3 344
Subscribers
-124 hours
-257 days
-9230 days
Posts Archive
Repost from រដ្ឋបាលក្រុងប៉ោយប៉ែត
ភូមិចំនួន ០៤ ក្នុងសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត នឹងត្រូវបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត នឹងរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៤ភូមិ មានភូមិអូរឫស្សី ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគុប សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ស្ថិតនៅវត្តវេឡុវ័នពោធិញ្ញាណ (វត្តអូរឫស្សី) នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទីព្រឹក ខាងមុខនេះ។
សូមបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានរយៈពេល១៥ថ្ងៃ (រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ សូមពុកម៉ែប្អូនម្ចាស់ក្បាលដី និងអ្នកពាក់ព័ន្ធទាំងអស់ អញ្ជើញចូលរួម ពិនិត្យឲ្យបានច្បាស់លាស់ និងបំពេញនីតិវិធីជាមួយកូនក្មួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន។
https://m.facebook.com/story.php?story_fbid=pfbid0ij4Cn1Y9Vo4vs2JbmaWsNyb6KyWe4dJaFM8c8xz18WUZdnKTF2LveevT7H8m7PFNl&id=61564466437496&mibextid=wwXIfr
Repost from រដ្ឋបាលក្រុងប៉ោយប៉ែត
+9
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជេីញជាអធិបតីភាពក្នុងពិធីប្រគល់លិខិតសរសេីរ រង្វាន់លេីកទឹកចិត្ត និង អាហារូបករណ៍ ដល់សិក្សានុសិស្ស នៃសាលាអាយធីស៉ី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
ប៉ោយប៉ែត, ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul
https://www.facebook.com/share/p/19QseCPpU6/?mibextid=wwXIfr
Repost from រដ្ឋបាលក្រុងប៉ោយប៉ែត
+2
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជេីញចុះពិនិត្យការចាក់បេតុងជួសជុលផ្លូវ ១កន្លែងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចស្តុបអេស៉ីលីដា ក្រុងប៉ោយប៉ែត៕
ប៉ោយប៉ែត, ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul
https://www.facebook.com/share/1BqBNkEnGm/?mibextid=wwXIfr
Repost from រដ្ឋបាលក្រុងប៉ោយប៉ែត
+9
ក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ ការិយាល័យ អង្គភាពចំណុះរដ្ឋបាលក្រុងបានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ប៉ោយប៉ែត, ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul
https://www.facebook.com/share/18NW18eHeV/?mibextid=wwXIfr
+9
លោក ឈាន ចំរើន អនុប្រធានគណបក្ស តំណាងលោក គាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត បានដឹកនាំសកម្មជន យុវជន សង្កាត់ ភូមិ ចុះសួរសុខទុក្ខ យកអំណោយ ជួយដល់គ្រួសារខ្វះខាតមានជំងឺ ចំនួនបីគ្រួសារ ក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្នុងនោះរួមមាន៖
- អង្ករ៦ការុងតូច
- ឃិត៣ កញ្ចប់
- អាវចំនួន ៩អាវ
- ទឹកសុទ្ធ៣កេសធំ
- ថវិកា៣៦ម៉ឺនរៀល ។
ប៉ោយប៉ែត, ថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦
Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul
https://www.facebook.com/share/1Bo5kQFiDj/?mibextid=wwXIfr
Repost from រដ្ឋបាលក្រុងប៉ោយប៉ែត
+7
លោក ពេស រិយាស័ក អភិបាលរងក្រុង តំណាងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជេីញជាអធិបតីភាពក្នុងពិធីប្រគល់ រង្វាន់ បណ្ណសរសើរ ដល់សិស្សនិទ្ទេស B និងសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ៩៧,៩៦ %
សម័យប្រឡង៖ ១០ សីហា ២០២៦ និងចែកវិញ្ញាបនបត្របញ្ចប់ភូមិសិក្សា ឆ្នាំសិក្សា ២០២៥–២០២៦. នៅសាលាអន្តរជាតិសន្តិភាព អ៉ី អិន អេច ក្រុងប៉ោយប៉ែត
ប៉ោយប៉ែត, ថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦
Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul
https://m.facebook.com/story.php?story_fbid=pfbid09cGQqK4W8m1jz1MpA3s4UxHHrDGcZK9y8WFUZPkGzC15sAiod1iq5dWPcEaukRril&id=61564466437496
Repost from រដ្ឋបាលក្រុងប៉ោយប៉ែត
+9
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជេីញជាអធិបតីភាព ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ១៥ភូមិ មានភូមិនិមិត្ត១ ភូមិនិមិត្ត២ ភូមិនិមិត្ត៣ ភូមិនិត្ត៤ ភូមិអូរជ្រៅ ភូមិដុងអារញ្ញ ភូមិសូរិយា ភូមិនិមិត្តថ្មី ភូមិថ្មសិន ភូមិអន្លង់ស្វាយ ភូមិកូនដំរី ភូមិកូបធំ ភូមិរស្មីសាមគ្គី ភូមិរស្មីសេរីភាព និងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ស្ថិតនៅវត្តនិមិត្តសុធីរាមកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
ប៉ោយប៉ែត, ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦
Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul
https://m.facebook.com/story.php?story_fbid=pfbid0SSvzPJNnsB9bJg1H7Svb2HbA2s4qJaLHkxr8MfF86K4PMhEwCj2gvFUnaaAkhCDnl&id=61593987478215
Repost from រដ្ឋបាលក្រុងប៉ោយប៉ែត
ភូមិចំនួន ១៥ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នឹងត្រូវបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត នឹងរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ១៥ភូមិ មានភូមិនិមិត្ត១ ភូមិនិមិត្ត២ ភូមិនិមិត្ត៣ ភូមិនិត្ត៤ ភូមិអូរជ្រៅ ភូមិដុងអារញ្ញ ភូមិសូរិយា ភូមិនិមិត្តថ្មី ភូមិថ្មសិន ភូមិអន្លង់ស្វាយ ភូមិកូនដំរី ភូមិកូបធំ ភូមិរស្មីសាមគ្គី ភូមិរស្មីសេរីភាព និងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ស្ថិតនៅវត្តនិមិត្តសុធីរាមកូនដំរី នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទីព្រឹក ខាងមុខនេះ។
សូមបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានរយៈពេល១៥ថ្ងៃ (រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ សូមពុកម៉ែប្អូនម្ចាស់ក្បាលដី និងអ្នកពាក់ព័ន្ធទាំងអស់ អញ្ជើញចូលរួម ពិនិត្យឲ្យបានច្បាស់លាស់ និងបំពេញនីតិវិធីជាមួយកូនក្មួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន។
#ខេត្តបន្ទាយមានជ័យ
#មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
Repost from រដ្ឋបាលក្រុងប៉ោយប៉ែត
+4
លោក វឺ ថងរ័ក្ស អភិបាលរងក្រុង និង លោក ឡេង វិបុល សមាជិកក្រុមប្រឹក្សាក្រុង អញ្ជេីញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ។ 🇰🇭
Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul
#រដ្ឋបាលស្រុកព្រះនេត្រព្រះ
#សាលាខេត្តបន្ទាយមានជ័យ #fyp
https://m.facebook.com/story.php?story_fbid=pfbid02WGJKrtKoEmUzBM6acQroZuTfiy78wTZQEMpYiKtvYb3o6eTxtLLvQyQoX9rtGWYrl&id=61564466437496
Repost from រដ្ឋបាលក្រុងប៉ោយប៉ែត
+2
លោក បោន សិលា អភិបាលរងក្រុង តំណាងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជេីញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លេីសេចក្ដីព្រាង ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ឆ្នាំ២០២៦៕
ប៉ោយប៉ែត, ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦
Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul
https://m.facebook.com/story.php?story_fbid=pfbid022ifTwb2aSXb8zShktH61ePbruXy3jzwjVc6yB9RYgEuVpA2qNPQYDTV48Ybxzj8Ll&id=61564466437496
+3
យើងខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ
លោក ឯក ស៊ុយទ្រី និងអ្នកស្រី ចាន់ស៊ីលេង
មជ្ឈមណ្ឌលហាត់ប្រាណ ម៉ាយ៉ាហ្វ៊ីតនេស (MAYA Fitness)
មន្ទីរព្យាបាលធ្មេញ ម៉ាយស្មាយ (My Smile Dental Clinic)
ឧបត្ថម្ភ រថយន្តដឹកដី១គ្រឿង ជូនរដ្ឋបាលក្រុងប៉ោយប៉ែត សម្រាប់សម្រួលដល់ការងារសាធារណៈក្នុងមូលដ្ឋាន
ក្នុងឱកាសនេះផងដែរ យើងខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះលោក-លោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំងអស់ សូមបានសមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមជូនពរឲ្យ អាជីវកម្ម/ជំនួញ របស់លោក-លោកស្រី កាន់តែរីកចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច! ✨
ប៉ោយប៉ែត, ថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦
Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul
Repost from រដ្ឋបាលក្រុងប៉ោយប៉ែត
សេចក្ដីប្រកាសជូនដំណឹងជាសាធារណៈ
ស្ដីពី ការស្វែងរកឪពុកម្ដាយកុមារដែលគេបោះបង់ចោល
Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul
https://m.facebook.com/story.php?story_fbid=pfbid02X3j8C5Y8tNmZKH4gfMZLS2nR5ELhVt2gSzeDWHv23aJySVHv5PTdWrB4DPntm4v3l&id=61564466437496
Repost from រដ្ឋបាលក្រុងប៉ោយប៉ែត
+3
ដោយមានការចង្អុល បង្ហាញពី លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត
មន្រ្តីរដ្ឋបាលក្រុង ដឹកនាំដោយលោក ញឹម ផឿង អភិបាលរងក្រុង ចុះណែនាំ ម្ចាស់ភោជនីយដ្ឋាន ១ទីតាំង ដែលលើកស្លាកយីហោជាអក្សរចិន ស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
🤝ក្រុមការងារបានស្នើឱ្យម្ចាស់ទីតាំង រុះរើចេញដោយខ្លួនឯងៗ។
ប៉ោយប៉ែត, ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul
https://m.facebook.com/story.php?story_fbid=pfbid0zJes97yoPtt1kEg8rmaA4y692XQahqKKeA9qkLMpgsPS7nKPmAKKMnhZau8SLQwol&id=61564466437496
Repost from រដ្ឋបាលក្រុងប៉ោយប៉ែត
+8
លោក ញឹម ផឿង អភិបាលរងក្រុងតំណាងលោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត អញ្ជេីញចូលរួមពិធីសម្ពោធសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពលោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកសាស្ត្រាចារ្យ ពុទ្ធសាសណូបត្ថម្ភក៏ បណ្ឌិត កុល ផេង ស្ថាបនិក សាលាសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិនៅកម្ពុជា ។
ប៉ោយប៉ែត, ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul
https://m.facebook.com/story.php?story_fbid=pfbid02wmUjif6ErxLJxaua2R5UoB4QyQQ1BXUr9QUPyKwTBhRqhChDcXfddBN7YtdfXTjl&id=61564466437496
ភូមិចំនួន ១៥ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នឹងត្រូវបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត នឹងរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ១៥ភូមិ មានភូមិនិមិត្ត១ ភូមិនិមិត្ត២ ភូមិនិមិត្ត៣ ភូមិនិត្ត៤ ភូមិអូរជ្រៅ ភូមិដុងអារញ្ញ ភូមិសូរិយា ភូមិនិមិត្តថ្មី ភូមិថ្មសិន ភូមិអន្លង់ស្វាយ ភូមិកូនដំរី ភូមិកូបធំ ភូមិរស្មីសាមគ្គី ភូមិរស្មីសេរីភាព និងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ស្ថិតនៅវត្តនិមិត្តសុធីរាមកូនដំរី នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទីព្រឹក ខាងមុខនេះ។
សូមបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានរយៈពេល១៥ថ្ងៃ (រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ សូមពុកម៉ែប្អូនម្ចាស់ក្បាលដី និងអ្នកពាក់ព័ន្ធទាំងអស់ អញ្ជើញចូលរួម ពិនិត្យឲ្យបានច្បាស់លាស់ និងបំពេញនីតិវិធីជាមួយកូនក្មួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន។
#ខេត្តបន្ទាយមានជ័យ
#មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
Repost from រដ្ឋបាលក្រុងប៉ោយប៉ែត
+6
លោកស្រី ហេង សុភ័ក្រ អភិបាលរងក្រុង តំណាងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉យប៉ែត អញ្ជេីញចូលរួមកិច្ចប្រជុំ ពិភាក្សា ស្តីពី ការគ្រប់គ្រង់លំហូរឆ្លងកាត់ព្រំដែនខុសច្បាប់ របស់ពលរដ្ឋកម្ពុជា និងជនបរទេស ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានការចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ កងកម្លាំងពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ អភិបាលក្រុង-ស្រុកទាំង៩ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៦។
Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul
Repost from រដ្ឋបាលក្រុងប៉ោយប៉ែត
+6
កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត
——————————————————-
ក្រុងប៉ោយប៉ែត៖ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលក្រុងប៉ោយប៉ែត បានប្រព្រឹត្តទៅនូវកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖
លោកឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីរាជការ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ ក្នុងគោលដៅជំរុញការអភិវឌ្ឍន៍ និងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
ប៉ោយប៉ែត, ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul
Repost from Swift News Daily
+2
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ
Cambodia Strongly Protests against Thai Prime Minister's Unauthorised Visit to Cambodia's Sovereign Territory in Preah Vihear Province
Repost from រដ្ឋបាលក្រុងប៉ោយប៉ែត
+5
លោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត អញ្ជើញដឹកនាំ ក្រុមការងារក្រុងសង្កាត់យកគ្រឿងចក្រជួសជុលផ្លូវទទឹងមួយខ្សែរស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត៕
ប៉ោយប៉ែត, ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul
Repost from រដ្ឋបាលក្រុងប៉ោយប៉ែត
+8
ក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ ការិយាល័យ អង្គភាពចំណុះរដ្ឋបាលក្រុងបានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ប៉ោយប៉ែត, ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul
https://m.facebook.com/story.php?story_fbid=pfbid02zer1cWiRiqcdbrduixvrgdDjkU2hHC53xvzh8iyjhAwkynedvug4qDb5rFWHAanhl&id=61564466437496
