធ្វើឡើងបន្ទាប់ពីផេក ខាងលើ បានផ្សព្វផ្សាយកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅ ដោយបានចោទប្រកាន់ថា «បែកធ្លាយរឿងមន្ត្រីបច្ចេកទេសខេត្តតាកែវ ចុះបិទផ្លូវគម្រោងមូលនិធិឃុំ/សង្កាត់ម្ដងៗ ទាមទារភាគរយពីក្រុមហ៊ុន ២% ទៅ ៥% តាមបរិមាណផ្លូវ» ដោយផ្អែកតាមការអះអាងពីក្រុមហ៊ុនមួយចំនួនក្នុងខេត្ត ។ ក្នុងគោលបំណងត្រួតពិនិត្យ ផ្ទៀងផ្ទាត់រាល់ប្រភពព័ត៌មាន និងសួរនាំជាក់ស្តែង ដើម្បីស្វែងរកការពិតជុំវិញការទាមទារប្រាក់កម្រៃជើងសារនេះ ដើម្បីធានាសុចរិតភាព និងភាពត្រឹមត្រូវនៃព័ត៌មានក្នុងខេត្ត ៕

តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ចុះពិនិត្យ និងវាយតម្លៃគុណភាពផ្លូវជនបទ ១២ខ្សែ ប្រវែងជាង ១២០គីឡូម៉ែត្រ នៅស្រុកចំនួន៦ ក្នុងខេត្តតាកែវ តាកែវ៖ នាព្រឹកថ្ងៃអង្គារ ០១ ខែកញ្ញា ឆ្នាំ២០២៦ នេះ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមដំណើរដោយ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ព្រមទាំងមន្ត្រីបច្ចេកទេស បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃគុណភាពផ្លូវជនបទចំនួន ១២ខ្សែ ដែលមានប្រវែងសរុបជាង ១២០គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន៦ នៃខេត្តតាកែវ ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាអ្នកជួសជុល និងថែទាំ។ សូមបញ្ជាក់ថា ការចុះពិនិត្យ និងវាយតម្លៃនាពេលនេះ ធ្វើឡើងដើម្បីធានាឱ្យបាននូវតម្លាភាព គុណភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការស្ថាបនា និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តតាកែវ៕

នំខ្មែរប្រពៃណី រសជាតិដើមពិតៗ នៅអាហារដ្ឋាន “ពូនភ្នំ”ស្រុកបាទី សូមអញ្ជើញបងប្អូនភ្ញៀវទេសចរជិតឆ្ងាយ ចូលមកភ្លក់ និងគាំទ្រស្នាដៃនំប
+4
នំខ្មែរប្រពៃណី រសជាតិដើមពិតៗ នៅអាហារដ្ឋាន “ពូនភ្នំ”ស្រុកបាទី សូមអញ្ជើញបងប្អូនភ្ញៀវទេសចរជិតឆ្ងាយ ចូលមកភ្លក់ និងគាំទ្រស្នាដៃនំប្រពៃណីខ្មែរយើង ដែលមានរសជាតិឈ្ងុយ ឆ្ងាញ់ ធ្វើថ្មីៗស្រស់ៗរៀងរាល់ថ្ងៃ មានលក់នៅ អាហារដ្ឋាន “ពូនភ្នំ “ ស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ មានលក់នំប្រពៃណីខ្មែរជាច្រើនមុខដូចជា 👉នំអាកោ នំត្នោត ក្លិនឈ្ងុយខ្ទិះដូង និងស្ករត្នោតធម្មជាតិ ល្មួតទន់ ល្មើយ ។ 👉 នំកូរ និង នំទ្រាប មានរសជាតិផ្អែមល្មម ស្អិតល្មួត ឈ្ងុយឆ្ងាញ់បែបបុរាណ ។ 👉 នំក្រូច និង នំចាក់ ស្រួយក្រៅ ទន់ក្នុងរសជាតិជាប់ចិត្ត។ ការគាំទ្ររបស់បងប្អូន មិនត្រឹមតែបានសោយសុខជាមួយរសជាតិនំខ្មែរ ដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាវប្បធម៌ម្ហូបអាហារ និងលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់អ្នកស្រុកបាទីយើងផងដែរ ៕

ក្រសួងធនធានទឹក និងឧតុនិយាម ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញានេះ កម្ពុជា អាចមានភ្លៀងធ្លាក់ពី២០% ទៅ៥០% ជាមួយផ្
ក្រសួងធនធានទឹក និងឧតុនិយាម ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញានេះ កម្ពុជា អាចមានភ្លៀងធ្លាក់ពី២០% ទៅ៥០% ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ⛈️🌧️🌦️

លោក គិន ភក្តី អភិបាលស្រុកព្រៃកប្បាសចុះពិនិត្យទ្វារទឹកទំនប់សែនព្រះរាម និងគាំទ្រការចិញ្ចឹមកណ្ដុរឫស្សី-កណ្ដុរប្រែងលក្ខណៈគ្រួសារនៅឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស៖ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីបានបញ្ចប់កម្មវិធីបើកការដ្ឋានសាងសង់នានារួចមក លោក គិន ភក្តី អភិបាល នៃគណៈអភិបាលស្រុកព្រៃកប្បាស ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋានឃុំព្រៃផ្ដៅ បានអញ្ជើញចុះពិនិត្យស្ថានភាពបច្ចេកទេស និងការគ្រប់គ្រងទ្វារទឹកទំនប់សែនព្រះរាម ដើម្បីធានាប្រសិទ្ធភាពនៃការរំដោះ និងរក្សាទឹកជូនប្រជាពលរដ្ឋប្រើប្រាស់។ បន្ទាប់ពីការពិនិត្យទ្វារទឹក លោកអភិបាលស្រុក និងក្រុមការងារ បានបន្តដំណើរចុះពិនិត្យទីតាំងចិញ្ចឹមកណ្ដុរឫស្សី និងកណ្ដុរប្រែងលក្ខណៈគ្រួសាររបស់ប្អូន ហ៉ឹម សុខា ដែលស្ថិតនៅភូមិស្មន់មុនី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស។ ក្នុងសកម្មភាពនេះ ក្រុមការងារបានចុះសិក្សាផ្ទាល់អំពីស្ថានភាពទូទៅនៃការចិញ្ចឹម ការថែទាំ ការផ្តល់ចំណី និងការគ្រប់គ្រងជីវសុវត្ថិភាពសត្វ ព្រមទាំងបានផ្លាស់ប្តូរយោបល់ជុំវិញបទពិសោធន៍ បញ្ហាប្រឈម និងលទ្ធភាពនៃការពង្រីកទំហំផលិតកម្ម។ ក្នុងឱកាសនោះ លោក អភិបាលស្រុកក៏បានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់ប្អូន ហ៉ឹម សុខា ឱ្យបន្តខិតខំពង្រឹងបច្ចេកទេសចិញ្ចឹម យកចិត្តទុកដាក់លើការថែទាំអនាម័យ និងសុខភាពសត្វឱ្យបានត្រឹមត្រូវ ព្រមទាំងសិក្សាស្វែងយល់បន្ថែមអំពីតម្រូវការទីផ្សារ ដើម្បីធានាបាននូវប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៃមុខរបរ។ ហើយការចុះពិនិត្យដោយផ្ទាល់នាពេលនេះ គឺជាផ្នែកមួយនៃគោលនយោបាយគាំទ្រសកម្មភាពផលិតកម្មក្នុងស្រុក របស់អាជ្ញាធរស្រុកព្រៃកប្បាស ក្នុងការជំរុញការបង្កើតមុខរបរចម្រុះ បង្កើនប្រាក់ចំណូល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕

លោកជំទាវ សុង ធីតា ហួតហាក់ ជំរុញឱ្យមន្ត្រីនារីក្រសួង ទេសចរណ៍ បន្តចូលរួមលើកកម្ពស់គុណតម្លៃស្ត្រីខ្មែរ និងគាំទ្រយុទ្ធនាការ “ទស្សនាកម្ពុជារដូវកាលបៃតង” នៅខេត្តតាកែវ តាកែវ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ បានអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់នៅតំបន់ប្រវត្តិសាស្ត្រ និងកសិទេសចរណ៍ក្នុងខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ សុង ធីតា ហួតហាក់ ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេស ចរណ៍ ក្នុងគោលបំណងលើកកម្ពស់គុណតម្លៃស្ត្រី និងចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាកម្ពុជារដូវកាលបៃតង” ។ ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ ហ៊ុន ដានី ប្រធានប្រតិបត្តិ ព្រមទាំងលោកជំទាវ អនុប្រធាន សមាជិកាគណៈកម្មការសាខា និងអនុសាខាសមាគមនារីក្រសួងទេស ចរណ៍ សរុបប្រមាណជិត ២០០ នាក់ ដោយមានការសម្របសម្រួលផ្ទាល់ពី លោក កុយ ភីរី អនុប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ និងមន្ត្រីជំនាញអមដំណើរ។ ក្នុងបេសកកម្មនេះ ប្រប្រតិភូបានអញ្ជើញទៅទស្សនាប្រាសាទសែននិមល ប្រាសាទសែនភូវាំង ជើងភ្នំជីសូរ និងបានបន្តទស្សនាចង្វាក់ផលិតកម្ម នៃកសិដ្ឋានគិរីសួគ៌ ដែលជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំជាងគេក្នុងស្រុកបាទី ខេត្តតាកែវ ៕

ថ្នាក់ដឹកនាំខេត្តតាកែវចុះពិនិត្យគម្រោងជួសជុលកែលម្អសួនច្បារមាត់បឹងតាកែវនិងច្រានចោលការរិះគន់ថាជួសជុលធ្វើឱ្យបាត់កេរ្ត៍តំណែលថ្នាក់ដឹកនាំខេត្តមុនៗ តាកែវ: នាយករដ្ឋបាលនិងនាយកទីចាត់ការហិរញ្ញវត្ថុខេត្តតាកែវនៅថ្ងៃច័ន្ទនេះបានចុះពិនិត្យមើលដំណើរការជួសជុលសួនច្បារមាត់បឹងតាកែវនិងបានច្រើនចោលទាំងស្រុងទៅនឹងការរិះគន់តាមបណ្ដាញសង្គមមួយចំនួនថាការជួសជុលនេះនាំឲ្យបាត់បង់កេរ្ត៍ដំណែលថ្នាក់ដឹកនាំខេត្តមុនៗ។   លោក កែវ គុជសី នាយករដ្ឋបាលសាលាខេត្តតាកែវបានលើកឡើងថា ការកែលម្អជួសជុលសួនច្បារមាត់បឹងតាកែវនេះមិនប៉ះពាល់ដល់ស្នាដៃអ្នកផ្តួចផ្តើមកសាងមុនៗឬលុបស្នាដៃអ្នកមុនទេ គ្រាន់តែយើងជួសជុលកែលម្អហើយនឹងដាក់ឈ្មោះអ្នកកសាងបន្តបន្ទាប់តែប៉ុណ្ណោះ។   លោកនាយករដ្ឋបាលសាលាខេត្តតាកែវបានថ្លែងបន្តថា ដើម្បីលើកកម្ពស់សោភ័ណភាព និងប្រែក្លាយក្រុងដូនកែវ ឲ្យក្លាយជាទីក្រុងស្អាត សាកសមជាគោលដៅទេសចរណ៍ និងការរស់នៅប្រកបដោយផាសុខភាពនិងក្រោមការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អាជ្ញាធខេត្តបានរៀបចំកែលម្អសួនច្បារមាត់បឹងតាកែវ ដែលស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវអោយកាន់តែស្រស់បំព្រងទ្វេឡើង ។   លោកនាយករដ្ឋបាលបានថ្លែងបន្តថា គម្រោងកែលម្អនាពេលនេះ រួមមាន ការបំពាក់ប្រព័ន្ធបាញ់ទឹកទំនើប ការតម្លើងប្រព័ន្ធអំពូលបំភ្លឺបន្ថែម ការជួសជុល និងតុបតែងសួនច្បារផ្លូវកោងបឹងតាកែវ និងសួនច្បារតាមបណ្តោយមាត់បឹង ឲ្យកាន់តែមានភាពទាក់ទាញ និងមានសុវត្ថិភាពនាពេលរាត្រី ។    លោក កែវ គុជសី បានថ្លែងបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរៀបចំកែលម្អសោភ័ណភាពទាំងនេះ គឺដើម្បីបម្រើដល់ការលំហែកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងត្រៀមខ្លួនយ៉ាងពេញលេញ ក្នុងការដណ្ដើមយកជ័យលាភី “ទីក្រុងស្អាត ” នាពេលខាងមុខ។